Trending now

មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិបើកទូលាយបណ្តាវិធីសាស្ត្រជួយឧបត្ថម្ភថ្មីៗ

09:17 | 13/07/2026 ឌឹកអាញ់

យុគសម័យ - អនុក្រឹត្យលេខ 229/2026/NĐ-CP ដែលរដ្ឋាភិបាលទើបតែប្រកាសឱ្យប្រើប្រាស់គឺបានបង្កើតឡើងនូវក្របខ័ណ្ឌគតិយុត្តថ្មីសម្រាប់សហការនិងសកម្មភាពរបស់មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិ ទន្ទឹមនឹងនោះដោះស្រាយបណ្តាចំណុចរាំងស្ទះជាច្រើនអំពីយន្តការដំណើរការ ហិរញ្ញវត្ថុព្រមទាំងអភិបាលកិច្ច តាមរយៈនោះលើកកម្ពស់តួនាទីរបស់មូលនិធិដូចជាឧបករណ៍ហិរញ្ញវត្ថុជាតិជំរុញការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងការច្នៃប្រឌិតផ្លាស់ប្តូរថ្មី។

ការចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW៖ ការដាក់បញ្ជូន sandbox ចូលទៅក្នុងជាក់ស្តែងដើម្បីបើកផ្លូវសម្រាប់បច្ចេកវិទ្យាយុទ្ធសាស្ត្រ សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិបើកទូលាយបណ្តាវិធីសាស្ត្រជួយឧបត្ថម្ភថ្មីៗ
សាស្ត្រាចារ្យរង បណ្ឌិត Dao Ngoc Chien នាយកមូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិ។

នាថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៦ រដ្ឋាភិបាលបានប្រកាសឱ្យប្រើប្រាស់អនុក្រឹត្យលេខ 229/2026/NĐ-CP ចែងអំពីការចាត់តាំងនិងសកម្មភាពរបស់មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិ។

យោងតាមសាស្ត្រាចារ្យរង បណ្ឌិត Dao Ngoc Chien នាយកមូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិ អនុក្រឹត្យថ្មីបានផ្តោតលើការដោះស្រាយបណ្តាការជំពាក់ជំពិនក្នុងការចាត់តាំង យន្តការសកម្មភាពព្រមទាំងការគ្រប់គ្រងហិរញ្ញវត្ថុរបស់មូលនិធិ ទន្ទឹមនឹងនោះបង្កើតឡើងនូវក្របខ័ណ្ឌគតិយុត្តសមស្រប đểឱ្យមូលនិធិអនុវត្តបានពេញលេញនូវមុខងារនិងភារកិច្ចតាមបទបញ្ញត្តិនៃច្បាប់ស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងការច្នៃប្រឌិតផ្លាស់ប្តូរថ្មីឆ្នាំ ២០២៥។

ចំណុចថ្មីដ៏មានសារៈសំខាន់មួយក្នុងចំណោមបណ្តាចំណុចថ្មីនៃអនុក្រឹត្យគឺការកំណត់ច្បាស់នូវគោលដៅសកម្មភាពរបស់មូលនិធិ។ យោងតាមនោះ មូលនិធិឈានទៅរកការជំរុញការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងការច្នៃប្រឌិតផ្លាស់ប្តូរថ្មី លើកកម្ពស់សមត្ថភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិ អភិវឌ្ឍប្រភពធនធានមនុស្សស្រាវជ្រាវដែលមានគុណភាពខ្ពស់ ព្រមទាំងបង្កើតឡើងនូវបណ្តាអង្គភាពស្រាវជ្រាវវិទ្យាសាស្ត្រនិងអភិវឌ្ឍន៍បច្ចេកវិទ្យាដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងតំបន់និងអន្តរជាតិ។

ទន្ទឹមនឹងនោះ อនុក្រឹត្យក៏បានដាក់ចេញគោលដៅកសាងមូលនិធិឱ្យក្លាយទៅជាគំរូមូលនិធិផ្តល់ជំនួយឧបត្ថម្ភការស្រាវជ្រាវវិទ្យាសាស្ត្រនិងអភិវឌ្ឍន៍បច្ចេកវិទ្យាដំណើរការដោយឯករាជ្យ មានភាពចំហ មានលក្ខណៈប្រកួតប្រជែង និងឈានទៅរកការខិតជិតបណ្តាស្តង់ដារអន្តរជាតិជាបណ្តើរៗ។

ការកំណត់ច្បាស់លាស់នូវតម្រង់ទិសដៅនេះគឺត្រូវបានរំពឹងទុកថានឹងបង្កើតខឿនគ្រឹះដើម្បីឱ្យមូលនិធិពង្រីកបាននូវប្រសិទ្ធភាពតួនាទីជាស្ថាប័នហិរញ្ញវត្ថុដ៏មានសារៈសំខាន់នៅក្នុងប្រព័ន្ធអេកូឡូស៊ីវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងការច្នៃប្រឌិតផ្លាស់ប្តូរថ្មីរបស់ជាតិ។

បើកទូលាយយន្តការផ្តល់ជំនួយឧបត្ថម្ភនិងជួយឧបត្ថម្ភបណ្តាគំរូថ្មីៗ

អនុក្រឹត្យលេខ 229/2026/NĐ-CP បានចែងពេញលេញនូវមូលដ្ឋានគតិយុត្តដើម្បីឱ្យមូលនិធិអនុវត្តសកម្មភាពផ្តល់ជំនួយឧបត្ថម្ភ បញ្ជាទិញ ព្រមទាំងចាត់តាំងអនុវត្តបណ្តាភារកិច្ច បណ្តុំភារកិច្ចនិងខ្សែសង្វាក់ភារកិច្ចវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងការច្នៃប្រឌិតផ្លាស់ប្តូរថ្មី។

វិសាលភាពជួយឧបត្ថម្ភត្រូវបានបើកទូលាយចាប់ពីការស្រាវជ្រាវមូលដ្ឋានរហូតដល់ការផលិតសាកល្បងនៅលើប្រព័ន្ធឧបករណ៍និងខ្សែសង្វាក់បច្ចេកវិទ្យា សំដៅបំពេញលក្ខណៈពេញលេញធ្វើឱ្យមានភាពលំនឹងនូវបច្ចេកវិទ្យានិងផលិតផលមុនពេលដាក់បញ្ជូនចូលទៅក្នុងការផលិតជាមហាសន្និបាត។

ចំណុចគួរឱ្យយកចិត្តទុកដាក់គឺកាលពីលើកដំបូងបង្អស់អនុក្រឹត្យបានចែងពេញលេញនូវមូលដ្ឋានគតិយុត្តដើម្បីឱ្យមូលនិធិចាត់តាំងអនុវត្តវិធីសាស្ត្រជួយឧបត្ថម្ភថ្មីៗជាច្រើន។

ក្នុងនោះមានបណ្តាភារកិច្ចទៅតាមគំរូផ្សារភ្ជាប់គ្នារវាង "ផ្ទះបីខ្នង" យន្តការផ្តល់ជំនួយឧបត្ថម្ភនិងបញ្ជាទិញផ្អែកលើលទ្ធផលធាតុចេញនៃភារកិច្ច ជួយឧបត្ថម្ភសកម្មភាពត្រួតពិនិត្យបញ្ជាក់បច្ចេកវិទ្យា ព្រមទាំងជួយឧបត្ថម្ភការបង្កើតឡើងនិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបម្រើបច្ចេកវិទ្យាជាន់ខ្ពស់ បច្ចេកវិទ្យាយុទ្ធសាស្ត្រនិងបច្ចេកវិទ្យាស្នូល។

ទន្ទឹមនឹងនោះ មូលនិធិក៏ត្រូវបានប្រគល់ភារកិច្ចជួយឧបត្ថម្ភបណ្តាសកម្មភាពបំប៉ននិងលើកកម្ពស់សមត្ថភាពស្រាវជ្រាវ សំដៅអភិវឌ្ឍប្រភពធនធានមនុស្សវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដែលមានគុណភាពខ្ពស់ ជំរុញការផ្លាស់ប្តូរការសិក្សាស្រាវជ្រាវព្រមទាំងលើកកម្ពស់កម្រិតថ្នាក់ស្រាវជ្រាវវិទ្យាសាស្ត្រ។

បណ្តាបទបញ្ញត្តិទាំងនេះគឺត្រូវបានវាយតម្លៃថាជាជំហានវឌ្ឍនភាពដ៏មានសារៈសំខាន់ បង្កើតរបៀងគតិយុត្តដើម្បីឱ្យមូលនិធិអនុវត្តបានពេញលេញនូវតួនាទីជាឧបករណ៍ហិរញ្ញវត្ថុជាតិក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងការច្នៃប្រឌិតផ្លាស់ប្តូរថ្មី។

ការធ្វើកំណែទម្រង់យ៉ាងខ្លាំងក្លានូវយន្តការហិរញ្ញវត្ថុ

ខ្លឹមសារដ៏លេចធ្លោមួយទៀតនៃអនុក្រឹត្យគឺការធ្វើកំណែទម្រង់យន្តការហិរញ្ញវត្ថុតាមទិសដៅបង្កើនសិទ្ធិម្ចាស់ការសម្រាប់មូលនិធិ ហើយផ្លាស់ប្តូរពីការគ្រប់គ្រងធាតុចូលទៅជាការគ្រប់គ្រងតាមលទ្ធផលធាតុចេញ។

យោងតាមបទបញ្ញត្តិថ្មី ថវិការដ្ឋផ្តល់ជូនមូលនិធិគឺត្រូវបានកំណត់ទៅតាមកម្រិតសរុបប្រចាំឆ្នាំជំនួសឱ្យការផ្សារភ្ជាប់ជាមួយបញ្ជីឈ្មោះភារកិច្ចជាក់លាក់ភ្លាមៗតាំងពីដំបូង។

យន្តការនេះអនុញ្ញាតឱ្យមូលនិធិមានភាពម្ចាស់ការក្នុងការជ្រើសរើស អនុម័ត និងចាត់តាំងអនុវត្តបណ្តាភារកិច្ចស្ថិតក្រោមសមត្ថកិច្ច តាមរយៈនោះលើកកម្ពស់លក្ខណៈបត់បែនក្នុងការគ្រប់គ្រងនិងប្រើប្រាស់ប្រភពធនធាន។

ទន្ទឹមនឹងនោះ ការផ្តល់ថវិកា ការទូទាត់ និងការទូទាត់តុល្យការថវិកាគឺត្រូវបានអនុវត្តទៅតាមវឌ្ឍនភាពព្រមទាំងលទ្ធផលចាត់តាំងអនុវត្តភារកិច្ច ស្របតាមលក្ខណៈពិសេសដាច់ដោយឡែកនៃសកម្មភាពវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងការច្នៃប្រឌិតផ្លាស់ប្តូរថ្មី។

ការផ្លាស់ប្តូរនេះគឺត្រូវបានរំពឹងទុកថានឹងកាត់បន្ថយបានយ៉ាងច្រើននូវបណ្តានីតិវិធីរដ្ឋបាល បង្កើតលក្ខខណ្ឌកាន់តែងាយស្រួលសម្រាប់បណ្តាអង្គភាពនិងបុគ្គលចូលរួមការស្រាវជ្រាវ ទន្ទឹមនឹងនោះលើកកម្ពស់ប្រសិទ្ធភាពប្រើប្រាស់ថវិការដ្ឋ។

ការធ្វើឱ្យច្បាស់លាស់នូវយន្តការអភិបាលកិច្ចនិងការទទួលយកហានិភ័យ

អនុក្រឹត្យក៏បានផ្តល់ខ្លឹមសារដ៏មានសារៈសំខាន់មួយដើម្បីចែងអំពីយន្តការគ្រប់គ្រងហានិភ័យព្រមទាំងការទទួលយកហានិភ័យនៅក្នុងសកម្មភាពស្រាវជ្រាវវិទ្យាសាស្ត្រ អភិវឌ្ឍន៍បច្ចេកវិទ្យានិងការច្នៃប្រឌិតផ្លាស់ប្តូរថ្មី។

យោងតាមនោះ មូលនិធិមានការទទួលខុសត្រូវអនុវត្តការឃ្លាំមើល វាយតម្លៃព្រមទាំងគ្រប់គ្រងហានិភ័យឆ្លងកាត់ដំណើរការចាត់តាំងអនុវត្តភារកិច្ច។ បណ្តាគោលការណ៍សម្គាល់អត្តសញ្ញាណ វាយតម្លៃ ចាត់ការដោះស្រាយហានិភ័យក៏ដូចជាការទទួលខុសត្រូវរបស់បណ្តាភាគីពាក់ព័ន្ធគឺត្រូវបានចែងយ៉ាងច្បាស់លាស់។

នេះត្រូវបានចាត់ទុកថាជាជំហានរបត់បង្កើតថ្មីនៅក្នុងផ្នត់គំនិតគ្រប់គ្រងសកម្មភាពស្រាវជ្រាវវិទ្យាសាស្ត្រ ពីព្រោះលក្ខណៈពិសេសដាច់ដោយឡែកនៃភារកិច្ចស្រាវជ្រាវឈានមុខជាច្រើន បច្ចេកវិទ្យាថ្មីឬការច្នៃប្រឌិតផ្លាស់ប្តូរថ្មីគឺតែងតែលាក់បង្កប់នូវកម្រិតហានិភ័យខ្ពស់។

ការកសាងយន្តការទទួលយកនិងគ្រប់គ្រងហានិភ័យសមស្របនឹងបង្កើតលក្ខខណ្ឌសម្រាប់បណ្តាការស្រាវជ្រាវមានលក្ខណៈរបត់ បង្កើតបាននូវតម្លៃដ៏ធំធេងនាពេលអនាគត ទន្ទឹមនឹងនោះគឺនៅតែធានាការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនូវការប្រើប្រាស់ប្រភពធនធានរបស់រដ្ឋ។

ក្រៅពីការធ្វើកំណែទម្រង់យន្តការសកម្មភាពនិងហិរញ្ញវត្ថុ អនុក្រឹត្យនៅតែបន្តបំពេញបន្ថែមបណ្តាបទបញ្ញត្តិសំដៅពង្រឹងការកៀរគរប្រភពធនធានសង្គមសម្រាប់ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងការច្នៃប្រឌិតផ្លាស់ប្តូរថ្មី។

យោងតាមនោះ មូលនិធិត្រូវបានទទួល គ្រប់គ្រង ព្រមទាំងប្រើប្រាស់បណ្តាប្រភពជំនួយឧបត្ថម្ភ ការរួមចំណែកស្របច្បាប់ក្រៅថវិការដ្ឋ។ ទន្ទឹមនឹងនោះ មូលនិធិអាចបើកទូលាយបណ្តាសកម្មភាពរួមគ្នាផ្តល់ជំនួយឧបត្ថម្ភ សហប្រតិបត្តិការអន្តរជាតិ និងចូលរួមបណ្តាមូលនិធិស្រាវជ្រាវរួមគ្នាជាមួយដៃគូបរទេស។

យន្តការនេះរួមចំណែកធ្វើឱ្យមានលក្ខណៈចម្រុះនូវប្រភពធនធានវិនិយោគសម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងការច្នៃប្រឌិតផ្លាស់ប្តូរថ្មី ឈានទៅរកការកាត់បន្ថយការពឹងផ្អែកលើថវិការដ្ឋជាបណ្តើរៗ ទន្ទឹមនឹងនោះពង្រឹងសមត្ថភាពតភ្ជាប់នៃសហគមន៍វិទ្យាសាស្ត្រវៀតណាមជាមួយបណ្តាញស្រាវជ្រាវអន្តរជាតិ។

ជាមួយបណ្តាចំណុចថ្មីដ៏មានសារៈសំខាន់អំពីគោលដៅសកម្មភាព យន្តការផ្តល់ជំនួយឧបត្ថម្ភ ការគ្រប់គ្រងហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យព្រមទាំងការកៀរគរប្រភពធនធាន អនុក្រឹត្យលេខ 229/2026/NĐ-CP គឺត្រូវបានរំពឹងទុកថានឹងបង្កើតខឿនគ្រឹះគតិយុត្តរឹងមាំដើម្បីឱ្យមូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិពង្រឹងតួនាទីជាឧបករណ៍ហិរញ្ញវត្ថុដ៏មានសារៈសំខាន់ រួមចំណែកជំរុញប្រព័ន្ធអេកូឡូស៊ីវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងការច្នៃប្រឌិតផ្លាស់ប្តូរថ្មីរបស់វៀតណាមឱ្យអភិវឌ្ឍយ៉ាងខ្លាំងក្លានៅក្នុងដំណាក់កាលថ្មី៕

ម៉ូដែលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាង ១,៤ ពាន់ជួយលើកកម្ពស់ជីវភាពរស់នៅតំបន់ជនបទ និងតំបន់ភ្នំ ម៉ូដែលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាង ១,៤ ពាន់ជួយលើកកម្ពស់ជីវភាពរស់នៅតំបន់ជនបទ និងតំបន់ភ្នំ

យុគសម័យ - ក្រោយរយៈពេល ១០ ឆ្នាំនៃការអនុវត្ត កម្មវិធីគាំទ្រការអនុវត្ត និងផ្ទេរប្រគល់ភាពជឿនលឿនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៅតំបន់ជនបទ តំបន់ភ្នំ និងតំបន់ជនជាតិភាគតិច បានបង្កើតនូវសញ្ញាសម្គាល់យ៉ាងច្បាស់ក្រឡែត ជាមួយនឹងគម្រោងជាង ៥៥០ និងម៉ូដែលអនុវត្តវិទ្យាសាស្ត្រ ព្រមទាំងបច្ចេកវិទ្យាជាង ១.៤០០ ដែលរួមចំណែកលើកកម្ពស់ទិន្នផល គុណភាពផលិតផល ពង្រីកទីផ្សារ និងបង្កើតជីវភាពរស់នៅប្រកបដោយចីរភាពសម្រាប់ប្រជាពលរដ្ឋ។

កិច្ចសន្ទនាប្រកបដោយយុទ្ធសាស្ត្រស្វែងរកដំណោះស្រាយបច្ចេកវិទ្យាសម្រាប់គំរូកំណើនថ្មីរបស់វៀតណាម កិច្ចសន្ទនាប្រកបដោយយុទ្ធសាស្ត្រស្វែងរកដំណោះស្រាយបច្ចេកវិទ្យាសម្រាប់គំរូកំណើនថ្មីរបស់វៀតណាម

យុគសម័យ - នាថ្ងៃទី ២៥ ខែមិថុនា នៅទីក្រុងហាណូយ ក្រសួងការបរទេសបានសហការជាមួយក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សាកលវិទ្យាល័យ Columbia (អាមេរិក) ក្រុមប្រឹក្សាធុរកិច្ចអាមេរិក - អាស៊ាន (USABC) និងអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសេដ្ឋកិច្ច (OECD) រៀបចំវេទិកាកិច្ចសន្ទនាប្រកបដោយយុទ្ធសាស្ត្រ ក្រោមប្រធានបទ “កំណត់គំរូកំណើនថ្មី៖ លើកកម្ពស់បណ្តាបច្ចេកវិទ្យាយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែង និងកំណើនប្រកបដោយចីរភាព” ដោយប្រមូលផ្តុំនូវអ្នកតាក់តែងគោលនយោបាយ ...

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិបើកទូលាយបណ្តាវិធីសាស្ត្រជួយឧបត្ថម្ភថ្មីៗ
ការចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW៖ ការដាក់បញ្ជូន sandbox ចូលទៅក្នុងជាក់ស្តែងដើម្បីបើកផ្លូវសម្រាប់បច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់