Trending now

កិច្ចសន្ទនាប្រកបដោយយុទ្ធសាស្ត្រស្វែងរកដំណោះស្រាយបច្ចេកវិទ្យាសម្រាប់គំរូកំណើនថ្មីរបស់វៀតណាម

10:21 | 30/06/2026 ឌឹកអាញ់

យុគសម័យ - នាថ្ងៃទី ២៥ ខែមិថុនា នៅទីក្រុងហាណូយ ក្រសួងការបរទេសបានសហការជាមួយក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សាកលវិទ្យាល័យ Columbia (អាមេរិក) ក្រុមប្រឹក្សាធុរកិច្ចអាមេរិក - អាស៊ាន (USABC) និងអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសេដ្ឋកិច្ច (OECD) រៀបចំវេទិកាកិច្ចសន្ទនាប្រកបដោយយុទ្ធសាស្ត្រ ក្រោមប្រធានបទ “កំណត់គំរូកំណើនថ្មី៖ លើកកម្ពស់បណ្តាបច្ចេកវិទ្យាយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែង និងកំណើនប្រកបដោយចីរភាព” ដោយប្រមូលផ្តុំនូវអ្នកតាក់តែងគោលនយោបាយ ជំនាញការ និងសហគ្រាសបច្ចេកវិទ្យាយ៉ាងច្រើនកុះករទាំងក្នុងប្រទេស និងអន្តរជាតិ។

បញ្ជាក់យ៉ាងមុតមាំពីតួនាទីរបស់អាស៊ាន និងបណ្តាយន្តការដែលដឹកនាំដោយអាស៊ាន ក្នុងការជំរុញការសន្ទនា ឯកអគ្គរដ្ឋទូតរុស្ស៊ី៖ រចនាសម្ព័ន្ធតំបន់ដែលយកអាស៊ានជាមជ្ឈមណ្ឌលជួយរក្សាតុល្យភាពផលប្រយោជន៍ បង្កើតការសន្ទនា និងជំរុញសន្តិភាព
វេទិកាកិច្ចសន្ទនាប្រកបដោយយុទ្ធសាស្ត្រ បានប្រព្រឹត្តទៅសម័យពិភាក្សាស៊ីជម្រៅចំនួន ៥ លើក ដោយផ្តោតសំខាន់លើបណ្តាប្រធានបទដែលមានលក្ខណៈជាក់ស្តែងខ្ពស់ ផ្សារភ្ជាប់ទៅនឹងតម្រូវការអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការច្នៃប្រឌិតផ្លាស់ប្តូរថ្មីនៅវៀតណាម។
វេទិកាកិច្ចសន្ទនាប្រកបដោយយុទ្ធសាស្ត្រ បានប្រព្រឹត្តទៅសម័យពិភាក្សាស៊ីជម្រៅចំនួន ៥ លើក ដោយផ្តោតសំខាន់លើបណ្តាប្រធានបទដែលមានលក្ខណៈជាក់ស្តែងខ្ពស់ ផ្សារភ្ជាប់ទៅនឹងតម្រូវការអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការច្នៃប្រឌិតផ្លាស់ប្តូរថ្មីនៅវៀតណាម។

វេទិកានេះមានការអញ្ជើញចូលរួមពីលោក Vu Hai Quan រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា; លោក Dang Hoang Giang អនុរដ្ឋមន្ត្រីក្រសួងការបរទេស; លោកស្រី Nguyen Thi Mai Phuong អនុប្រធានគណៈកម្មការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបរិស្ថាននៃរដ្ឋសភា; លោក Bui The Duy នាយកសាកលវិទ្យាល័យជាតិហាណូយ... រួមជាមួយតំណាងប្រមាណ ២០០ រូប ដែលជាតំណាងនៃបណ្តាអង្គការអន្តរជាតិ វិទ្យាស្ថានស្រាវជ្រាវ សាកលវិទ្យាល័យ និងបណ្តាក្រុមហ៊ុនធំបច្ចេកវិទ្យាឈានមុខ ដូចជា Google, Intel, Marvell, GE...

ថ្លែងមតិបើកវេទិកា អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Dang Hoang Giang បានសង្កត់ធ្ងន់ថា វៀតណាមកំពុងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី ជាមួយគោលដៅកំណើនឆាប់រហ័ស ប៉ុន្តែប្រកបដោយចីរភាព។ នៅក្នុងបរិបទនោះ ការទាញយកផលប្រយោជន៍ពីបណ្តាបច្ចេកវិទ្យាយុទ្ធសាស្ត្រ និងការជំរុញការច្នៃប្រឌិតផ្លាស់ប្តូរថ្មី ត្រូវបានចាត់ទុកថាជាកម្លាំងចលករសំខាន់ ដើម្បីលើកកម្ពស់ទិន្នផល សមត្ថភាពប្រកួតប្រជែង និងសមត្ថភាពធន់របស់ខឿនសេដ្ឋកិច្ច ចំពោះមុខបណ្តាការប្រែប្រួលសកល។

យោងតាមលោក Vu Hai Quan រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា គំរូកំណើនរបស់វៀតណាម ចាំបាច់ត្រូវផ្លាស់ប្តូរពីការផ្អែកលើផលប្រយោជន៍ប្រកួតប្រជែងខាងកម្លាំងពលកម្ម ទៅជាផ្អែកលើចំណេះដឹង ធនធានមនុស្សពូកែ ការច្នៃប្រឌិតផ្លាស់ប្តូរថ្មី និងសមត្ថភាពធ្វើជាម្ចាស់លើបណ្តាបច្ចេកវិទ្យាយុទ្ធសាស្ត្រ។ លោកបានយល់ឃើញថា នេះគឺជាគ្រឹះស្ថានដើម្បីលើកកម្ពស់ទិន្នផលពលកម្ម បង្កើនសមត្ថភាពប្រកួតប្រជែងជាតិ និងបង្កើតកម្លាំងចលករអភិវឌ្ឍន៍រយៈពេលវែង។

បណ្តាតំណាងទាំងក្នុងនិងក្រៅប្រទេស បានផ្លាស់ប្តូរពិភាក្សានូវខ្លឹមសារជាច្រើន ដែលពាក់ព័ន្ធនឹងនិន្នាការអភិវឌ្ឍន៍បច្ចេកវិទ្យាយុទ្ធសាស្ត្រនៅលើពិភពលោក បទពិសោធន៍កសាងប្រព័ន្ធអេកូឡូស៊ីច្នៃប្រឌិតផ្លាស់ប្តូរថ្មី ការអភិវឌ្ឍប្រភពធនធានមនុស្សមានគុណភាពខ្ពស់ ការបំពេញបង្គ្រប់យន្តការស្ថាប័ន និងការជំរុញកិច្ចសហប្រតិបត្តិការរវាងតំបន់សាធារណៈជាមួយតំបន់ឯកជន សំដៅធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនូវបណ្តាសមិទ្ធផលវិទ្យាសាស្ត្រ - បច្ចេកវិទ្យា បម្រើការអភិវឌ្ឍសេដ្ឋកិច្ច។

វេទិកានេះក៏ជាឱកាសមួយដើម្បីឱ្យបណ្តាអ្នកតាក់តែងគោលនយោបាយ មជ្ឈដ្ឋានសិក្សាធិការ និងសហគមន៍សហគ្រាសទាំងក្នុងប្រទេស និងអន្តរជាតិ ចែករំលែកបទពិសោធន៍ ដាក់ចេញនូវបណ្តាសេចក្តីអនុសាសន៍ សំដៅគាំទ្រវៀតណាមកសាងគំរូកំណើនថ្មី ដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការច្នៃប្រឌិតផ្លាស់ប្តូរថ្មី និងបរិវត្តកម្មឌីជីថល តាមរយៈនោះ រួមចំណែកលើកកម្ពស់សមត្ថភាពប្រកួតប្រជែង និងតម្រង់ឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងដំណាក់កាលខាងមុខ៕

HEINEKEN វៀតណាម និងសាកលវិទ្យាល័យបច្ចេកវិទ្យានៃទីក្រុងហូជីមិញ សហការគ្នាអភិវឌ្ឍន៍បច្ចេកវិទ្យា និងប្រភពធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ HEINEKEN វៀតណាម និងសាកលវិទ្យាល័យបច្ចេកវិទ្យានៃទីក្រុងហូជីមិញ សហការគ្នាអភិវឌ្ឍន៍បច្ចេកវិទ្យា និងប្រភពធនធានមនុស្សប្រកបដោយគុណភាពខ្ពស់

យុគសម័យ - នាថ្ងៃទី ១៨ ខែមិថុនា ក្រុមហ៊ុន HEINEKEN វៀតណាម និងសាកលវិទ្យាល័យបច្ចេកវិទ្យា - សាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងរយៈពេល ៥ ឆ្នាំ ដោយផ្តោតលើវិស័យចំនួនបី៖ ការអភិវឌ្ឍការអនុវត្តបច្ចេកវិទ្យា ការអភិវឌ្ឍប្រភពធនធានមនុស្សបច្ចេកវិទ្យាប្រកបដោយគុណភាពខ្ពស់ និងការផ្លាស់ប្តូរចំណេះដឹង។

ការដាក់ឱ្យដំណើរការកម្មវិធី IPv6-Only ដំណាក់កាល ២០២៦-២០៣០ តម្រង់ទិសដៅទៅរកអ៊ីនធឺណិតជំនាន់ថ្មី ការដាក់ឱ្យដំណើរការកម្មវិធី IPv6-Only ដំណាក់កាល ២០២៦-២០៣០ តម្រង់ទិសដៅទៅរកអ៊ីនធឺណិតជំនាន់ថ្មី

យុគសម័យ - កម្មវិធី IPv6-Only ដំណាក់កាល ២០២៦-២០៣០ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ បើកឡើងនូវជំហានបំប្លែងថ្មីនៅក្នុងដំណើរការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតវៀតណាម ចាប់ពីទម្រង់ប្រើប្រាស់ទន្ទឹមគ្នា IPv4/IPv6 ទៅជាបរិស្ថានតភ្ជាប់ដែលផ្អែកលើ IPv6 ជាចម្បង។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កិច្ចសន្ទនាប្រកបដោយយុទ្ធសាស្ត្រស្វែងរកដំណោះស្រាយបច្ចេកវិទ្យាសម្រាប់គំរូកំណើនថ្មីរបស់វៀតណាម
សេចក្តីសម្រេចចិត្តលេខ ០៦-NQ/TW៖ ជំរុញកិច្ចការបរទេសប្រជាជនឱ្យឈានចូលជម្រៅស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង
វៀតណាមលើកទឹកចិត្តសហគ្រាសអាមេរិកពង្រីកការវិនិយោគលើវិស័យបច្ចេកវិទ្យាខ្ពស់
យុទ្ធនាការ ៥០០ ថ្ងៃយប់៖ បន្ទាន់អនុវត្តការធ្វើឌីជីថលភាវូបនីយកម្មព័ត៌មានយុទ្ធជនពលី
ប្រគល់ជូនបន្ទប់កុំព្យូទ័រវៃឆ្លាត ជូនដល់សាលារៀន Kiwanja cha Ndege Dodoma CC (តង់ហ្សានី)