Trending now

បញ្ជាក់យ៉ាងមុតមាំពីតួនាទីរបស់អាស៊ាន និងបណ្តាយន្តការដែលដឹកនាំដោយអាស៊ាន ក្នុងការជំរុញការសន្ទនា

08:47 | 27/06/2026 ឌឹកអាញ់

យុគសម័យ - ក្នុងអំឡុងថ្ងៃទី ៨-៩ ខែមិថុនា នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន អនុរដ្ឋមន្ត្រីការបរទេស លោក Dang Hoang Giang ប្រធាន SOM អាស៊ានវៀតណាម បានដឹកនាំគណៈប្រតិភូវៀតណាមអញ្ជើញចូលរួមបណ្តាញមហាសន្និបាតមន្ត្រីជាន់ខ្ពស់អាស៊ាន និងជាមួយដៃគូ។

នាយករដ្ឋមន្ត្រី Le Minh Hung អញ្ជើញចូលរួមមហាសន្និបាតជាន់ខ្ពស់អាស៊ាន-រុស្ស៊ី៖ បង្ហាញពីការប្តេជ្ញាចិត្តនយោបាយក្នុងកម្រិតខ្ពស់បំផុត និងជាភស្តុតាងសម្រាប់ត ឯកអគ្គរដ្ឋទូត Dang Minh Khoi៖ វៀតណាមគាំទ្រការពង្រឹងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអាស៊ាន-រុស្ស៊ី

ជាក់ស្តែង អនុរដ្ឋមន្ត្រីការបរទេស លោក Dang Hoang Giang បានដឹកនាំគណៈប្រតិភូវៀតណាមអញ្ជើញចូលរួមបណ្តាញមហាសន្និបាតមន្ត្រីជាន់ខ្ពស់ (SOM) នៅក្នុងបណ្តាក្របខ័ណ្ឌអាស៊ាន អាស៊ានជាមួយចិន ជប៉ុន និងកូរ៉េខាងត្បូង (អាស៊ាន+៣) វេទិកាតំបន់អាស៊ាន (ARF) និងជាន់ខ្ពស់អាស៊ីបូព៌ា (EAS)។ នេះគឺជាបណ្តាមហាសន្និបាតថ្នាក់ SOM ដ៏សំខាន់ប្រចាំឆ្នាំរបស់អាស៊ាន ដោយមានការអញ្ជើញចូលរួមពីតំណាងនៃ ១១ ប្រទេសអាស៊ាន និងដៃគូចំនួន ១៧។

នៅក្នុងមហាសន្និបាត បណ្តាប្រទេសបានចំណាយពេលវេលាយ៉ាងច្រើនដើម្បីធ្វើការផ្លាស់ប្តូរមតិយ៉ាងទូលំទូលាយ និងស៊ីជម្រៅអំពីសភាពការណ៍ពិភពលោក និងតំបន់។ នៅក្នុងបរិបទដែលបរិយាកាសអន្តរជាតិបន្តមានការប្រែប្រួលយ៉ាងលឿនរហ័ស និងស្មុគស្មាញ បណ្តាប្រទេសសុទ្ធតែបានបញ្ជាក់យ៉ាងមុតមាំពីសារៈសំខាន់នៃច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងបណ្តាអង្គការពហុភាគី បង្កើនការសន្ទនាដើម្បីដោះស្រាយការខុសប្លែកគ្នា ដើរទន្ទឹមនឹងកិច្ចសហប្រតិបត្តិការឆ្លើយតបទៅនឹងបណ្តាការប្រឈមរួម។

ជាពិសេស បណ្តាប្រទេសបានបញ្ជាក់ថា អាស៊ាន និងបណ្តាយន្តការដែលដឹកនាំដោយអាស៊ាន គឺបន្តដើរតួនាទីដ៏សំខាន់នៅក្នុងការងារជំរុញការសន្ទនា កិច្ចសហប្រតិបត្តិការកសាងទំនុកចិត្តនៅលើមូលដ្ឋាននៃបណ្តាគោលការណ៍ និងបទដ្ឋាននៃការប្រព្រឹត្តរួម។ យោងតាមនោះ បណ្តាមហាសន្និបាតបានពិនិត្យឡើងវិញគ្រប់ជ្រុងជ្រោយនូវសភាពការណ៍ និងឯកភាពលើបណ្តាទិសដៅ វិធានការកិច្ចសហប្រតិបត្តិការជាច្រើន ដើម្បីរាយការណ៍ជូនបណ្តារដ្ឋមន្ត្រីការបរទេសពិនិត្យ និងពិចារណា។

នៅក្នុងក្របខ័ណ្ឌអាស៊ាន បណ្តាប្រទេសបានឯកភាពបន្តការខិតខំប្រឹងប្រែងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥ ក៏ដូចជាបណ្តាអាទិភាពនៅក្នុងឆ្នាំប្រធានអាស៊ានឆ្នាំ ២០២៦ និងបណ្តាការប្តេជ្ញាចិត្ត កិច្ចព្រមព្រៀងដែលសម្រេចបាននៅក្នុងមហាសន្និបាតជាន់ខ្ពស់អាស៊ានលើកទី ៤៨ (ខែឧសភា ឆ្នាំ ២០២៦) ជាពិសេសគឺការអនុវត្តបណ្តាវិធានការឆ្លើយតបទៅនឹងផលវិបាកដែលបង្កឡើងដោយវិបត្តិនៅមជ្ឈិមបូព៌ា។

បញ្ជាក់យ៉ាងមុតមាំពីតួនាទីរបស់អាស៊ាន និងបណ្តាយន្តការដែលដឹកនាំដោយអាស៊ាន ក្នុងការជំរុញការសន្ទនា
អនុរដ្ឋមន្ត្រី លោក Dang Hoang Giang អញ្ជើញចូលរួមវេទិកាតំបន់អាស៊ាន (ARF)។

បណ្តាប្រទេសក៏បានឯកភាពបន្តលើកកម្ពស់តួនាទីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) អនុវត្តជាក់ស្តែងនូវសកម្មភាពរំលឹកខួបលើកទី ៥០ នៃការចុះហត្ថលេខាលើសន្ធិសញ្ញា។ នៅក្នុងទំនាក់ទំនងកិច្ចការបរទេស អាស៊ាននឹងពិនិត្យមើលការពង្រីកទំនាក់ទំនងជាមួយបណ្តាដៃគូនៅលើមូលដ្ឋាននៃបណ្តាលក្ខវិនិច្ឆ័យ ស្របតាមតម្រូវការ ផលប្រយោជន៍ និងធានានូវតួនាទីមជ្ឈភាពរបស់អាស៊ាននៅក្នុងសភាពការណ៍ថ្មី។

បណ្តាប្រទេសអាស៊ាន និងចិន ជប៉ុន កូរ៉េខាងត្បូង បានបញ្ជាក់ឡើងវិញនូវសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអាស៊ាន+៣ ដែលជាមធ្យោបាយចម្បងដើម្បីជំរុញកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា; យោងតាមនោះ បានឯកភាពគ្នាបង្កើនបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ ហិរញ្ញវត្ថុ ធានាសន្តិសុខថាមពល សន្តិសុខស្បៀង ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន តាមរយៈនោះ ជួយលើកកម្ពស់ភាពធន់របស់តំបន់ សំដៅឆ្លើយតបទៅនឹងវិបត្តិ និងការប៉ះទង្គិចពីខាងក្រៅ។

នៅក្នុងក្របខ័ណ្ឌជាន់ខ្ពស់អាស៊ីបូព៌ា (EAS) បណ្តាប្រទេសអាស៊ាន និងដៃគូសុទ្ធតែបានបញ្ជាក់យ៉ាងមុតមាំពីការបន្តពង្រីកតួនាទីរបស់ EAS ក្នុងនាមជាវេទិកាសន្ទនាថ្នាក់ថ្នាក់ដឹកនាំ ដើម្បីពិភាក្សាអំពីបណ្តាបញ្ហាយុទ្ធសាស្ត្រ នៅក្នុងតំបន់ តាមរយៈនោះ ជួយកសាងទំនុកចិត្ត បង្រួញការខុសប្លែកគ្នា បង្កើនកិច្ចសហប្រតិបត្តិការដោះស្រាយបណ្តាការប្រឈមរួម ដូចជាសន្តិសុខថាមពល បទល្មើសបណ្តាញអ៊ីនធឺណិត ការឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិ និងការប្រែប្រួលអាកាសធាតុ...

ចំពោះវេទិកាតំបន់អាស៊ាន (ARF) បណ្តាប្រទេសបានបញ្ជាក់ថា ARF គឺបន្តដើរតួនាទីជាវេទិកាដ៏មានសារៈសំខាន់ឈានមុខគេសម្រាប់ការសន្ទនា និងកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ-សន្តិសុខនៅក្នុងតំបន់។ នៅក្នុងបរិបទដែលរូបភាពស្ថានការណ៍ពិភពលោក និងតំបន់មានការផ្លាស់ប្តូរជាច្រើន បណ្តាប្រទេសបានឯកភាពថា ARF គឺត្រូវការបន្តកែលម្អ លើកកម្ពស់ប្រសិទ្ធភាពសកម្មភាព តាមរយៈនោះ រួមចំណែកជាក់ស្តែងទៅក្នុងវិស័យកសាងទំនុកចិត្ត បង្កើនការសន្ទនា និងកិច្ចសហប្រតិបត្តិការ សំដៅឆ្លើយតបទៅនឹងបណ្តាការប្រឈមសន្តិសុខដែលកំពុងលេចឡើង។ យោងតាមនោះ បណ្តាមន្ត្រីជាន់ខ្ពស់បានឯកភាពលើសេចក្តីព្រាងផែនការសកម្មភាព ARF នៅក្នុងដំណាក់កាលថ្មី។

បញ្ជាក់យ៉ាងមុតមាំពីតួនាទីរបស់អាស៊ាន និងបណ្តាយន្តការដែលដឹកនាំដោយអាស៊ាន ក្នុងការជំរុញការសន្ទនា
អនុរដ្ឋមន្ត្រី លោក Dang Hoang Giang ថ្លែងមតិនៅក្នុងព្រឹត្តិការណ៍។

ថ្លែងមតិនៅក្នុងបណ្តាមហាសន្និបាត អនុរដ្ឋមន្ត្រី លោក Dang Hoang Giang បានបញ្ជាក់យ៉ាងមុតមាំថា នៅក្នុងបរិបទដែលពិភពលោក និងតំបន់កំពុងមានការប្រប្រួលយ៉ាងលឿនរហ័ស និងស្មុគស្មាញ បណ្តាប្រទេសគឺត្រូវការបន្តទាញយកផលប្រយោជន៍ និងពង្រីកបន្ថែមទៀតនូវតួនាទីមជ្ឈភាពរបស់អាស៊ាន និងបណ្តាយន្តការដែលដឹកនាំដោយអាស៊ាន សំដៅជំរុញការសន្ទនា អនុវត្តតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន បង្កើនកិច្ចសហប្រតិបត្តិការកសាងទំនុកចិត្ត និងឆ្លើយតបទៅនឹងបណ្តាការប្រឈមរួម។

ចំពោះអាស៊ាន អនុរដ្ឋមន្ត្រី លោក Dang Hoang Giang បានស្នើឱ្យបណ្តាប្រទេសខិតខំប្រឹងប្រែងអនុវត្តយ៉ាងប្តេជ្ញាចិត្ត និងមានប្រសិទ្ធភាពនូវបណ្តាអាទិភាព និងការប្តេជ្ញាចិត្តដែលបានដាក់ចេញ ក្នុងនោះមានក្របខ័ណ្ឌយុទ្ធសាស្ត្រឆ្លើយតបទៅនឹងផលវិបាកពីវិបត្តិមជ្ឈិមបូព៌ា ដូចដែលនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល លោក Le Minh Hung បានស្នើឡើងនៅក្នុងមហាសន្និបាតជាន់ខ្ពស់អាស៊ានលើកទី ៤៨។

នៅក្នុងទំនាក់ទំនងកិច្ចការបរទេស អនុរដ្ឋមន្ត្រី លោក Dang Hoang Giang បានស្នើឱ្យអាស៊ានមានវិធីសាស្ត្រអភិក្រមយុទ្ធសាស្ត្រ ដោយទើបតែយកចិត្តទុកដាក់ធ្វើឱ្យស៊ីជម្រៅនូវបណ្តាទំនាក់ទំនងដៃគូដែលមានស្រាប់ ទាំងម្ចាស់ការពង្រីកបណ្តាទំនាក់ទំនងថ្មីៗនៅលើមូលដ្ឋានឆ្លើយតបខ្ពស់បំផុតទៅនឹងតម្រូវការ និងផលប្រយោជន៍របស់អាស៊ាន។ ជាមួយនឹងតួនាទីជាប្រទេសសម្របសម្រួលទំនាក់ទំនងអាស៊ាន-អង់គ្លេស និងអាស៊ាន-នូវែលសេឡង់ អនុរដ្ឋមន្ត្រី លោក Dang Hoang Giang បានស្នើឱ្យអាស៊ានរួមជាមួយប្រទេសទាំងពីរសម្របសម្រួលគ្នាបំពេញសម្រេចបណ្តាសេចក្តីថ្លែងការណ៍ និងផែនការកិច្ចសហប្រតិបត្តិការ សំដៅដាក់ជូនបណ្តារដ្ឋមន្ត្រីការបរទេសអនុម័តក្នុងឱកាសខែកក្កដា ឆ្នាំ ២០២៦។

ដោយបញ្ជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការអាស៊ាន+៣ គឺកាន់តែមានប្រសិទ្ធភាព និងជាក់ស្តែង អនុរដ្ឋមន្ត្រី លោក Dang Hoang Giang បានស្នើឱ្យអាស៊ានរួមជាមួយដៃគូអាស៊ីបូព៌ាចំនួន ៣ ជម្រុញខ្លាំងក្លាបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ សំដៅឆ្លើយតបប្រកបដោយសក្តិសិទ្ធិចំពោះបណ្តាការប្រឈម និងភាពមិនប្រាកដប្រជានាពេលបច្ចុប្បន្ន ជាពិសេសគឺនៅក្នុងការធានាស្ថិរភាពសេដ្ឋកិច្ច ហិរញ្ញវត្ថុ សន្តិសុខថាមពល និងស្បៀងអាហាររបស់តំបន់។

បញ្ជាក់យ៉ាងមុតមាំពីតួនាទីរបស់អាស៊ាន និងបណ្តាយន្តការដែលដឹកនាំដោយអាស៊ាន ក្នុងការជំរុញការសន្ទនា
អនុរដ្ឋមន្ត្រី លោក Dang Hoang Giang ជួបពិភាក្សាការងារជាមួយអនុរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Michelle Chan។

ចំពោះ EAS អនុរដ្ឋមន្ត្រី លោក Dang Hoang Giang បានស្នើឱ្យបណ្តាប្រទេសបន្តទាញយកផលប្រយោជន៍ប្រកបដោយប្រសិទ្ធភាពនូវតួនាទី និងតម្លៃរបស់ EAS ក្នុងការជំរុញការសន្ទនាថ្នាក់ជាន់ខ្ពស់អំពីបណ្តាបញ្ហាដែលមានសារៈសំខាន់យុទ្ធសាស្ត្រនៅក្នុងតំបន់ តាមរយៈនោះ ជួយពង្រឹងទំនុកចិត្ត និងបង្រួញការខុសប្លែកគ្នា មិនទុកឱ្យតំបន់ក្លាយជាតំបន់ប្រកួតប្រជែងយុទ្ធសាស្ត្ររវាងបណ្តាប្រទេសមហាអំណាចឡើយ ទន្ទឹមនឹងនោះ បង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងបណ្តាវិស័យដែលមានផលប្រយោជន៍រួម។

ចំពោះ ARF អនុរដ្ឋមន្ត្រី លោក Dang Hoang Giang បានសម្តែងការស្វាគមន៍ចំពោះបណ្តាប្រទេសដែលបានបំពេញសម្រេចផែនការសកម្មភាពថ្មីរបស់ ARF នៅលើមូលដ្ឋានបន្ត និងពង្រីកបណ្តាលទ្ធផលដែលសម្រេចបាននៃផែនការសកម្មភាពហាណូយ II (២០២០-២០២៥); ស្នើឱ្យបណ្តាប្រទេសបន្តផ្តល់អាទិភាពដល់បណ្តាសកម្មភាពកសាងទំនុកចិត្ត ដើរទន្ទឹមនឹងការជំរុញការទូតបង្ការ។

ចំពោះបណ្តាបញ្ហាអន្តរជាតិ និងតំបន់ អនុរដ្ឋមន្ត្រី លោក Dang Hoang Giang បានបញ្ជាក់យ៉ាងមុតមាំពីតម្រូវការកិច្ចសហប្រតិបត្តិការរក្សាសន្តិភាព ស្ថិរភាព គោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ មិនប្រើប្រាស់ ឬគំរាមកំហែងប្រើប្រាស់កម្លាំងអាវុធ និងដោះស្រាយជម្លោះដោយសន្តិវិធី។

ដោយបញ្ជាក់ថា ការធានាសន្តិភាព សន្តិសុខ សុវត្ថិភាព សេរីភាពចរាចរណ៍នាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត គឺជាផលប្រយោជន៍ និងការទទួលខុសត្រូវរួម អនុរដ្ឋមន្ត្រី លោក Dang Hoang Giang បានស្នើឱ្យបណ្តាប្រទេសបន្តគាំទ្រជំហរ និងការខិតខំប្រឹងប្រែងរបស់អាស៊ានអំពីសមុទ្រខាងកើត; បញ្ជាក់ថា វៀតណាមនឹងបន្តរួមជាមួយបណ្តាប្រទេសអាស៊ាន និងចិន ខិតខំប្រឹងប្រែងអនុវត្តគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងឈានទៅសម្រេចបានក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព ជាក់ស្តែង និងស្របតាមច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។

ក្នុងឱកាសនេះដែរ អនុរដ្ឋមន្ត្រី លោក Dang Hoang Giang បានមានបណ្តាជំនួបពិភាក្សាការងារជាមួយប្រធានគណៈប្រតិភូនៃបណ្តាប្រទេសមួយចំនួន ដើម្បីធ្វើការផ្លាស់ប្តូរមតិអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងការសម្របសម្រួលគ្នានៅតាមបណ្តាវេទិការបស់អាស៊ាន៕

ចំណុចស្នូលទាំងបីនៃសន្និសីទកំពូលរំលឹកខួបលើកទី ៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី និងអាទិភាពរបស់វៀតណាម ចំណុចស្នូលទាំងបីនៃសន្និសីទកំពូលរំលឹកខួបលើកទី ៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី និងអាទិភាពរបស់វៀតណាម

យុគសម័យ - អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Dang Hoang Giang ប្រធាន SOM អាស៊ានវៀតណាម បានឱ្យដឹងថា គោលដៅទម្លុះទម្លាយពេញមួយដំណើរការបំពេញទស្សនកិច្ចនៅសហព័ន្ធរុស្ស៊ី ដើម្បីចូលរួមសន្និសីទកំពូលរំលឹកខួបលើកទី ៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល លោក Le Minh Hung គឺការកសាងនិងពង្រីកតួនាទីជា «ស្ពានចម្លង» របស់វៀតណាម ជំរុញឱ្យមានការឯកភាពគ្នា និងចូលរួមចំណែកនូវបណ្តាទិសដៅជាក់ស្តែង ...

ការចិញ្ចឹមបីបាច់ការតភ្ជាប់ កសាងសហគមន៍ប្រកបដោយចីរភាព និងឆ្ពោះទៅរកប្រជាពលរដ្ឋ ការចិញ្ចឹមបីបាច់ការតភ្ជាប់ កសាងសហគមន៍ប្រកបដោយចីរភាព និងឆ្ពោះទៅរកប្រជាពលរដ្ឋ

យុគសម័យ - នារសៀលថ្ងៃទី ១០ មិថុនា ក្រោយរយៈពេលពីរថ្ងៃនៃការបំពេញការងារយ៉ាងបន្ទាន់ និងប្រកបដោយប្រសិទ្ធភាព វេទិកាអនាគតអាស៊ាន (AFF) ឆ្នាំ ២០២៦ ក្រោមប្រធានបទ «រួមគ្នាកំណត់រូបរាងអនាគតរួម៖ សន្តិភាព វិបុលភាព យកប្រជាពលរដ្ឋជាមជ្ឈមណ្ឌល» ត្រូវបានបិទបញ្ចប់ហើយ។

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បញ្ជាក់យ៉ាងមុតមាំពីតួនាទីរបស់អាស៊ាន និងបណ្តាយន្តការដែលដឹកនាំដោយអាស៊ាន ក្នុងការជំរុញការសន្ទនា
ការទូតប្រជាជនបន្តជាចំណុចបង្អែកនៃទំនាក់ទំនងវៀតណាម - កម្ពុជា
ទិវាទូទាំងប្រទេសបង្ការនិងប្រឆាំងគ្រឿងញៀន ថ្ងៃទី ២៦ ខែមិថុនា៖ កសាង "របាំងការពារ" ការយល់ដឹងដើម្បីការពារស្រទាប់យុវវ័យ
ខិតខំប្រឹងប្រែងប្រមូលសំណាក ADN របស់សាច់ញាតិយុទ្ធជនពលីជាបន្ទាន់
បើកមហាសន្និបាតតំណាងទូទាំងប្រទេសនៃសហភាពយុវជនលើកទី ១៣