Trending now

ឯកអគ្គរដ្ឋទូត Dang Minh Khoi៖ វៀតណាមគាំទ្រការពង្រឹងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអាស៊ាន-រុស្ស៊ី

13:27 | 25/06/2026 ឌឹកអាញ់

យុគសម័យ - បើតាមលោក Dang Minh Khoi ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសរុស្ស៊ីបានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី លោក Le Minh Hung មកកាន់ប្រទេសរុស្ស៊ីនិងការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី បានប្រព្រឹត្តទៅចំពេលដ៏មានសារៈសំខាន់នៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំងមានលក្ខណៈពិសេសអស្ចារ្យខ្លាំងណាស់ចំពោះទំនាក់ទំនងអាស៊ាន-រុស្ស៊ីជារួម ក៏ដូចជារវាងវៀតណាមនិងសហព័ន្ធរុស្ស៊ីដោយឡែក។

វៀតណាមពង្រីកតួនាទីជាស្ពានចម្លងជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន - រុស្ស៊ី ចំពោះមុខបណ្តាប្រឈមសកល ឯកអគ្គរដ្ឋទូត João Pereira៖ វៀតណាមគឺជាដៃគូដ៏សំខាន់នៅក្នុងដំណើរការធ្វើសមាហរណកម្មអាស៊ានរបស់ទីម័រខាងកើត

ការបង្កើតកម្លាំងរុញច្រានថ្មីសម្រាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ

នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល លោក Le Minh Hung នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបលើកទី ៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី និងមានបណ្តាសកម្មភាពទ្វេភាគីនៅទីក្រុង Kazan សហព័ន្ធរុស្ស៊ី ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែមិថុនា។

ក្នុងការឆ្លើយតបការសម្ភាសន៍របស់សារព័ត៌មានវៀតណាមនៅមុនឈានចូលដល់ដំណើរការបំពេញការងាររបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល លោក Dang Minh Khoi ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសរុស្ស៊ីបានវាយតម្លៃថា ដំណើរទស្សនកិច្ចនេះនាំមកនូវអត្ថន័យពិសេសជាច្រើន។

ឯកអគ្គរដ្ឋទូត Dang Minh Khoi៖ វៀតណាមគាំទ្រការពង្រឹងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអាស៊ាន-រុស្ស៊ី
លោក Dang Minh Khoi ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសរុស្ស៊ី ឆ្លើយតបការសម្ភាសន៍របស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម (TTXVN) ប្រចាំនៅប្រទេសរុស្ស៊ី

មុនដំបូងបង្អស់ នេះជាលើកទីមួយហើយដែលនាយករដ្ឋមន្ត្រី លោក Le Minh Hung អញ្ជើញចូលរួមកិច្ចប្រជុំកំពូលមួយរវាងអាស៊ាននិងរុស្ស៊ីក្នុងឋានៈជានាយករដ្ឋមន្ត្រី។ កិច្ចប្រជុំកំពូលនាពេលនេះក៏ជាបង្គោលចរដ៏មានសារៈសំខាន់នៅលើផ្លូវដើរកិច្ចសហប្រតិបត្តិការអាស៊ាន-រុស្ស៊ី។ ក្នុងរយៈពេល ៣៥ ឆ្នាំកន្លងមកនេះ (១៩៩១-២០២៦) ទំនាក់ទំនងអាស៊ាន-រុស្ស៊ីមានបណ្តាជំហានអភិវឌ្ឍន៍ប្រកបដោយភាពវិជ្ជមាន ជាពិសេសចាប់តាំងពីពេលដែលភាគីទាំងពីរបានបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រនៅក្នុងឆ្នាំ ២០១៨។

កិច្ចប្រជុំកំពូលនឹងកំណត់បណ្តាទិសដៅសហប្រតិបត្តិការយុទ្ធសាស្ត្រនៅក្នុងដំណាក់កាលថ្មី ក្នុងគោលបំណងបន្តពង្រឹងទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងបណ្តាប្រទេសអាស៊ាននិងរុស្ស៊ី បង្កើតកម្លាំងរុញច្រានថ្មីសម្រាប់ទំនាក់ទំនងសហប្រតិបត្តិការច្រើនផ្នែកដែលមានផលប្រយោជន៍ទៅវិញទៅមក ឆ្លើយតបទៅនឹងផលប្រយោជន៍របស់ភាគីទាំងសងខាងក្នុងបរិបទស្ថានភាពពិភពលោកនិងតំបន់មានការប្រែប្រួលយ៉ាងរហ័សនិងស្មុគស្មាញ។ នេះក៏ជាឱកាសដើម្បីឱ្យបណ្តាប្រទេសអាស៊ាននិងរុស្ស៊ីធ្វើការដោះដូរយោបល់គ្នាលើបណ្តាបញ្ហាអន្តរជាតិនិងតំបន់ដែលកំពុងមានការយកចិត្តទុកដាក់រួមគ្នា។

បើតាមលោកឯកអគ្គរដ្ឋទូត Dang Minh Khoi បានឱ្យដឹងថា វៀតណាមគាំទ្រការពង្រឹងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអាស៊ាន-រុស្ស៊ី ជំរុញការសន្ទនានិងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពលើបណ្តាវិស័យដែលភាគីទាំងសងខាងយកចិត្តទុកដាក់រួមគ្នាដូចជាសេដ្ឋកិច្ច-ពាណិជ្ជកម្ម ថាមពល វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការអប់រំ-បណ្តុះបណ្តាល ការឆ្លើយតបនឹងបណ្តាការប្រឈមសន្តិសុខមិនប្រពៃណី ការបើកទូលាយកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងសហភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (EAEU) អង្គការសហប្រតិបត្តិការសៀងហៃ (SCO) ក្រុមប្រទេស BRICS ព្រមទាំងបង្កើនការសម្របសម្រួលជាមួយរុស្ស៊ីក្នុងក្របខ័ណ្ឌសហប្រតិបត្តិការអាស៊ាន-រុស្ស៊ី។ កិច្ចសហប្រតិបត្តិការអាស៊ាន-រុស្ស៊ីប្រកបដោយប្រសិទ្ធភាពនឹងក្លាយជាបង្អែកដ៏រឹងមាំនិងជាការគាំទ្រជាក់ស្តែងក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម-រុស្ស៊ី។

ទីពីរ នេះគឺជាដំណើរបំពេញការងារនៅបរទេសលើកទីពីររបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល លោក Le Minh Hung ក្នុងឋានៈជានាយករដ្ឋមន្ត្រី (នាយករដ្ឋមន្ត្រីបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសហ្វីលីពីនក្នុងខែឧសភា ឆ្នាំ ២០២៦) ហើយក៏ជាដំណើរទស្សនកិច្ចនៅប្រទេសរុស្ស៊ីលើកដំបូងរបស់នាយករដ្ឋមន្ត្រីផងដែរ ដែលបង្ហាញឱ្យឃើញថាវៀតណាមតែងតែចាត់ទុករុស្ស៊ីជាអាទិភាពកិច្ចការបរទេសឈានមុខគេមួយក្នុងចំណោមអាទិភាពទាំងឡាយ។

ការបន្តបណ្តាសកម្មភាពកិច្ចការបរទេសដ៏មានសារៈសំខាន់ជាមួយរុស្ស៊ីជាបន្តបន្ទាប់ភ្លាមៗបន្ទាប់ពីមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ នៃបក្សកុម្មុយនីស្តវៀតណាម ដំណើរទស្សនកិច្ចនេះបានបញ្ជាក់ថាថ្នាក់ដឹកនាំនិងប្រជាជនវៀតណាមយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពប្រពៃណីជាមួយសហព័ន្ធរុស្ស៊ី មានបំណងប្រាថ្នានិងការប្តេជ្ញាចិត្តបន្តធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយរុស្ស៊ីនៅក្នុងយុគសម័យអភិវឌ្ឍន៍ថ្មីរបស់ប្រជាជាតិ រក្សាដងកម្លាំងអភិវឌ្ឍន៍វិជ្ជមាន ព្រមទាំងទាញយកសក្តានុពលជាអតិបរមាដើម្បីបង្កើតកម្លាំងរុញច្រានថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី។

ទីបី ដំណើរទស្សនកិច្ចគឺជាឱកាសដើម្បីឱ្យថ្នាក់ដឹកនាំភាគីទាំងសងខាងធ្វើការពិនិត្យឡើងវិញ ផ្លាស់ប្តូរយោបល់និងឯកភាពលើទិសដៅព្រមទាំងវិធានការជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-រុស្ស៊ី។ ទន្ទឹមនឹងកម្មវិធីកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី ត្រូវបានរំពឹងទុកថានាយករដ្ឋមន្ត្រីនឹងមានបណ្តាការជួបប្រាស្រ័យទ្វេភាគីជាមួយភាគីរុស្ស៊ី សូម្បីតែនៅថ្នាក់ខ្ពស់បំផុត ក្នុងគោលបំណងបង្កើតទំនាក់ទំនងការងារក្នុងឋានៈថ្មី បង្កើនជំនឿចិត្តនយោបាយរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ពិនិត្យមើលឡើងវិញនូវការដាក់ឱ្យអនុវត្តបណ្តាកិច្ចព្រមព្រៀងដែលសម្រេចបាន ជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយលើបណ្តាវិស័យ ដោយផ្តោតលើកិច្ចសហប្រតិបត្តិការថាមពលគន្លឹះ ជាពិសេសគឺការដាក់ឱ្យដំណើរការគម្រោងរោងចក្រអគ្គិសនីដើរដោយថាមពលអាតូមិក Ninh Thuan 1 នៅលើមូលដ្ឋាននៃកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលដែលបានចុះហត្ថលេខានិងកិច្ចសហប្រតិបត្តិការប្រេងកាតយូរអង្វែង។

ឯកអគ្គរដ្ឋទូត Dang Minh Khoi៖ វៀតណាមគាំទ្រការពង្រឹងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអាស៊ាន-រុស្ស៊ី
កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ (SOM) អាស៊ាន-រុស្ស៊ី លើកទី ២២ បានប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី ២០ និងថ្ងៃទី ២១ ខែមេសា នៅទីក្រុង Kazan សហព័ន្ធរុស្ស៊ី ជាមួយការចូលរួមរបស់មន្ត្រីជាន់ខ្ពស់នៃប្រទេសសមាជិកអាស៊ានទាំង ១១ និងរុស្ស៊ី។ អនុរដ្ឋមន្ត្រីការបរទេស លោក Dang Hoang Giang ដែលជាប្រធាន SOM អាស៊ាន-វៀតណាម បានដឹកនាំគណៈប្រតិភូវៀតណាមអញ្ជើញចូលរួម

លោកឯកអគ្គរដ្ឋទូត Dang Minh Khoi បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី លោក Le Minh Hung មកកាន់ប្រទេសរុស្ស៊ីនិងការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី បានប្រព្រឹត្តទៅចំពេលដ៏មានសារៈសំខាន់បំផុតនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំងមានលក្ខណៈពិសេសអស្ចារ្យខ្លាំងណាស់ចំពោះទំនាក់ទំនងរបស់អាស៊ាន-រុស្ស៊ីជារួម ក៏ដូចជារវាងវៀតណាមនិងសហព័ន្ធរុស្ស៊ីដោយឡែក។

បុរេលក្ខខណ្ឌដើម្បីឈានទៅឆ្ងាយជាងមុននិងអភិវឌ្ឍន៍ខ្ពស់ជាងមុន

ស្តីពីទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-រុស្ស៊ីនាពេលបច្ចុប្បន្ន លោកឯកអគ្គរដ្ឋទូត Dang Minh Khoi បានឱ្យដឹងថា ឆ្នាំ ២០២៦ អាចនិយាយបានថាជាឆ្នាំដ៏មានភាពរស់រវើកនិងរវល់ខ្លាំងណាស់នៅក្នុងទំនាក់ទំនងរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី។ ភ្លាមៗបន្ទាប់ពីបញ្ចប់មហាសន្និបាតបក្សលើកទី ១៤ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin គឺជាថ្នាក់ដឹកនាំបរទេសដំបូងគេបង្អស់ដែលបានទូរស័ព្ទចូលរួមអបអរសាទរចំពោះអគ្គលេខាបក្ស លោក To Lam។

នៅក្នុងឆ្នាំ ២០២៦ នេះដែរ ក៏ជាលើកទីមួយផងដែរដែលវៀតណាមបានចាត់តាំងប្រេសិតពិសេសគឺរដ្ឋមន្ត្រីការបរទេស លោក Le Hoai Trung ឱ្យធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីដើម្បីជម្រាបជូនអំពីលទ្ធផលនៃមហាសន្និបាតបក្សលើកទី ១៤ ព្រមទាំងមានជំនួបផ្ទាល់ជាមួយប្រធានាធិបតី លោក Putin ដោយបានបញ្ជូនទៅកាន់ថ្នាក់ដឹកនាំរុស្ស៊ីនូវសារលិខិតដ៏ច្បាស់លាស់មួយថា កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងមានផលប្រយោជន៍ទៅវិញទៅមកជាមួយរុស្ស៊ី គឺជាគោលដៅដែលវៀតណាមឆ្ពោះទៅរកដើម្បីអនុវត្តបណ្តាភារកិច្ចយុទ្ធសាស្ត្រដែលមហាសន្និបាតបក្សលើកទី ១៤ បានដាក់ចេញ។

បន្ទាប់មកទៀតក្នុងខែមីនា ឆ្នាំ ២០២៦ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលវៀតណាមក៏បានមានដំណើរទស្សនកិច្ចមកកាន់ទឹកដីដើមបេឡា (រុស្ស៊ី) ដោយបានធ្វើកិច្ចពិភាក្សាការងារជាមួយសមភាគីរុស្ស៊ីនិងបានជួបប្រធានាធិបតី លោក Putin ដែលនៅក្នុងនោះមានបញ្ហាជាបន្តបន្ទាប់ជាច្រើនត្រូវបានលើកយកមកជជែកពិភាក្សានិងដោះដូរយោបល់គ្នា។ ឧបនាយករដ្ឋមន្ត្រីពីររូបព្រមទាំងរដ្ឋមន្ត្រីជាច្រើនរូបក៏បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីជាបន្តបន្ទាប់បន្ទាប់ពីពេលនោះមក។

ឯកអគ្គរដ្ឋទូត Dang Minh Khoi៖ វៀតណាមគាំទ្រការពង្រឹងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអាស៊ាន-រុស្ស៊ី
លោក Dang Minh Khoi ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសរុស្ស៊ី ព្រមទាំងលោកស្រីជាភរិយា ថតរូបអនុស្សាវរីយ៍នៅក្នុងពិធីបុណ្យវប្បធម៌វៀតណាមឆ្នាំ ២០២៥ នៅរដ្ឋធានីមូស្គូ

«អាចនិយាយបានថា ភាពញឹកញាប់នៃបណ្តាដំណើរទស្សនកិច្ច បណ្តាជំនួប និងការពិភាក្សាតាមទូរស័ព្ទរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីររបស់យើង បានប្រព្រឹត្តទៅយ៉ាងធំធេងនិងជាប់ៗគ្នានៅក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។ ចំណុចដែលគួរឱ្យរីករាយជាងនេះទៅទៀតនោះគឺស្មារតីនៃការដោះដូរយោបល់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរគឺមានភាពស្មោះត្រង់ខ្លាំងណាស់ មានភាពស្និទ្ធស្នាលខ្លាំងណាស់និងមានលក្ខណៈជាក់ស្តែងខ្លាំងណាស់» លោកឯកអគ្គរដ្ឋទូត Dang Minh Khoi បានសង្កត់ធ្ងន់បែបនេះ។

ក្រៅពីនេះ បើតាមលោកឯកអគ្គរដ្ឋទូតបានឱ្យដឹងថានៅក្នុងបណ្តាវិស័យផ្សេងទៀត កិច្ចសហប្រតិបត្តិការការពារជាតិ-សន្តិសុខមានការអភិវឌ្ឍប្រកបដោយភាពវិជ្ជមាន ជាពិសេសគឺបានបើកទូលាយកិច្ចសហប្រតិបត្តិការឈានចូលដល់វិស័យសមុទ្រ។ ពាណិជ្ជកម្មទ្វេភាគីក៏កំពុងដណ្តើមបានមកវិញនូវដងកំណើនវិជ្ជមានផងដែរ ដោយទំហំពាណិជ្ជកម្មក្នុងឆ្នាំ ២០២៥ សម្រេចបាន ៤.៧៧ ប៊ីលានដុល្លារអាមេរិក រីឯក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៦ សម្រេចបាន ១.7២ ប៊ីលានដុល្លារអាមេរិក (កើនឡើង ៩.២២ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥)។

កិច្ចសហប្រតិបត្តិការប្រេងកាតនិងថាមពលដែលជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងឡាយនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី គឺបន្តត្រូវបានជំរុញយ៉ាងខ្លាំងក្លា។ ជាពិសេស ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលស្តីពីការសាងសង់រោងចក្រអគ្គិសនីដើរដោយថាមពលអាតូមិក Ninh Thuan 1 បានបើកចេញនូវដំណាក់កាលថ្មីមួយនៅក្នុងកិច្ចសហប្រតិបត្តិការថាមពល ក៏ដូចជាកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ-បច្ចេកវិទ្យារវាងវៀតណាមនិងរុស្ស៊ី ដែលផ្សារភ្ជាប់ជាមួយនឹងសក្តានុពលសេដ្ឋកិច្ច ក៏ដូចជាការអភិវឌ្ឍវិស័យឧស្សាហកម្មអាតូមិកនាពេលអនាគត។ នេះនឹងក្លាយជាគម្រោងយុទ្ធសាស្ត្ររយៈពេលវែងនិងជាទិដ្ឋរូបសម្រាប់កិច្ចសហប្រតិបត្តិការវៀតណាម-រុស្ស៊ីនៅក្នុងបរិបទថ្មី។

ក្រៅពីនេះ កិច្ចសហប្រតិបត្តិការទេសចរណ៍សម្រេចបានកម្រិតកំណើនដ៏គួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ អាស្រ័យដោយសារភាពញឹកញាប់នៃបណ្តាជើងហោះហើរត្រង់មានការកើនឡើងយ៉ាងខ្លាំង។ ចំនួនភ្ញៀវទេសចររុស្ស៊ីមកកាន់ប្រទេសវៀតណាមគិតក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៦ សម្រេចបាន ៦១៨ ពាន់នាក់ ដែលកើនឡើង ១៩៤ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥។ ការទស្សន៍ទាយប្រចាំពេញមួយឆ្នាំអាចនឹងឈានរំលងបង្គោលចរ ១ លាននាក់ ដែលឆ្លងហួសឆ្ងាយពីដំណាក់កាលមុនពេលមានមហន្តរាយជំងឺកូវីដ-១៩។ នាពេលបច្ចុប្បន្ន ប្រទេសរុស្ស៊ីគឺជាទីផ្សារភ្ញៀវទេសចរដ៏ធំបំផុតរបស់វៀតណាមនៅតំបន់អឺរ៉ុប និងធំជាងគេលំដាប់ទីបីនៅលើពិភពលោក បន្ទាប់ពីប្រទេសចិននិងប្រទេសកូរ៉េខាងត្បូង។

ក្នុងឆ្នាំ ២០២៦ ភាគីទាំងពីរដាក់ឱ្យដំណើរការឆ្នាំសហប្រតិបត្តិការវិទ្យាសាស្ត្រ-ការអប់រំវៀតណាម-រុស្ស៊ី ដែលចំណុចស្នូលគឺសន្និសីទសាកលវិទ្យាធិការនៃបណ្តាសាកលវិទ្យាល័យវៀតណាម-រុស្ស៊ី លើកទីបី ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ ខែឧសភានៅប្រទេសវៀតណាម បង្កើតលក្ខខណ្ឌផ្សារភ្ជាប់ទំនាក់ទំនងនិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើនរវាងគ្រឹះស្ថានឧត្តមសិក្សានៃប្រទេសទាំងពីរ។ ការផ្សារភ្ជាប់វប្បធម៌ ការដោះដូរប្រជាជននិងកិច្ចសហប្រតិបត្តិការរវាងបណ្តាមូលដ្ឋាននៃប្រទេសទាំងពីរនាពេលកន្លងមកក៏កំពុងអភិវឌ្ឍន៍យ៉ាងរស់រវើកខ្លាំងណាស់ដែរ ដែលជាគំរូគឺពិធីបុណ្យវប្បធម៌វៀតណាមលើកដំបូងបង្អស់ត្រូវបានរៀបចំឡើងនៅទីលានក្រហមរដ្ឋធានីមូស្គូក្នុងខែកក្កដា ឆ្នាំ ២០២៥ បានទាក់ទាញភ្ញៀវចូលទស្សនាជិត ១ លាននាក់ក្នុងរយៈពេលត្រឹមតែ ១០ ថ្ងៃប៉ុណ្ណោះ។

«បើមើលជារួម ទំនាក់ទំនងវៀតណាម-រុស្ស៊ីមានពេញលេញនូវបុរេលក្ខខណ្ឌចាំបាច់ទាំងឡាយដើម្បីឈានទៅឆ្ងាយជាងមុននិងអភិវឌ្ឍន៍ខ្ពស់ជាងមុន ឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ភាគីទាំងសងខាង។ នោះគឺជាឆន្ទៈនយោបាយ ភាពស្រដៀងគ្នាក្នុងការយល់ដឹងនិងចក្ខុវិស័យវែងឆ្ងាយរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរអំពីអនាគតទំនាក់ទំនងវៀតណាម-រុស្ស៊ី ព្រមទាំងជាគ្រឹះស្ថានមិត្តភាពប្រពៃណីដ៏រឹងមាំនិងបណ្តាលទ្ធផលសហប្រតិបត្តិការដ៏ធំធេងដែលសម្រេចបានក្នុងរយៈពេលជាង ៧០ ឆ្នាំកន្លងមកនេះ» លោកឯកអគ្គរដ្ឋទូត Dang Minh Khoi បានចង្អុលបង្ហាញច្បាស់ៗ។

ក្រៅពីនេះ លោកឯកអគ្គរដ្ឋទូត Dang Minh Khoi បានបញ្ជាក់ថាវៀតណាមថែមទាំងបានរួមចំណែកយ៉ាងសកម្មបំផុតនៅក្នុងទំនាក់ទំនងរវាងរុស្ស៊ីនិងអាស៊ាន ដោយនាំទំនាក់ទំនងរុស្ស៊ី-អាស៊ានឱ្យក្លាយជាគំរូស្តីពីទំនាក់ទំនងរវាងប្រទេសធំមួយជាមួយអង្គការមួយ រួមចំណែកដល់បុព្វហេតុរក្សាសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់ព្រមទាំងនៅលើពិភពលោកទាំងមូល។

នៅលើស្មារតីនោះ ដំណើរទស្សនកិច្ចនាពេលនេះរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល លោក Le Minh Hung នឹងជាជំហានដាក់ឱ្យអនុវត្តបន្តទៀតក្នុងការធ្វើតាមគោលនយោបាយស្របគ្នាក្នុងការបង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយរុស្ស៊ី អភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការយូរអង្វែង ជាក់ស្តែងនិងមានប្រសិទ្ធភាព ឆ្លៀតយកបណ្តាឱកាសថ្មីៗដើម្បីបើកទូលាយនិងលើកកម្ពស់កម្រិតកិច្ចសហប្រតិបត្តិការទ្វេភាគីដែលត្រូវបានថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរឯកភាពគ្នា។

«ពិតប្រាកដណាស់ ខ្ញុំរំពឹងទុកនិងជឿជាក់ថាដំណើរទស្សនកិច្ចនាពេលខាងមុខរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល លោក Le Minh Hung ជាពិសេសគឺជំនួបរវាងនាយករដ្ឋមន្ត្រីជាមួយប្រធានាធិបតី លោក Putin នឹងសម្រេចបាននូវលទ្ធផលជាក់ស្តែងជាច្រើន រួមចំណែកយ៉ាងសំខាន់និងជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា រឹងមាំនិងមានប្រសិទ្ធភាពនៅក្នុងគ្រប់វិស័យទាំងអស់ ជាពិសេសគឺបណ្តាវិស័យដែលភាគីទាំងសងខាងយកចិត្តទុកដាក់រួមគ្នា» លោក Dang Minh Khoi ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ីបានសម្តែងការយល់ឃើញបែបនេះ៕

ឯកអគ្គរដ្ឋទូត Kanat Tumysh មានបំណងណែនាំវណ្ណកម្មអក្សរសាស្ត្ររបស់អ្នកនិពន្ធ To Hoai ដល់សាធារណជនកាហ្សាក់ស្ថាន ឯកអគ្គរដ្ឋទូត Kanat Tumysh មានបំណងណែនាំវណ្ណកម្មអក្សរសាស្ត្ររបស់អ្នកនិពន្ធ To Hoai ដល់សាធារណជនកាហ្សាក់ស្ថាន

យុគសម័យ - យោងតាមឯកអគ្គរដ្ឋទូត Kanat Tumysh ប្រជាជនកាហ្សាក់ស្ថានស្រឡាញ់ភាពក្លាហានរបស់ប្រជាជនវៀតណាមតាមរយៈវណ្ណកម្មអក្សរសាស្ត្រ។ កាហ្សាក់ស្ថានមានបំណងអនុវត្តគម្រោងបកប្រែស្នាដៃអក្សរសាស្ត្រវៀតណាមមួយចំនួន ដើម្បីណែនាំសាធារណៈជនកាហ្សាក់ស្ថានអំពីតម្លៃវប្បធម៌វៀតណាម។ នាពេលខាងមុខ ឯកអគ្គរដ្ឋទូតគ្រោងនឹងបកប្រែស្នាដៃខ្លះរបស់អ្នកនិពន្ធ To Hoai ជាភាសាកាហ្សាក់ស្ថាន។

ឯកអគ្គរដ្ឋទូត Nguyen Van Thao បានសង្កត់ធ្ងន់លើជំពូកថ្មីនៃកិច្ចសហប្រតិបត្តិការវៀតណាម-លុចសំបួ ឯកអគ្គរដ្ឋទូត Nguyen Van Thao បានសង្កត់ធ្ងន់លើជំពូកថ្មីនៃកិច្ចសហប្រតិបត្តិការវៀតណាម-លុចសំបួ

យុគសម័យ - ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្របែលហ្សិក ដែលក្នុងពេលដំណាលគ្នាធ្វើជាមហាឧកញ៉ានៃប្រទេសលុចសំបួ លោក Nguyen Van Thao បានចែករំលែកអំពីទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងលុចសំបួ និងសក្ដានុពលនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ឯកអគ្គរដ្ឋទូត Dang Minh Khoi៖ វៀតណាមគាំទ្រការពង្រឹងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអាស៊ាន-រុស្ស៊ី
ឯកអគ្គរដ្ឋទូតរុស្ស៊ី៖ រចនាសម្ព័ន្ធតំបន់ដែលយកអាស៊ានជាមជ្ឈមណ្ឌលជួយរក្សាតុល្យភាពផលប្រយោជន៍ បង្កើតការសន្ទនា និងជំរុញសន្តិភាព
ខេត្ត Phu Tho រក្សាតួនាទីយុទ្ធសាស្ត្រក្នុងទំនាក់ទំនងរវាងវៀតណាមនិងថៃ
ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេស លោក Le Hoai Trung ក្នុងគោលបំណងបង្កើនទំនុកចិត្តខាងនយោបាយ ពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងវៀតណា
ការបង្កើតក្លិបគ្រូបង្រៀនភាសាវៀតណាមនៅប្រទេសស៊ុយអែត