Trending now

ខេត្ត Phu Tho រក្សាតួនាទីយុទ្ធសាស្ត្រក្នុងទំនាក់ទំនងរវាងវៀតណាមនិងថៃ

10:20 | 25/06/2026 ឌឹកអាញ់

យុគសម័យ - បើតាមលោកស្រីឯកអគ្គរាជទូតថៃប្រចាំនៅវៀតណាម Urawadee Sriphiromya គម្រោង Amata នឹងក្លាយជា «មេដែកឆក់» ក្នុងគោលបំណងទាក់ទាញប្រភពទុនវិនិយោគលើផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការច្នៃប្រឌិតបង្កើតថ្មីចូលមកកាន់ខេត្ត Phu Tho តាមរយៈទីនោះជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខេត្ត។

សង្កាត់ Phu Loi (ក្រុង Can Tho) បង្កើនល្បឿនបំប្លែងឌីជីថលពីថ្នាក់មូលដ្ឋាន ខេត្ត​ Can Tho - ដំណើរឆ្ពោះទៅរកការក្លាយជា "គោលដៅអន្តរជាតិដ៏រួសរាយរាក់ទាក់ និងគួរឱ្យទុកចិត្ត"

នាថ្ងៃទី ១៧ ខែមិថុនា ឆ្លើយតបការសម្ភាសន៍របស់កាសែតពិភពលោកនិងវៀតណាមនៅក្រៅកម្មវិធី «ការផ្សារភ្ជាប់ទំនាក់ទំនងថៃនៅខេត្ត Phu Tho ឆ្នាំ ២០២៦» លោកស្រីឯកអគ្គរាជទូតថៃប្រចាំនៅវៀតណាម Urawadee Sriphiromya បានចែករំលែកថា ព្រឹត្តិការណ៍ឆ្នាំនេះត្រូវបានរៀបចំឡើងចំឱកាសអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងថៃ។

អ្វីដែលពិសេសជាងនេះទៅទៀតនោះគឺ កម្មវិធីនេះបានប្រព្រឹត្តទៅភ្លាមៗបន្ទាប់ពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលថៃមកកាន់ប្រទេសវៀតណាមកាលពីសប្តាហ៍មុន ក៏ដូចជាដំណើរទស្សនកិច្ចរបស់អគ្គលេខាធិការនិងជាប្រធានរដ្ឋ លោក To Lam ទៅកាន់ប្រទេសថៃ (ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែឧសភា)។

ខេត្ត Phu Tho រក្សាតួនាទីយុទ្ធសាស្ត្រក្នុងទំនាក់ទំនងរវាងវៀតណាមនិងថៃ
លោកស្រីឯកអគ្គរាជទូតថៃប្រចាំនៅវៀតណាម Urawadee Sriphiromya ឆ្លើយតបការសម្ភាសន៍នៅក្រៅកម្មវិធី «ការផ្សារភ្ជាប់ទំនាក់ទំនងថៃនៅខេត្ត Phu Tho ឆ្នាំ ២០២៦»

បើតាមលោកស្រីឯកអគ្គរាជទូត Urawadee Sriphiromya កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតែងតែជាចំណុចភ្លឺនៅក្នុងទំនាក់ទំនងវៀតណាមនិងថៃ។ ក្នុងការលើកឡើងអំពីការដែលបច្ចុប្បន្ននេះប្រទេសថៃគឺជាដៃគូពាណិជ្ជកម្មធំបំផុតទី ៦ របស់វៀតណាមនៅលើសកលលោក ព្រមទាំងរក្សាតំណែងជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាមនៅក្នុងប្លុកអាស៊ាននោះ អ្នកការទូតរូបនេះបានឱ្យដឹងថា ទុនវិនិយោគរបស់ថៃចូលមកកាន់វៀតណាមនាពេលបច្ចុប្បន្នគឺកំពុងកើនឡើងហួសពី ១៥ ប៊ីលីយូនដុល្លារអាមេរិក។

នៅលើស្មារតីនោះ លោកស្រីឯកអគ្គរាជទូតបានសង្កត់ធ្ងន់ថា ការជ្រើសរើសយកខេត្ត Phu Tho ធ្វើជាទីតាំងរៀបចំកម្មវិធី «ការផ្សារភ្ជាប់ទំនាក់ទំនងថៃនៅខេត្ត Phu Tho» គឺដោយសារតែនេះជាខេត្តមួយដែលមានតួនាទីយុទ្ធសាស្ត្រក្នុងទំនាក់ទំនងរវាងវៀតណាមនិងថៃ។

ទន្ទឹមនឹងនោះ ដែនដីដូនតានេះមានគ្រប់លក្ខខណ្ឌសមស្រប ក៏ដូចជាមានការត្រៀមលក្ខណៈជាស្រេចដើម្បីទទួលយកនូវប្រភពទុនវិនិយោគពីប្រទេសថៃចូលមកកាន់វៀតណាម។ ក្រៅពីនេះ ថ្នាក់ដឹកនាំខេត្តតែងតែយកចិត្តទុកដាក់អស់ពីចិត្តនិងបង្កលក្ខណៈងាយស្រួលសម្រាប់បណ្តាក្រុមហ៊ុនបរទេសចូលមកវិនិយោគ ក្នុងនោះមានបណ្តាអ្នកវិនិយោគថៃផងដែរ។

ខេត្ត Phu Tho រក្សាតួនាទីយុទ្ធសាស្ត្រក្នុងទំនាក់ទំនងរវាងវៀតណាមនិងថៃ
សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស និងជាអនុរដ្ឋមន្ត្រីការបរទេស លោក Nguyen Manh Cuong ព្រមទាំងលោកស្រីឯកអគ្គរាជទូត Urawadee Sriphiromya រួមជាមួយបណ្តាប្រតិភូថតរូបអនុស្សាវរីយ៍នៅជ្រុងសារព័ត៌មាននៃកាសែតពិភពលោកនិងវៀតណាម

ក្នុងការចែករំលែកបន្ថែមអំពីពិធីបើកការដ្ឋានគម្រោង Amata នៅខេត្ត Phu Tho លោកស្រីឯកអគ្គរាជទូត Urawadee Sriphiromya បានបញ្ជាក់ច្បាស់ថា ហេតុផលដែល Amata ជ្រើសរើសយកខេត្ត Phu Tho គឺដោយសារតែការមើលឃើញនូវសក្តានុពលដ៏ធំធេងរបស់ខេត្ត។ ជាង ៣០ ឆ្នាំកន្លងមកនេះ ខ្លួនឯងក្រុមហ៊ុនមួយនេះក៏បានវិនិយោគនៅប្រទេសវៀតណាមនិងបានសន្សំទុកនូវបទពិសោធន៍ជាច្រើន។ នេះពិតជាគម្រោងតំបន់ឧស្សាហកម្មទី ៥ របស់ Amata នៅប្រទេសវៀតណាម។

«គម្រោងនេះនឹងជំរុញការកសាងទីក្រុងឆ្លាតវៃ ហើយជា មេដែកឆក់ ក្នុងគោលបំណងទាក់ទាញប្រភពទុនវិនិយោគលើផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការច្នៃប្រឌិតបង្កើតថ្មីចូលមកកាន់ខេត្ត Phu Tho តាមរយៈទីនោះជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខេត្ត» អ្នកការទូតរូបនេះបានសម្តែងការយល់ឃើញ។

បើតាមលោកស្រីឯកអគ្គរាជទូត Urawadee Sriphiromya ក្រៅពីនោះ នៅខេត្ត Phu Tho នៅមានការបង្ហាញវត្តមានរបស់សម្ព័ន្ធក្រុមហ៊ុន Central Retail ជាមួយនឹងផ្សារទំនើប GO! ផងដែរ។ ផ្នែកលក់រាយក៏ដើរតួនាទីយ៉ាងសំខាន់ខ្លាំងណាស់ ព្រោះនេះជាបណ្តាញសម្រាប់នាំយកបណ្តាផលិតផលរបស់ខេត្ត Phu Tho ទៅដល់ដៃអ្នកប្រើប្រាស់វៀតណាមនៅលើទូទាំងប្រទេស ក៏ដូចជាទៅដល់ផ្ទាល់ដៃរបស់អ្នកប្រើប្រាស់ថៃ។

ទន្ទឹមនឹងនោះ ចំពោះកិច្ចសហប្រតិបត្តិការកសិកម្ម លោកស្រីឯកអគ្គរាជទូត Urawadee Sriphiromya បានឱ្យដឹងថា នាពេលបច្ចុប្បន្ន ក្រុមហ៊ុន CP ក៏កំពុងមានបំណងប្រាថ្នាចង់ស្វែងរកឱកាសវិនិយោគនៅខេត្ត Phu Tho ជាមួយនឹងគម្រោងមួយដែលមានតម្លៃជាង ៣០០ លានដុល្លារអាមេរិក។ ហើយការរៀបចំកម្មវិធី «ការផ្សារភ្ជាប់ទំនាក់ទំនងថៃនៅខេត្ត Phu Tho» នឹងក្លាយជាគ្រឹះស្ថានមួយក្នុងគោលបំណងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យបន្តអភិវឌ្ឍន៍ទៅមុខយ៉ាងល្អប្រសើរ និងធ្វើឱ្យជាក់ស្តែងនូវម្ចាស់ការដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នា៕

ខេត្ត GyeonggiDo (កូរ៉េ) ឧបត្ថម្ភថវិកាចំនួន ២,៥ពាន់លានដុង ដល់សិស្សានុសិស្ស និងជនពិការនៅខេត្ត Phu Yen ខេត្ត GyeonggiDo (កូរ៉េ) ឧបត្ថម្ភថវិកាចំនួន ២,៥ពាន់លានដុង ដល់សិស្សានុសិស្ស និងជនពិការនៅខេត្ត Phu Yen

យុគសម័យ - នាពេលថ្មីៗនេះ ស្រុកចំនួនពីរគឺ Tay Hoa និង Tuy An (Phu Yen) បានរៀបចំដោយជោគជ័យលើការដេញថ្លៃពីជំនួយសរុបប្រហែល ២,៥ ពាន់លានដុង ដែលឧបត្ថម្ភដោយខេត្ត Gyeonggido (កូរ៉េ) ដើម្បីទិញតុ និងកៅអីសិស្សចំនួន ១,២០០ ឈុត ជិត ៧០ ឈុត កុំព្យូទ័រសម្រាប់សាលាបឋមសិក្សាចំនួន ...

សមាគមមិត្តភាពវៀតណាម-កម្ពុជានៅខេត្ត Phu Tho ៖ ពង្រីកការផ្លាស់ប្តូរ និងទំនាក់ទំនងជាមួយខេត្ត-ក្រុងមួយចំនួនរបស់កម្ពុជា សមាគមមិត្តភាពវៀតណាម-កម្ពុជានៅខេត្ត Phu Tho ៖ ពង្រីកការផ្លាស់ប្តូរ និងទំនាក់ទំនងជាមួយខេត្ត-ក្រុងមួយចំនួនរបស់កម្ពុជា

យុគសម័យ - នាព្រឹកថ្ងៃទី២ ខែកក្កដា នៅទីក្រុង Phu Tho សមាគមមិត្តភាពវៀតណាម-កម្ពុជាខេត្ត Phu Tho បានបើកមហាសន្និបាតលើកទី២ គណៈប្រតិភូអាណត្តិ ២០២៣-២០២៨។

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ឯកអគ្គរដ្ឋទូតរុស្ស៊ី៖ រចនាសម្ព័ន្ធតំបន់ដែលយកអាស៊ានជាមជ្ឈមណ្ឌលជួយរក្សាតុល្យភាពផលប្រយោជន៍ បង្កើតការសន្ទនា និងជំរុញសន្តិភាព
ខេត្ត Phu Tho រក្សាតួនាទីយុទ្ធសាស្ត្រក្នុងទំនាក់ទំនងរវាងវៀតណាមនិងថៃ
ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេស លោក Le Hoai Trung ក្នុងគោលបំណងបង្កើនទំនុកចិត្តខាងនយោបាយ ពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងវៀតណា
ការបង្កើតក្លិបគ្រូបង្រៀនភាសាវៀតណាមនៅប្រទេសស៊ុយអែត
ខេត្ត Quang Tri៖ ពីទឹកដីដែលធ្លាប់រងគ្រោះបំផ្លិចបំផ្លាញដោយសារសង្គ្រាម មកជាចំណុចណាត់ជួបនៃកិច្ចសហប្រតិបត្តិការវៀតណាម - សហរដ្ឋអាមេរិក