Trending now

ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេស លោក Le Hoai Trung ក្នុងគោលបំណងបង្កើនទំនុកចិត្តខាងនយោបាយ ពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងវៀតណា

09:38 | 25/06/2026 ឌឹកអាញ់

យុគសម័យ - តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋបូលីវ៉ារីវេណេស៊ុយអេឡា លោក Yván Gil Pinto រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Le Hoai Trung នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវេណេស៊ុយអេឡា ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៤ ខែមិថុនា។ ក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសវេណេស៊ុយអេឡា លោក Vu Trung My បានចែករំលែកជាមួយកាសែតពិភពលោក និងវៀតណាម អំពីបណ្តាអត្ថន័យចម្បងៗនៃដំណើរទស្សនកិច្ច ព្រមទាំងការរំពឹងទុកនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

វៀតណាម - វេណេស៊ុយអេឡា ជម្រុញការជួបប្រាស្រ័យទាក់ទងប្រជាជន និងចែករំលែកបទពិសោធន៍អភិវឌ្ឍន៍ រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី

សូមលោកឯកអគ្គរដ្ឋទូតជម្រាបជូនអំពីអត្ថន័យ គោលដៅ ព្រមទាំងការរំពឹងទុកចំពោះដំណើរទស្សនកិច្ចនៅប្រទេសវេណេស៊ុយអេឡារបស់រដ្ឋមន្ត្រីការបរទេស លោក Le Hoai Trung?

ការប្រព្រឹត្តទៅក្នុងបរិបទដែលប្រទេសទាំងពីរកំពុងរៀបចំអបអរសាទរខួបលើកទី ២០ នៃថ្ងៃបង្កើតទំនាក់ទំនងដៃគូគ្រប់ជ្រុងជ្រោយ (៥ ឆ្នាំ ២០០៧ ដល់ ៥ ឆ្នាំ ២០២៧) ដំណើរទស្សនកិច្ចនៅប្រទេសវេណេស៊ុយអេឡារបស់រដ្ឋមន្ត្រី លោក Le Hoai Trung មានអត្ថន័យសំខាន់ណាស់សម្រាប់ទំនាក់ទំនងទ្វេភាគី។

ដំណើរទស្សនកិច្ចនេះមានគោលបំណងបង្កើនទំនុកចិត្តខាងនយោបាយ ពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាពប្រពៃណី ដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ព្រមទាំងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងបក្សកុម្មុយនីស្តវៀតណាម និងបក្សសង្គមនិយមឯកភាពវេណេស៊ុយអេឡា (PSUV)។

ដំណើរទស្សនកិច្ចនេះក៏ជាឱកាសដើម្បីថ្នាក់ដឹកនាំនៃប្រទេសទាំងពីរផ្លាស់ប្តូរយោបល់អំពីសភាពការណ៍អន្តរជាតិ និងតំបន់ដែលការយកចិត្តទុកដាក់រួម ផ្លាស់ប្តូរបណ្តាទិសដៅ វិធានការ និងការធ្វើឱ្យជាក់ស្តែងនូវបណ្តាកិច្ចព្រមព្រៀងជាន់ខ្ពស់រវាងថ្នាក់ដឹកនាំនៃបក្សទាំងពីរ និងប្រទេសទាំងពីរ ក្នុងគោលបំណងពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដៃគូគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យវៀតណាម-វេណេស៊ុយអេឡា។

តាមការរំពឹងទុកក្នុងកំឡុងពេលស្នាក់នៅប្រទេសវេណេស៊ុយអេឡា សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីការបរទេស លោក Le Hoai Trung នឹងមានបណ្តាជំនួបសម្តែងការគួរសមជាមួយសមមិត្តថ្នាក់ដឹកនាំគន្លឹះៗនៃប្រទេសវេណេស៊ុយអេឡា។

ជាពិសេសនៅក្នុងកិច្ចចរចារវាងរដ្ឋមន្ត្រី លោក Le Hoai Trung និងរដ្ឋមន្ត្រីក្រសួងការបរទេសវេណេស៊ុយអេឡា លោក Yván Gil Pinto ភាគីទាំងពីរនឹងឯកភាព និងអនុម័តលើកម្មវិធីរបៀបវារៈទ្វេភាគីដំណាក់កាល ២០២៦-២០៣០ ដែលជាគ្រឹះស្ថានយុទ្ធសាស្ត្រសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មីនៃទំនាក់ទំនងវៀតណាម-វេណេស៊ុយអេឡា ក្នុងគោលបំណងបន្តបង្កើនទំនុកចិត្តខាងនយោបាយ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការក្នុងបណ្តាវិស័យថ្មីៗ។

ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេស លោក Le Hoai Trung ក្នុងគោលបំណងបង្កើនទំនុកចិត្តខាងនយោបាយ ពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងវៀតណា
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសវេណេស៊ុយអេឡា លោក Vu Trung My

ខ្ញុំរំពឹងទុកថាដំណើរទស្សនកិច្ចនេះនឹងបង្កើតនូវបណ្តាកម្លាំងរុញច្រានថ្មីប្រកបដោយលក្ខណៈរបកគំហើញ មិនត្រឹមតែពង្រឹង និងបង្កើនទំនាក់ទំនងនយោបាយ-ការទូតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យជាក់ស្តែងនូវបណ្តាទិសដៅសហប្រតិបត្តិការលើបណ្តាវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្របច្ចេកវិទ្យា... ដើម្បីនាំកិច្ចសហប្រតិបត្តិការទ្វេភាគីឈានចូលដល់ជម្រៅ និងមានលក្ខណៈជាក់ស្តែងជាងមុន។

សូមលោកឯកអគ្គរដ្ឋទូតរំលេចនូវបណ្តាចំណុចភ្លឺៗនៅក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរនាពេលកន្លងមក ព្រមទាំងឱកាស និងសក្តានុពលសហប្រតិបត្តិការនាពេលខាងមុខ?

នាពេលកន្លងមក ទំនាក់ទំនងមិត្តភាពប្រពៃណី និងដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរត្រូវបានបន្តជំរុញ និងបង្កើននៅលើទាំងសសរស្តម្ភទាំងបីគឺ កិច្ចការបរទេសបក្ស ការទូតរដ្ឋ និងកិច្ចការបរទេសប្រជាជន។

ទន្ទឹមនឹងនោះ ទំនាក់ទំនងការទូតសភា និងទំនាក់ទំនងរវាងបណ្តាមូលដ្ឋាននៃប្រទេសទាំងពីរក៏ត្រូវបានជម្រុញខ្លាំងផងដែរ។ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងបក្សកាន់អំណាចទាំងពីរគឺ បក្សកុម្មុយនីស្តវៀតណាម និងបក្សសង្គមនិយមឯកភាពវេណេស៊ុយអេឡា (PSUV) ត្រូវបានបន្តពង្រឹង ដើម្បីធ្វើជាមូលដ្ឋាននយោបាយដ៏អំណោយផលសម្រាប់ទំនាក់ទំនងទ្វេភាគី។

ខ្ញុំយល់ឃើញថា ចំណុចភ្លឺដ៏ធំបំផុតនៅក្នុងទំនាក់ទំនងវៀតណាម-វេណេស៊ុយអេឡានាពេលកន្លងមក គឺទំនុកចិត្តខាងនយោបាយរវាងប្រទេសទាំងពីរ ដែលត្រូវបានស្តែងឡើងតាមរយៈបណ្តាដំណើរទស្សនកិច្ច បណ្តាជំនួប និងការប្រស្រ័យទាក់ទងកម្រិតជាន់ខ្ពស់រវាងថ្នាក់ដឹកនាំគន្លឹះ និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃភាគីទាំងពីរ។

ជាពិសេស ក្នុងឋានៈជាបក្សកាន់អំណាចទាំងពីរ បក្សកុម្មុយនីស្តវៀតណាម និងបក្ស PSUV បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដំណាក់កាល ២០២៣-២០២៨ ក្នុងគោលបំណងបង្កើតជាមូលដ្ឋាន និងក្របខ័ណ្ឌសម្រាប់ការបើកទូលាយ និងអភិវឌ្ឍបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ និងភាពស្អិតរមួតរវាងបក្សទាំងពីរ។

កិច្ចព្រមព្រៀងសហប្រតិបត្តិការបានកំណត់ច្បាស់លាស់នូវវិស័យសហប្រតិបត្តិការមួយចំនួន ដូចជាការរក្សាការផ្លាស់ប្តូរគណៈប្រតិភូប្រចាំឆ្នាំ ការចែករំលែកបទពិសោធន៍និងការបណ្តុះបណ្តាល ការបំប៉នកម្មាភិបាល ការចែករំលែកបទពិសោធន៍ក្នុងបណ្តាវិស័យដូចជាការកសាងបក្ស ការជំរុញកិច្ចសហប្រតិបត្តិការស្រាវជ្រាវនិងការផ្លាស់ប្តូរទ្រឹស្តី ព្រមទាំងការបូកសរុបការអនុវត្តជាក់ស្តែងក្នុងបរិបទថ្មីលើបណ្តាប្រធានបទដែលភាគីទាំងពីរមានការយកចិត្តទុកដាក់រួមគ្នា។

ក្រៅពីនេះ បក្សទាំងពីរបានឯកភាពសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធក្នុងការជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាព ក៏ដូចជាការដោះស្រាយបណ្តាការលំបាក និងបញ្ហាចោទឡើងនៅលើមូលដ្ឋាននៃការរួមគ្នាចែករំលែកការលំបាក និងការធានាភាពសុខដុមរមនានៃផលប្រយោជន៍របស់ភាគីទាំងពីរក្នុងដំណើរការអនុវត្តបណ្តាកិច្ចព្រមព្រៀង និងយន្តការសហប្រតិបត្តិការដែលមានស្រាប់រវាងប្រទេសទាំងពីរ គាំទ្របណ្តាគំនិតផ្តួចផ្តើម និងការស្នើឡើងក្នុងគោលបំណងពង្រឹងនិងពង្រីកទំនាក់ទំនងរវាងបណ្តាស្ថាប័ន អង្គការ មូលដ្ឋាន និងសហគមន៍អាជីវកម្មនៃប្រទេសទាំងពីរជាមួយគ្នានៅលើបណ្តាវិស័យដែលមានសក្តានុពលជាច្រើនរបស់ប្រទេសទាំងពីរ ដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ប្រេងកាត កសិកម្ម អប់រំ ការបណ្តុះបណ្តាល ទូរគមនាគមន៍និងបច្ចេកវិទ្យាគមនាគមន៍ព័ត៌មាន សុខាភិបាល និងបណ្តាវិស័យសហប្រតិបត្តិការផ្សេងៗទៀត គាំទ្រនិងបង្កើតលក្ខខណ្ឌអំណោយផលដើម្បីឱ្យបណ្តាក្រុមហ៊ុននៃប្រទេសទាំងពីរក្នុងការឈានចូលទីផ្សារ និងកិច្ចសហប្រតិបត្តិការអាជីវកម្មប្រកបដោយស្ថិរភាព យូរអង្វែង ព្រមទាំងផ្តល់ផលប្រយោជន៍ទៅវិញទៅមកនៅប្រទេសនីមួយៗ។

ចំពោះកិច្ចសហប្រតិបត្តិការពហុភាគី ភាគីទាំងពីររក្សាការសម្របសម្រួលប្រកបដោយប្រសិទ្ធភាព និងការគាំទ្រគ្នាទៅវិញទៅមកនៅតាមបណ្តាវេទិកា ក៏ដូចជាអង្គការអន្តរជាតិនានា។

ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេស លោក Le Hoai Trung ក្នុងគោលបំណងបង្កើនទំនុកចិត្តខាងនយោបាយ ពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងវៀតណា
រាប់ពីឆ្វេងទៅស្តាំ៖ ឯកអគ្គរដ្ឋទូត លោក Vu Trung My អនុរដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោកស្រី Tatiana Pugh ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា និងជាប្រធានក្រុមសមាជិកសភាមិត្តភាពវេណេស៊ុយអេឡា-វៀតណាម លោក Saúl Ortega ក្នុងពិធីអបអរសាទរខួបលើកទី ៣៦ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-វេណេស៊ុយអេឡា (ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ១៩៨៩ - ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៥)។

ចំពោះឱកាស និងសក្តានុពលសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ខ្ញុំយល់ឃើញថាមានលំហសេសសល់ច្រើនខ្លាំងណាស់។

ទីមួយ សភាពការណ៍នៅប្រទេសវេណេស៊ុយអេឡាជាមូលដ្ឋានមានភាពស្ថិរភាព និងរក្សាបាននូវសន្តិភាព សន្តិសុខនិងនយោបាយត្រូវបានរក្សាយ៉ាងរឹងមាំ តួនាទីដឹកនាំរបស់ប្រធានាធិបតីបណ្តោះអាសន្ន លោកស្រី Delcy Rodriguez ត្រូវបានពង្រឹង។ សេដ្ឋកិច្ចរក្សាបាននូវសន្ទុះកំណើនគួរឱ្យកត់សម្គាល់ដោយសារការងើបឡើងវិញនៃវិស័យប្រេងកាត ហើយអតិផរណាត្រូវបានគ្រប់គ្រងជាជំហានៗ។ ទំនាក់ទំនងកិច្ចការបរទេសត្រូវបានកែលម្អនិងបើកទូលាយជាបណ្តើរៗ ហើយទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកមានការផ្លាស់ប្តូរក្នុងទិសដៅវិជ្ជមាន។

ទីពីរ ទំនាក់ទំនងមិត្តភាពប្រពៃណី និងដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរត្រូវបានបន្តជំរុញ និងបង្កើននៅលើទាំងសសរស្តម្ភទាំងបី ជាពិសេសគឺទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងបក្សយើងជាមួយបក្សសង្គមនិយមឯកភាពវេណេស៊ុយអេឡា (PSUV) ដែលជាបក្សកាន់អំណាចត្រូវបានពង្រឹង ដើម្បីធ្វើជាមូលដ្ឋាននយោបាយដ៏អំណោយផលសម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។ ទន្ទឹមនឹងនោះ វៀតណាមនិងវេណេស៊ុយអេឡាមានការចែករំលែករួមគ្នានូវគោលដៅអភិវឌ្ឍន៍ ដោយយកមនុស្សជាមជ្ឈមណ្ឌល ឆ្ពោះទៅរកសង្គមដែលមានសមធម៌និងវិបុលភាព ដើម្បីស្ថិរភាពនិងការអភិវឌ្ឍនៃតំបន់។

ទីបី ទីផ្សារនិងរចនាសម្ព័ន្ធទំនិញរបស់វៀតណាមនិងវេណេស៊ុយអេឡាជាទូទៅមិនមានលក្ខណៈប្រកួតប្រជែងគ្នាខ្ពស់នោះទេ ដោយវៀតណាមមានប្រៀបខ្លាំងលើបណ្តាមុខទំនិញកសិកម្ម ផលិតផលកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង កៅស៊ូ គ្រឿងបន្លាស់និងឧបករណ៍អេឡិចត្រូនិក ចំណែកឯវេណេស៊ុយអេឡាមានប្រៀបខ្លាំងលើផ្នែករ៉ែ ប្រេងកាត និងការអភិវឌ្ឍផលិតកម្មកសិកម្ម... ក្នុងបរិបទដែលខ្សែច្រវាក់ផ្គត់ផ្គង់សកលនៅតែបន្តជួបប្រឈមនឹងការលំបាកជាច្រើន ជាមួយចំនួនប្រជាជនជិត ៣០ លាននាក់ វេណេស៊ុយអេឡានឹងក្លាយជាទីផ្សារមួយប្រកបដោយសក្តានុពលសម្រាប់មុខទំនិញរបស់បណ្តាក្រុមហ៊ុនវៀតណាម។

ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេស លោក Le Hoai Trung ក្នុងគោលបំណងបង្កើនទំនុកចិត្តខាងនយោបាយ ពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងវៀតណា
ឯកអគ្គរដ្ឋទូត លោក Vu Trung My រួមជាមួយប្រតិភូនៃបណ្តាក្រុមហ៊ុនទេសចរណ៍វៀតណាមអញ្ជើញទៅទស្សនានិងចូលរួមពិព័រណ៍ទេសចរណ៍វេណេស៊ុយអេឡា នាខែធ្នូ ឆ្នាំ ២០២៥

ទីបួន វេណេស៊ុយអេឡាក្តាប់កម្មសិទ្ធិប្រភពធនធានធម្មជាតិយ៉ាងសំបូរបែបនិងច្រើនលើសលប់ ដែលជាប្រភពផ្គត់ផ្គង់វត្ថុធាតុដើមដ៏មានសារៈសំខាន់បម្រើឱ្យផលិតកម្ម។ ទន្ទឹមនឹងនោះ វេណេស៊ុយអេឡាមានទីតាំងភូមិសាស្ត្រនយោបាយយុទ្ធសាស្ត្រ ដោយជាច្រកទ្វារឆ្ពោះទៅកាន់តំបន់ការីប៊ីន តំបន់អាមេរិកកណ្តាលនិងអាមេរិកខាងត្បូង។ នាពេលបច្ចុប្បន្ន វេណេស៊ុយអេឡាកំពុងផ្តោតការយកចិត្តទុកដាក់ផ្តល់អាទិភាពអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសចំនួន ៥ ដើម្បីទាក់ទាញការវិនិយោគពីបណ្តាក្រុមហ៊ុនបរទេស ជាពិសេសគឺការបង្ហាញពីបំណងប្រាថ្នាចង់សហប្រតិបត្តិការនិងបង្កើតលក្ខខណ្ឌអំណោយផលដើម្បីឱ្យបណ្តាក្រុមហ៊ុនវៀតណាមអាចសាងសង់រោងចក្រ មូលដ្ឋានផលិតកម្មវត្ថុធាតុដើម ក៏ដូចជាអភិវឌ្ឍសកម្មភាពអាជីវកម្មបម្រើឱ្យទីផ្សារវេណេស៊ុយអេឡានិងក្នុងតំបន់ទាំងមូល។

ជាពិសេស ជាមួយផ្ទៃដីជិត ៩២០ ពាន់គីឡូម៉ែត្រការ៉េ ស្ថិតនៅក្នុងតំបន់ត្រូពិច ដីធ្លីមានភាពលាស់លំនិងមានជីវជាតិ ធម្មជាតិផ្តល់អំណោយផល ធាតុអាកាសអំណោយផលសម្រាប់ការអភិវឌ្ឍផលិតកម្មកសិកម្ម ជាមួយផ្ទៃដីដាំដុះមានជីជាតិជាង ៣៣ លានហិកតា (ប្រហាក់ប្រហែលនឹងផ្ទៃដីធម្មជាតិសរុបរបស់វៀតណាមគឺ ៣៣,១ លានហិកតា) វេណេស៊ុយអេឡាមានសក្តានុពលធំធេងណាស់សម្រាប់កិច្ចសហប្រតិបត្តិការកសិកម្មជាមួយវៀតណាម។

បើតាមលោកឯកអគ្គរដ្ឋទូត តើប្រទេសទាំងពីរអាចបើកចេញនូវបណ្តាទិសដៅសហប្រតិបត្តិការថ្មីណាខ្លះ មិនត្រឹមតែក្នុងវិស័យសហប្រតិបត្តិការប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែគឺបណ្តាវិស័យដែលកំពុងលេចធ្លោនាពេលបច្ចុប្បន្នដូចជាបច្ចេកវិទ្យា សេដ្ឋកិច្ចឌីជីថល-បៃតង?

ប្រសិនបើបណ្តាវិស័យប្រពៃណីដូចជាកសិកម្មឬថាមពលគឺជាគ្រឹះស្ថានដ៏រឹងមាំនៃទំនាក់ទំនងវៀតណាម-វេណេស៊ុយអេឡា នោះវិទ្យាសាស្ត្របច្ចេកវិទ្យា សេដ្ឋកិច្ចឌីជីថលនិងការបំប្លែងខ្លួនជាបៃតង គឺពិតជាលំហរុញច្រានឱ្យមានការឈានឡើងសម្រាប់បណ្តាដំណាក់កាលខាងមុខ។ ប្រទេសទាំងពីរ សុទ្ធតែតម្រូវឱ្យឈរនៅចំពោះមុខតម្រូវការបំប្លែងរចនាសម្ព័ន្ធសេដ្ឋកិច្ចយ៉ាងខ្លាំងក្លា ហើយនេះគឺជាពេលវេលាអំណោយផលដើម្បីឱ្យយើងបើកទូលាយលំហសេសសល់នៃកិច្ចសហប្រតិបត្តិការដោយផ្អែកលើសសរស្តម្ភស្នូលទាំងបី។

ទីមួយ គឺហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍និងសេដ្ឋកិច្ចឌីជីថល។ វៀតណាមបច្ចុប្បន្នគឺជាខឿនសេដ្ឋកិច្ចឌីជីថលមួយក្នុងចំណោមខឿនសេដ្ឋកិច្ចឌីជីថលដែលមានភាពរស់រវើកបំផុតនៅអាស៊ីអាគ្នេយ៍។ បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់វៀតណាមបានឈានជើងចេញទៅកាន់សកលលោកនិងទទួលបានជោគជ័យជាច្រើនភ្លាមៗនៅតំបន់អាមេរិកឡាទីន។ ក្នុងបរិបទដែលវេណេស៊ុយអេឡាកំពុងមានតម្រូវការធំធេងលើការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍និងប្រព័ន្ធទូទាត់អេឡិចត្រូនិក បណ្តាសហគ្រាសធំៗរបស់វៀតណាមគឺមានការត្រៀមលក្ខណៈជាស្រេចទាំងស្រុងក្នុងការផ្គត់ផ្គង់បណ្តាដំណោះស្រាយបច្ចេកវិទ្យាឌីជីថលគ្រប់ជ្រុងជ្រោយ មានគុណភាពខ្ពស់ជាមួយការចំណាយដ៏ល្អប្រសើរបំផុត ដើម្បីរួមដំណើរជាមួយគោលដៅធ្វើឌីជីថលភាវូបនីយកម្មរបស់វេណេស៊ុយអេឡា។

ទីពីរ គឺការចែករំលែកបទពិសោធន៍ស្តីពីការបំប្លែងខ្លួនជាឌីជីថលក្នុងការគ្រប់គ្រង។ ឌីជីថលភាវូបនីយកម្មមិនមែនត្រឹមតែជារឿងរ៉ាវរបស់ក្រុមហ៊ុននោះទេ។ វៀតណាមត្រៀមលក្ខណៈជាស្រេចក្នុងការចែករំលែកជាមួយវេណេស៊ុយអេឡានូវបណ្តាបទពិសោធន៍ មេរៀនអនុវត្តជាក់ស្តែងដែលបានសន្សំទុកក្នុងការកសាងរដ្ឋាភិបាលអេឡិចត្រូនិក ការគ្រប់គ្រងមូលដ្ឋានទិន្នន័យប្រជាជននិងការដាក់ឱ្យដំណើរការសេវាសាធារណៈតាមប្រព័ន្ធអ៊ីនធឺណិត... ក្នុងគោលបំណងបង្កើតការបង្កលក្ខណៈងាយស្រួលជាអតិបរមាសម្រាប់ប្រជាពលរដ្ឋនិងក្រុមហ៊ុន។

ទីបី គឺកសិកម្មបច្ចេកវិទ្យាខ្ពស់និងការបំប្លែងខ្លួនជាបៃតង។ ក្នុងសម័យកាលបច្ចុប្បន្ននេះ យើងនឹងមិនត្រឹមតែធ្វើកសិកម្មតាមរបៀបប្រពៃណីនោះទេ ប៉ុន្តែត្រូវអនុវត្តកសិកម្មច្បាស់លាស់និងបច្ចេកវិទ្យាឆ្លាតវៃដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។ ទន្ទឹមនឹងនោះ ទោះបីជាវេណេស៊ុយអេឡាជាមហាអំណាចប្រេងកាតក៏ដោយ ក៏និន្នាការនៃការបំប្លែងថាមពលគឺជាការចាំបាច់មិនអាចខ្វះបាន។ ភាគីទាំងពីរអាចបើកចេញនូវទិសដៅស្រាវជ្រាវរួមគ្នាអំពីថាមពលកកើតឡើងវិញនិងបណ្តាដំណោះស្រាយបរិស្ថានក្នុងការទាញយកផលក្នុងវិស័យឧស្សាហកម្ម។

ដើម្បីកែប្រែបណ្តាចក្ខុវិស័យទាំងនេះឱ្យក្លាយជាការពិត ខ្ញុំយល់ឃើញថាបណ្តាឯកសារដែលមានលក្ខណៈទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ដូចជាកម្មវិធីរបៀបវារៈទ្វេភាគីដំណាក់កាល ២០២៦-២០៣០ ដែលត្រូវបានរំពឹងទុកថានឹងត្រូវរដ្ឋមន្ត្រីការបរទេសទាំងពីរអនុម័តក្នុងដំណើរទស្សនកិច្ចនេះ ហើយបន្ទាប់មកគឺផែនការសកម្មភាពអនុវត្តកម្មវិធីរបៀបវារៈទ្វេភាគី ជាពិសេសគឺសម័យប្រជុំនៃគណៈកម្មាធិការអន្តររដ្ឋាភិបាលលើកទី ៤ ដែលរំពឹងទុកថានឹងត្រូវរៀបចំឡើងនៅក្នុងឆ្នាំ ២០២៦ នេះ នឹងត្រូវដើរតួនាទីជាអ្នកបង្កើតថ្មី។

ការបង្កើតនូវច្រករបៀងគតិយុត្តដ៏រឹងមាំមួយ និងបណ្តាយន្តការអនុគ្រោះជាក់លាក់ នឹងក្លាយជាកូនសោដើម្បីឱ្យក្រុមហ៊ុនបច្ចេកវិទ្យានៃប្រទេសទាំងពីរមានភាពជឿជាក់ក្នុងការសហការគ្នា នាំទំនាក់ទំនងដៃគូគ្រប់ជ្រុងជ្រោយឈានចូលដល់ជម្រៅ និងមានលក្ខណៈជាក់ស្តែងបំផុត។

តើបច្ចុប្បន្ននេះក្រុមហ៊ុនវៀតណាមកំពុងមានការយកចិត្តទុកដាក់បំផុតលើបណ្តាវិស័យណាខ្លះនៅប្រទេសវេណេស៊ុយអេឡា? តើស្ថានទូតនឹងបន្តមានបណ្តាដំណោះស្រាយអ្វីខ្លះដើម្បីគាំទ្រដល់ការផ្សារភ្ជាប់ទំនាក់ទំនងរវាងក្រុមហ៊ុននិងក្រុមហ៊ុន ព្រមទាំងដោះស្រាយបណ្តាការលំបាកក្នុងកិច្ចសហប្រតិបត្តិការវិនិយោគនិងពាណិជ្ជកម្ម?

ចំពោះមុខបណ្តាការផ្លាស់ប្តូរក្នុងលក្ខណៈវិជ្ជមាននៃខឿនសេដ្ឋកិច្ចវេណេស៊ុយអេឡានាពាក់ព័ន្ធនឹងបណ្តាឆ្នាំថ្មីៗនេះ សហគមន៍ក្រុមហ៊ុនវៀតណាមកំពុងបង្ហាញកាន់តែខ្លាំងឡើងនូវការយកចិត្តទុកដាក់ចំពោះទីផ្សារវេណេស៊ុយអេឡា ទាំងលើផ្នែកពាណិជ្ជកម្មនិងការវិនិយោគ។

ចំពោះផ្នែកពាណិជ្ជកម្ម ស្ថានទូតបានកត់ត្រានូវករណីជាច្រើនដែលបណ្តាក្រុមហ៊ុនវៀតណាមស្វែងយល់អំពីទីផ្សារលក់រាយបណ្តាផលិតផលស្បៀងអាហារនិងសម្ភារៈប្រើប្រាស់ក្នុងផ្ទះចូលទៅក្នុងទីផ្សារវេណេស៊ុយអេឡា។ នេះគឺជាទីផ្សារមួយដែលមានប្រជាជនប្រហែល ៣០ លាននាក់ ហើយកំពុងមានតម្រូវការធំធេងណាស់ជាមួយនឹងបណ្តាផលិតផលស្បៀងអាហារនិងសម្ភារៈប្រើប្រាស់ក្នុងផ្ទះកម្រិតធម្មតា។

ក្នុងទិសដៅផ្ទុយមកវិញ ក្រុមហ៊ុនវៀតណាមមួយចំនួនក៏បានបង្ហាញការយកចិត្តទុកដាក់ចំពោះការនាំចូលនូវមុខទំនិញមួយចំនួនដែលមានប្រៀបខ្លាំងរបស់វេណេស៊ុយអេឡា ដូចជាសណ្តែកខៀវ កំទេចដែកអេតចាយនិងឈើ...

ចំពោះទិដ្ឋភាពវិនិយោគ វេណេស៊ុយអេឡាក៏កំពុងដាក់ឱ្យដំណើរការយ៉ាងខ្លាំងក្លានូវបណ្តាវិធានការជាច្រើន ក្នុងគោលបំណងទាក់ទាញការវិនិយោគពីបរទេសចូលទៅក្នុងបណ្តាវិស័យអាទិភាព ក្នុងនោះមានវិស័យកសិកម្មដែលវៀតណាមមានប្រៀបខ្លាំង។ នាពេលកន្លងមក ក្រុមហ៊ុនកសិកម្មក្នុងស្រុកជាច្រើនកំពុងធ្វើដំណើរទៅកាន់ទីតាំងជាក់ស្តែងដើម្បីពិនិត្យនិងវាយតម្លៃសក្តានុពលវិនិយោគលើវិស័យកសិកម្មនៅប្រទេសវេណេស៊ុយអេឡា ជាពិសេសគឺបណ្តាដំណាំដូចជាស្រូវ ពោត សណ្តែកខៀវ និងដំណាំឧស្សាហកម្មមួយចំនួនទៀត។

ដោយក្តាប់ច្បាស់នូវលក្ខណៈពិសេសនិងប្រៀបខ្លាំងរបស់វេណេស៊ុយអេឡា ព្រមទាំងតម្រូវការស្វែងយល់ដើម្បីជំរុញពាណិជ្ជកម្មនិងការវិនិយោគរបស់ក្រុមហ៊ុនវៀតណាម ជាពិសេសគឺម្ចាស់ការដាក់ឱ្យដំណើរការការទូតសេដ្ឋកិច្ច ដោយចាត់ទុកការងារនេះគឺជា «កម្លាំងរុញច្រានកណ្តាល» និង «ភារកិច្ចឈានមុខគេ» នោះក្នុងពេលខាងមុខ ស្ថានទូតនឹងផ្តោតការយកចិត្តទុកដាក់លើការជម្រុញការផ្សព្វផ្សាយនិងធ្វើបច្ចុប្បន្នភាពព័ត៌មានជូនដល់សហគមន៍ក្រុមហ៊ុននៃប្រទេសទាំងពីរ ដើម្បីពីទីនោះបង្កើនការផ្សារភ្ជាប់ទំនាក់ទំនងផ្ទាល់រវាងភាគីទាំងពីរ។ ក្រៅពីនេះ ស្ថានទូតក៏នឹងរៀបចំសកម្មភាពនិងកម្មវិធីជំរុញពាណិជ្ជកម្មជាច្រើន ក្នុងគោលបំណងផ្សព្វផ្សាយរូបភាពនិងប្រៀបខ្លាំងនៃបណ្តាផលិតផលនាំចេញនាំចូលរបស់ប្រទេសទាំងពីរ ដើម្បីពីទីនោះបើកចេញនូវឱកាសដោះដូរពាណិជ្ជកម្មកាន់តែច្រើនឡើង។

ដំណោះស្រាយដ៏មានសារៈសំខាន់មួយទៀតនឹងត្រូវបន្តបង្កើនគឺការស្វែងរក ការចលនា និងការចរចាលើបណ្តាក្របខ័ណ្ឌនិងយន្តការគោលនយោបាយ ក្នុងគោលបំណងដកចេញនូវបណ្តារបាំងពាណិជ្ជកម្ម និងបង្កើតលក្ខខណ្ឌអនុគ្រោះបំផុតសម្រាប់ទំនិញនាំចេញនាំចូលព្រមទាំងសកម្មភាពវិនិយោគនៃប្រទេសទាំងពីរ។

ចំពោះបណ្តាសកម្មភាពវិនិយោគ ស្ថានទូតនឹងបន្តគាំទ្របណ្តាក្រុមហ៊ុនវៀតណាមក្នុងការស្វែងយល់អំពីនីតិវិធីនិងបណ្តាគម្រោងវិនិយោគប្រកបដោយសក្តានុពល រួមជាមួយនោះគឺការប្តេជ្ញាចិត្តរួមដំណើរនិងគាំទ្រជាអតិបរមាសម្រាប់បណ្តាក្រុមហ៊ុនវៀតណាមក្នុងដំណើរការវិនិយោគនៅប្រទេសវេណេស៊ុយអេឡា។

តាមរយៈការតាមដានយើងខ្ញុំកត់សម្គាល់ឃើញថា បច្ចុប្បន្នសហគមន៍ក្រុមហ៊ុនវៀតណាមកំពុងមានការយកចិត្តទុកដាក់ខ្លាំងណាស់លើវិស័យកសិកម្ម ទូរគមនាគមន៍ ថាមពល... ជាជាក់ស្តែង បណ្តាម៉ូដែលក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាកសិកម្មថ្មីៗ ឱកាសកសាងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍សម្រាប់បណ្តាសហគ្រាសធំៗដូចជា Viettel ក៏ដូចជាសក្តានុពលធ្វើពាណិជ្ជកម្មភាវូបនីយកម្មឧបករណ៍វេជ្ជសាស្ត្រនិងឱសថផលកំពុងទាក់ទាញការយកចិត្តទុកដាក់យ៉ាងធំធេង។

ជាមួយនឹងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសវេណេស៊ុយអេឡារបស់សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីការបរទេស លោក Le Hoai Trung នាពេលនេះ យើងខ្ញុំមានមូលដ្ឋានជាច្រើនដើម្បីជឿជាក់លើសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងវេណេស៊ុយអេឡា។

ជាមួយបំណងប្រាថ្នានិងការប្តេជ្ញាចិត្តពីភាគីទាំងសងខាង ភាពរស់រវើកនិងសន្ទុះអភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងលឿនរបស់វៀតណាម រួមជាមួយស្ថិរភាពនិងការងើបឡើងវិញនៃសេដ្ឋកិច្ចនាពេលកន្លងមករបស់វេណេស៊ុយអេឡា ព្រមទន្ទឹមគ្នានោះគឺសក្តានុពលជាច្រើនដែលមិនទាន់បានទាញយកផលនៅឡើយ ទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងវៀតណាម-វេណេស៊ុយអេឡាប្រាកដជានឹងបន្តមានភាពរីកចម្រើនឡើងវិញនិងត្រូវបានលើកកម្ពស់ឈានឡើងដល់កម្ពស់ថ្មីមួយទៀត ឱ្យសមស្របនឹងទំនាក់ទំនងនយោបាយដ៏ល្អប្រសើរដែលមានស្រាប់ ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋនៃប្រទេសនីមួយៗ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅប្រទេសទាំងពីរនិងតំបន់ទាំងពីរ។

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឯកអគ្គរដ្ឋទូត!

ជោគជ័យកើតចេញពីការខិតខំប្រឹងប្រែង ជោគជ័យកើតចេញពីការខិតខំប្រឹងប្រែង "ពង្រឹង" និង "ផ្លាស់ប្តូរថ្មី"

យុគសម័យ - នៅឆ្នាំ ២០២៤ ជាមួយនឹងការតំរង់ទិស និងការងារដែលបានកំណត់នៅដើមឆ្នាំ ដោយមានការដឹកនាំរបស់បក្ស និងរដ្ឋ ការណែនាំ និងការសម្របសម្រួលពីមន្ទីរ ក្រសួង សាខា មូលដ្ឋាន និងការគាំទ្រពីមិត្តភ័ក្តិ ដៃគូរ ប្រព័ន្ធទាំងមូលនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាមបានកំណត់ រួបរួម និងខិតខំប្រឹងប្រែងដើម្បីសម្រេចបានលទ្ធផលជាវិជ្ជមាន ជាពិសេសក្នុង “ការពង្រឹង និងកសាងឧបករណ៍អង្គការ” និង “ការគិត និងវិធីច្នៃប្រឌិត” វិធីសាស្រ្ត ...

ពង្រឹង និងធ្វើពិពិធកម្មសកម្មភាពកិច្ចការបរទេសប្រជាជន ពង្រឹង និងធ្វើពិពិធកម្មសកម្មភាពកិច្ចការបរទេសប្រជាជន

យុគសម័យ - ទន្ទឹមនឹងការទូតបក្ស ការទូតរបស់រដ្ឋ ការទូតប្រជាជនគឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងបីនៃទំនាក់ទំនងការទូតវៀតណាម។ នៅខេត្ត Dong Nai សកម្មភាពកិច្ចការបរទេសរបស់ប្រជាជនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះមានភាពរស់រវើក សម្បូរទៅដោយទម្រង់ និងខ្លឹមសារជាក់ស្តែង។

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខេត្ត Phu Tho រក្សាតួនាទីយុទ្ធសាស្ត្រក្នុងទំនាក់ទំនងរវាងវៀតណាមនិងថៃ
ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេស លោក Le Hoai Trung ក្នុងគោលបំណងបង្កើនទំនុកចិត្តខាងនយោបាយ ពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងវៀតណា
ការបង្កើតក្លិបគ្រូបង្រៀនភាសាវៀតណាមនៅប្រទេសស៊ុយអែត
ខេត្ត Quang Tri៖ ពីទឹកដីដែលធ្លាប់រងគ្រោះបំផ្លិចបំផ្លាញដោយសារសង្គ្រាម មកជាចំណុចណាត់ជួបនៃកិច្ចសហប្រតិបត្តិការវៀតណាម - សហរដ្ឋអាមេរិក
វៀតណាមគឺជា "កូនសោ" ដើម្បីរក្សាភាពតុល្យភាពនៃតំបន់អាស៊ានទាំងមូល