Trending now

វៀតណាមគឺជា "កូនសោ" ដើម្បីរក្សាភាពតុល្យភាពនៃតំបន់អាស៊ានទាំងមូល

15:28 | 24/06/2026

យុគសម័យ - ក្នុងការឆ្លើយតបនឹងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម (TTXVN) ប្រចាំនៅទីក្រុងម៉ូស្គូ លោក Grigory Trofimchuk អ្នកជំនាញរុស្ស៊ីខាងបញ្ហាទំនាក់ទំនងអន្តរជាតិ បានលើកឡើងការវាយតម្លៃថា ក្នុងបរិបទអន្តរជាតិបច្ចុប្បន្ន ឋានៈរបស់វៀតណាមនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) គឺជាកូនសោដើម្បីរក្សាភាពតុល្យភាពនៃតំបន់ទាំងមូល។

វៀតណាមគឺជា «មេដែក» ទាក់ទាញ ក្រុមហ៊ុនយក្ស បច្ចេកវិទ្យា semiconductor មកស្វែងរកអ្នកមានទេពកោសល្យ វៀតណាមគឺជា “ផ្កាយរះ” មួយនៅក្នុងវិស័យចាប់ផ្តើមអាជីវកម្មនៅអាស៊ីអាគ្នេយ៍
វៀតណាមគឺជា
វៀតណាមគឺជា "កូនសោ" ដើម្បីរក្សាភាពតុល្យភាពនៃតំបន់អាស៊ានទាំងមូល

បើតាមលោក Trofimchuk នៅពេលឈានចូលដល់យុគសម័យថ្មី អាស៊ានបានឈានហួសពីកម្រិតនៃអង្គការតំបន់មួយ ដើម្បីបញ្ជាក់ពីឋានៈជាដៃគូយុទ្ធសាស្ត្រឈានមុខគេ ដោយទទួលបានការយកចិត្តទុកដាក់ជាពិសេសពីបណ្តាមហាអំណាចដូចជា សហរដ្ឋអាមេរិក ចិន រុស្ស៊ី ជប៉ុន និងសហភាពអឺរ៉ុប (EU)។ ប្លុកនេះនាពេលបច្ចុប្បន្ន ត្រូវបានទទួលស្គាល់ថាជាអ្នកដឹកនាំ និងជាកម្លាំងចលករក្នុងការជំរុញបណ្តាគំនិតច្នៃប្រឌិត និងបច្ចេកវិទ្យាទំនើបៗ។

នៅក្នុងផ្ទាំងទស្សនីយភាពរួមនោះ វៀតណាមបានលេចធ្លោឡើងដូចជាចំណុចភ្លឺមួយនៃស្ថិរភាព ដោយបានរក្សាយ៉ាងប៉ិនប្រសប់នូវខ្សែបន្ទាត់នយោបាយការបរទេសប្រកបដោយតុល្យភាព និងម្ចាស់ការជំរុញកិច្ចសហប្រតិបត្តិការដីគូពហុភាគី។ បណ្តាប្រទេសដូចជាវៀតណាម គឺជាកូនសោដើម្បីរក្សាភាពតុល្យភាពនៃតំបន់ទាំងមូល។ នេះក៏ជាគោលដៅយុទ្ធសាស្ត្ររួមមួយរបស់អាស៊ានផងដែរ។ ហេតុដូច្នេះហើយ បើតាមអ្នកជំនាញរុស្ស៊ី វត្តមានរបស់នាយករដ្ឋមន្ត្រី លោក Le Minh Hung នៅក្នុងវេទិកាអាស៊ាន - រុស្ស៊ី នាពេលកន្លងទៅ គឺជាភស្តុតាងយ៉ាងច្បាស់លាស់សម្រាប់កម្ពស់ និងឥទ្ធិពលរបស់វៀតណាមនៅលើឆាកអន្តរជាតិ។

លោក Trofimchuk បានវាយតម្លៃថា ទោះបីជាមានការឡើងចុះនៃខឿនសេដ្ឋកិច្ចសកលលោកក៏ដោយ ក៏រចនាសម្ព័ន្ធ និងម៉ាកសញ្ញារបស់អាស៊ានកំពុងតែក្លាយទៅជាមានស្ថិរភាព លេចធ្លោ និងមានសារៈសំខាន់ មិនត្រឹមតែនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅលើទូទាំងពិភពលោកទៀតផង។ អាស៊ានដំណើរការទៅមុខយ៉ាងរលូន និងមានសង្វាក់ប្រទាក់ក្រឡាគ្នាយ៉ាងល្អដូចជាម៉ាស៊ីនមួយគ្រឿង។ បណ្តាប្រទេសជាសមាជិកនៃអង្គការនេះ ដែលក្នុងនោះវៀតណាមគឺជាកម្លាំងចលករចម្បងមួយ បានរួមចំណែកយ៉ាងដាច់ខាតទៅក្នុងជោគជ័យនេះ។

បណ្តាអ្នកជំនាញរុស្ស៊ីតែងតែវាយតម្លៃថា វៀតណាមសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រជាក់ស្តែង និងយូរអង្វែងជាមួយដៃគូនីមួយៗ។ ប្រទេសជាច្រើនអាចសិក្សាស្វែងយល់ពីបទពិសោធន៍កិច្ចការបរទេសរបស់វៀតណាម ជាពិសេសគឺនៅក្នុងរបៀបវារៈតម្រង់ទិសដៅក្នុងបរិបទភូមិសាស្ត្រនយោបាយដ៏ស្មុគស្មាញ ក្នុងពេលដែលនៅតែរក្សាបាននូវជំហរដាច់ខាត ដើម្បីការពារសន្តិភាព និងសេចក្តីសុខក្សេមក្សាន្តសម្រាប់ប្រជាជនទាំងមូល៕

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខេត្ត Quang Tri៖ ពីទឹកដីដែលធ្លាប់រងគ្រោះបំផ្លិចបំផ្លាញដោយសារសង្គ្រាម មកជាចំណុចណាត់ជួបនៃកិច្ចសហប្រតិបត្តិការវៀតណាម - សហរដ្ឋអាមេរិក
វៀតណាមគឺជា "កូនសោ" ដើម្បីរក្សាភាពតុល្យភាពនៃតំបន់អាស៊ានទាំងមូល
ចំណុចថ្មីៗនៃអនុក្រឹត្យលេខ ២០០/២០២៦/NĐ-CP ដែលសហគ្រាសបោះផ្សាយសញ្ញាបណ្ណត្រូវយកចិត្តទុកដាក់
វិស័យកសិកម្មលើកកម្ពស់តម្លៃប្រើប្រាស់ដីធ្លី ឆ្ពោះទៅរកការនាំចេញឱ្យបាន ៧៤ ពាន់លានដុល្លារ
គោលនយោបាយបច្ចេកវិទ្យាជាន់ខ្ពស់ត្រូវតែបង្កើតកម្លាំងចលករឱ្យសហគ្រាសវិនិយោគលើការស្រាវជ្រាវ