Trending now

វៀតណាម - វេណេស៊ុយអេឡា ជម្រុញការជួបប្រាស្រ័យទាក់ទងប្រជាជន និងចែករំលែកបទពិសោធន៍អភិវឌ្ឍន៍

09:24 | 01/06/2026 ឌឹកអាញ់

យុគសម័យ - នាថ្ងៃទី ២៦ ខែឧសភា សហភាពបណ្ដាការចាត់តាំងមិត្តភាពវៀតណាម និងវិទ្យាស្ថានស៊ីម៉ូនបូលីវ៉ាដើម្បីសន្តិភាពនិងសាមគ្គីភាពរវាងបណ្ដាប្រជាជាតិ នៃប្រទេសវេណេស៊ុយអេឡា បានចាត់តាំងកិច្ចសន្ទនាតាមប្រព័ន្ធវីដេអូប្រចាំឆ្នាំ សំដៅវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការក្នុងរយៈពេលកន្លងមក និងពិភាក្សាផ្លាស់ប្តូរបណ្ដាកម្មវិធីសម្របសម្រួលសម្រាប់ដំណាក់កាល ២០២៦-២០២៧។ ភាគីទាំងពីរបានឯកភាពគ្នាជម្រុញកិច្ចសហប្រតិបត្តិការលើការជួបប្រាស្រ័យទាក់ទងប្រជាជន វិស័យកសិកម្ម ការតភ្ជាប់សហគ្រាស និងការចែករំលែកបទពិសោធន៍អភិវឌ្ឍន៍។

វៀតណាម - វេណេស៊ុយអេឡា រឹតបន្តឹងចំណងសាមគ្គីភាពនិងមិត្តភាព មេសិទ្ធិមនុស្ស UN៖ ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក មានតែធ្វើឱ្យប្រជាជន វេណេស៊ុយអេឡា រងការឈឺចាប់ប៉ុណ្ណោះ

អញ្ជើញចូលរួមក្នុងកិច្ចសន្ទនា ភាគីវៀតណាមមានអនុប្រធានសហភាពបណ្ដាការចាត់តាំងមិត្តភាពវៀតណាម លោក Dong Huy Cuong ប្រធានសមាគមមិត្តភាពវៀតណាម - វេណេស៊ុយអេឡា លោក Nguyen Viet Thao ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅវេណេស៊ុយអេឡា លោក Vu Trung My រួមជាមួយតំណាងគណៈអាមេរិក - អូសេអានី នៃសហភាពបណ្ដាការចាត់តាំងមិត្តភាពវៀតណាម។

ភាគីវេណេស៊ុយអេឡាមានប្រធាន ISB លោកស្រី Blanca Eekhout អនុប្រធាន ISB លោកស្រី Lidice Altuve រួមជាមួយតំណាងស្ថានទូតវេណេស៊ុយអេឡាប្រចាំនៅវៀតណាម និងបណ្ដាសមាជិក ISB។

មានប្រសាសន៍នៅក្នុងកិច្ចសន្ទនា លោក Dong Huy Cuong បានសម្តែងនូវក្តីរីករាយដោយសារសភាពការណ៍នៅវេណេស៊ុយអេឡាបានវិលត្រឡប់ទៅរកភាពលំនឹងឡើងវិញ ទន្ទឹមនឹងនោះមានជំនឿចិត្តថាប្រជាជនវេណេស៊ុយអេឡានឹងឈានឈរជម្នះរាល់ការលំបាកជាបណ្តើរៗ និងបន្តធ្វើឱ្យប្រទេសជាតិមានភាពលំនឹងនិងអភិវឌ្ឍន៍។

ផ្លាស់ប្តូរព័ត៌មានអំពីវៀតណាមក្រោយរយៈពេល ៤០ ឆ្នាំនៃការប្តូរថ្មី លោកបានឱ្យដឹងថា ពីប្រទេសមួយស្ថិតនៅក្នុងក្រុមក្រីក្រនៅលើពិភពលោក បច្ចុប្បន្នវៀតណាមបានក្លាយជាប្រទេសដែលមានចំណូលមធ្យម ជាមួយទំហំសេដ្ឋកិច្ចកាន់តែពង្រីកធំឡើង អត្រាគ្រួសារក្រីក្របានធ្លាក់ចុះយ៉ាងខ្លាំងបើធៀបនឹងពេលវេលាចាប់ផ្តើមកិច្ចការប្តូរថ្មីនាឆ្នាំ ១៩៦។ វៀតណាមកំពុងឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍យ៉ាងរហ័សនិងប្រកបដោយចីរភាព រក្សាបាននូវបរិស្ថានសន្តិភាពនិងភាពលំនឹងដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។

លោក Dong Huy Cuong ក៏បានផ្តល់ព័ត៌មានទៅកាន់ភាគីវេណេស៊ុយអេឡាអំពីព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយចំនួនរបស់វៀតណាមនៅក្នុងឆ្នាំ ២០២៦ ដែលលេចធ្លោគឺមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី XIV របស់គណបក្ស និងការបោះឆ្នោតជ្រើសតាំងតំណាងរដ្ឋសភាអាណត្តិទី XVI ព្រមទាំងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិ ២០២៦-២០៣១។

កិច្ចសន្ទនាតាមប្រព័ន្ធវីដេអូរវាងសហភាពបណ្ដាការចាត់តាំងមិត្តភាពវៀតណាម និងវិទ្យាស្ថានស៊ីម៉ូនបូលីវ៉ាដើម្បីសន្តិភាពនិងសាមគ្គីភាពរវាងបណ្ដាប្រជាជាតិនៃប្រទេសវេណេស៊ុយអេឡា
កិច្ចសន្ទនាតាមប្រព័ន្ធវីដេអូរវាងសហភាពបណ្ដាការចាត់តាំងមិត្តភាពវៀតណាម និងវិទ្យាស្ថានស៊ីម៉ូនបូលីវ៉ាដើម្បីសន្តិភាពនិងសាមគ្គីភាពរវាងបណ្ដាប្រជាជាតិនៃប្រទេសវេណេស៊ុយអេឡា

ស្តីពីការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាងការចាត់តាំងទាំងពីរ លោក Dong Huy Cuong បានស្នើឱ្យភាគីទាំងពីរសម្របសម្រួលគ្នាដើម្បីចាត់តាំងបណ្ដាសិក្ខាសាលាជំនាញស្តីពីការតភ្ជាប់សហគ្រាសនិងមូលដ្ឋាន ការអភិវឌ្ឍវិស័យកសិកម្ម ទន្ទឹមនឹងនោះបង្កើនការផ្លាស់ប្តូរគណៈប្រតិភូនិងចែករំលែកបទពិសោធន៍អភិវឌ្ឍន៍។

យោងតាមប្រធាន ISB លោកស្រី Blanca Eekhout ជំនួបនេះគឺជាឱកាសមួយដើម្បីឱ្យភាគីទាំងពីរបន្តពង្រឹងនូវស្មារតីសាមគ្គីភាព មិត្តភាពរវាងប្រជាជនវេណេស៊ុយអេឡានិងវៀតណាម ព្រមទាំងអនុវត្តបណ្ដាខ្លឹមសារដែលបានឯកភាពគ្នានៅក្នុងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងការចាត់តាំងទាំងពីរ។

លោកស្រី Blanca Eekhout បានឱ្យដឹងថា វេណេស៊ុយអេឡាមានបំណងចង់សិក្សារៀនសូត្រពីបទពិសោធន៍របស់វៀតណាមនៅក្នុងការអភិវឌ្ឍវិស័យកសិកម្ម លើកកម្ពស់សមត្ថភាពផលិតកម្មនិងការអភិវឌ្ឍសេដ្ឋកិច្ច។ យោងតាមលោកស្រី បណ្ដាកម្មវិធីផ្លាស់ប្តូរ សិក្ខាសាលាជំនាញស្តីពីកសិកម្មនិងការបណ្តុះបណ្តាលផលិតកម្ម នឹងរួមចំណែកគាំទ្រដល់បណ្ដាសហគមន៍មូលដ្ឋានក្នុងការលើកកម្ពស់សមត្ថភាពផលិតកម្ម។

ភាគីវេណេស៊ុយអេឡាក៏បានស្នើឱ្យសម្របសម្រួលគ្នាចាត់តាំងបណ្ដាសកម្មភាពជួបប្រាស្រ័យទាក់ទងវប្បធម៌ ជានិមិត្តរូបនៃបណ្ដាថ្ងៃបុណ្យខួបអនុស្សាវរីយ៍ដ៏មានសារៈសំខាន់របស់ប្រទេសទាំងពីរ ក្នុងនោះមានការតាំងពិព័រណ៍រូបថតនិងការបញ្ចាំងភាពយន្តអំពីវៀតណាមនៅប្រទេសវេណេស៊ុយអេឡា នៅក្នុងឱកាសទិវាបុណ្យជាតិសាធារណរដ្ឋសង្គមនិយមវៀតណាម។

ប្រធានសមាគមមិត្តភាពវៀតណាម - វេណេស៊ុយអេឡា លោក Nguyen Viet Thao បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់វេណេស៊ុយអេឡានៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនមានភាពលំនឹង។ លោកបានយល់ឃើញថា បទពិសោធន៍ដ៏មានសារៈសំខាន់មួយនៅក្នុងដំណើរការប្តូរថ្មីរបស់វៀតណាម គឺការពង្រីកប្រកបដោយប្រសិទ្ធភាពនូវបណ្ដាប្រភពធនធានអភិវឌ្ឍន៍ និងការបង្កលក្ខណៈងាយស្រួលដើម្បីឱ្យវិស័យសេដ្ឋកិច្ចឯកជនមានការអភិវឌ្ឍ។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅវេណេស៊ុយអេឡា លោក Vu Trung My បានសម្តែងនូវបំណងប្រាថ្នាចង់ឱ្យភាគីទាំងពីរបន្តបង្កើនការផ្លាស់ប្តូរ និងសម្របសម្រួលគ្នាចាត់តាំងបណ្ដាសកម្មភាពនាពេលខាងមុខ។

ភាគីវៀតណាមបន្តអះអាងនូវស្មារតីសាមគ្គីភាព ការគាំទ្រចំពោះបុព្វហេតុបដិវត្តន៍របស់ប្រជាជនវេណេស៊ុយអេឡា ដោយបានសង្កត់ធ្ងន់ថាត្រៀមលក្ខណៈជាស្រេចក្នុងការឈរនៅក្បែរស្មាជាមួយប្រជាជនវេណេស៊ុយអេឡានៅក្នុងការការពារអធិបតេយ្យភាពជាតិ ការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។

នៅពេលបញ្ចប់កិច្ចសន្ទនា ភាគីទាំងពីរបានឯកភាពគ្នាបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ សម្របសម្រួលគ្នាចាត់តាំងបណ្ដាសកម្មភាពជួបប្រាស្រ័យទាក់ទងប្រជាជន វប្បធម៌ និងពង្រីកបណ្ដាកម្មវិធីកិច្ចសហប្រតិបត្តិការនៅក្នុងដំណាក់កាលខាងមុខ រួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រជាជនវៀតណាមនិងវេណេស៊ុយអេឡា៕

យុវជនវៀតណាមច្រៀង «ដូច​ជា​មាន​ពូហូ​នៅ​ថ្ងៃ​ជ័យ​ជម្នះ» នៅប្រទេសវេណេស៊ុយអេឡា យុវជនវៀតណាមច្រៀង «ដូច​ជា​មាន​ពូហូ​នៅ​ថ្ងៃ​ជ័យ​ជម្នះ» នៅប្រទេសវេណេស៊ុយអេឡា

យុគសម័យ - ក្នុងអំឡុងពេលសម័យប្រជុំដ៏ឧឡារិកនៃសមាជយុវជន និងនិស្សិតពិភពលោកដែលប្រព្រឹត្តទៅនៅប្រទេសវេណេស៊ុយអេឡា គណៈប្រតិភូវៀតណាមបានច្រៀងចម្រៀង «ដូច​ជា​មាន​ពូហូ​នៅ​ថ្ងៃ​ជ័យ​ជម្នះ» មុនពេលមានការអបអរសាទរពីសាលទាំងមូល។

ស្ថានទូតវៀតណាមប្រចាំនៅវេណេស៊ុយអេឡា និងសាកលវិទ្យាល័យ Santa María (USM) រៀបចំព្រឹត្តិការណ៍ទិវាវៀតណាមនៅរដ្ឋធានី Caracas ស្ថានទូតវៀតណាមប្រចាំនៅវេណេស៊ុយអេឡា និងសាកលវិទ្យាល័យ Santa María (USM) រៀបចំព្រឹត្តិការណ៍ទិវាវៀតណាមនៅរដ្ឋធានី Caracas

យុគសម័យ - ស្ថានទូតវៀតណាមប្រចាំនៅវេណេស៊ុយអេឡា និងសកលវិទ្យាល័យ Santa María (USM) នាថ្ងៃទី ១៩ មករា បានរៀបចំព្រឹត្តិការណ៍ទិវាវៀតណាមនៅរដ្ឋធានី Caracas ដើម្បីផ្សព្វផ្សាយប្រពៃណី និងតម្លៃវប្បធម៌ប្រវត្តិសាស្ត្រ ហើយទន្ទឹមនឹងនោះ ណែនាំយុវជន វ៉េណេស៊ុយអេឡា ជំនាន់ក្រោយឱ្យស្គាល់ដល់ប្រទេសវៀតណាមដ៏មានឥទ្ធិពលនឹងមានភាពទាក់ទាញផងដែរ។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម - វេណេស៊ុយអេឡា ជម្រុញការជួបប្រាស្រ័យទាក់ទងប្រជាជន និងចែករំលែកបទពិសោធន៍អភិវឌ្ឍន៍
ក្រុមប្រឹក្សាសន្តិភាពនិងការអភិវឌ្ឍន៍វៀតណាម ធ្វើសន្និបាតបូកសរុបការងាររយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២៦
មហាសន្និបាតលើកទី ៩ នៃសមាគមកសិករវៀតណាម៖ ពិភាក្សាលើគោលដៅធំៗចំនួន ៥ សូចនាករគន្លឹះចំនួន ១១ ព្រមទាំងក្រុមភារកិច្ចនិងដំណោះស្រាយចំនួន ៦
វៀតណាមអំពាវនាវឱ្យមានសាមគ្គីភាពគាំទ្រប្រទេសគុយបានៅក្នុងកិច្ចប្រជុំនៃចលនាមិនចូលបក្សសម្ព័ន្ធ
ខេត្តបាក់និញ សិក្សាស្វែងយល់ពីបទពិសោធន៍អភិវឌ្ឍន៍សហករណ៍របស់ប្រទេសអ៊ីតាលី