Trending now

វៀតណាមអំពាវនាវឱ្យមានសាមគ្គីភាពគាំទ្រប្រទេសគុយបានៅក្នុងកិច្ចប្រជុំនៃចលនាមិនចូលបក្សសម្ព័ន្ធ

10:01 | 31/05/2026 ឌឹកអាញ់

យុគសម័យ - តំណាងវៀតណាមបានអំពាវនាវឱ្យចលនាមិនចូលបក្សសម្ព័ន្ធបន្តពង្រឹងស្មារតីសាមគ្គីភាព បន្លឺសំឡេងយ៉ាងខ្លាំងក្លាដើម្បីប្រឆាំងនឹងការហ៊ុមព័ទ្ធនិងទណ្ឌកម្មសេដ្ឋកិច្ចមកលើប្រទេសគុយបា រួមចំណែកការពារបណ្ដាគោលការណ៍គ្រឹះនៃចលនា។

ប្រទេសជាច្រើនបានចេញមុខអំពាវនាវឱ្យមានការគោរព និងការពារអធិបតេយ្យភាពរបស់ប្រទេសគុយបា វៀតណាម-គុយបា អភិវឌ្ឍទំនាក់ទំនងក្នុងវិស័យយុត្តិធម៌

នារសៀលថ្ងៃទី ២៧ ខែឧសភា នៅទីស្នាក់ការអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក មានការចាត់តាំងកិច្ចប្រជុំនៃចលនាមិនចូលបក្សសម្ព័ន្ធ ដើម្បីស្តាប់លោករដ្ឋមន្ត្រីក្រសួងការបរទេសគុយបា Bruno Rodríguez Parrilla ចែករំលែកអំពីសភាពការណ៍គុយបា នាពេលបច្ចុប្បន្ន នៅក្នុងបរិបទដែលបណ្ដាវិធានការហ៊ុមព័ទ្ធ ទណ្ឌកម្មសេដ្ឋកិច្ច និងការបង្ខិតបង្ខំជាឯកតោភាគី សំដៅលើប្រទេសគុយបា បន្តត្រូវបានរឹតបន្តឹង។

យោងតាមអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅទីក្រុងញូវយ៉ក មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ លោករដ្ឋមន្ត្រីក្រសួងការបរទេសគុយបា Bruno Rodríguez Parrilla បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះស្មារតីសាមគ្គីភាព ព្រមទាំងការគាំទ្រដ៏មានតម្លៃរបស់បណ្ដាប្រទេសជាសមាជិកនៃចលនាមិនចូលបក្សសម្ព័ន្ធជូនចំពោះគុយបា ព្រមទាំងបានផ្តល់ព័ត៌មានថ្មីៗអំពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃបណ្ដាវិធានការហ៊ុមព័ទ្ធ ទណ្ឌកម្មសេដ្ឋកិច្ច ជាពិសេសគឺបណ្ដាវិធានការបង្ខិតបង្ខំសំដៅលើប្រភពផ្គត់ផ្គង់ថាមពល និងការដាក់ទណ្ឌកម្មបន្ទាប់បន្សំទៅលើអង្គភាពនានារបស់ប្រទេសទីបី។

យោងតាមលោករដ្ឋមន្ត្រី Bruno Rodríguez Parrilla បណ្ដាវិធានការទាំងនេះកំពុងបង្កការលំបាកជាច្រើនដល់សេដ្ឋកិច្ច-សង្គម និងជីវភាពរស់នៅរបស់ប្រជាជនគុយបា ជាពិសេសនៅក្នុងបណ្ដាវិស័យដ៏ចាំបាច់ដូចជា ថាមពល ស្បៀងអាហារ និងសុខាភិបាល ទន្ទឹមនឹងនោះក៏បានបង្កការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះការគំរាមកំហែងប្រើប្រាស់កម្លាំងអាវុធប្រឆាំងនឹងប្រទេសគុយបា។

នៅក្នុងការពិភាក្សានៅកិច្ចប្រជុំ លោកឯកអគ្គរដ្ឋទូត Do Hung Viet ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានសម្តែងនូវការចែករំលែកយ៉ាងជ្រាលជ្រៅចំពោះបណ្ដាបញ្ហាប្រឈមដែលប្រជាជនគុយបាជាបងប្អូនកំពុងប្រឈមមុខ។

ប្រជាជនបានលើកបង្ហាញខ្ពស់នូវរូបភាពរបស់ថ្នាក់ដឹកនាំបដិវត្តន៍ លោក Raúl Castro នៅក្នុងការមីទ្ទីងមួយនៅរដ្ឋធានីឡាហាវ៉ាន។
ប្រជាជនបានលើកបង្ហាញខ្ពស់នូវរូបភាពរបស់ថ្នាក់ដឹកនាំបដិវត្តន៍ លោក Raúl Castro នៅក្នុងការមីទ្ទីងមួយនៅរដ្ឋធានីឡាហាវ៉ាន។

លោកឯកអគ្គរដ្ឋទូតបានអះអាងថា វៀតណាមប្រឆាំងនឹងបណ្ដាវិធានការបង្ខិតបង្ខំជាឯកតោភាគីសំដៅលើប្រទេសគុយបា ដោយចាត់ទុកថាទាំងនេះជាសកម្មភាពដើរផ្ទុយពីគោលការណ៍គ្រឹះនៃច្បាប់អន្តរជាតិ ក្នុងនោះមានសមភាពអធិបតេយ្យភាព ការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង សេរីភាពពាណិជ្ជកម្មនិងនាវាចរណ៍អន្តរជាតិ ក៏ដូចជាសិទ្ធិរបស់ប្រទេសនីមួយៗក្នុងការជ្រើសរើសផ្លូវអភិវឌ្ឍន៍របស់ខ្លួន។

វៀតណាមក៏ប្រឆាំងនឹងរាល់សកម្មភាពគំរាមកំហែង ឬប្រើប្រាស់កម្លាំងអាវុធប្រឆាំងនឹងប្រទេសគុយបា ដោយយល់ឃើញថា កិច្ចសន្ទនានិងការទូត គឺជាផ្លូវដ៏ត្រឹមត្រូវនិងមាននិរន្តរភាពតែមួយគត់ ដើម្បីដោះស្រាយភាពខុសប្លែកគ្នា ជៀសវាងការធ្វើឱ្យកើនឡើងនូវភាពតានតឹងនិងអស្ថិរភាពចំពោះសន្តិភាព សន្តិសុខក្នុងតំបន់និងអន្តរជាតិ។

ប្រធានស្ថានបេសកកម្មវៀតណាមបានសង្កត់ធ្ងន់ថា ការសាមគ្គីជាមួយបណ្ដាប្រជាជាតិដែលកំពុងប្រឈមមុខនឹងសម្ពាធ ការបង្ខំ និងអយុត្តិធម៌ តែងតែជាតម្លៃស្នូលនៃចលនាមិនចូលបក្សសម្ព័ន្ធ ដែលត្រូវបានបង្កើតឡើងនៅលើបណ្ដាគោលការណ៍ឯករាជ្យ សមភាពអធិបតេយ្យភាព ការមិនជ្រៀតជ្រែក និងការរួមរស់ជាមួយគ្នាដោយសន្តិភាព។

តំណាងវៀតណាមបានអំពាវនាវឱ្យបណ្ដាប្រទេសជាសមាជិកនៃចលនាមិនចូលបក្សសម្ព័ន្ធបន្តពង្រឹងស្មារតីសាមគ្គីភាព បន្លឺសំឡេងយ៉ាងខ្លាំងក្លាដើម្បីប្រឆាំងនឹងការហ៊ុមព័ទ្ធនិងទណ្ឌកម្មសេដ្ឋកិច្ចមកលើប្រទេសគុយបា រួមចំណែកការពារបណ្ដាគោលការណ៍គ្រឹះនៃចលនា។

នៅក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូត Do Hung Viet បានសង្កត់ធ្ងន់លើទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជឿជាក់ និងស្មារតីសាមគ្គីភាពមុននិងក្រោយដូចតែមួយរបស់វៀតណាមជូនចំពោះប្រទេសគុយបា ដោយបានអះអាងថា វៀតណាមតែងតែឈរនៅក្បែរស្មាជាមួយគុយបា ព្រមទាំងប្តេជ្ញាចិត្តបន្តបង្កើនកិច្ចសហប្រតិបត្តិការ គាំទ្រលើវិស័យសន្តិសុខស្បៀង ការអភិវឌ្ឍវិស័យកសិកម្ម និងថាមពលកកើតឡើងវិញ សំដៅរួមចំណែកចែករំលែកការលំបាកជាមួយប្រជាជនគុយបាជាបងប្អូន៕

លោកស្រីប្រធាន VUFO  Nguyen Phuong Nga អញ្ជើញបំពេញទស្សនកិច្ចការងារនៅប្រទេសគុយបា លោកស្រីប្រធាន VUFO Nguyen Phuong Nga អញ្ជើញបំពេញទស្សនកិច្ចការងារនៅប្រទេសគុយបា

យុគសម័យ - នារសៀលថ្ងៃទី ១៩ ខែកញ្ញា ក្រៅពីសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការរបស់ប្រធានរដ្ឋ ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ទៅកាន់ប្រទេសគុយបា ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម លោកស្រី Nguyen Phuong Nga បានអញ្ជើញជួបពិភាក្សាការងារជាមួយវិទ្យាស្ថានគុយបា ដើម្បីមិត្តភាពជាមួយប្រជាជន (ICAP) ) ដែលជាដៃគូរបស់សហភាពមិត្តភាពនិងបានទៅទស្សនាសាកលវិទ្យាល័យហាវ៉ាណា (Havana)។

សហគ្រាសវៀតណាមបានបរិច្ចាគអង្ករចំនួន ១២៥ តោនទៅឱ្យប្រទេសគុយបាដើម្បីការពារការរីករាលដាលនៃជំងឺកូវិដ១៩ សហគ្រាសវៀតណាមបានបរិច្ចាគអង្ករចំនួន ១២៥ តោនទៅឱ្យប្រទេសគុយបាដើម្បីការពារការរីករាលដាលនៃជំងឺកូវិដ១៩

យុគសម័យ - នាថ្ងៃទី ៧ តុលា នៅឡាហារណា តំណាងសាជីវកម្ម Viglacera នៃប្រទេសវៀតណាមនៅគុយបាបានរៀបចំពិធីប្រគល់អង្ករ ១០០ តោនដល់វេជ្ជបណ្ឌិតនិងវេជ្ជបណ្ឌិតនៅជួរមុខដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវិដ១៩ នៃប្រទេសគុយបា និងអង្ករ ២៥ តោនសម្រាប់ការបណ្តាក់ទុនរួមគ្នាក្នុងការផលិតក្បឿងនិងទំនិញអនាម័យរវាងប្រទេសទាំងពីរដែលមានឈ្មោះថា SANVIG ។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអំពាវនាវឱ្យមានសាមគ្គីភាពគាំទ្រប្រទេសគុយបានៅក្នុងកិច្ចប្រជុំនៃចលនាមិនចូលបក្សសម្ព័ន្ធ
ខេត្តបាក់និញ សិក្សាស្វែងយល់ពីបទពិសោធន៍អភិវឌ្ឍន៍សហករណ៍របស់ប្រទេសអ៊ីតាលី
លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី