Trending now

បើកមហាសន្និបាតតំណាងទូទាំងប្រទេសនៃសហភាពយុវជនលើកទី ១៣

14:38 | 26/06/2026 ឌឹកអាញ់

យុគសម័យ - មហាសន្និបាតរួមមាន ៤ សម័យប្រជុំ ដោយផ្តោតលើខ្លឹមសារសំខាន់ៗចំនួន ៣ រួមមាន៖ បូកសរុប និងវាយតម្លៃការងារសហភាពយុវជនអាណត្តិ ២០២២-២០២៦; កំណត់គោលដៅសម្រាប់អាណត្តិ ២០២៦-២០៣១ និងធ្វើវិសោធនកម្ម បំពេញបន្ថែមលក្ខន្តិកៈសហភាពយុវជន។

យុវជនគឺជាកម្លាំងកំណត់ទម្រង់នាពេលអនាគតនៃទំនាក់ទំនងវៀតណាម - ចិន យុវជន វៀតណាម – ឡាវ – កម្ពុជា ផ្សព្វផ្សាយនូវស្មារតីទទួលខុសត្រូវ និងការលះបង់ដើម្បីសហគមន៍

មហាសន្និបាតតំណាងទូទាំងប្រទេសនៃសហភាពយុវជនកម្មុយនីស្តហូជីមិញលើកទី ១៣ បានបើកជាផ្លូវការនាព្រឹកថ្ងៃនេះ ថ្ងៃទី ២៤ ខែមិថុនា ដោយមានការអញ្ជើញចូលរួមពីតំណាងជិត ៨០០ រូប។

បើកមហាសន្និបាតតំណាងទូទាំងប្រទេសនៃសហភាពយុវជនលើកទី ១៣
បណ្តាតំណាងអញ្ជើញចូលរួមមហាសន្និបាតតំណាងទូទាំងប្រទេសនៃសហភាពយុវជនលើកទី ១៣។

ដោយប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ២៤ និងថ្ងៃទី ២៥ ខែមិថុនា មហាសន្និបាតរួមមាន ៤ សម័យប្រជុំ ដោយផ្តោតលើខ្លឹមសារសំខាន់ៗចំនួន ៣ រួមមាន៖ បូកសរុប និងវាយតម្លៃការងារសហភាពយុវជន និងចលនាយុវជន យុវជនវ័យក្មេង និងកុមារា កុមារីអាណត្តិ ២០២២-២០២៦; កំណត់គោលដៅ ភារកិច្ច និងដំណោះស្រាយសម្រាប់អាណត្តិ ២០២៦-២០៣១; ធ្វើវិសោធនកម្ម បំពេញបន្ថែមលក្ខន្តិកៈសហភាពយុវជនកម្មុយនីស្តហូជីមិញ និងបោះឆ្នោតជ្រើសរើសគណៈកម្មាធិការមជ្ឈិមសហភាពយុវជនអាណត្តិទី ១៣។

នាព្រឹកថ្ងៃទី ២៤ ខែមិថុនា នៅក្នុងសម័យប្រជុំលើកទីមួយ - សម័យប្រជុំបើកមហាសន្និបាត មហាសន្និបាតបានដំណើរការបោះឆ្នោតជ្រើសរើសគណៈប្រធាន គណៈលេខាធិការ គណៈកម្មការពិនិត្យលក្ខណៈសម្បត្តិតំណាង; អនុម័តលើកម្មវិធី និងបទបញ្ជាផ្ទៃក្នុងមហាសន្និបាត; របាយការណ៍ពិនិត្យលក្ខណៈសម្បត្តិតំណាង; ឡើងជូនសេចក្តីសង្ខេបបណ្តាឯកសារ និងការណែនាំអំពីការពិភាក្សាតាមក្រុម។

សម័យប្រជុំលើកទីពីរ ប្រព្រឹត្តទៅនារសៀលថ្ងៃទី ២៤ ខែមិថុនា មហាសន្និបាតនឹងបោះឆ្នោតជ្រើសរើសគណៈកម្មាធិការមជ្ឈិមសហភាពយុវជនអាណត្តិទី ១៣ អាណត្តិ ២០២៦-២០៣១ និងដំណើរការបណ្តាវេទិកាពិភាក្សា ចូលរួមមតិយោបល់លើសេចក្តីព្រាងឯកសារមហាសន្និបាត។

បើកមហាសន្និបាតតំណាងទូទាំងប្រទេសនៃសហភាពយុវជនលើកទី ១៣
លេខាមជ្ឈិមសហភាពយុវជន លោក Nguyen Minh Triet ឡើងជូនសេចក្តីថ្លែងការណ៍អំពីរបាយការណ៍នយោបាយ។

សម័យប្រជុំពេញអង្គនឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២៥ ខែមិថុនា ហើយនឹងត្រូវផ្សាយបន្តផ្ទាល់នៅលើស្ថានីយទូរទស្សន៍វៀតណាម វិទ្យុសំឡេងវៀតណាម ព្រមទាំងបណ្តាខឿនឌីជីថលរបស់សហភាពយុវជន។ កម្មវិធីនេះរួមមានខ្លឹមសារសំខាន់ៗនានា ដូចជា របាយការណ៍នយោបាយ បទអន្តរាគមន៍របស់តំណាង ប្រសាសន៍ណែនាំនិងចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំបក្ស រដ្ឋ និងការបង្ហាញខ្លួនរបស់គណៈកម្មាធិការមជ្ឈិមសហភាពយុវជនអាណត្តិទី ១៣។

នារសៀលថ្ងៃទី ២៥ ខែមិថុនា មហាសន្និបាតនឹងឈានចូលសម័យប្រជុំបិទ ដោយបូកសរុបលទ្ធផលពិភាក្សា បោះឆ្នោតអនុម័តលើខ្លឹមសារសំខាន់ៗ សម្តែងការដឹងគុណចំពោះគណៈកម្មាធិការមជ្ឈិមសហភាពយុវជនអាណត្តិទី ១៣ និងអនុម័តលើសេចក្តីសម្រេចចិត្តមហាសន្និបាត។

នៅក្នុងក្របខ័ណ្ឌមហាសន្និបាត ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ២៤ និងថ្ងៃទី ២៥ ខែមិថុនា មជ្ឈិមសហភាពយុវជនបានរៀបចំការតាំងពិព័រណ៍ក្រោមប្រធានបទ “ខ្សែរថភ្លើងឈានចូលយុគសម័យថ្មី” នៅមជ្ឈមណ្ឌលសន្និសីទជាតិ។ ការតាំងពិព័រណ៍នេះគឺជាលំហតភ្ជាប់ប្រវត្តិសាស្ត្រ បច្ចុប្បន្នកាល និងអនាគតកាល; ជាកន្លែងដែលបណ្តាតំណាង និងភ្ញៀវកិត្តិយសរួមគ្នាក្រឡេកមើលឡើងវិញនូវដំណើរផ្លូវដ៏រុងរឿងរបស់អង្គការសហភាពយុវជនកម្មុយនីស្តហូជីមិញ ទទួលបទពិសោធន៍ពីបណ្តាសមិទ្ធផលលេចធ្លោរបស់យុវជនវៀតណាម និងផ្ញើផ្ដាំនូវសេចក្តីប្រាថ្នា ព្រមទាំងសារសកម្មភាពក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ។

បើកមហាសន្និបាតតំណាងទូទាំងប្រទេសនៃសហភាពយុវជនលើកទី ១៣
បណ្តាតំណាងអញ្ជើញចូលរួមមហាសន្និបាត។

មុននោះ នាព្រឹកព្រលឹមថ្ងៃនេះ គណៈប្រតិភូតំណាងអញ្ជើញចូលរួមមហាសន្និបាតតំណាងទូទាំងប្រទេសនៃសហភាពយុវជនកម្មុយនីស្តហូជីមិញលើកទី ១៣ បានអញ្ជើញចូលគោរពវិញ្ញាណក្ខន្ធនៅប្រាសាទតម្កល់សពប្រធានហូជីមិញ ធ្វើការរាយការណ៍ជូនស្នាដៃថ្វាយលោកប្រធាន និងអុជធូបរំលឹកគុណដល់បណ្តាវីរបុរសយុទ្ធជនពលីនៅស្តូបយុទ្ធជនពលី Bac Son៕

Petr Tsvetov៖ ផ្តល់អនាគតនៃមិត្តភាពរុស្ស៊ី-វៀតណាមដល់យុវជនជំនាន់ក្រោយ Petr Tsvetov៖ ផ្តល់អនាគតនៃមិត្តភាពរុស្ស៊ី-វៀតណាមដល់យុវជនជំនាន់ក្រោយ

យុគសម័យ - ត្រឡប់មកវៀតណាមវិញ ដើម្បីចូលរួមអបអរសាទរទិវាបុណ្យជាតិលើកទី៨០ តបតាមការអញ្ជើញរបស់សហភាពអង្គការមិត្តភាពវៀតណាម និងសមាគមមិត្តភាពវៀតណាម-រុស្ស៊ី លោក Petr Tsvetov អនុប្រធានទី១ សមាគមមិត្តភាពរុស្ស៊ី-វៀតណាម បាននាំមកជាមួយនូវការចងចាំអំពីប្រទេសដែលគាត់បានចំណាយពេលពេញមួយជីវិត និងការរំពឹងទុករបស់គាត់សម្រាប់ជំនាន់វ័យក្មេងនៃប្រទេសទាំងពីរ។

វេទិកាយុវជនវៀតណាមនៅជប៉ុន៖ សេចក្តីប្រាថ្នាក្នុងយុគសម័យថ្មី វេទិកាយុវជនវៀតណាមនៅជប៉ុន៖ សេចក្តីប្រាថ្នាក្នុងយុគសម័យថ្មី

យុគសម័យ - នាថ្ងៃទី ៩ ខែសីហា នៅស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅ Osaka សមាគមទូទៅវៀតណាមនៅតំបន់ Kansai សហការជាមួយសមាគមយុវជន និងនិស្សិតវៀតណាមនៅជប៉ុន (VYSA) បានរៀបចំវេទិកាយុវជនវៀតណាមលើកដំបូងនៅជប៉ុនដោយប្រធានបទ៖ “យុវជនវៀតណាមនៅជប៉ុន - សេចក្តីប្រាថ្នាក្នុងយុគសម័យថ្មី”។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បើកមហាសន្និបាតតំណាងទូទាំងប្រទេសនៃសហភាពយុវជនលើកទី ១៣
នាយករដ្ឋមន្ត្រី Le Minh Hung អញ្ជើញចូលរួមមហាសន្និបាតជាន់ខ្ពស់អាស៊ាន-រុស្ស៊ី៖ បង្ហាញពីការប្តេជ្ញាចិត្តនយោបាយក្នុងកម្រិតខ្ពស់បំផុត និងជាភស្តុតាងសម្រាប់ត
បច្ចេកវិទ្យាបើកចំហទិសដៅសន្សំសំចៃអគ្គិសនីប្រកបដោយវៃឆ្លាត
ការកសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើដល់បច្ចេកវិទ្យាយុទ្ធសាស្ត្រ
វៀតណាម - សិង្ហបុរី បង្កើនល្បឿនផ្សារភ្ជាប់ទំនាក់ទំនងនិងលើកថ្នាក់ទីផ្សារទុន