យុគសម័យ - នាថ្ងៃទី ២៦ ខែមិថុនា នៅទីក្រុងហាណូយ ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាម លោក Phan Anh Son បានទទួលជួបឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅវៀតណាម លោកជំទាវ Touch Sopharath។ ភាគីទាំងពីរបានសម្តែងនូវបំណងប្រាថ្នាចង់បង្កើនការសម្របសម្រួលគ្នាអនុវត្តបណ្តាសកម្មភាពការទូតប្រជាជន រួមចំណែកឈានទៅសម្រេចបាននូវបណ្តាការយល់ដឹងរួម និងការប្តេជ្ញាចិត្តដែលសម្រេចបាននៅក្នុងបណ្តាជំនួបថ្នាក់ជាន់ខ្ពស់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ព្រមទាំងបន្តពូនជ្រុំទំនាក់ទំនងមិត្តភាពវៀតណាម - កម្ពុជា។
| ប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៤៩ នៃ "ផ្លូវឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត" ស្ពានតភ្ជាប់សារព័ត៌មាន ASEAN ចេញពីមហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៦ |
![]() |
| ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាម លោក Phan Anh Son ទទួលជួបឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅវៀតណាម លោកជំទាវ Touch Sopharath។ |
នៅក្នុងជំនួបនេះ លោក Phan Anh Son បានជូនពរលោកជំទាវឯកអគ្គរាជទូត Touch Sopharath ទទួលបាននូវអាណត្តិការងារប្រកបដោយជោគជ័យនៅវៀតណាម។ លោកបានសម្តែងនូវជំនឿជាក់ថា លោកជំទាវឯកអគ្គរាជទូតនឹងបន្តពង្រីកនូវបណ្តាលទ្ធផលកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងស្ថានទូតកម្ពុជា ជាមួយសហភាពបណ្តាអង្គការមិត្តភាពវៀតណាម និងសមាគមមិត្តភាពវៀតណាម - កម្ពុជា រួមចំណែកធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរ។
លោក Phan Anh Son បានណែនាំសង្ខេបអំពីតួនាទីស្នូលរបស់សហភាពបណ្តាអង្គការមិត្តភាពវៀតណាម នៅក្នុងការងារការទូតប្រជាជន។ លោកបានឱ្យដឹងថា សមាគមមិត្តភាពវៀតណាម - កម្ពុជា គឺជាសមាគមទ្វេភាគីដ៏មានសារៈសំខាន់មួយក្នុងចំណោមសមាគមទ្វេភាគីនានារបស់សហភាព ដែលមានការរួមចំណែកយ៉ាងច្រើននៅក្នុងការងារពូនជ្រុំទំនាក់ទំនងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។
នៅលើមូលដ្ឋាននោះ លោក Phan Anh Son បានស្នើឱ្យសហភាពបណ្តាអង្គការមិត្តភាពវៀតណាម ស្ថានទូតកម្ពុជាប្រចាំនៅវៀតណាម និងសមាគមមិត្តភាពវៀតណាម - កម្ពុជា សម្របសម្រួលគ្នារៀបចំបណ្តាវេទិកា ការជួបប្រាស្រ័យរវាងសហគ្រាសនៃប្រទេសទាំងពីរ សំដៅរួមចំណែកឈានទៅសម្រេចបាននូវការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់អំពីការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច - ពាណិជ្ជកម្ម។ យោងតាមលោក តាមរយៈច្រកការទូតប្រជាជន បណ្តាសកម្មភាពទាំងនេះនឹងបង្កើតឱកាសដើម្បីឱ្យសហគមន៍សហគ្រាសនៃប្រទេសទាំងពីរ បង្កើនការតភ្ជាប់ ទន្ទឹមនឹងនោះ យល់ដឹងកាន់តែស៊ីជម្រៅថែមទៀតអំពីទំនាក់ទំនងវៀតណាម - កម្ពុជា របៀបដែលប្រជាជននៃប្រទេសទាំងពីរមើលឃើញពីគ្នាទៅវិញទៅមក ក៏ដូចជារបៀបពង្រីកនូវចំណុចខ្លាំងរបស់ភាគីនីមួយៗនៅក្នុងកិច្ចសហប្រតិបត្តិការ។
លោកក៏បានស្នើឱ្យសម្របសម្រួលគ្នារៀបចំបណ្តាសកម្មភាពផ្លាស់ប្តូរការយល់ដឹងនៅតាមបណ្តាសាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវមួយចំនួននៅវៀតណាម ដើម្បីឱ្យលោកជំទាវឯកអគ្គរាជទូតកម្ពុជាចែករំលែកនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាអំពីទំនាក់ទំនងនៃប្រទេសទាំងពីរ។ លោកបានផ្តល់អនុសាសន៍ឱ្យលោកជំទាវឯកអគ្គរាជទូតចូលរួមបណ្តាដំណើរការងារនៅតាមមូលដ្ឋានរួមជាមួយសហភាព និងសមាគមមិត្តភាពវៀតណាម - កម្ពុជា។ យោងតាមលោក របៀបធ្វើការងារនេះនឹងជួយឱ្យលោកជំទាវឯកអគ្គរាជទូតបានជួបប្រាស្រ័យជាមួយអាជ្ញាធរមូលដ្ឋាន បណ្តាសមាគមមិត្តភាព និងប្រជាពលរដ្ឋ ស្តាប់បន្ថែមនូវការចែករំលែកអំពីទំនាក់ទំនងវៀតណាម - កម្ពុជា នាពេលអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល តាមរយៈនោះ រួមចំណែកបង្កើនការយល់ដឹង ពង្រឹងទំនុកចិត្តនយោបាយ និងពូនជ្រុំមូលដ្ឋានគ្រឹះសង្គមសម្រាប់ទំនាក់ទំនងនៃប្រទេសទាំងពីរ។
លោកជំទាវឯកអគ្គរាជទូត Touch Sopharath បានសម្តែងនូវបំណងប្រាថ្នាចង់បន្តទទួលបាននូវការសម្របសម្រួល ជួយជ្រោមជ្រែងពីសហភាពបណ្តាអង្គការមិត្តភាពវៀតណាម ដើម្បីរួមគ្នាឈានទៅសម្រេចបាននូវបណ្តាទិសដៅ និងលទ្ធផលដែលសម្រេចបានពីបណ្តាជំនួបរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ លោកជំទាវឯកអគ្គរាជទូតបានឱ្យដឹងថា ឆ្នាំ ២០២៧ នឹងជាឱកាសរំលឹកខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - កម្ពុជា ដែលជាកម្រិតព្រំដែនដ៏មានសារៈសំខាន់ដើម្បីឱ្យភាគីទាំងពីរបង្កើនបណ្តាសកម្មភាពកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។
លោកជំទាវឯកអគ្គរាជទូត Touch Sopharath បានវាយតម្លៃខ្ពស់ចំពោះបណ្តាការស្នើឡើងរបស់ប្រធាន លោក Phan Anh Son ទន្ទឹមនឹងនោះ បញ្ជាក់យ៉ាងមុតមាំថានឹងរួមជាមួយសហភាពបណ្តាអង្គការមិត្តភាពវៀតណាម ឈានទៅសម្រេចបាននូវបណ្តាគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការ រួមចំណែកបង្កើនការផ្លាស់ប្តូរការយល់ដឹង និងការតភ្ជាប់រវាងប្រជាជននៃប្រទេសទាំងពីរ៕
យុគសម័យ - គណៈកម្មាធិការប្រជាជនខេត្ត Gia Lai ទើបតែបានដាក់ចេញនូវបណ្តាផែនការដាក់ពង្រាយកិច្ចសហប្រតិបត្តិការឆ្នាំ ២០២៦ ជាមួយខេត្តចំនួន ៤ ភាគខាងត្បូងឡាវ និងខេត្តចំនួន ៣ ភាគភូមិភាគឥសានកម្ពុជា សំដៅធ្វើឱ្យជាក់ស្តែងនូវបណ្តាកំណត់ហេតុនៃការយោគយល់គ្នាសហប្រតិបត្តិការដំណាក់កាល ២០២៦-២០៣០។ នេះគឺជាជំហានដើរដ៏សំខាន់ រួមចំណែកបង្កើនទំនាក់ទំនងមិត្តភាព ជម្រុញការផ្សារភ្ជាប់ការអភិវឌ្ឍ និងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបណ្តាមូលដ្ឋានជាប់ព្រំដែននៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា។ |
យុគសម័យ - អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង (ប្រទេសកម្ពុជា) នាពេលថ្មីៗនេះ បានសហការជាមួយគណៈប្រតិភូសប្បុរសធម៌ពុទ្ធសាសនាហៅហាវ (សង្កាត់ថ្នោត ក្រុងកិនធើ) ដែលដឹកនាំដោយលោក Nguyen Huu Phuc រៀបចំកម្មវិធីប្រគល់អំណោយចំនួន ៥០០ កញ្ចប់ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅក្នុងខេត្តចំនួនពីរ គឺខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ នៃព្រះរាជាណាចក្រកម្ពុជា។ |
thoidai.com.vn

មតិពីមិត្តអ្នកអាន