យុគសម័យ - នាលព្រឹកថ្ងៃទី ២៣ ខែមិថុនា នៅទីស្តីការរដ្ឋភិបាល ឧបនាយករដ្ឋមន្ត្រី Ho Quoc Dung បានអធិបតីកិច្ចប្រជុំស្តីពីគម្រោងការអភិវឌ្ឍមជ្ឈមណ្ឌលស្រាវជ្រាវ សាកល្បងនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំមានរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា Vu Hai Quan អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Nguyen Thi Bich Ngoc អនុប្រធានការិយាល័យរដ្ឋភិបាល Do Ngoc Huynh ព្រមទាំងតំណាងបណ្តាក្រសួងនិងស្ថាប័នពាក់ព័ន្ធ។
អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធស្រាវជ្រាវទៅតាមគំរូ ៣ ជាន់
នៅក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា Vu Hai Quan បានសង្កត់ធ្ងន់ថា នេះគឺជាគម្រោងការដែលមានលក្ខណៈយុទ្ធសាស្ត្រនិងជារួមអំពីប្រព័ន្ធមន្ទីរពិសោធន៍ជាតិ។ ហេតុដូច្នេះហើយ ដំណើរការកសាងគម្រោងការគឺត្រូវមានវិធីសាស្ត្រចូលទៅជិតបែបថ្មី ផ្នត់គំនិតថ្មី ព្រមទាំងការសម្របសម្រួលប្រកបដោយភាពស៊ីសង្វាក់គ្នានៃបណ្តាស្ថាប័នពាក់ព័ន្ធ សំដៅធានាប្រសិទ្ធភាពចាត់តាំងអនុវត្ត។
យោងតាមក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា សេចក្តីសម្រេចចិត្តលេខ 57-NQ/TW ស្តីពីរបត់អភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការច្នៃប្រឌិតផ្លាស់ប្តូរថ្មីនិងការបំប្លែងជាឌីជីថលជាតិ (សេចក្តីសម្រេចចិត្តលេខ ៥៧) សេចក្តីសម្រេចចិត្តលេខ 71/NQ-CP ស្តីពីការកែសម្រួល បំពេញបន្ថែម ធ្វើបច្ចុប្បន្នភាពកម្មវិធីសកម្មភាពរបស់រដ្ឋភិបាលក្នុងការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧ ច្បាប់ស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងការច្នៃប្រឌិតផ្លាស់ប្តូរថ្មីឆ្នាំ ២០២៥ គឺជារាល់មូលដ្ឋាននយោបាយនិងគតិយុត្តដ៏មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍ ការវិនិយោគ ការដំណើរការ ព្រមទាំងការធ្វើអាជីវកម្មប្រើប្រាស់រួមគ្នានូវហេដ្ឋារចនាសម្ព័ន្ធស្រាវជ្រាវបម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ។
![]() |
| ឧបនាយករដ្ឋមន្ត្រី Ho Quoc Dung អធិបតីកិច្ចប្រជុំ។ |
ចាប់តាំងពីឆ្នាំ ២០០០ រហូតមកដល់ពេលនេះ រដ្ឋបានវិនិយោគមន្ទីរពិសោធន៍គំរូជាតិចំនួន ១៦ កន្លែង រួមចំណែកលើកកម្ពស់សក្តានុពលស្រាវជ្រាវ ការបណ្តុះបណ្តាលធនធានមនុស្សព្រមទាំងបង្កើតបាននូវសមត្ថភាពជំនាញស៊ីជម្រៅមួយចំនួន។ ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធនេះគឺនៅមិនទាន់ក្លាយជាហេដ្ឋារចនាសម្ព័ន្ធស្រាវជ្រាវយុទ្ធសាស្ត្រជាតិពិតប្រាកដនោះឡើយ ដោយសារតែការជ្រើសរើសវិស័យវិនិយោគគឺមិនទាន់ផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយបច្ចេកវិទ្យាយុទ្ធសាស្ត្រ ការវិនិយោគនៅមានលក្ខណៈបែកខ្ញែកនិងមានទំហំតូច កង្វះខាតយន្តការវិនិយោគទៅតាមវដ្តជីវិត ថវិកាដំណើរការ ជួរធនធានមនុស្សប្រកបដោយវិជ្ជាជីវៈ យន្តការប្រើប្រាស់រួមគ្នាព្រមទាំងការវាយតម្លៃទៅតាមលទ្ធផល។
នៅក្នុងបរិបទនៃការប្រកួតប្រជែងបច្ចេកវិទ្យាសកលកាន់តែមានភាពស្រួចស្រាល់ជាលំដាប់ ការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធស្រាវជ្រាវនិងមន្ទីរពិសោធន៍ជាតិគឺត្រូវបានវាយតម្លៃថាជាតម្រូវការដ៏បន្ទាន់មួយ សំដៅបង្កើតបាននូវខ្សែសង្វាក់តភ្ជាប់អន្តរកាលតាំងពីការស្រាវជ្រាវ ការអភិវឌ្ឍ ការសាកល្បង ការធ្វើឱ្យពេញលេញរហូតដល់ការធ្វើពាណិជ្ជកម្មផលិតផល ការកសាងសមត្ថភាពស្នូលដើម្បីដោះស្រាយបណ្តាបញ្ហាធំៗនិងភារកិច្ចបច្ចេកវិទ្យាយុទ្ធសាស្ត្រ កាត់បន្ថយការពឹងផ្អែកលើខាងក្រៅ ទន្ទឹមនឹងនោះគឺកម្រិតការវិនិយោគជាន់គ្នាព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពប្រើប្រាស់ប្រភពធនធានសាធារណៈនិងជួយគាំទ្រសហគ្រាសផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា។
យោងតាមសេចក្តីព្រាងគម្រោងការ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធស្រាវជ្រាវនិងមន្ទីរពិសោធន៍ជាតិគឺត្រូវតែផ្សារភ្ជាប់ជាមួយយុទ្ធសាស្ត្រអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាព្រមទាំងការច្នៃប្រឌិតផ្លាស់ប្តូរថ្មី ដោយផ្តោតសំខាន់លើការបម្រើបណ្តាបច្ចេកវិទ្យាយុទ្ធសាស្ត្រ ត្រូវបានចាត់តាំងឯកភាពទៅតាមគំរូ ៣ ជាន់ ផ្តល់អាទិភាពដល់ការបន្តវេន ការលើកកម្រិត ការតភ្ជាប់ព្រមទាំងការប្រើប្រាស់រួមគ្នានូវហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ យកមនុស្ស សមត្ថភាពដំណើរការព្រមទាំងប្រសិទ្ធភាពធ្វើអាជីវកម្មជាមជ្ឈមណ្ឌល ផ្សារភ្ជាប់សិទ្ធិស្វយ័តជាមួយការទទួលខុសត្រូវក្នុងការបកស្រាយបំភ្លឺ ធានាសន្តិសុខ សុវត្ថិភាពទិន្នន័យ កម្មសិទ្ធិបញ្ញាព្រមទាំងផលប្រយោជន៍ជាតិ។
![]() |
| ឧបនាយករដ្ឋមន្ត្រីបានតម្រូវឱ្យក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ធ្វើឱ្យច្បាស់លាស់ថែមទៀតនូវបណ្តាគោលដៅ លទ្ធផលធាតុចេញជាក់លាក់ ព្រមទាំងកំណត់រចនាសម្ព័ន្ធលោតផ្លោះចាត់តាំងអនុវត្តឱ្យស្របទៅតាមដំណាក់កាលនីមួយៗ។ |
ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានឱ្យដឹងថាដំណើរការកសាងសេចក្តីព្រាងគម្រោងការគឺត្រូវបានអនុវត្តទៅតាមត្រឹមត្រូវនូវបណ្តាបទប្បញ្ញត្តិនិងដំណើរការជាធរមាន។
សេចក្តីព្រាងគម្រោងការបានស្នើឡើងនូវគំរូអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធស្រាវជ្រាវទៅតាម ៣ ជាន់។ ក្នុងនោះ ជាន់ A ផ្តល់នូវសមត្ថភាពជាតិអំពីបច្ចេកវិទ្យាស្នូល បច្ចេកវិទ្យាខឿនគ្រឹះព្រមទាំងហេដ្ឋារចនាសម្ព័ន្ធប្រើប្រាស់រួមគ្នា ជាន់ B អនុវត្តការស្រាវជ្រាវអនុវត្ត អភិវឌ្ឍបច្ចេកវិទ្យា ធ្វើសមាហរណកម្មប្រព័ន្ធព្រមទាំងបង្កើតគំរូដើមផ្សារភ្ជាប់ជាមួយបណ្តាភារកិច្ចជាក់លាក់ ជាន់ C អនុវត្តការសាកល្បង ការវាស់វែង ការពិនិត្យកោសល្យវិច័យ ការបញ្ជាក់ទទួលស្គាល់ ការផលិតសាកល្បង ការធ្វើឱ្យផលិតផលពេញលេញព្រមទាំងជួយគាំទ្រការធ្វើពាណិជ្ជកម្ម។
អំពីគោលដៅ រហូតដល់ឆ្នាំ ២០៣៥ នឹងបង្កើតបាននូវបណ្តាញហេដ្ឋារចនាសម្ព័ន្ធស្រាវជ្រាវទំនើប មានលក្ខណៈតភ្ជាប់អន្តរកាលព្រមទាំងប្រើប្រាស់រួមគ្នានៅលើទូទាំងទំហំប្រទេសជាតិ ក្នុងនោះមានហេដ្ឋារចនាសម្ព័ន្ធជាន់ A ចំនួនពី ១០ ដល់ ១៥ កន្លែងសម្រាប់បម្រើបច្ចេកវិទ្យាស្នូលនិងបច្ចេកវិទ្យាខឿនគ្រឹះ បណ្តាហេដ្ឋារចនាសម្ព័ន្ធជាន់ B ផ្សារភ្ជាប់ផ្ទាល់ជាមួយភារកិច្ចបច្ចេកវិទ្យាយុទ្ធសាស្ត្រ បណ្តាហេដ្ឋារចនាសម្ព័ន្ធជាន់ C បម្រើការសាកល្បង ការវាស់វែង ការពិនិត្យកោសល្យវិច័យ ការបញ្ជាក់ទទួលស្គាល់ព្រមទាំងនាំយកផលិតផលចេញទៅកាន់ទីផ្សារ។ ចក្ខុវិស័យរហូតដល់ឆ្នាំ ២០៤៥ វៀតណាមនឹងមានមជ្ឈមណ្ឌលនិងមន្ទីរពិសោធន៍មួយចំនួនសម្រេចបាននូវកម្រិតថ្នាក់ឈានមុខគេនៅក្នុងតំបន់។
នៅក្នុងកិច្ចប្រជុំ បណ្តាតំណាងបានពិភាក្សានិងរួមចំណែកមតិយោបល់ដើម្បីធ្វើឱ្យគម្រោងការមានភាពពេញលេញអំពីគោលដៅ គំរូអភិវឌ្ឍន៍ ការបែងចែកតំបន់និងទិសដៅលំហអភិវឌ្ឍន៍ បណ្តាភារកិច្ចនិងដំណោះស្រាយសម្រាប់មជ្ឈមណ្ឌលស្រាវជ្រាវ មន្ទីរពិសោធន៍ជាតិព្រមទាំងរចនាសម្ព័ន្ធលោតផ្លោះចាត់តាំងអនុវត្តដោយផ្តោតសំខាន់ ផ្តោតលើចំណុចគន្លឹះព្រមទាំងមានប្រសិទ្ធភាព។
![]() |
| រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា Vu Hai Quan រាយការណ៍នៅក្នុងកិច្ចប្រជុំ។ |
ពិនិត្យឡើងវិញនូវគោលដៅ ផ្តោតសំខាន់លើការវិនិយោគមានចំណុចគន្លឹះ ជៀសវាងការបែកខ្ញែក
ថ្លែងមតិសន្និដ្ឋានកិច្ចប្រជុំ ឧបនាយករដ្ឋមន្ត្រី Ho Quoc Dung បានកត់សម្គាល់និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៅក្នុងរយៈពេលដ៏ខ្លីគឺបានកសាងសេចក្តីព្រាងគម្រោងការយ៉ាងហ្មត់ចត់និងមានរបៀបរៀបរយ ជាមួយបណ្តាខ្លឹមសារផ្លាស់ប្តូរថ្មីជាច្រើនបើប្រៀបធៀបជាមួយបណ្តាគម្រោងការមុនៗនេះ។
ដើម្បីធ្វើឱ្យគម្រោងការមានភាពពេញលេញ ឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបន្តពិនិត្យឡើងវិញយ៉ាងហ្មត់ចត់នូវបណ្តាគោលដៅ សូចនាករព្រមទាំងភារកិច្ចដែលបានដាក់ចេញ ធានាកសាងបាននូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធស្រាវជ្រាវនិងមន្ទីរពិសោធន៍ជាតិទំនើប មានភាពស៊ីសង្វាក់គ្នា តភ្ជាប់អន្តរកាល ធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងការច្នៃប្រឌិតផ្លាស់ប្តូរថ្មីនៅក្នុងដំណាក់កាលថ្មី។ ក្នុងនោះ គឺត្រូវផ្តល់អាទិភាពដល់បណ្តាវិស័យបច្ចេកវិទ្យាយុទ្ធសាស្ត្រនិងបច្ចេកវិទ្យាមុខព្រួញដែលមានអត្ថន័យដឹកនាំការអភិវឌ្ឍប្រទេសជាតិនាពេលខាងមុខ។
ឧបនាយករដ្ឋមន្ត្រីបានតម្រូវឱ្យក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាធ្វើឱ្យច្បាស់លាស់ថែមទៀតនូវបណ្តាគោលដៅ លទ្ធផលធាតុចេញជាក់លាក់ កំណត់រចនាសម្ព័ន្ធលោតផ្លោះចាត់តាំងអនុវត្តឱ្យស្របទៅតាមដំណាក់កាលនីមួយៗ ផ្សារភ្ជាប់ជាមួយប្រភពធនធានអនុវត្តដើម្បីធានាបាននូវលក្ខណៈលទ្ធភាពជោគជ័យនៃគម្រោងការ។
ឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ចំពោះមុខគឺត្រូវផ្តោតសំខាន់លើការពិនិត្យឡើងវិញ ការធ្វើអាជីវកម្មព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពប្រព័ន្ធមន្ទីរពិសោធន៍ដែលមានស្រាប់នៅតាមបណ្តាក្រសួង វិស័យ វិទ្យាស្ថានស្រាវជ្រាវព្រមទាំងសាកលវិទ្យាល័យ។ នេះគឺជាបណ្តាមូលដ្ឋានដែលត្រូវបានវិនិយោគនិងដំណើរការក្នុងរយៈពេលច្រើនឆ្នាំមកហើយ មានខឿនគ្រឹះបទពិសោធន៍និងសមត្ថភាពក្នុងកម្រិតជាក់លាក់មួយ គឺត្រូវបន្តបានលើកកម្រិតនិងធ្វើឱ្យពេញលេញទៅតាមទិសដៅបំពេញបន្ថែមឱ្យគ្នា ការតភ្ជាប់ព្រមទាំងពង្រីកប្រៀបខ្លាំងដោយឡែករបស់អង្គភាពនីមួយៗ។
យោងតាមឧបនាយករដ្ឋមន្ត្រី មូលដ្ឋានស្រាវជ្រាវនីមួយៗគឺត្រូវផ្តោតសំខាន់ទៅលើបណ្តាវិស័យដែលមានប្រៀបខ្លាំងនិងចំណុចខ្លាំងលក្ខណៈពិសេសដាច់ដោយឡែក។ ជាឧទាហរណ៍ សាកលវិទ្យាល័យជាតិហានូយពង្រីកបណ្តាវិស័យដែលមានប្រៀបខ្លាំងរបស់ខ្លួន សាកលវិទ្យាល័យជាតិទីក្រុងហូជីមិញផ្តោតសំខាន់ទៅលើបណ្តាទិសដៅស្រាវជ្រាវផ្សេងទៀត ទន្ទឹមនឹងនោះពង្រឹងការចែករំលែក ការចងសម្ព័ន្ធព្រមទាំងការប្រើប្រាស់រួមគ្នានូវហេដ្ឋារចនាសម្ព័ន្ធស្រាវជ្រាវ។
ឧបនាយករដ្ឋមន្ត្រីបានប្រគល់ភារកិច្ចឱ្យក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាពិនិត្យឡើងវិញជារួមនូវប្រព័ន្ធមន្ទីរពិសោធន៍ដែលមានស្រាប់នៅតាមបណ្តាក្រសួង វិស័យ មូលដ្ឋាន វិទ្យាស្ថានស្រាវជ្រាវព្រមទាំងមូលដ្ឋានបណ្តុះបណ្តាល ដើម្បីកំណត់លំដាប់អាទិភាពនៃការវិនិយោគនិងការលើកកម្រិតនាពេលខាងមុខ។
ទន្ទឹមនឹងនោះ ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងហិរញ្ញវត្ថុដើម្បីពិនិត្យឡើងវិញនូវយន្តការហិរញ្ញវត្ថុទាំងមូល ផែនការវិនិយោគព្រមទាំងការរៀបចំប្រភពធនធាន ធានាឱ្យរចនាសម្ព័ន្ធលោតផ្លោះចាត់តាំងអនុវត្តមិនត្រូវបានកាត់ផ្តាច់ មិនទុកឱ្យកង្វះខាតប្រភពធនធានសម្រាប់សកម្មភាពរបស់បណ្តាមន្ទីរពិសោធន៍នោះឡើយ។
ឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាទទួលយកឱ្យបានពេញលេញនូវរាល់មតិយោបល់នៅក្នុងកិច្ចប្រជុំ បន្តធ្វើឱ្យគម្រោងការមានភាពពេញលេញ ធានានៅពេលដាក់ចូលទៅក្នុងការចាត់តាំងអនុវត្តមានប្រសិទ្ធភាពព្រមទាំងសម្រេចបាននូវគោលដៅដែលបានដាក់ចេញ៕
យុគសម័យ - នារសៀលថ្ងៃទី ២៣ ខែមិថុនា នៅទីស្តីការរដ្ឋភិបាល ឧបនាយករដ្ឋមន្ត្រី លោក Ho Quoc Dung បានដឹកនាំកិច្ចប្រជុំស្តីពីគ្រោងការណ៍អភិវឌ្ឍន៍មជ្ឈមណ្ឌលស្រាវជ្រាវ ការសាកល្បងនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើដល់បច្ចេកវិទ្យាយុទ្ធសាស្ត្រ។ |
យុគសម័យ - បើតាមលោក Dang Minh Khoi ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសរុស្ស៊ីបានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី លោក Le Minh Hung មកកាន់ប្រទេសរុស្ស៊ីនិងការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី បានប្រព្រឹត្តទៅចំពេលដ៏មានសារៈសំខាន់នៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំងមានលក្ខណៈពិសេសអស្ចារ្យខ្លាំងណាស់ចំពោះទំនាក់ទំនងអាស៊ាន-រុស្ស៊ីជារួម ក៏ដូចជារវាងវៀតណាមនិងសហព័ន្ធរុស្ស៊ីដោយឡែក។ |



មតិពីមិត្តអ្នកអាន