Trending now

កិច្ចសហប្រតិបត្តិការវៀតណាម-ប៊ូតាន៖ ទស្សនវិជ្ជាសុភមង្គលបំភ្លឺផ្លូវ

11:16 | 13/07/2026 ឌឹកអាញ់

យុគសម័យ - ប៊ូតាននិងវៀតណាមនៅលើរាល់ដំណើររឹករកគឺសុទ្ធសឹងតែមានភាពស៊ីសង្វាក់គ្នានៅក្នុងទស្សនវិជ្ជាអភិវឌ្ឍន៍ នោះគឺការចាត់ទុកសុភមង្គលរបស់ប្រជាជនជាគោលដៅចុងក្រោយបង្អស់និងជាគោលដៅដ៏ឧត្តុង្គឧត្តមបំផុត។ ទស្សនវិជ្ជាអំពីសុភមង្គលក៏បានបំភ្លឺចរន្តផ្លូវនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។

កិច្ចសហប្រតិបត្តិការវៀតណាម - សហគមន៍ភាសាបារាំង៖ បញ្ហាប្រឈម និងចក្ខុវិស័យ កិច្ចសហប្រតិបត្តិការវៀតណាម - ឡាវអភិវឌ្ឍក្នុងវិស័យជាច្រើនដែលលើសពីគោលដៅបានដាក់ចេញជាមុន

ឆ្លៀតក្នុងឱកាសដំណើរទស្សនកិច្ចនៅវៀតណាមនាចុងខែមិថុនាកន្លងទៅនេះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ពាណិជ្ជកម្មនិងការងារប៊ូតាន Lyonpo Namgyal Dorji បានចែករំលែកជាមួយកាសែតពិភពលោកនិងវៀតណាមអំពីដំណើរអភិវឌ្ឍន៍ "សុភមង្គល" របស់ប៊ូតាន ភាពស៊ីសង្វាក់គ្នានៅក្នុងទស្សនវិជ្ជាអភិវឌ្ឍន៍រវាងប្រទេសទាំងពីរ ក៏ដូចជាសក្តានុពលកិច្ចសហប្រតិបត្តិការនាពេលអនាគត។

ប៊ូតានត្រូវបានគេស្គាល់ថាជាប្រទេសមានសុភមង្គល។ ទោះជាយ៉ាងណាក៏ដោយ សុភមង្គលតាមពិតទៅគឺជាគំនិតមួយដ៏ពិបាកណាស់ក្នុងការកំណត់បរិមាណ។ តើរដ្ឋមន្ត្រីកំណត់និយមន័យ "សុភមង្គលរបស់ប្រទេសមួយ" យ៉ាងដូចម្តេចដែរ?

ទស្សនវិជ្ជាអភិវឌ្ឍន៍របស់យើងខ្ញុំបានបង្កើតជាទ្រង់ទ្រាយប្រទេសប៊ូតានដូចជាថ្ងៃនេះ។ ទស្សនវិជ្ជានោះក៏បានដឹកនាំប្រទេសប៊ូតានភ្លាមៗតាំងពីបណ្តាថ្ងៃដំបូងនៃដំណើរអភិវឌ្ឍន៍ទំនើប។ ភ្លាមៗតាំងពីដើមដំបូងបង្អស់ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់បណ្តាព្រះមហាក្សត្រ ប៊ូតានបានកំណត់ច្បាស់លាស់ថាកំណើនសេដ្ឋកិច្ចគឺមិនដែលត្រូវបានយកទៅដោះដូរជាមួយសុខុមាលភាពសង្គមឬភាពរឹងមាំប្រកបដោយនិរន្តរភាពនៃបរិស្ថាននោះឡើយ។ ខ្ញុំទទួលដឹងថា វៀតណាមក៏កំពុងមានទស្សនវិជ្ជាអភិវឌ្ឍន៍ស្រដៀងគ្នាបែបនោះដែរ។

ជំនួសឱ្យរឿងនោះ កំណើនសេដ្ឋកិច្ចត្រូវតែជាមធ្យោបាយដើម្បីជំរុញសមធម៌សង្គម រក្សាវប្បធម៌និងបេតិកភណ្ឌជាតិ ទន្ទឹមនឹងនោះពង្រឹងអភិបាលកិច្ចជាតិប្រកបដោយប្រសិទ្ធភាព។ នេះគឺជាស្នូលនៅក្នុងទស្សនវិជ្ជាអភិវឌ្ឍន៍នៃប្រជាជាតិប៊ូតាន។

ប៊ូតានមានពាក្យសម្តីមួយដ៏ល្បីល្បាញខ្លាំងណាស់ ហើយក៏ត្រូវបានប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិលើកឡើងជាច្រើនលើកច្រើនសាផងដែរ នោះគឺប៊ូតានមិនវាស់វែងការអភិវឌ្ឍដោយផលិតផលក្នុងស្រុកសរុប (GDP) ឬតម្លៃសម្ភារៈនោះទេ គឺវាស់វែងដោយសុភមង្គលនិងកម្រិតភាពសុខសាន្តដែលប្រទេសជាតិផ្តល់ជូនប្រជាជន។

ដូចដែលបណ្តាព្រះមហាក្សត្ររបស់យើងខ្ញុំធ្លាប់បានអះអាង សម្រាប់ប៊ូតាន សុភមង្គលជាតិសរុប (GNH) គឺមានសារៈសំខាន់ជាងផលិតផលជាតិសរុប (GNP)។

នៅពេលស្វែងយល់អំពីប្រវត្តិសាស្ត្រនិងដំណើរការផ្លាស់ប្តូរសេដ្ឋកិច្ចដ៏គួរឱ្យចាប់អារម្មណ៍របស់វៀតណាម ខ្ញុំទទួលដឹងថាមានតម្លៃស្រដៀងគ្នាជាច្រើនរវាងប្រទេសទាំងពីរ។ វៀតណាមបានដេញតាមគន្លងផ្លូវអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយតុល្យភាព។

បងប្អូនមិនយកបរិស្ថានទៅដោះដូរនោះទេ ថែមទាំងមិនលះបង់បណ្តាតម្លៃស្មារតីនិងប្រពៃណីវប្បធម៌របស់ខ្លួនឡើយ។ រឿងនោះគឺពិតជាគួរឱ្យកោតសរសើរខ្លាំងណាស់។ បណ្តាតម្លៃរួមទាំងនោះនឹងក្លាយជាខឿនគ្រឹះរឹងមាំសម្រាប់ទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ។

យោងតាមរដ្ឋមន្ត្រី ជាមួយសេចក្តីប្រាថ្នារួមអំពីសន្តិភាព-សុភមង្គល តើវៀតណាមនិងប៊ូតានអាចរួមចំណែកយ៉ាងដូចម្តេចខ្លះសម្រាប់សន្តិភាពនៃតំបន់និងពិភពលោកនៅក្នុងបរិបទប្រឈមមុខនឹងបញ្ហាជាច្រើនដូចជាសព្វថ្ងៃនេះ?

ពិតប្រាកដណាស់ ពិភពលោកសព្វថ្ងៃនេះកំពុងតែត្រូវប្រឈមមុខនឹងបញ្ហាច្រើនរាប់មិនអស់ដូចជាការធ្លាក់ចុះដុនដាបនៃបរិស្ថាន ជម្លោះ គ្រោះអត់ឃ្លានព្រមទាំងវិបត្តិជាច្រើនផ្សេងទៀត។ ទោះជាយ៉ាងណាក៏ដោយ ចំពោះបណ្តាប្រទេសអាស៊ីដូចជាប៊ូតាននិងវៀតណាម យើងតែងតែជឿជាក់ថាសន្តិភាព ស្ថិរភាព សុភមង្គលព្រមទាំងការអភិវឌ្ឍរបស់ប្រជាជនគឺត្រូវតែតែងតែជាគោលដៅខ្ពស់បំផុត។

ប្រសិនបើយើងមើលទៅលើការអភិវឌ្ឍក្នុងទំនាក់ទំនងរវាងប៊ូតាននិងវៀតណាមនាពេលថ្មីៗកន្លងទៅនេះ យើងអាចមើលឃើញថាទំនាក់ទំនងនោះគឺត្រូវបានកសាងឡើងនៅលើខឿនគ្រឹះនៃបណ្តាតម្លៃស្មារតីព្រះពុទ្ធសាសនាដែលប្រទេសទាំងពីររួមគ្នាផ្លាស់ប្តូរចែករំលែកតាំងពីយូរយារណាស់មកហើយ។ បណ្តាសកម្មភាពផ្លាស់ប្តូររវាងសង្ឃរតនៈនិងសហគមន៍អ្នកបួសព្រះពុទ្ធសាសនានៃប្រទេសទាំងពីរគឺកាន់តែអភិវឌ្ឍជាលំដាប់។ កាលពីខែវិច្ឆិកាឆ្នាំទៅមិញ ប៊ូតានបានចាត់តាំងពិធីបុណ្យបន់ស្រន់សុំសន្តិភាពសកល។ នៅក្នុងព្រឹត្តិការណ៍នេះ យើងខ្ញុំមានភាពសប្បាយរីករាយខ្លាំងណាស់ដែលបានទទួលស្វាគមន៍ព្រះថេរានុថេរៈ ព្រះយោគាវចរ ព្រះសង្ឃព្រមទាំងដូនជីជាច្រើនអង្គនិងរូបអញ្ជើញមកពីវៀតណាម។ ផ្ទុយទៅវិញ បណ្តាព្រះថេរៈដឹកនាំស្មារតីរបស់ប៊ូតានក៏បានមានបណ្តាដំណើរទស្សនកិច្ចមកកាន់វៀតណាមផងដែរ។

បណ្តាសកម្មភាពផ្លាស់ប្តូរទាំងនោះគឺបន្តពង្រឹងបណ្តាតម្លៃស្មារតីដែលប្រទេសទាំងពីររួមគ្នាផ្លាស់ប្តូរចែករំលែក ទន្ទឹមនឹងនោះបង្កើតខឿនគ្រឹះរឹងមាំសម្រាប់ទំនាក់ទំនងដែលយើងទាំងអស់គ្នាកំពុងរួមគ្នាកសាង។ គឺបណ្តាតម្លៃទាំងនោះឯងក៏នឹងតម្រង់ទិសដៅសម្រាប់ការអភិវឌ្ឍនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងការវិនិយោគរវាងប្រទេសទាំងពីរ ដើម្បីឱ្យទំនាក់ទំនងសេដ្ឋកិច្ចគឺតែងតែត្រូវបានកសាងនៅលើបណ្តាតម្លៃដែលភាគីទាំងពីររាប់អាននិងគោរពបំផុត។

នៅពេលបណ្តាសហគ្រាសវៀតណាមនិងប៊ូតានរួមគ្នាអង្គុយពិភាក្សា ស្វែងរកឱកាសវិនិយោគព្រមទាំងចាត់តាំងអនុវត្តបណ្តាគម្រោងការសហប្រតិបត្តិការ ពួកគេគឺមិនត្រឹមតែត្រូវបានដឹកនាំដោយបណ្តាផលប្រយោជន៍ពាណិជ្ជកម្មនោះទេ គឺថែមទាំងដោយបណ្តាតម្លៃរួមដែលភាគីទាំងពីរជឿជាក់ទៀតផង។

រឿងនេះនឹងជួយឱ្យប្រទេសទាំងពីរជំរុញបណ្តាទម្រង់សហប្រតិបត្តិការដែលមានអត្ថន័យពិតប្រាកដ ទាំងបង្កើតកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចនិងភាពរីកចម្រើនរុងរឿងរួម ទាំងមិនបាច់យកបណ្តាតម្លៃដែលជាខឿនគ្រឹះនៃសង្គមរបស់ប្រទេសទាំងពីរទៅដោះដូរនោះឡើយ ពោលគឺបណ្តាតម្លៃដែលមានប្រភពដើមយ៉ាងជ្រាលជ្រៅពីបណ្តាគោលការណ៍នៃព្រះពុទ្ធសាសនា។

កិច្ចសហប្រតិបត្តិការវៀតណាម-ប៊ូតាន៖ ទស្សនវិជ្ជាសុភមង្គលបំភ្លឺផ្លូវ
អគ្គលេខាបក្ស To Lam ទទួលជួបព្រះមហាក្សត្រប៊ូតាន Jigme Khesar Namgyel Wangchuck យាងបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមនាថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៥។

តើមានបណ្តាសហគ្រាសប៊ូតានជាច្រើននៅក្នុងបណ្តាវិស័យខុសៗគ្នាជាច្រើនបានអមដំណើររដ្ឋមន្ត្រីនៅក្នុងដំណើរទស្សនកិច្ចមកកាន់វៀតណាមលើកនេះ។ តើគោលដៅស្នូលនៃគណៈប្រតិភូការងារគឺជាអ្វី ហើយតើរដ្ឋមន្ត្រីវាយតម្លៃយ៉ាងដូចម្តេចអំពីសក្តានុពលកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ?

ខ្ញុំបានមកកាន់វៀតណាមកាលពីឆ្នាំទៅមិញនៅក្នុងដំណើរទស្សនកិច្ចថ្នាក់រដ្ឋជាប្រវត្តិសាស្ត្ររបស់ព្រះមហាក្សត្រនិងព្រះមហាក្សត្រីប៊ូតាន។ លើកនេះខ្ញុំបានត្រឡប់មកវិញជាមួយគណៈប្រតិភូសហគ្រាសប៊ូតានរួមជាមួយគម្រោងការវិនិយោគជាច្រើនដែលត្រៀមលក្ខណៈជាស្រេចក្នុងការចាត់តាំងអនុវត្ត។ ចំពោះយើងខ្ញុំ ការវិនិយោគផ្ទាល់ពីបរទេសមានអត្ថន័យដ៏មានសារៈសំខាន់ខ្លាំងណាស់ ហើយវៀតណាមគឺជាទីផ្សារដែលមានសក្តានុពលជាច្រើន។

ទោះបីជាទំនាក់ទំនងការទូតរវាងប៊ូតាននិងវៀតណាមទើបតែត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ ២០១២ ក៏ដោយ ក៏ប្រជាជាតិទាំងពីរមានខឿនគ្រឹះផ្សារភ្ជាប់គ្នាតាំងពីយូរយារណាស់មកហើយតាមរយៈបណ្តាតម្លៃវប្បធម៌និងបេតិកភណ្ឌស្មារតីនៃព្រះពុទ្ធសាសនា។ គឺខឿនគ្រឹះនោះឯងបានបង្កើតជាមូលដ្ឋានរឹងមាំដើម្បីឱ្យប្រទេសទាំងពីរ បន្តជំរុញកិច្ចសហប្រតិបត្តិការនៅលើបណ្តាវិស័យជាច្រើនដូចជាពាណិជ្ជកម្ម ការវិនិយោគនិងទេសចរណ៍។

យើងខ្ញុំក៏មានភាពសុទិដ្ឋិនិយមខ្លាំងណាស់អំពីបណ្តាលទ្ធផលដែលអាចសម្រេចបានពីដំណើរបំពេញទស្សនកិច្ចលើកនេះ។ ភ្លាមៗនៅក្នុងថ្ងៃដំបូងបង្អស់ នៅក្នុងព្រឹត្តិការណ៍ជំរុញការវិនិយោគប៊ូតាន សហគ្រាសឈានមុខមួយក្នុងចំណោមបណ្តាសហគ្រាសឈានមុខរបស់ប៊ូតានបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការជាមួយដៃគូវៀតណាមមួយ។ ទន្ទឹមនឹងនោះ សហគ្រាសជាច្រើននៅក្នុងគណៈប្រតិភូក៏បានស្វែងរកឱកាសវិនិយោគចូលទៅក្នុងវិស័យកសិកម្ម ការកែច្នៃអាហារ ទេសចរណ៍ សណ្ឋាគារ បច្ចេកវិទ្យាព័ត៌មាន អាកាសចរណ៍ព្រមទាំងវិស័យសហប្រតិបត្តិការជាច្រើនផ្សេងទៀត។ ខ្ញុំជឿជាក់ថាដំណើរទស្សនកិច្ចលើកនេះបានរួមចំណែកបើកឡើងនូវគម្រោងការនិងទំនាក់ទំនងដៃគូថ្មីៗជាច្រើនរវាងប្រទេសទាំងពីរ។

កិច្ចសហប្រតិបត្តិការវៀតណាម-ប៊ូតាន៖ ទស្សនវិជ្ជាសុភមង្គលបំភ្លឺផ្លូវ
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ពាណិជ្ជកម្មនិងការងារប៊ូតាន Lyonpo Namgyal Dorji ឆ្លើយបទសម្ភាសន៍ជាមួយកាសែតពិភពលោកនិងវៀតណាម។

តើអ្វីជាបណ្តាវិស័យអាទិភាពដែលប៊ូតានមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមនាពេលខាងមុខ ជម្រាបសួររដ្ឋមន្ត្រី?

យើងខ្ញុំវាយតម្លៃខ្ពស់ណាស់ចំពោះសក្តានុពលកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ជាពិសេសគឺនៅក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន ញាណសិប្បនិម្មិតព្រមទាំងបណ្តាបច្ចេកវិទ្យាដែលទើបតែលេចឡើងថ្មីៗ។ វៀតណាមបានសន្សំប្រមូលនូវបទពិសោធន៍និងប្រៀបខ្លាំងជាច្រើនអំពីបច្ចេកវិទ្យា ហេតុដូច្នេះហើយប៊ូតានមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីផ្ទេរបច្ចេកវិទ្យា ចែករំលែកបទពិសោធន៍និងអភិវឌ្ឍប្រភពធនធានមនុស្ស។

ក្រៅពីនោះ ទេសចរណ៍នៅតែជាវិស័យដែលអាចនាំមកនូវប្រសិទ្ធភាពលឿនបំផុត។ ប្រទេសទាំងពីរមានការផ្សារភ្ជាប់គ្នាយ៉ាងជ្រាលជ្រៅអំពីវប្បធម៌និងព្រះពុទ្ធសាសនា បង្កើតជាខឿនគ្រឹះងាយស្រួលដើម្បីពង្រឹងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។ ជាក់ស្តែង បរិមាណភ្ញៀវទេសចរវៀតណាមមកកាន់ប៊ូតានក៏ដូចជាប្រជាជនប៊ូតានមកកាន់វៀតណាមសម្រាកលំហែកាយនិងបំពេញការងារគឺកំពុងតែកើនឡើងជាលំដាប់ រួមចំណែកជំរុញទំនាក់ទំនងទ្វេភាគី។

បច្ចុប្បន្ន ប្រទេសទាំងពីរក៏កំពុងមានបណ្តាជើងហោះហើរត្រង់ថេរប្រចាំខែផងដែរ ប៉ុន្តែនោះទើបតែជាបណ្តាជើងហោះហើរតាមកាលកំណត់តែប៉ុណ្ណោះ។ ការធ្វើដំណើររវាងប្រទេសទាំងពីរគឺនៅតែជាចម្បងឆ្លងកាត់បណ្តាចំណុចឆ្លងកាត់ដូចជា Bangkok (ថៃ) ឬឥណ្ឌា។ នាពេលខាងមុខ យើងខ្ញុំរំពឹងទុកថាប្រទេសទាំងពីរនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេវាកម្មអាកាសចរណ៍ក្នុងពេលឆាប់ៗដើម្បីបើកទូលាយបណ្តាជើងហោះហើរជាប្រចាំ បង្កើតលក្ខខណ្ឌកាន់តែងាយស្រួលសម្រាប់ពាណិជ្ជកម្ម ការវិនិយោគនិងទេសចរណ៍។

នៅក្នុងវិស័យវិនិយោគ ទោះបីជាវៀតណាមជាដៃគូនៅថ្មីថ្មោងបង្គួររបស់ប៊ូតានក៏ដោយ ប៉ុន្តែមានសហគ្រាសវៀតណាមជាច្រើនបានវិនិយោគនិងដំណើរការប្រកបដោយប្រសិទ្ធភាពនៅប៊ូតានរួចជាស្រេចទៅហើយ។ នេះគឺជាភស្តុតាងបញ្ជាក់ឱ្យឃើញនូវសក្តានុពលកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ កម្មវិធីជំរុញពាណិជ្ជកម្មលើកនេះគឺគ្រាន់តែជាជំហានចាប់ផ្តើមដំបូងដើម្បីធ្វើឱ្យលេចចេញជារូបរាងបណ្តាឱកាសទាំងនោះ បន្ទាប់ពីដំណើរទស្សនកិច្ចថ្នាក់រដ្ឋរបស់ព្រះមហាក្សត្រប៊ូតានមកកាន់វៀតណាមកាលពីឆ្នាំទៅមិញ។

យើងអាចមើលឃើញថា សហគ្រាសវៀតណាមជាច្រើនមានបំណងចង់ស្វែងយល់បន្ថែមអំពីប្រទេសប៊ូតាន។ ហើយនេះនឹងក្លាយជាការចាប់ផ្តើមដ៏ល្អប្រសើរមួយសម្រាប់បណ្តាកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាងនេះទៅទៀតរវាងប្រទេសទាំងពីរនាពេលខាងមុខ។

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋមន្ត្រី!

មហាសន្និបាតលើកទី XIV របស់បក្សបានអះអាងយ៉ាងច្បាស់លាស់និងមុតមាំនូវគោលការណ៍យកផលប្រយោជន៍ជាតិ-ប្រជាជាតិនិងសុភមង្គលរបស់ប្រជាជនធ្វើជាគោលដៅដ៏ឧត្តុង្គឧត្តមបំផុត ជាចំណុចយោងខ្ពស់បំផុតនៅក្នុងដំណើរការទាំងមូលនៃការកំណត់ទិសដៅនិងចាត់តាំងអនុវត្តខ្សែបន្ទាត់អភិវឌ្ឍន៍ប្រទេសជាតិ។ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ពាណិជ្ជកម្មនិងការងារ Lyonpo Namgyal Dorji បានកត់សម្គាល់ឃើញថាវៀតណាមក៏កំពុងអភិវឌ្ឍទស្សនវិជ្ជាសុភមង្គលស្រដៀងគ្នាបែបនោះជាមួយប៊ូតានផងដែរ។
កិច្ចសហប្រតិបត្តិការវៀតណាម - ឡាវអភិវឌ្ឍក្នុងវិស័យជាច្រើនដែលលើសពីគោលដៅបានដាក់ចេញជាមុន កិច្ចសហប្រតិបត្តិការវៀតណាម - ឡាវអភិវឌ្ឍក្នុងវិស័យជាច្រើនដែលលើសពីគោលដៅបានដាក់ចេញជាមុន

ົយុគសម័យ - ក្នុងបរិបទនៃការវិវឌ្ឍន៍អន្តរជាតិដ៏ស្មុគស្មាញ គ្រោះមហន្តរាយធម្មជាតិធ្ងន់ធ្ងរ ព្យុះនិងទឹកជំនន់, ការរីករាលដាលនៃជំងឺ COVID-19 លទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរវៀតណាម - ឡាវក្នុងវិស័យជាច្រើនបានអភិវឌ្ឍលើសពីគោលដៅដែលបានដាក់ចេញជាមុនសម្រាប់ការអនុវត្តផែនការសហប្រតិបត្តិការវៀតណាម - ឡាវ ឆ្នាំ ២០២០ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីវៀតណាម - ឡាវ ក្នុងដំណាក់កាល ២០១៦-២០២០ ។

កិច្ចសហប្រតិបត្តិការវៀតណាម - អាឡឺម៉ង់៖ ទាញយកប្រយោជន៍ពីឱកាសពីកិច្ចព្រមព្រៀង EVFTA កិច្ចសហប្រតិបត្តិការវៀតណាម - អាឡឺម៉ង់៖ ទាញយកប្រយោជន៍ពីឱកាសពីកិច្ចព្រមព្រៀង EVFTA

យុគសម័យ - នាថ្ងៃទី ១២ ខែវិច្ឆិកានៅទីក្រុងហាណូយ សាកលវិទ្យាល័យសេដ្ឋកិច្ច - សាកលវិទ្យាល័យជាតិហាណូយ បានសហការជាមួយមជ្ឈមណ្ឌលទំនាក់ទំនងធនធានធម្មជាតិនិងបរិស្ថាននៃក្រសួងធនធានធម្មជាតិនិងបរិស្ថានវៀតណាម និងវិទ្យាស្ថាន Friedrich Naumann (FNF) ប្រទេសវៀតណាម បានរៀបចំ “វេទិកាសេដ្ឋកិច្ចនិងពាណិជ្ជកម្មវៀតណាម - អាល្លឺម៉ង់” ។

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
កិច្ចសហប្រតិបត្តិការវៀតណាម-ប៊ូតាន៖ ទស្សនវិជ្ជាសុភមង្គលបំភ្លឺផ្លូវ
មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិបើកទូលាយបណ្តាវិធីសាស្ត្រជួយឧបត្ថម្ភថ្មីៗ
ការចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW៖ ការដាក់បញ្ជូន sandbox ចូលទៅក្នុងជាក់ស្តែងដើម្បីបើកផ្លូវសម្រាប់បច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា