Trending now

កិច្ចសហប្រតិបត្តិការវៀតណាម - អាឡឺម៉ង់៖ ទាញយកប្រយោជន៍ពីឱកាសពីកិច្ចព្រមព្រៀង EVFTA

09:29 | 13/11/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - នាថ្ងៃទី ១២ ខែវិច្ឆិកានៅទីក្រុងហាណូយ សាកលវិទ្យាល័យសេដ្ឋកិច្ច - សាកលវិទ្យាល័យជាតិហាណូយ បានសហការជាមួយមជ្ឈមណ្ឌលទំនាក់ទំនងធនធានធម្មជាតិនិងបរិស្ថាននៃក្រសួងធនធានធម្មជាតិនិងបរិស្ថានវៀតណាម និងវិទ្យាស្ថាន Friedrich Naumann (FNF) ប្រទេសវៀតណាម បានរៀបចំ “វេទិកាសេដ្ឋកិច្ចនិងពាណិជ្ជកម្មវៀតណាម - អាល្លឺម៉ង់” ។

អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក To Anh Dung

ថ្លែងមតិនៅវេទិកានេះ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក To Anh Dung បានមានប្រសាសន៍ថាចាប់តាំងពីវៀតណាមនិងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ (ថ្ងៃទី ២៣ ខែកញ្ញាឆ្នាំ ១៩៧៥) រហូតមកដល់ពេលនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងអភិវឌ្ឍឥតឈប់ឈរហើយទទួលបានសមិទ្ធិផលជាច្រើន។ អាឡឺម៉ង់គឺជាដៃគូពាណិជ្ជកម្មធំជាងគេរបស់វៀតណាមនៅអឺរ៉ុប ដែលមានប្រមាណ ២០% នៃការនាំចេញរបស់វៀតណាមទៅកាន់អឺរ៉ុប ហើយក៏ជាច្រកឆ្លងកាត់ដ៏សំខាន់មួយសម្រាប់ទំនិញវៀតណាមទៅកាន់ទីផ្សារផ្សេងទៀតនៅអឺរ៉ុប។

ក្នុងបរិបទដែលកិច្ចព្រមព្រៀង EVFTA បានចូលជាធរមាននាពេលខាងមុខ សង្ឃឹមថាសហគ្រាសនៃប្រទេសទាំងពីរ នឹងឆ្លៀតយកឱកាសយ៉ាងសកម្មទាញយកផលប្រយោជន៍ភាគច្រើនដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគ។

យោងតាមឯកអគ្គរដ្ឋទូតអាឡឺម៉ង់ប្រចាំនៅប្រទេសវៀតណាម លោក Guido Hildner ប្រទេសអាល្លឺម៉ង់ និងវៀតណាមមានសក្តានុពលខ្លាំងសម្រាប់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដូចជាការការពារបរិស្ថាន ការអភិវឌ្ឍប្រកបដោយចីរភាព ការផ្គត់ផ្គង់ថាមពល ការបណ្តុះបណ្តាលវិជ្ជាជីវៈនិងវប្បធម៌អប់រំ គឺជាមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក។ នាពេលខាងមុខអាឡឺម៉ង់នឹងបន្តផ្តល់ការគាំទ្រជាអតិបរមាដល់វៀតណាមក្នុងការអភិវឌ្ឍន៍លើវិស័យសហប្រតិបត្តិការទាំងនេះផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចលេខ ៥៧ និង ៦៨៖ សហគ្រាសឯកជនមានឱកាសទម្លាយខ្លួននៅក្នុងយុគសម័យឌីជីថល
កាត់បន្ថយពេលវេលាដំណើរការសម្រាប់នីតិវិធីរដ្ឋបាលជាច្រើនក្រោមការគ្រប់គ្រងរបស់ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
ការចេញលក្ខណៈវិនិច្ឆ័យសម្រាប់កម្លាំងពលកម្មបច្ចេកវិទ្យាឌីជីថលដែលមានគុណភាពខ្ពស់
មិត្តភក្តិអន្តរជាតិអបអរសាទរសមាជជាតិលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម
លើកទឹកចិត្តស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដែលមានកេរ្តិ៍ឈ្មោះល្អ ឲ្យលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការវិនិយោគនៅក្នុងប្រទេសវៀតណាម