Trending now

ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា

08:25 | 17/07/2026

យុគសម័យ - ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានស្នើឡើងការដាក់ឱ្យដំណើរការអនុវត្តគោលនយោបាយជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីសម្រាប់សហគ្រាសវិនិយោគលើការអនុវត្ត ការផ្ទេរប្រគល់និងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាតាមរយៈមូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ (NATIF)។ យោងតាមនោះ សហគ្រាសនឹងត្រូវបានរដ្ឋជួយឧបត្ថម្ភ ៥០% នៃអត្រាការប្រាក់កម្ចីទៅតាមកិច្ចសន្យាឥណទាន ប៉ុន្តែកម្រិតជួយឧបត្ថម្ភមិនលើសពី ៦%/ឆ្នាំ ជាមួយនិងរយៈពេលជួយឧបត្ថម្ភអតិបរមា ៥ ឆ្នាំ។

កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិបើកទូលាយបណ្តាវិធីសាស្ត្រជួយឧបត្ថម្ភថ្មីៗ
សិក្ខាសាលាស្តីពីការដាក់ឱ្យដំណើរការអនុវត្តភារកិច្ចជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីតាមរយៈមូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ (NATIF)។
សិក្ខាសាលាស្តីពីការដាក់ឱ្យដំណើរការអនុវត្តភារកិច្ចជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីតាមរយៈមូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ (NATIF)។

គោលនយោបាយរំពឹងថានឹងត្រូវធ្វើការសាកល្បងជាមួយនិងសហគ្រាសចំនួន ២០ មុនពេលពង្រីកទ្រង់ទ្រាយធំក្នុងគោលបំណងបើកចំហប្រភពទុនឥណទាន ជំរុញសហគ្រាសវិនិយោគលើបច្ចេកវិទ្យា លើកកម្ពស់ផលិតភាពព្រមទាំងសមត្ថភាពប្រកួតប្រជែង។

ព័ត៌មាននេះត្រូវបានលើកឡើងនៅក្នុងសិក្ខាសាលាស្តីពីការដាក់ឱ្យដំណើរការអនុវត្តភារកិច្ចជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីរបស់ NATIF ដែលចាត់តាំងដោយក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានាថ្ងៃទី ១០ ខែកក្កដា។

ថ្លែងមតិនៅក្នុងសិក្ខាសាលា រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាលោក Vu Hai Quan បានសង្កត់ធ្ងន់ថាសហគ្រាសត្រូវតែជាមជ្ឈមណ្ឌលនៃប្រព័ន្ធអេកូឡូស៊ីផ្លាស់ប្តូរថ្មីប្រកបដោយការច្នៃប្រឌិត ហើយរាល់គោលនយោបាយទាំងអស់គឺត្រូវចេញពីតម្រូវការជាក់ស្តែងរបស់សហគ្រាស។ រដ្ឋរក្សាតួនាទីស្ថាបនា កសាងយន្តការ គោលនយោបាយនិងហេដ្ឋារចនាសម្ព័ន្ធប្រើប្រាស់រួមគ្នាដើម្បីកាត់បន្ថយការចំណាយលើការវិនិយោគ បង្កើតលក្ខខណ្ឌងាយស្រួលដើម្បីឱ្យសហគ្រាសលើកកម្ពស់សមត្ថភាពប្រកួតប្រជែង។

រដ្ឋមន្ត្រីលោក Vu Hai Quan បានចាត់ទុកថាចំណុចស្នូលនៃកម្មវិធីជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីតាមរយៈ NATIF គឺការលើកទឹកចិត្តសហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាដើម្បីលើកកម្ពស់ផលិតភាពពលកម្ម មិនត្រឹមតែចំពោះបណ្តាសហគ្រាសវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបណ្តាសហគ្រាសដែលមានតម្រូវការអនុវត្តបច្ចេកវិទ្យាថ្មីនៅក្នុងការផលិតនិងការធ្វើអាជីវកម្មទៀតផង។

យោងតាមនោះ រដ្ឋនឹងរួមដំណើរជាមួយនិងសហគ្រាសតាមរយៈយន្តការជួយឧបត្ថម្ភមួយផ្នែកនៃអត្រាការប្រាក់កម្ចីនៅពេលសហគ្រាសទទួលបានប្រភពទុនឥណទានដើម្បីវិនិយោគលើការអនុវត្ត ការផ្ទេរប្រគល់ឬការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា។ គោលនយោបាយនេះគឺមិនត្រឹមតែរួមចំណែកកាត់បន្ថយការចំណាយលើប្រភពទុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតបាននូវជំនឿទុកចិត្តដើម្បីឱ្យសហគ្រាសហ៊ានសម្រេចចិត្តវិនិយោគសម្រាប់ការផ្លាស់ប្តូរថ្មីប្រកបដោយការច្នៃប្រឌិត។

«កម្មវិធីនេះឆ្ពោះទៅរកគោលដៅជួយឧបត្ថម្ភសហគ្រាសវិនិយោគ ផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា លើកកម្ពស់ផលិតភាពនិងគុណភាពតាមរយៈយន្តការជួយឧបត្ថម្ភអត្រាការប្រាក់កម្ចី។ នេះក៏ជាភស្តុតាងសម្រាប់ការរួមដំណើរ ការស្ថាបនារបស់រដ្ឋ រួមចំណែកពង្រឹងជំនឿទុកចិត្តនិងបង្កើតកម្លាំងចលករដើម្បីឱ្យសហគ្រាសអភិវឌ្ឍន៍» រដ្ឋមន្ត្រីបានសង្កត់ធ្ងន់។

សាកល្បងជាមួយនិងសហគ្រាសចំនួន ២០ មុនពេលពង្រីកទ្រង់ទ្រាយធំ

នាយក NATIF លោក Bui Quang Minh បានឱ្យដឹងថាគោលនយោបាយជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីត្រូវបានកសាងឡើងទៅតាមគោលការណ៍ទីផ្សារ។ យោងតាមនោះ បណ្តាធនាគារនៅតែអនុវត្តពេញលេញនូវការវាយតម្លៃ សម្រេចចិត្តផ្តល់កម្ចីនិងគ្រប់គ្រងហានិភ័យ រដ្ឋមិនផ្តល់ប្រភពទុនដោយផ្ទាល់ឡើយ ប៉ុន្តែជួយឧបត្ថម្ភមួយផ្នែកនៃការចំណាយលើការប្រាក់កម្ចីដើម្បីលើកទឹកចិត្តសហគ្រាសវិនិយោគទៅលើបច្ចេកវិទ្យា។

យោងតាមលោក Minh យន្តការនេះត្រូវបានរំពឹងថានឹងបង្កើតបាននូវឥទ្ធិពល «អានុភាព»កៀរគរប្រភពទុនឥណទានសង្គម ទន្ទឹមនឹងនោះលើកកម្ពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ថវិការដ្ឋសម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្តូរថ្មីប្រកបដោយការច្នៃប្រឌិតនិងការផ្លាស់ប្តូរឌីជីថល។

យោងតាមជម្រើសដែលបានស្នើឡើង បណ្តាសហគ្រាសដែលដាក់ឱ្យដំណើរការអនុវត្តគម្រោងអនុវត្ត ការផ្ទេរប្រគល់ ការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា ឬការផ្លាស់ប្តូរថ្មីប្រកបដោយការច្នៃប្រឌិត នឹងត្រូវបានពិនិត្យមើលសម្រាប់ការជួយឧបត្ថម្ភ ប្រសិនបើឆ្លើយតបបានតាមបណ្តាលក្ខណៈវិនិច្ឆ័យអំពីលទ្ធភាពសម្រេចបាននៃគម្រោង សំណុំលិខិតគតិយុត្ត ប្រសិទ្ធភាពសេដ្ឋកិច្ចនិងសមត្ថភាពបច្ចេកវិទ្យា។

គួរឱ្យកត់សម្គាល់ គោលនយោបាយផ្តល់អាទិភាពដល់បណ្តាគម្រោងប្រើប្រាស់បច្ចេកវិទ្យាស្ថិតនៅក្នុងបញ្ជីបច្ចេកវិទ្យាលើកទឹកចិត្តផ្ទេរប្រគល់ បច្ចេកវិទ្យាជាន់ខ្ពស់ត្រូវបានផ្តល់អាទិភាពវិនិយោគអភិវឌ្ឍន៍និងបច្ចេកវិទ្យាយុទ្ធសាស្ត្រ ទន្ទឹមនឹងនោះឆ្ពោះទៅរកបណ្តាគម្រោងដែលមានតម្លៃបន្ថែមខ្ពស់ មានសមត្ថភាពជះឥទ្ធិពលរីកសាយភាយចំពោះខឿនសេដ្ឋកិច្ច។

កម្រិតជួយឧបត្ថម្ភត្រូវបានស្នើឡើងគឺស្មើនឹង ៥០% នៃអត្រាការប្រាក់កម្ចីទៅតាមកិច្ចសន្យាឥណទាន ប៉ុន្តែមិនលើសពី ៦%/ឆ្នាំ ជាមួយនិងរយៈពេលជួយឧបត្ថម្ភអតិបរមា ៥ ឆ្នាំ។

ដើម្បីត្រួតពិនិត្យលទ្ធភាពសម្រេចបាននៃយន្តការ ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានស្នើឡើងការដាក់ឱ្យដំណើរការអនុវត្តការសាកល្បងគោលនយោបាយចំពោះសហគ្រាសចំនួន ២០។ ដំណាក់កាលសាកល្បងរំពឹងថានឹងអនុវត្តរហូតដល់ដាច់ខែកញ្ញា ឆ្នាំ ២០២៦ បន្ទាប់មកនឹងធ្វើការបូកសរុប វាយតម្លៃដើម្បីបំពេញបន្ថែមឱ្យបានល្អឥតខ្ចោះនិងពិនិត្យមើលការបើកទូលាយវិសាលភាពនៃការដាក់ឱ្យដំណើរការអនុវត្ត។

នៅក្នុងសិក្ខាសាលា ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានផ្តោតការយកចិត្តទុកដាក់ទៅលើការប្រមូលមតិយោបល់របស់បណ្តាស្ថាប័ន អង្គការនិងសហគ្រាសអំពីតម្រូវការព្រមទាំងផលប៉ះពាល់នៃគោលនយោបាយ លក្ខណៈវិនិច្ឆ័យនិងលក្ខខណ្ឌជួយឧបត្ថម្ភ រាល់ហានិភ័យដែលអាចកើតមានឡើងរួមជាមួយនិងជម្រើសគ្រប់គ្រង ក៏ដូចជាដំណើរការនៃការដាក់ឱ្យដំណើរការអនុវត្តការសាកល្បងផងដែរ។ រាល់មតិយោបល់រួមចំណែកទាំងឡាយនឹងត្រូវបានបូកសរុបដើម្បីបង្កើនភាពល្អឥតខ្ចោះនៃយន្តការ ធានាឱ្យគោលនយោបាយជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីត្រូវបានអនុវត្តប្រកបដោយភាពចំហនិងតម្លាភាពព្រមទាំងចំមុខសញ្ញា៕

ម៉ូដែលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាង ១,៤ ពាន់ជួយលើកកម្ពស់ជីវភាពរស់នៅតំបន់ជនបទ និងតំបន់ភ្នំ ម៉ូដែលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាង ១,៤ ពាន់ជួយលើកកម្ពស់ជីវភាពរស់នៅតំបន់ជនបទ និងតំបន់ភ្នំ

យុគសម័យ - ក្រោយរយៈពេល ១០ ឆ្នាំនៃការអនុវត្ត កម្មវិធីគាំទ្រការអនុវត្ត និងផ្ទេរប្រគល់ភាពជឿនលឿនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៅតំបន់ជនបទ តំបន់ភ្នំ និងតំបន់ជនជាតិភាគតិច បានបង្កើតនូវសញ្ញាសម្គាល់យ៉ាងច្បាស់ក្រឡែត ជាមួយនឹងគម្រោងជាង ៥៥០ និងម៉ូដែលអនុវត្តវិទ្យាសាស្ត្រ ព្រមទាំងបច្ចេកវិទ្យាជាង ១.៤០០ ដែលរួមចំណែកលើកកម្ពស់ទិន្នផល គុណភាពផលិតផល ពង្រីកទីផ្សារ និងបង្កើតជីវភាពរស់នៅប្រកបដោយចីរភាពសម្រាប់ប្រជាពលរដ្ឋ។

កិច្ចសន្ទនាប្រកបដោយយុទ្ធសាស្ត្រស្វែងរកដំណោះស្រាយបច្ចេកវិទ្យាសម្រាប់គំរូកំណើនថ្មីរបស់វៀតណាម កិច្ចសន្ទនាប្រកបដោយយុទ្ធសាស្ត្រស្វែងរកដំណោះស្រាយបច្ចេកវិទ្យាសម្រាប់គំរូកំណើនថ្មីរបស់វៀតណាម

យុគសម័យ - នាថ្ងៃទី ២៥ ខែមិថុនា នៅទីក្រុងហាណូយ ក្រសួងការបរទេសបានសហការជាមួយក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សាកលវិទ្យាល័យ Columbia (អាមេរិក) ក្រុមប្រឹក្សាធុរកិច្ចអាមេរិក - អាស៊ាន (USABC) និងអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសេដ្ឋកិច្ច (OECD) រៀបចំវេទិកាកិច្ចសន្ទនាប្រកបដោយយុទ្ធសាស្ត្រ ក្រោមប្រធានបទ “កំណត់គំរូកំណើនថ្មី៖ លើកកម្ពស់បណ្តាបច្ចេកវិទ្យាយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែង និងកំណើនប្រកបដោយចីរភាព” ដោយប្រមូលផ្តុំនូវអ្នកតាក់តែងគោលនយោបាយ ...

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
អ្នកជំនាញសេដ្ឋកិច្ច ១៣ រូបចូលរួមក្នុងក្រុមប្រឹក្សាយោបល់ VIFC-HCMC