Trending now

កិច្ចសហប្រតិបត្តិការវៀតណាម - ឡាវអភិវឌ្ឍក្នុងវិស័យជាច្រើនដែលលើសពីគោលដៅបានដាក់ចេញជាមុន

22:09 | 06/12/2020 (បកប្រែដោយឌីណា)

ົយុគសម័យ - ក្នុងបរិបទនៃការវិវឌ្ឍន៍អន្តរជាតិដ៏ស្មុគស្មាញ គ្រោះមហន្តរាយធម្មជាតិធ្ងន់ធ្ងរ ព្យុះនិងទឹកជំនន់, ការរីករាលដាលនៃជំងឺ COVID-19 លទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរវៀតណាម - ឡាវក្នុងវិស័យជាច្រើនបានអភិវឌ្ឍលើសពីគោលដៅដែលបានដាក់ចេញជាមុនសម្រាប់ការអនុវត្តផែនការសហប្រតិបត្តិការវៀតណាម - ឡាវ ឆ្នាំ ២០២០ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីវៀតណាម - ឡាវ ក្នុងដំណាក់កាល ២០១៦-២០២០ ។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងលោកនាយករដ្ឋមន្រ្តីឡាវ Thongloun Sisoulith ។ (រូបថត ៖VGP / Quang Hieu )

នាថ្ងៃទី ៦ ធ្នូ នៅរដ្ឋធានី Ha Noi កិច្ចប្រជុំលើកទី ៤៣ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម - ឡាវត្រូវបានដឹកនាំដោយ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងលោកនាយករដ្ឋមន្រ្តីឡាវ Thongloun Sisoulith ។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកនាយករដ្ឋមន្រ្តីឡាវ Thongloun Sisoulith និងគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋាភិបាលឡាវដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមនិងចូលរួមក្នុងកិច្ចប្រជុំនេះ។ គូសបញ្ជាក់ថា ក្នុងបរិបទពិភពលោកនិងស្ថានការណ៍តំបន់ក្នុងឆ្នាំកន្លងមកមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញនិងមិនអាចប៉ាន់ស្មានជាមុនបានទេ ជាពិសេសការរីករាលដាលនៃជំងឺ COVID-19 ដែលប៉ះពាល់យ៉ាងអវិជ្ជមានជាច្រើនដល់ជីវិតសេដ្ឋកិច្ច សង្គមរបស់ប្រទេសនីមួយៗ។ ភាគីទាំងពីរនៅតែរក្សាបាននូវដំណើរទស្សនកិច្ចជាន់ខ្ពស់ និងយន្តការសហប្រតិបត្តិការទ្វេភាគីសំខាន់ៗ គាំទ្រគ្នាទៅវិញទៅមកប្រកបដោយប្រសិទ្ធភាពក្នុងការទប់ស្កាត់នឹងជំងឺរាតត្បាត ក៏ដូចជារក្សាសន្ទុះអភិវឌ្ឍន៍ល្អនៃទំកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដែលគឺជាសក្ខីភាពមួយចំពោះការប្រឹងប្រែងនិងការប្តេជ្ញាចិត្តខ្ពស់របស់ប្រទេសទាំងពីរចំពោះទំនាក់ទំនងពិសេសរវាងវៀតណាមនិងឡាវ។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំ (រូបថត VGP / Quang Hieu)

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អបអរសាទរចំពោះរដ្ឋាភិបាលឡាវ និងសមិទ្ធិផលលេចធ្លោក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ក្នុងរយៈពេលប៉ុន្មានឆ្នាំមកថ្មីនេះ ជាពិសេសការត្រួតពិនិត្យការរីករាលដាលនៃ COVID-19 ដោយរក្សាបាននូវសន្ទុះកំណើនល្អ រៀបចំកិច្ចប្រជុំសហប្រតិបត្តិការអនុតំបន់ទទួលបានជោគជ័យ ដែលរួមចំណែកដល់ការលើកកម្ពស់តួនាទីរបស់ប្រទេសឡាវក្នុងតំបន់។ ទន្ទឹមនឹងនេះ វៀតណាមសូមថ្លែងអំណរគុណដល់ប្រទេសឡាវដែលបានសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសវៀតណាមក្នុងការការពារការរីករាលដាលជំងឺរាតត្បាត ការសួរសុខទុក្ខទាន់ពេ​លវេលានិងការចែករំលែកអំពីព្យុះនិងទឹកជំនន់ នៅបណ្តាខេត្ត​នៃភាគកណ្តាល​វៀតណាម ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាគាំទ្រវៀតណាមក្នុងតួនាទីជាប្រធានអាស៊ាន ឆ្នាំ២០២០ និងទទួលតួនាទីជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងដំណាក់កាល ឆ្នាំ២០២០-២០២១ ។

លោកនាយករដ្ឋមន្រ្តីឡាវ Thongloun Sisoulith បានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅរបស់លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc និងរដ្ឋាភិបាលវៀតណាម។ វាយតម្លៃខ្ពស់ចំពោះជោគជ័យរបស់វៀតណាមក្នុងការអនុវត្តភារកិច្ច“ ទ្វេ” ក្នុងពេលតែមួយ បង្ការការរីករាលដាលនៃជំងឺ COVID-19 ផង- ការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមផងដែលវៀតណាមបន្តក្លាយជាចំណុចភ្លឺសេដ្ឋកិច្ចរបស់ពិភពលោក។ អបអរសាទរប្រទេសវៀតណាមទទួលបានជោគជ័យក្នុងតួនាទីជាប្រធានអាស៊ាន ឆ្នាំ ២០២០ ដោយមានគំនិតផ្តួចផ្តើមសំខាន់ៗជាច្រើន ដើម្បីពង្រឹងសាមគ្គីភាព​​និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ជាពិសេសផែនការស្តារៈខឿងសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីជំងឺ COVDI-19 និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ជួយបញ្ជាក់តួនាសំខាន់របស់វៀតណាមនៅលើឆាកអន្តរជាតិ។

ក្នុងនាមថ្នាក់ដឹកនាំបក្ស រដ្ឋនិងប្រជាជនឡាវ លោកនាយករដ្ឋមន្រ្តី Thongloun Sisoulith បានថ្លែងអំណរគុណដល់បក្ស រដ្ឋនិងប្រជាជនវៀតណាមដែលបានជួយគាំទ្រដល់ប្រទេសឡាវឱ្យជំនះផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិនិងជំងឺរាតត្បាត រួមទាំងការគាំទ្រស្រូវ ១០០០ តោនបានជួយប្រជាជនខេត្ត Savannakhet នៃប្រទេសឡាវ ដែលរងផលប៉ះពាល់យ៉ាងខ្លាំងពីទឹកជំនន់និងភ្លៀង​ដែលបាន​កើតឡើង នាពេលថ្មីៗនេះ។

លោកនាយករដ្ឋមន្រ្តី Thongloun Sisoulith បានអញ្ជើញថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំនេះ។ (រូបថត VGP / Quang Hieu)

ក្នុងបរិបទនៃការវិវឌ្ឍន៍អន្តរជាតិដ៏ស្មុគស្មាញ គ្រោះមហន្តរាយធម្មជាតិខ្យល់ព្យុះនិងទឹកជំនន់ ការរីករាលដាលនៃ COVID-19 នាយករដ្ឋមន្រ្តីទាំងពីរបានសម្តែងការរីករាយចំពោះលទ្ធផលជោគជ័យនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើនដែលបានអភិវឌ្ឍន៍លើសគោលដៅបានដាក់ចេញជាមុន។ ក្នុងការអនុវត្តផែនការសហប្រតិបត្តិការវៀតណាម - ឡាវ ឆ្នាំ២០២០ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីវៀតណាម - ឡាវ ក្នុងដំណាក់កាល ២០១៦-២០២០;ជាពិសេសនៅឆ្នាំ ២០២០ ដោយសារមានការសម្របសម្រួលនិងការដឹកនាំរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ គម្រោងសហប្រតិបត្តិការសំខាន់ៗជាច្រើនរវាងវៀតណាមនិងឡាវបានធ្វើឱ្យមានការរីកចម្រើនជាមូលដ្ឋាន ដូចជា កំពង់ផែ Vung Anh និងអាកាសយានដ្ឋាន Noong-khang ផ្លូវថ្នល់ ផ្លូវដែកនិងជាពិសេសអគាររដ្ឋសភាឡាវដែលនឹងត្រូវបញ្ចប់នៅដើមឆ្នាំ ២០២១ ដែលជាអំណោយដ៏មានអត្ថន័យពីបក្ស រដ្ឋនិងប្រជាជនវៀតណាមដល់ប្រជាជនឡាវ។

ភាគីទាំងពីរបានឯកភាពខ្ពស់លើទិសដៅនៃកិច្ចសហប្រតិបត្តិការក្នុងឆ្នាំ ២០២១ និងក្នុងរយៈពេល ៥-១០ ឆ្នាំខាងមុខ ឯកភាពអំពីការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងនិងកិច្ចព្រមព្រៀងធំ ៗ រវាងប្រទេសទាំងពីរ ក្នុងនោះមានកិច្ចព្រមព្រៀងស្តីពីផែនការសហប្រតិបត្តិការវៀតណាម - ឡាវឆ្នាំ ២០២១ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការដទៃទៀតដែលបានចុះហត្ថលេខា នាឱកាសនេះ។

ទិដ្ឋភាពនៃកិច្ចប្រជុំលើកទី ៤៣ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - ឡាវ។ (រូបថត៖ VGP / Quang Hieu)

ភាគីទាំងពីរបានស្នើនូវវិធានការដ៏មានឥទ្ធិពលនិងជាក់ស្តែងជាច្រើន ដើម្បីពង្រឹងទំនាក់ទំនងនយោបាយនិងការទូតរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅថែមទៀត ពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ - សន្តិសុខ បន្តផ្តល់អាទិភាពពិសេសដល់កិច្ចសហប្រតិបត្តិការការអប់រំ - បណ្តុះបណ្តាល ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច លើកកម្ពស់ការតភ្ជាប់និងការគាំទ្រទៅវិញទៅមករវាងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ជាពិសេសការតភ្ជាប់នៅក្នុងវិស័យដឹកជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធ​និងទូរគមនាគមន៍ លើកទឹកចិត្តក្រសួង ស្ថាប័ន តំបន់ សហគ្រាសនិងអង្គការមហាជនឱ្យពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីជួយគ្នាទៅវិញទៅមក ដោយអនុវត្តជាក់ស្តែងនិងប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនឹងនេះសម្របសម្រួលយ៉ាងសកម្ម ដើម្បីស្វែងរកនិងទាញយកអត្ថប្រយោជន៍​ពីដៃគូអន្តរជាតិសមស្របសម្រាប់គម្រោងនិងកម្មវិធីសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ក្នុងស្មារតីនៃទំនាក់ទំនងពិសេសនិងការជឿទុកចិត្តគ្នាទៅវិញទៅមក ភាគីទាំងពីរនៅតែបន្តអះអាងថា នឹងសម្របសម្រួលនិងគាំទ្រគ្នាយ៉ាងជិតស្និទ្ធនៅក្នុងវេទិកាតំបន់និងអន្តរជាតិ ជាពិសេសនៅក្នុងយន្តការសហប្រតិបត្តិការអាស៊ាន យន្តការសហប្រតិបត្តិការអនុតំបន់មេគង្គនិងនៅអង្គការសហប្រជាជាតិ រួមគ្នាពង្រឹងការពិគ្រោះយោបល់ ការគាំទ្រគ្នាទៅវិញទៅមក បង្កើនឋានៈនិងស្វ័យភាពរបស់ជាតិ ជាពិសេសនៅក្នុងបញ្ហាសន្តិសុខនិងបញ្ហាក្នុងតំបន់ រួមមាន សមុទ្រខាងកើត និងទន្លេមេគង្គ សហការជាមួយបណ្តាប្រទេសសមាជិកអាស៊ានផ្សេងៗ ទៀតដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះការរីករាលដាលនៃជំងឺ COVID-19 លើកកម្ពស់ការនិងថែរក្សាសាមគ្គីភាពនិងតួនាទីស្នូលរបស់អាស៊ាន និងលើកកម្ពស់ការកសាងសហគមន៍អាស៊ាន ២០២៥ ។

នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរបានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការនិងវិនិយោគ។ (រូបថត VGP / Quang Hieu)

ភាគីទាំងពីរជឿជាក់ថា ភាពជោគជ័យនៃកិច្ចប្រជុំនេះនឹងបង្កើតកម្លាំងចលករថ្មីសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដើម្បីធ្វើឲ្យអភិវឌ្ឍកាន់តែស៊ីជម្រៅ មានការជឿជាក់និងប្រសិទ្ធភាព រួមចំណែកក្នុងការពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរអភិវឌ្ឍដោយឥតឈប់ឈរ ចំណងមិត្តភាពដ៏អស្ចារ្យ សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឡាវ នៅទសវត្សរ៍ខាងមុខ./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: Thoi Dai)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់