Trending now

ឯកអគ្គរដ្ឋទូតអូស្ត្រាលី៖ វៀតណាមកំពុងអះអាងនូវតួនាទីជាប្រទេសមធ្យមមួយប្រកបដោយភាពរស់រវើក ជំរុញសណ្តាប់ធ្នាប់អន្តរជាតិព្រមទាំងកំណត់រូបរាងបណ្តាស្ថាប័ន

00:00 | 13/07/2026 ឌឹកអាញ់

យុគសម័យ - ឆ្លើយតបការសម្ភាសន៍របស់កាសែតពិភពលោកនិងវៀតណាមស្តីពីការដែលវៀតណាមជាលើកដំបូងបង្អស់មានចៅក្រមតុលាការច្បាប់សមុទ្រអន្តរជាតិ (ITLOS) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម Gillian Bird បានអះអាងថា នេះគឺមិនត្រឹមតែជាចំណុចរបត់ប្រវត្តិសាស្ត្រមួយចំពោះវៀតណាមនោះទេ គឺថែមទាំងជាការទទួលស្គាល់ចំពោះសមត្ថភាពជំនាញឯកទេសដ៏ឆ្នើមរបស់លោកស្រី ក៏ដូចជាឋានៈអន្តរជាតិកាន់តែត្រូវបានលើកកម្ពស់ជាលំដាប់របស់វៀតណាមទៀតផង។

ឯកអគ្គរដ្ឋទូតអូស្ត្រាលី Andrew Goledznowski៖ 'ការមកដល់វៀតណាមជាឯកអគ្គរដ្ឋទូត៖ សុបិនពេញលេញ' ឯកអគ្គរដ្ឋទូតអូស្ត្រាលី៖ ទីក្រុងកង់បេរ៉ាមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពអស្ថិរភាពនៅសមុទ្រខាងកើត

តើឯកអគ្គរដ្ឋទូតវាយតម្លៃយ៉ាងដូចម្តេចអំពីអត្ថន័យនៃការដែលសាស្ត្រាចារ្យរង បណ្ឌិត Nguyen Thi Lan Anh ត្រូវបានបោះឆ្នោតជ្រើសរើសធ្វើជាចៅក្រមតុលាការច្បាប់សមុទ្រអន្តរជាតិ (ITLOS) នាពេលថ្មីៗកន្លងទៅនេះ?

នៅក្នុងឋានៈជាឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម ខ្ញុំសូមផ្ញើនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះសាស្ត្រាចារ្យរង បណ្ឌិត Lan Anh នៅក្នុងឱកាសដែលលោកស្រីត្រូវបានបោះឆ្នោតជ្រើសរើសធ្វើជាចៅក្រមតុលាការច្បាប់សមុទ្រអន្តរជាតិ (ITLOS)។ ការដែលលោកស្រីទទួលបានសេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើសចូលទៅក្នុងឋានៈនេះគឺមិនត្រឹមតែជាចំណុចរបត់ប្រវត្តិសាស្ត្រមួយចំពោះវៀតណាមនោះទេ គឺថែមទាំងជាការទទួលស្គាល់ចំពោះសមត្ថភាពជំនាញឯកទេសដ៏ឆ្នើមរបស់លោកស្រី ក៏ដូចជាឋានៈអន្តរជាតិកាន់តែត្រូវបានលើកកម្ពស់ជាលំដាប់របស់វៀតណាមទៀតផង។ ទន្ទឹមនឹងនោះ លទ្ធផលនេះក៏ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមរបស់វៀតណាមនិងអូស្ត្រាលីក្នុងការលើកតម្កើងច្បាប់អន្តរជាតិព្រមទាំងការរួមចំណែកជាសារធាតុសម្រាប់ពហុភាគីនិយម ដែលជាអាទិភាពមួយត្រូវបានបណ្តាថ្នាក់ដឹកនាំនៃប្រទេសទាំងពីរអះអាងនៅក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

សាស្ត្រាចារ្យរង បណ្ឌិត Lan Anh គឺជាអ្នកជំនាញការឈានមុខគេមួយរូបនៅលើពិភពលោកអំពីច្បាប់សមុទ្រ។ វិធីសាស្ត្រចូលទៅជិតប្រកបដោយភាពម៉ឺងម៉ាត់នៅលើមូលដ្ឋានគោលការណ៍ រួមជាមួយបណ្តាការវិភាគដ៏ស៊ីជម្រៅរបស់លោកស្រី គឺបានរួមចំណែកធ្វើឱ្យច្បាស់លាស់នូវរបៀបដែលការដែលបណ្តាប្រទេសបកស្រាយអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) អាចជះឥទ្ធិពលដល់សន្តិភាព សន្តិសុខព្រមទាំងស្ថិរភាពនៅលើលំហសមុទ្រ។ ក្នុងនាមជាប្រទេសសមុទ្រមួយដូចជាវៀតណាមដែរ អូស្ត្រាលីចាត់ទុក UNCLOS គឺជាក្របខ័ណ្ឌគតិយុត្តគ្រប់ជ្រុងជ្រោយសម្រាប់គ្រប់គ្រងរាល់សកម្មភាពនៅលើមហាសមុទ្រនិងសមុទ្រទាំងឡាយ។ អនុសញ្ញានេះគឺជាខឿនគ្រឹះសម្រាប់ពាណិជ្ជកម្ម សន្តិសុខនាវាចរណ៍ព្រមទាំងការការពារបរិស្ថានសមុទ្រ។ អូស្ត្រាលីមានមោទនភាពដែលមានឱកាសសហការយ៉ាងជិតស្និទ្ធជាមួយសាស្ត្រាចារ្យរង បណ្ឌិត Lan Anh នៅក្នុងបណ្តាឆ្នាំថ្មីៗកន្លងទៅនេះ សំដៅជំរុញការគោរពច្បាប់អន្តរជាតិខ្ពង់ខ្ពស់បំផុតព្រមទាំងពង្រឹងសន្តិសុខនាវាចរណ៍។

ឯកអគ្គរដ្ឋទូតអូស្ត្រាលី៖ វៀតណាមកំពុងអះអាងនូវតួនាទីជាប្រទេសមធ្យមមួយប្រកបដោយភាពរស់រវើក ជំរុញសណ្តាប់ធ្នាប់អន្តរជាតិព្រមទាំងកំណត់រូបរាងបណ្តាស្ថាប័ន
សាស្ត្រាចារ្យរង បណ្ឌិត Lan Anh ត្រូវបានបោះឆ្នោតជ្រើសរើសធ្វើជាចៅក្រមតុលាការច្បាប់សមុទ្រអន្តរជាតិ (ITLOS)។

ការដែលសាស្ត្រាចារ្យរង បណ្ឌិត Lan Anh ត្រូវបានបោះឆ្នោតជ្រើសរើសក៏បានបញ្ជូនទៅនូវសារមួយយ៉ាងច្បាស់លាស់ថា វៀតណាមមិនត្រឹមតែជាសមាជិកសកម្មមួយរូបប៉ុណ្ណោះទេ គឺថែមទាំងជាប្រទេសមួយដែលមានការរួមចំណែកប្រកបដោយលក្ខណៈស្ថាបនាសម្រាប់សហគមន៍អន្តរជាតិទៀតផង។ ការដែលអ្នកប្រកាសវិជ្ជាស្រ្តីមួយរូបដែលមានកម្រិតសមត្ថភាពជំនាញឯកទេសខ្ពស់ដូចជាសាស្ត្រាចារ្យរង បណ្ឌិត Lan Anh ត្រូវបានតែងតាំងចូលទៅក្នុងស្ថាប័នឯករាជ្យមួយរបស់អង្គការសហប្រជាជាតិ ក៏ឆ្លុះបញ្ចាំងពីការវិនិយោគកាន់តែធំធាត់ឡើងរបស់វៀតណាមសម្រាប់ការបណ្តុះបណ្តាលគតិយុត្តព្រមទាំងការជំរុញសមភាពយេនឌ័រ។ យើងខ្ញុំសង្ឃឹមថា ស្នាដៃជោគជ័យរបស់សាស្ត្រាចារ្យរង បណ្ឌិត Lan Anh នឹងដុតបំផុសប្រភពគំនិតច្នៃប្រឌិតសម្រាប់អ្នកប្រកាសវិជ្ជាច្បាប់និងអ្នកការទូតវ័យក្មេងជាច្រើនរបស់វៀតណាម ជាពិសេសគឺស្រ្តីភេទ ក្នុងការដេញតាមអាជីពនៅក្នុងវិស័យច្បាប់អន្តរជាតិនិងសន្តិសុខនាវាចរណ៍។

អូស្ត្រាលីមានមោទនភាពជាដៃគូគួរឱ្យទុកចិត្តរបស់វៀតណាមក្នុងការបណ្តុះបណ្តាលបណ្តាអ្នកជំនាញការអំពីច្បាប់សមុទ្រព្រមទាំងជំរុញតួនាទីដឹកនាំរបស់ស្រ្តីភេទ នៅក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ អូស្ត្រាលីនិងវៀតណាមកំពុងបើកទូលាយកិច្ចសហប្រតិបត្តិការទ្វេភាគីអំពីសមុទ្រ សំដៅឆ្លើយតបទៅនឹងបណ្តាការប្រឈមរួម រួមទាំងការជំរុញការអប់រំនិងការបណ្តុះបណ្តាលអំពីច្បាប់សមុទ្រ ជលលេខ ការអនុវត្តច្បាប់នៅលើសមុទ្រព្រមទាំងការការពារបរិស្ថានសមុទ្រ។ បណ្តាសកម្មភាពជួយគាំទ្រទាំងនេះគឺត្រូវបានចាត់តាំងអនុវត្តនៅក្នុងក្របខ័ណ្ឌនៃកម្មវិធីដៃគូសមុទ្រអាស៊ីអាគ្នេយ៍របស់អូស្ត្រាលីជាមួយនិងថវិការួមចំនួន ១៦០ លានដុល្លារអូស្ត្រាលី ក្នុងនោះវៀតណាមគឺជាដៃគូអាទិភាពមួយក្នុងចំណោមបណ្តាដៃគូអាទិភាព។

ដូចគ្នានឹងអូស្ត្រាលីដែរ វៀតណាមតែងតែសង្កត់ធ្ងន់លើសារៈសំខាន់នៃ UNCLOS ព្រមទាំងការដោះស្រាយបណ្តាវិវាទដោយវិធានការសន្តិភាព។ UNCLOS មិនមែនជាលិខិតូបករណ៍គតិយុត្តដែលមានលក្ខណៈអរូបិយនោះឡើយ ហើយបណ្តាយន្តការដោះស្រាយវិវាទដូចជា ITLOS ក៏ដូចគ្នាដូច្នោះដែរ។

ឯកអគ្គរដ្ឋទូតអូស្ត្រាលី៖ វៀតណាមកំពុងអះអាងនូវតួនាទីជាប្រទេសមធ្យមមួយប្រកបដោយភាពរស់រវើក ជំរុញសណ្តាប់ធ្នាប់អន្តរជាតិព្រមទាំងកំណត់រូបរាងបណ្តាស្ថាប័ន
ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម Gillian Bird។

ការដែលវៀតណាមតែងតាំងដោយជោគជ័យនូវអ្នកប្រកាសវិជ្ជាម្នាក់ដែលមានកម្រិតនិងឋានៈដូចជាសាស្ត្រាចារ្យរង បណ្ឌិត Lan Anh ចូលទៅក្នុង ITLOS គឺបង្ហាញឱ្យឃើញថាវៀតណាមកំពុងអះអាងនូវតួនាទីជាប្រទេសមធ្យមមួយប្រកបដោយភាពរស់រវើក មិនត្រឹមតែជំរុញសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ទម្លាប់ប៉ុណ្ណោះទេ គឺថែមទាំងរួមចំណែកកំណត់រូបរាងបណ្តាស្ថាប័នអន្តរជាតិទៀតផង។ ក្នុងនាមជាចៅក្រម ITLOS សាស្ត្រាចារ្យរង បណ្ឌិត Lan Anh នឹងអនុវត្តភារកិច្ចប្រកបដោយលក្ខណៈសហគ្រាសនិងឯករាជ្យ ប៉ុន្តែរាល់ការរួមចំណែករបស់លោកស្រីនៅតុលាការនឹងរួមចំណែកជំរុញការបកស្រាយឯកភាពគ្នានូវ UNCLOS និងច្បាប់អន្តរជាតិ។ ចំពោះអូស្ត្រាលី នេះគឺជាជំហានអភិវឌ្ឍន៍មួយគួរឱ្យស្វាគមន៍ដោយសារតែយើងខ្ញុំចែករំលែកចក្ខុវិស័យអំពីតំបន់មួយប្រកបដោយសន្តិភាព ស្ថិរភាពនិងវិបុលភាព ជាកន្លែងដែលអធិបតេយ្យភាពត្រូវបានគោរពព្រមទាំងបណ្តាវិវាទត្រូវបានដោះស្រាយស្របទៅតាមច្បាប់អន្តរជាតិ។

តើឯកអគ្គរដ្ឋទូតរំពឹងទុកយ៉ាងដូចម្តេចអំពីបណ្តាការរួមចំណែករបស់សាស្ត្រាចារ្យរង បណ្ឌិត Nguyen Thi Lan Anh នៅក្នុងឋានៈជាចៅក្រមតុលាការច្បាប់សមុទ្រអន្តរជាតិ (ITLOS) ក្នុងការជំរុញសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ទម្លាប់ ក៏ដូចជាការការពារបណ្តាតម្លៃជាសកលនិងភាពពេញលេញនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)?

នៅក្នុងបរិបទដែលតំបន់ឥណ្ឌូ ប៉ាស៊ីហ្វិកកំពុងប្រឈមមុខនឹងការប្រឈមដ៏ស្មុគស្មាញជាច្រើន តួនាទីរបស់បណ្តាស្ថាប័នពហុភាគីឯករាជ្យគឺកាន់តែមានសារៈសំខាន់ខ្លាំងណាស់។ បណ្តាស្ថាប័នទាំងនេះរួមចំណែកធានាឱ្យបណ្តាវិវាទត្រូវបានដោះស្រាយដោយវិធានការសន្តិភាព ទន្ទឹមនឹងនោះបង្កើតលក្ខខណ្ឌដើម្បីឱ្យបណ្តាប្រទេសជ្រើសរើសផ្លូវមួយនេះជំនួសឱ្យការផ្អែកលើកម្លាំងរឹងមាំ។ សណ្តាប់ធ្នាប់នាវាចរណ៍ផ្អែកលើច្បាប់ទម្លាប់នាំមកនូវផលប្រយោជន៍សម្រាប់គ្រប់បណ្តាប្រទេសជាតិ មិនថាធំឬតូច តាមរយៈនោះធានានូវសេរីភាពនាវាចរណ៍និងពាណិជ្ជកម្ម។ រាល់ការរួមចំណែករបស់សាស្ត្រាចារ្យរង បណ្ឌិត Lan Anh នៅក្នុងឋានៈជាចៅក្រម ITLOS ឯករាជ្យនិងសហគ្រាសនឹងមានអត្ថន័យដ៏មានសារៈសំខាន់ចំពោះគោលដៅមួយនេះ។

ក្រៅពីនោះ រួមជាមួយខឿនគ្រឹះឯកទេសស៊ីជម្រៅនិងទូលំទូលាយអំពីច្បាប់សមុទ្រ លោកស្រីនឹងនាំមកជូនតុលាការនូវបណ្តាការកត់សម្គាល់គតិយុត្តដ៏ត្រឹមត្រូវ ព្រមទាំងបណ្តារបៀបបកស្រាយមានតម្លៃចំពោះ UNCLOS។ រាល់ការរួមចំណែករបស់លោកស្រីនឹងរួមចំណែកពង្រឹងឋានៈរបស់ ITLOS ដូចជាយន្តការគតិយុត្តប្រកបដោយប្រសិទ្ធភាពមួយក្នុងការដោះស្រាយបណ្តាវិវាទ។

ខ្ញុំសូមជូនពរសាស្ត្រាចារ្យរង បណ្ឌិត Lan Anh ទទួលបានជោគជ័យនៅលើឋានៈថ្មីដ៏ពេញដោយការទទួលខុសត្រូវខ្ពស់របស់ខ្លួន។

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកអគ្គរដ្ឋទូត!

ឯកអគ្គរដ្ឋទូតអូស្ត្រាលីទៅទស្សនាគម្រោងអភិវឌ្ឍន៍នៅភាគពាយ័ព្យវៀតណាម ឯកអគ្គរដ្ឋទូតអូស្ត្រាលីទៅទស្សនាគម្រោងអភិវឌ្ឍន៍នៅភាគពាយ័ព្យវៀតណាម

ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែមករា ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម លោក Andrew Goledzinowski បានទៅទស្សនាគម្រោងមួយចំនួនដែលទទួលបានផលប្រយោជន៍ពីជំនួយរបស់អូស្ត្រាលីនៅខេត្ត Lao Cai, Yen Bai និង Phu Tho។

ឯកអគ្គរដ្ឋទូតអូស្ត្រាលី Andrew Goledznowski៖ ឯកអគ្គរដ្ឋទូតអូស្ត្រាលី Andrew Goledznowski៖ 'ការមកដល់វៀតណាមជាឯកអគ្គរដ្ឋទូត៖ សុបិនពេញលេញ'

យុគសម័យ - កាលពីខែកញ្ញាកន្លងទៅ ឯកអគ្គរដ្ឋទូតអូស្ត្រាលី Andrew John Lech Goledznowski បានបង្ហាញលិខិតសម្គាល់ខ្លួនជូនលោកប្រធានរដ្ឋ Nguyen Xuan Phuc ដែលចាប់ផ្តើមអាណត្តិជាផ្លូវការនៅវៀតណាម។

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
កិច្ចសហប្រតិបត្តិការវៀតណាម-ប៊ូតាន៖ ទស្សនវិជ្ជាសុភមង្គលបំភ្លឺផ្លូវ
មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិបើកទូលាយបណ្តាវិធីសាស្ត្រជួយឧបត្ថម្ភថ្មីៗ
ការចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW៖ ការដាក់បញ្ជូន sandbox ចូលទៅក្នុងជាក់ស្តែងដើម្បីបើកផ្លូវសម្រាប់បច្ចេកវិទ្យាយុទ្ធសាស្ត្រ
ឯកអគ្គរដ្ឋទូតអូស្ត្រាលី៖ វៀតណាមកំពុងអះអាងនូវតួនាទីជាប្រទេសមធ្យមមួយប្រកបដោយភាពរស់រវើក ជំរុញសណ្តាប់ធ្នាប់អន្តរជាតិព្រមទាំងកំណត់រូបរាងបណ្តាស្ថាប័ន