Trending now

វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច

09:28 | 15/07/2026 ឌឹកអាញ់

យុគសម័យ - អញ្ជើញចូលរួមនៅក្នុងជំនួបមិនផ្លូវការរវាងបណ្តារដ្ឋមន្ត្រីការបរទេស ASEAN និងរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា វៀតណាមបានអះអាងនូវការបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច ទន្ទឹមនឹងនោះលើកឡើងនូវការបង្កើនការសន្ទនានិងការសម្របសម្រួលគ្នាជួយឧបត្ថម្ភមីយ៉ាន់ម៉ា ឆ្ពោះទៅកាន់សន្តិភាព ស្ថិរភាពព្រមទាំងការអភិវឌ្ឍប្រកបដោយចីរភាព។

គណៈបញ្ជាការ​ឯកភាព​រាជធានី​វៀងចន្ទន៍ បញ្ជាការដ្ឋានយោធា​ខេត្ត​បូ​លី​ខេ​ម​សៃ (Bolykhamsay) អុជ​ធូប​នៅ​ចំណុច​ប្រសព្វ Dong Loc សម្តេច​តេ​ជោផ្តល់​អនុសាសន៍​៧​ចំណុច​សម្រាប់​អ្នកសារព័ត៌មាន
ជំនួបមិនផ្លូវការរវាងបណ្តារដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ASEAN ជាមួយនិងរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា។
ជំនួបមិនផ្លូវការរវាងបណ្តារដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ASEAN ជាមួយនិងរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា។

នាថ្ងៃទី ១២ ខែកក្កដា នៅទីក្រុង Bangkok ប្រទេសថៃ ជំនួបមិនផ្លូវការរវាងបណ្តារដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ASEAN ជាមួយនិងរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ាបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់រដ្ឋមន្ត្រីការបរទេសហ្វីលីពីន Maria Theresa P. Lazaro ដែលជាប្រទេសប្រធាន ASEAN នាឆ្នាំ ២០២៦។ គណៈប្រតិភូវៀតណាមដឹកនាំដោយលោក Le Hoai Trung សមាជិកការិយាល័យនយោបាយនិងជារដ្ឋមន្ត្រីការបរទេសបានអញ្ជើញចូលរួម។

នេះគឺជាជំនួបផ្ទាល់ដោយមានការចូលរួមពីបណ្តារដ្ឋមន្ត្រីការបរទេស ASEAN ដ៏ច្រើនកុះករជាលើកដំបូងបង្អស់ ទន្ទឹមនឹងនោះក៏ជាការប៉ះពាល់ថ្នាក់ជាន់ខ្ពស់បំផុតរវាង ASEAN ជាមួយនិងអាជ្ញាធរមីយ៉ាន់ម៉ាចាប់តាំងពីឆ្នាំ ២០២១ មក។ ព្រឹត្តិការណ៍នេះត្រូវបានចាត់តាំងឡើងតាមការណែនាំរបស់បណ្តាថ្នាក់ដឹកនាំ ASEAN នៅឯសន្និសីទកំពូល ASEAN លើកទី ៤៨ នៅទីក្រុង Cebu ហ្វីលីពីន ក្នុងគោលបំណងបន្តផ្លាស់ប្តូររាល់វិធានការនានាដើម្បីឱ្យ ASEAN រក្សាកិច្ចសហប្រតិបត្តិការនិងជួយឧបត្ថម្ភមីយ៉ាន់ម៉ានៅលើមូលដ្ឋានតាមដានយ៉ាងកៀកកិតនូវបណ្តាគោលការណ៍នៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច។

នៅក្នុងជំនួប រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា Tin Maung Swe បានផ្តល់ព័ត៌មានអំពីបណ្តាការវិវត្តន៍នាពេលថ្មីៗនេះនៅក្នុងប្រទេសមួយនេះ ដែលក្នុងនោះមានផែនការសកម្មភាព ១០០ ថ្ងៃព្រមទាំងបណ្តាវិធានការជំរុញសន្តិភាព ការផ្សះផ្សានិងស្ថិរភាព រក្សាការប៉ះពាល់ជាមួយនិងភាគីពាក់ព័ន្ធទាំងឡាយ ទន្ទឹមនឹងនោះដាក់ឱ្យដំណើរការអនុវត្តបណ្តាដំណោះស្រាយក្នុងគោលបំណងកែលម្អស្ថានភាពនៅក្នុងប្រទេស។

នៅលើស្មារតីត្រង់ទៅត្រង់មកនិងស្ថាបនា បណ្តារដ្ឋមន្ត្រីការបរទេស ASEAN បានផ្លាស់ប្តូរទស្សនៈអំពីស្ថានភាពមីយ៉ាន់ម៉ានិងពិភាក្សានូវបណ្តាវិធានការក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពសម្របសម្រួលរវាង ASEAN ជាមួយនិងមីយ៉ាន់ម៉ាតាមរយៈការដាក់ឱ្យអនុវត្តប្រកបដោយសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច ដែលជាក្របខ័ណ្ឌសន្តិភាពត្រូវបានបណ្តាថ្នាក់ដឹកនាំ ASEAN អនុម័តកាលពីខែមេសា ឆ្នាំ ២០២១ ក្នុងគោលបំណងជួយឧបត្ថម្ភមីយ៉ាន់ម៉ាបញ្ចប់វិបត្តិព្រមទាំងស្តារឡើងវិញនូវស្ថិរភាពជាបណ្តើរៗ។ កិច្ចព្រមព្រៀងជាឯកច្ឆន្ទនេះគឺផ្តោតការយកចិត្តទុកដាក់ទៅលើបណ្តាខ្លឹមសារសំខាន់ៗរួមមាន៖ ការបញ្ចប់អំពើហិង្សា ការជំរុញការសន្ទនារវាងភាគីពាក់ព័ន្ធទាំងឡាយ ការបង្កើនតួនាទីជាអន្តរការីរបស់ប្រេសិតពិសេស ASEAN ការជំរុញខ្លាំងការជួយឧបត្ថម្ភមនុស្សធម៌ព្រមទាំងបង្កើតលក្ខខណ្ឌងាយស្រួលដើម្បីឱ្យ ASEAN ប៉ះពាល់ជាមួយនិងគ្រប់ភាគីទាំងអស់នៅឯមីយ៉ាន់ម៉ា។

បណ្តារដ្ឋមន្ត្រីបានអះអាងថានឹងបន្តរក្សាការសន្ទនាជាមួយនិងតំណាងអាជ្ញាធរមីយ៉ាន់ម៉ា ទន្ទឹមនឹងនោះជួយឧបត្ថម្ភប្រទេសមួយនេះស្វែងរកដំណោះស្រាយយូរអង្វែងដែលធ្វើម្ចាស់និងដឹកនាំដោយផ្ទាល់ដោយមីយ៉ាន់ម៉ា ឆ្ពោះទៅកាន់សន្តិភាព ការផ្សះផ្សាជាតិ ស្ថិរភាព សន្តិសុខនិងការអភិវឌ្ឍដើម្បីផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ាក៏ដូចជាសម្រាប់តំបន់ទាំងមូល។

ថ្លែងមតិនៅក្នុងជំនួប រដ្ឋមន្ត្រីការបរទេស Le Hoai Trung បានអះអាងថាវៀតណាមតែងតែចាត់ទុកមីយ៉ាន់ម៉ាជាសមាជិកមួយរបស់ ASEAN ជានិច្ច ហើយកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុចគឺបន្តជាក្របខ័ណ្ឌដ៏មានសារៈសំខាន់ដើម្បីឱ្យ ASEAN រួមដំណើរនិងជួយឧបត្ថម្ភមីយ៉ាន់ម៉ានៅក្នុងដំណើរការឆ្លងកាត់រាល់ការលំបាកនាពេលបច្ចុប្បន្ននេះ។

រដ្ឋមន្ត្រីបានកត់សម្គាល់នូវបណ្តាវិធានការដែលអាជ្ញាធរមីយ៉ាន់ម៉ាបានដាក់ឱ្យដំណើរការអនុវត្តនាពេលកន្លងមកនេះក្នុងគោលបំណងធ្វើឱ្យមានស្ថិរភាពស្ថានភាពនយោបាយ ស្តារសេដ្ឋកិច្ចឡើងវិញ លើកកម្ពស់ប្រសិទ្ធភាពអភិបាលកិច្ច បង្កើនការតស៊ូបង្ការនិងបង្ក្រាបបទល្មើសឆ្លងដែន ដែលរួមមានទាំងបទល្មើសគ្រឿងញៀននិងបទល្មើសបច្ចេកវិទ្យា ក៏ដូចជាការគ្រប់គ្រងបណ្តាតំបន់ព្រំដែន។ ទន្ទឹមនឹងនោះសម្តែងបំណងប្រាថ្នាចង់ឱ្យរាល់ការខិតខំប្រឹងប្រែងដើម្បីសន្តិភាព ការផ្សះផ្សាជាតិ ការធានាសន្តិសុខ សុវត្ថិភាពព្រមទាំងការកែលម្អជីវភាពរស់នៅរបស់ប្រជាជនមីយ៉ាន់ម៉ានឹងបន្តត្រូវបានជំរុញខ្លាំង។

យោងតាមរដ្ឋមន្ត្រី Le Hoai Trung បន្ថែមពីលើការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច ASEAN គឺត្រូវតែមានបណ្តាជំហានដើរជាក់ស្តែងនិងជាក់ស្តែងជាងមុន ដែលក្នុងនោះផ្តល់អាទិភាពដល់ការរក្សាការប៉ះពាល់ ការសន្ទនាផ្ទាល់និងជាប្រចាំជាមួយនិងមីយ៉ាន់ម៉ាដើម្បីធ្វើបច្ចុប្បន្នភាពស្ថានភាពឱ្យទាន់ពេលវេលា បង្កើនការយល់ដឹងគ្នាទៅវិញទៅមកព្រមទាំងជំរុញបណ្តាលទ្ធផលមានសារធាតុពិតប្រាកដ។

រដ្ឋមន្ត្រីក៏បានអះអាងថាវៀតណាមត្រៀមខ្លួនជាស្រេចសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយនិងប្រធាន ASEAN ២០២៦ ព្រមទាំងបណ្តាប្រទេសសមាជិកដើម្បីជួយឧបត្ថម្ភមីយ៉ាន់ម៉ាស្តារសេដ្ឋកិច្ចឡើងវិញ ដោះស្រាយបណ្តាបញ្ហាសង្គម បង្កើនការបង្ការនិងបង្ក្រាបបទល្មើសឆ្លងដែន ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីនិងកិច្ចសហប្រតិបត្តិការអនុតំបន់ តាមរយៈនោះរួមចំណែកពង្រឹងសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាពរបស់មីយ៉ាន់ម៉ាក៏ដូចជាដំណើរការកសាងសហគមន៍ ASEAN។

នាឱកាសអញ្ជើញចូលរួមនៅក្នុងជំនួប រដ្ឋមន្ត្រីការបរទេស Le Hoai Trung បានមានបណ្តាជំនួបទ្វេភាគីជាមួយនិងរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា Tin Maung Swe ព្រមទាំងរដ្ឋមន្ត្រីការបរទេសហ្វីលីពីន Maria Theresa P. Lazaro ដើម្បីផ្លាស់ប្តូរអំពីទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីនិងបណ្តាបញ្ហាដែលយកចិត្តទុកដាក់រួមគ្នា រួមចំណែកបង្កើនការសម្របសម្រួលរវាងវៀតណាមជាមួយនិងបណ្តាដៃគូនៅក្នុង ASEAN៕

លោក​នាយក​រដ្ឋមន្រ្ដី ហ៊ុន សែន ផ្តល់​ទស្សនៈ ៦​ចំណុច​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​បម្រែ​បម្រួល​អាកាសធាតុ​លើ​ពិភព​លោក លោក​នាយក​រដ្ឋមន្រ្ដី ហ៊ុន សែន ផ្តល់​ទស្សនៈ ៦​ចំណុច​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​បម្រែ​បម្រួល​អាកាសធាតុ​លើ​ពិភព​លោក

លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា បាន​ផ្តល់​ទស្សនៈ ៦ ចំណុច​ទៅ​កាន់​កិច្ច​ប្រជុំ​កំពូល​លើក​ទី​២ នៃ​ភាព​ជា​ដៃគូសម្រាប់​ការ​អភិវឌ្ឍ​បៃតង និង​គោលដៅ​សកល​ឆ្នាំ ២០៣០ (P4G) ដើម្បី​ដោះស្រាយ​វិបត្តិ​បម្រែ​បម្រួល​អាកាស​ធាតុ និង​លើក​កម្ពស់​ភាពបៃតង​ពិភព​លោក​ឡើង​វិញ។

អន្តរក្រសួង ឯកភាព​ ៥ ​ចំណុច​ លើ​សេចក្តី​ព្រាង​ផែនការមេ​អភិវឌ្ឍ​ទេសចរណ៍​សៀមរាប អន្តរក្រសួង ឯកភាព​ ៥ ​ចំណុច​ លើ​សេចក្តី​ព្រាង​ផែនការមេ​អភិវឌ្ឍ​ទេសចរណ៍​សៀមរាប

កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង​លើ​សេចក្តី​ព្រាង​ស្តីពី​ផែនការមេ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​សៀមរាប ២០២០-២០៣៥ ដែល​ធ្វើ​នា​ថ្ងៃទី​ ៨ ​កក្កដា នៅ​ខេត្តសៀមរាប​បាន​ឯកភាព​ ៥ ​ចំណុច​លើ​សេចក្តី​ព្រាង​ផែនការមេ ដើម្បី​ដាក់​ជូន​រដ្ឋាភិបាល​ពិនិត្យ និង​សម្រេច​។ នេះ​បើ​តាម​ក្រសួង​ទេសចរណ៍​។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមតែងតែមានសុឆន្ទៈគោរពតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
ការនាំយកវិស័យម្ហូបអាហារក្លាយទៅជាកម្លាំងចលករលើកកម្ពស់ម៉ាកយីហោទេសចរណ៍វៀតណាម
ការធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងប្រពៃណីវៀតណាម-អាល់ហ្សេរី
ការបើកជំរុំរដូវក្តៅវៀតណាម ២០២៦៖ ការបណ្តុះនូវក្តីស្រឡាញ់និងមោទនភាពចំពោះស្រុកកំណើត