Trending now

ការបើកជំរុំរដូវក្តៅវៀតណាម ២០២៦៖ ការបណ្តុះនូវក្តីស្រឡាញ់និងមោទនភាពចំពោះស្រុកកំណើត

15:44 | 14/07/2026 ឌឹកអាញ់

យុគសម័យ - នាថ្នាក់យប់ថ្ងៃទី ១៣ ខែកក្កដា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីបើកជំរុំរដូវក្តៅវៀតណាម ២០២៦ សម្រាប់យុវជននិងយុវនារីវៀតណាមនៅឯបរទេស។ នេះគឺជាសកម្មភាពប្រចាំឆ្នាំដែលដឹកនាំដោយគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនជាតិវៀតណាមនៅឯបរទេសនៃក្រសួងការបរទេស សហការជាមួយនិងបណ្តាក្រសួង ស្ថាប័នព្រមទាំងមូលដ្ឋាននានាចាត់តាំងឡើងក្នុងគោលបំណងផ្សារភ្ជាប់យុវជននិងនិស្សិតវៀតណាមនៅឯបរទេសជាមួយនិងស្រុកកំណើតនិងប្រទេសជាតិ។

យុវជនអាណិកជនវៀតណាមចំនួន ១០៥ នាក់ចូលរួមជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២៦ បើកវគ្គសិក្សាថ្នាក់រៀនភាសាវៀតណាមរដូវក្តៅឆ្នាំ ២០២៦ នៅប្រទេសរ៉ូម៉ានី

អញ្ជើញចូលរួមនៅក្នុងពិធីបើកមានអនុរដ្ឋមន្ត្រីក្រសួងការបរទេស Le Thi Thu Hang ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនជាតិវៀតណាមនៅឯបរទេស Nguyen Trung Kien តំណាងសហភាពយុវជនកុម្មុយនីស្ត Ho Chi Minh ព្រមទាំងយុវជននិងនិស្សិតអាណិកជនជាង ១០០ នាក់អញ្ជើញមកពី ៣២ ប្រទេសនិងតំបន់ដែនដីបានត្រឡប់មកចូលរួមក្នុងជំរុំរដូវក្តៅវៀតណាម ២០២៦។

ការបើកជំរុំរដូវក្តៅវៀតណាម ២០២៦៖ ការបណ្តុះនូវក្តីស្រឡាញ់និងមោទនភាពចំពោះស្រុកកំណើត
យុវជននិងនិស្សិតអាណិកជនជាង ១០០ នាក់អញ្ជើញមកពី ៣២ ប្រទេសនិងតំបន់ដែនដីបានត្រឡប់មកចូលរួមក្នុងជំរុំរដូវក្តៅវៀតណាម ២០២៦។

ថ្លែងមតិបើកជំរុំរដូវក្តៅវៀតណាម ២០២៦ អនុរដ្ឋមន្ត្រីក្រសួងការបរទេស Le Thi Thu Hang បានសង្កត់ធ្ងន់ថា៖ ឆ្នាំ ២០២៦ គឺជាឆ្នាំដំបូងបង្អស់ដែលវៀតណាមឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយបន្ទាប់ពីមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្ស ហើយក៏ជាឆ្នាំដំបូងបង្អស់នៃការរៀបចំឡើងវិញនូវបណ្តាអង្គភាពរដ្ឋបាល បើកឡើងនូវលំហអភិវឌ្ឍន៍ថ្មីសម្រាប់បណ្តាមូលដ្ឋាននិងសម្រាប់ប្រទេសជាតិទាំងមូល ពីទីនោះបង្កើតបន្ថែមនូវកម្លាំងចលករដើម្បីពង្រីកសក្តានុពល ដាស់ឡើងនូវកម្លាំងច្នៃប្រឌិតព្រមទាំងឆ្ពោះទៅកាន់គោលដៅអភិវឌ្ឍន៍ឆាប់រហ័សជាងមុននិងមានចីរភាពជាងមុន។

ប្រធានបទនៃជំរុំរដូវក្តៅនាឆ្នាំនេះគឺ «ដំណើរនៃកេរដំណែល ការផ្សារភ្ជាប់ប្រភពដើម»។ នៅក្នុងរយៈពេល ១៤ ថ្ងៃនៃការប្រព្រឹត្តទៅនូវជំរុំរដូវក្តៅ ប្អូនៗនឹងរួមគ្នាធ្វើដំណើរឆ្លងកាត់ចម្ងាយផ្លូវជិត ១.៥០០ គីឡូម៉ែត្រ តាំងពីទីក្រុងហាណូយរហូតដល់ខេត្ត Khanh Hoa។ ប្អូនៗនឹងត្រឡប់ទៅសួរសុខទុក្ខស្រុកកំណើតលោកប្រធានឡុងប៊ិញ ទៅកាន់បណ្តាកេរដំណែលប្រវត្តិសាស្ត្រ បណ្តាកេរដំណែលវប្បធម៌របស់ប្រជាជាតិ ជួបប្រាស្រ័យជាមួយនិងប្រជាជននៅតាមតំបន់ដែនដីជាច្រើន ចូលរួមក្នុងបណ្តាសកម្មភាពសប្បុរសធម៌ ជួបប្រាស្រ័យទាក់ទងជាមួយនិងយុវជននៅក្នុងប្រទេសព្រមទាំងរួមគ្នាថែរក្សានិងផ្សព្វផ្សាយភាសាវៀតណាម។ ប្អូនៗក៏នឹងអញ្ជើញទៅកាន់មជ្ឈមណ្ឌលស្វែងយល់វិទ្យាសាស្ត្រ Quy Nhon ជួបប្រាស្រ័យជាមួយនិងនាយទាហានអនាគតនៃវិទ្យាស្ថានកងទ័ពជើងទឹក អុជធូបនៅឯតំបន់អនុស្សាវរីយ៍យុទ្ធជន Gac Ma ព្រមទាំងទៅទស្សនាផ្ទះតាំងពិព័រណ៍ Hoang Sa។

ការបើកជំរុំរដូវក្តៅវៀតណាម ២០២៦៖ ការបណ្តុះនូវក្តីស្រឡាញ់និងមោទនភាពចំពោះស្រុកកំណើត
អនុរដ្ឋមន្ត្រី Le Thi Thu Hang ថ្លែងមតិនៅក្នុងពិធីបើក។

«រាល់ចំណុចដៅធ្វើដំណើរត្រូវបានជ្រើសរើសជាមួយនិងបំណងប្រាថ្នាមួយគឺ៖ ជួយឱ្យប្អូនៗយល់ដឹងកាន់តែច្បាស់អំពីវៀតណាម យល់ដឹងពីប្រវត្តិសាស្ត្រដើម្បីបង្កើនមោទនភាព យល់ដឹងពីវប្បធម៌ដើម្បីបង្កើនក្តីស្រឡាញ់ យល់ដឹងពីមនុស្សជាតិដើម្បីបង្កើនការផ្សារភ្ជាប់ ព្រមទាំងយល់ដឹងពីវៀតណាមនាថ្ងៃនេះដើម្បីបង្កើនការជឿជាក់លើអនាគតរបស់ប្រទេសជាតិ» អនុរដ្ឋមន្ត្រី Le Thi Thu Hang បានសង្កត់ធ្ងន់។

អនុរដ្ឋមន្ត្រី Le Thi Thu Hang សង្ឃឹមថាប្អូនៗនឹងចំណាយពេលវេលាសង្កេតការណ៍ ជជែកពិភាក្សានិងឆ្លងកាត់ការពិសោធន៍ឱ្យបានពិតជាច្រើន ពីព្រោះតែរឿងដ៏មានតម្លៃបំផុតដែលជំរុញរដូវក្តៅនាំមកជូនគឺមិនមែនជាការដែលប្អូនៗបានធ្វើដំណើរឆ្លងកាត់ភូមិភាគដែនដីចំនួនប៉ុន្មាននោះឡើយ គឺវាជាបណ្តារឿងរ៉ាវដែលប្អូនៗមានអារម្មណ៍ទទួលដឹងបានអំពីប្រទេសជាតិនិងមនុស្សជាតិវៀតណាម។

ការបើកជំរុំរដូវក្តៅវៀតណាម ២០២៦៖ ការបណ្តុះនូវក្តីស្រឡាញ់និងមោទនភាពចំពោះស្រុកកំណើត
ឈុតសម្តែងមួយដែលសម្តែងដោយបណ្តាមិត្តអាណិកជន។

អនុរដ្ឋមន្ត្រី Le Thi Thu Hang មានបំណងប្រាថ្នាថា ទោះបីជាឋិតនៅទីណាក៏ដោយ ក៏ប្អូនៗតែងតែមានមោទនភាពខ្លួនឯងជាជនជាតិវៀតណាម តែងតែថែរក្សាភាសាវៀតណាម ថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិព្រមទាំងតែងតែឆ្ពោះទៅកាន់ស្រុកកំណើត។ «នៅពេលមានឱកាស ចូរចែករំលែកជាមួយនិងមិត្តភក្តិអន្តរជាតិអំពីវៀតណាមមួយប្រកបដោយសន្តិភាព មានភាពស្និទ្ធស្នាលព្រមទាំងកំពុងតែអភិវឌ្ឍន៍ប្រកបដោយភាពរស់រវើក។ នៅពេលមានលក្ខខណ្ឌ ចូរនាំយកបណ្តាចំណេះដឹង បទពិសោធន៍ព្រមទាំងការតភ្ជាប់ទាំងឡាយរបស់ខ្លួនត្រឡប់មកជាមួយនិងវៀតណាម។ ហើយប្រសិនបថ្ងៃណាមួយប្អូនៗជ្រើសរើសការត្រឡប់មកសិក្សារៀនសូត្រ ស្រាវជ្រាវ បង្កើតអាជីវកម្ម ឬក៏ធ្វើការងារនៅចំស្រុកកំណើត ខ្ញុំជឿជាក់ថាវៀតណាមនឹងតែងតែបើកទូលាយដើម្បីស្វាគមន៍ប្អូនៗ» អនុរដ្ឋមន្ត្រីមានការជឿជាក់យ៉ាងដូច្នេះ។

ជំនួសមុខឱ្យប្រតិភូជាង ១០០ នាក់ដែលចូលរួមក្នុងជំរុំរដូវក្តៅ មិត្ត Mai Hai Khoi អញ្ជើញមកពី Warsaw ប្រទេសប៉ូឡូញបានសម្តែងការអរគុណចំពោះក្រសួងការបរទេសនិងគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនជាតិវៀតណាមនៅឯបរទេសដែលបានចាត់តាំងកម្មវិធីជំរុំរដូវក្តៅដ៏មានអត្ថន័យនេះឡើង។ «ពួកយើងខ្ញុំសន្យាថានឹងធ្វើដំណើរប្រកបដោយភាពម៉ឺងម៉ាត់បំផុត ស្តាប់យ៉ាងយកចិត្តទុកដាក់បំផុតនិងលេងកម្សាន្តឱ្យបានសប្បាយរីករាយបំផុត។ ពួកយើងខ្ញុំនឹងថតរូបឱ្យបានច្រើនបំផុត ថតវីដេអូឱ្យបានច្រើនបំផុត។ បន្ទាប់មកនៅពេលត្រឡប់ទៅកាន់កន្លែងដែលកំពុងរស់នៅវិញ ពួកយើងខ្ញុំនឹងរៀបរាប់ប្រាប់មិត្តភក្តិនិងប្អូនៗតូចៗនៅក្នុងសហគមន៍ស្តាប់ជាភាសាវៀតណាម។ ពួកយើងខ្ញុំជឿជាក់ថាទោះបីជាធ្វើដំណើរទៅឆ្ងាយយ៉ាងណាក៏ដោយ ក៏ពួកយើងខ្ញុំនៅតែស្វែងរកឃើញផ្លូវត្រឡប់មកផ្ទះវិញជានិច្ច» Mai Hai Khoi បានសម្តែងការរំភើបយ៉ាងដូច្នេះ។

ការបើកជំរុំរដូវក្តៅវៀតណាម ២០២៦៖ ការបណ្តុះនូវក្តីស្រឡាញ់និងមោទនភាពចំពោះស្រុកកំណើត
បណ្តាអាណិកជនវ័យក្មេងនៅក្នុងកម្មវិធី។

រួមអារម្មណ៍រំភើបដូចគ្នា ប្អូនស្រី Anna Hoang អាណិកជនមកពីចក្រភពអង់គ្លេសបានឱ្យដឹងថា នេះគឺជាលើកទីមួយបង្អស់ដែលប្អូនបានចូលរួមក្នុងជំរុំរដូវក្តៅវៀតណាម ហេតុនេះហើយគឺមានអារម្មណ៍រំភើបយ៉ាងច្រើន អន្ទះសារលាយឡំជាមួយនិងក្តីបារម្ភនៅពេលមានឱកាសត្រឡប់មកកាន់ស្រុកកំណើតនិងបានជួបប្រាស្រ័យទាក់ទងជាមួយនិងមិត្តភក្តិស្រករគ្នាដ៏ច្រើនកុះករអញ្ជើញមកពីបណ្តាប្រទេសនិងតំបន់ដែនដីជាច្រើន។

«នៅក្នុងបណ្តាលើកត្រឡប់មកសួរសុខទុក្ខនាពេលមុនៗនេះ ខ្ញុំគ្រាន់តែមានឱកាសឆៀងចូលរដ្ឋធានីហាណូយនិងស្រុកកំណើត Hai Phong នៅក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំត្រូវបានទាក់ទាញចិត្តយ៉ាងរហ័សដោយសារតែសម្រស់ដ៏ស្រស់ស្អាតនៃបណ្តាទីក្រុងក៍ដូចជាទេសភាពធម្មជាតិរបស់វៀតណាម ហើយចាប់ពីពេលនោះមកគឺសន្យាចំពោះខ្លួនឯងថានឹងបន្តស្វែងយល់បណ្តាតំបន់ដែនដីជាច្រើនថែមទៀត។ ជាពិសេស ខ្ញុំមានបំណងប្រាថ្នាយ៉ាងខ្លាំងចង់ទៅកាន់ Hue ដែលជាកន្លែងត្រូវបានចាត់ទុកថាជាប្រភពដើមនៃអាវផាយប្រពៃណីវៀតណាម។ សេចក្តីស្រឡាញ់ដែលផ្តល់ជូនសម្រាប់សម្លៀកបំពាក់ជាតិគឺបានផ្តល់ការបំផុសគំនិតដើម្បីឱ្យខ្ញុំរចនាម៉ូដអាវផាយដោយខ្លួនឯងសម្រាប់បណ្តាកម្មវិធីដើរបង្ហាញម៉ូដសម្លៀកបំពាក់នៅឯចក្រភពអង់គ្លេស។ បន្ថែមពីលើនេះ ខ្ញុំក៏សង្ឃឹមថានឹងបានទស្សនាបណ្តារមណីយដ្ឋានល្បីៗដូចជាឈូងសមុទ្រ Ha Long Ninh Binh ឬក៏ Hoi An និងទីក្រុង Ho Chi Minh ផងដែរ។ ទោះបីជាបានដឹងពីសម្រស់ដ៏ស្រស់ស្អាតរបស់វៀតណាមតាមរយៈការរៀបរាប់ប្រាប់ រូបភាពព្រមទាំងបណ្តារឿងរ៉ាវនានាក៏ដោយ ក៏ខ្ញុំជឿជាក់ថាមានតែនៅពេលបានឆ្លងកាត់ការពិសោធន៍ដោយផ្ទាល់ប៉ុណ្ណោះ ទើបខ្ញុំអាចយល់ដឹងបានយ៉ាងស៊ីជម្រៅនិងពេញលេញជាងមុន»។

ការបើកជំរុំរដូវក្តៅវៀតណាម ២០២៦៖ ការបណ្តុះនូវក្តីស្រឡាញ់និងមោទនភាពចំពោះស្រុកកំណើត
Anna Hoang សម្តែងនូវឈុតរបាំផ្កាឈូកមួយនៅក្នុងកម្មវិធី។

«មិនត្រឹមតែត្រូវបានទាក់ទាញចិត្តដោយសារតែទេសភាពនិងប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ខ្ញុំថែមទាំងមានបំណងប្រាថ្នាយ៉ាងពិសេសចង់ស្វែងយល់ឱ្យបានកាន់តែស៊ីជម្រៅអំពីវប្បធម៌និងកេរដំណែលជាតិ។ ក្នុងនាមជាមនុស្សម្នាក់ដែលធំដឹងក្តីឡើងនៅឯប្រទេសអង់គ្លេស ខ្ញុំមានការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនវៀតណាម។ ខ្ញុំប្រាថ្នាចង់ស្វែងយល់រុករកនូវរាល់ទំនៀមទម្លាប់ ប្រពៃណី សិល្បៈ ក៏ដូចជាបណ្តាតម្លៃវប្បធម៌ពិសេសលក្ខណៈ។ ការដែលបានជួបប្រាស្រ័យនិងតភ្ជាប់ជាមួយនិងប្រជាជនមូលដ្ឋានគឺពិតជានឹងជួយឱ្យខ្ញុំពង្រីកការយល់ដឹងព្រមទាំងបង្កើនការគោរពស្រឡាញ់ចំពោះភាពសម្បូរបែបនិងភាពចម្រុះនៃវប្បធម៌វៀតណាម»។

បន្ថែមពីលើនេះ Anna Hoang បានឱ្យដឹងថាខ្លួនក៏កំពុងតែទន្ទឹងរង់ចាំយ៉ាងខ្លាំងដើម្បីបានជួបជាមួយនិងបណ្តាមិត្តវ័យក្មេងវៀតណាមអញ្ជើញមកពីប្រទេសជាច្រើននៅលើពិភពលោក។ នេះគឺជាឱកាសដ៏មានតម្លៃដើម្បីឱ្យបណ្តាមនុស្សដែលមានប្រភពដើមរួមគ្នា ប៉ុន្តែធំដឹងក្តីឡើងនៅក្នុងបណ្តាមជ្ឈដ្ឋានខុសៗគ្នាអាចចែករំលែករឿងរ៉ាវព្រមទាំងទស្សនវិស័យរបស់ខ្លួន។ ប្អូនស្រីជឿជាក់ថារាល់ការតភ្ជាប់ទាំងនេះនឹងរួមចំណែកបង្កើតឡើងនូវសហគមន៍ផ្សារភ្ជាប់មួយ ដែលជាកន្លែងដែលមនុស្សម្នាក់ៗសុទ្ធសឹងតែអាចស្វែងរកឃើញនូវភាពស្រដៀងគ្នានៃអារម្មណ៍និងមោទនភាពអំពីអត្តសញ្ញាណវៀតណាម។

ជាចុងក្រោយ Anna Hoang ជឿជាក់ថានេះនឹងក្លាយទៅជាការពិសោធន៍មួយដ៏មានអត្ថន័យនិងមានឥទ្ធិពលយ៉ាងស៊ីជម្រៅចំពោះខ្លួនឯងផ្ទាល់។ «ខ្ញុំនឹងមានឱកាសតភ្ជាប់កាន់តែស៊ីជម្រៅជាមួយនិងប្រភពដើម យល់ដឹងកាន់តែច្បាស់អំពីជីវិតរបស់ក្រុមគ្រួសារនិងដូនតា ទន្ទឹមនឹងនោះកសាងបណ្តាទំនាក់ទំនងដ៏ល្អប្រសើរជាមួយនិងប្រជាជននៅក្នុងប្រទេសក៏ដូចជាបណ្តាមិត្តវ័យក្មេងដែលមានស្ថានភាពរួមគ្នា។ ជាមួយនិងបំណងប្រាថ្នាចង់រួមចំណែកថែរក្សានិងផ្សព្វផ្សាយវប្បធម៌វៀតណាម ខ្ញុំពិតជាមានសេចក្តីសុខណាស់នៅពេលបានចូលរួមក្នុងជំរុំរដូវក្តៅវៀតណាម ២០២៦ ព្រមទាំងឆ្លងកាត់បទពិសោធន៍នៃកម្មវិធីដ៏មានអត្ថន័យមួយនេះ» ប្អូនស្រីបាននិយាយ៕

ចំណុចថ្មីៗនៃអនុក្រឹត្យលេខ ២០០/២០២៦/NĐ-CP ដែលសហគ្រាសបោះផ្សាយសញ្ញាបណ្ណត្រូវយកចិត្តទុកដាក់ ចំណុចថ្មីៗនៃអនុក្រឹត្យលេខ ២០០/២០២៦/NĐ-CP ដែលសហគ្រាសបោះផ្សាយសញ្ញាបណ្ណត្រូវយកចិត្តទុកដាក់

យុគសម័យ - រដ្ឋាភិបាលទើបតែបានប្រកាសដាក់ឱ្យប្រើប្រាស់នូវអនុក្រឹត្យលេខ ២០០/២០២៦/NĐ-CP ដែលចែងអំពីការផ្តល់ជូនលក់សញ្ញាបណ្ណសាជីវកម្មជាលក្ខណៈបុគ្គលនៅក្នុងទីផ្សារក្នុងស្រុក និងការផ្តល់ជូនលក់សញ្ញាបណ្ណសាជីវកម្មទៅកាន់ទីផ្សារអន្តរជាតិ។

សន្និសីទវីអិនអិនអាយស៊ី អ៊ីនធឺណិត ឆ្នាំ ២០២៦៖ ជម្រុញការដាក់ឱ្យប្រើប្រាស់ IPv6-Only បង្កើតកម្លាំងចលករអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឌីជីថលជាតិ សន្និសីទវីអិនអិនអាយស៊ី អ៊ីនធឺណិត ឆ្នាំ ២០២៦៖ ជម្រុញការដាក់ឱ្យប្រើប្រាស់ IPv6-Only បង្កើតកម្លាំងចលករអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឌីជីថលជាតិ

យុគសម័យ - នាថ្ងៃទី ១៩ ខែមិថុនា នៅទីក្រុងហូជីមិញ មជ្ឈមណ្ឌលអ៊ីនធឺណិតវៀតណាម (VNNIC - ស្ថិតក្រោមក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា) បានរៀបចំសន្និសីទ VNNIC Internet Conference 2026 ក្រោមប្រធានបទ "ការដាក់ឱ្យប្រើប្រាស់ IPv6-Only – កម្លាំងចលករអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឌីជីថលជាតិ"។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងប្រពៃណីវៀតណាម-អាល់ហ្សេរី
ការបើកជំរុំរដូវក្តៅវៀតណាម ២០២៦៖ ការបណ្តុះនូវក្តីស្រឡាញ់និងមោទនភាពចំពោះស្រុកកំណើត
ចំណុចរបត់ប្រវត្តិសាស្ត្រនៅក្នុងទំនាក់ទំនងវៀតណាម-ហ្វីលីពីន
វៀតណាម-ហ្វីលីពីន៖ ពីក្របខ័ណ្ឌនៃទំនាក់ទំនងថ្មីឆ្ពោះទៅកាន់កម្លាំងរុញច្រានសហប្រតិបត្តិការសេដ្ឋកិច្ចមានសារធាតុ
៥០ ឆ្នាំនៃទំនាក់ទំនងការទូតវៀតណាម-ហ្វីលីពីន៖ ដំណើរផ្លូវយុទ្ធសាស្ត្រឆ្ពោះទៅកាន់អនាគតដ៏ស្រស់បំព្រង