យុគសម័យ - នៅក្នុងឱកាសដែលអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam ព្រមទាំងលោកជំទាវរៀបនឹងអញ្ជើញទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅហ្វីលីពីន ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហ្វីលីពីន Lai Thai Binh បានចែករំលែកជាមួយនិងសារព័ត៌មានពិភពលោក និងវៀតណាម អំពីអត្ថន័យព្រមទាំងបណ្តាចំណុចធ្ងន់ធ្ងរនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។
| ហ្វីលីពីនត្រៀមខ្លួនសហការជាមួយវៀតណាមដើម្បីធានាការផ្គត់ផ្គង់អង្ករ ប្រធានាធិបតីហ្វីលីពីន និងភរិយាទទួលស្គាល់បរិយាកាសវៀតណាមតេត |
សូមឯកអគ្គរដ្ឋទូតឱ្យដឹងអំពីអត្ថន័យព្រមទាំងបណ្តាចំណុចធ្ងន់ធ្ងរនៅក្នុងដំណើរទស្សនកិច្ចថ្នាក់រដ្ឋមកកាន់ហ្វីលីពីននាឱកាសនេះរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam?
ដំណើរទស្សនកិច្ចថ្នាក់រដ្ឋមកកាន់សាធារណរដ្ឋហ្វីលីពីនរបស់សមមិត្ត To Lam អគ្គលេខាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម គឺប្រព្រឹត្តទៅនៅក្នុងបរិបទដែលប្រទេសទាំងពីរឆ្ពោះទៅកាន់ការប្រារព្ធខួបលើកទី ៥០ នៃទំនាក់ទំនងការទូត (១២/៧/១៩៧៦-១២/៧/២០២៦)។ នេះគឺជាចំណុចរបត់ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់មួយ កត់ត្រានូវលើកដំបូងបង្អស់បន្ទាប់ពីរយៈពេលកន្លះសតវត្សរ៍ ដែលអ្នកដឹកនាំកំពូលនៃបក្សនិងរដ្ឋវៀតណាមចាត់តាំងអនុវត្តដំណើរទស្សនកិច្ចជាផ្លូវការមកកាន់ហ្វីលីពីន។
នៅក្នុងបរិបទដែលស្ថានការណ៍តំបន់និងអន្តរជាតិគឺបន្តមានការប្រែប្រួលយ៉ាងស្មុគស្មាញ ដំណើរទស្សនកិច្ចគឺអះអាងយ៉ាងខ្លាំងក្លានូវខ្សែបន្ទាត់កិច្ចការបរទេសឯករាជ្យ ម្ចាស់ការ ធ្វើឱ្យសម្បូរបែបព្រមទាំងធ្វើពហុភាគីភាវូបនីយកម្មរបស់វៀតណាម ដូចដែលត្រូវបានសង្កត់ធ្ងន់នៅក្នុងមហាសន្និបាតបក្សលើកទី ១៤។ តាមរយៈដំណើរទស្សនកិច្ច បក្សនិងរដ្ឋយើងខ្ញុំបង្ហាញពីការចាត់ទុកជាសំខាន់កម្រិតខ្ពស់ចំពោះហ្វីលីពីន ដែលជាប្រទេសជិតខាងដ៏ស្និទ្ធស្នាលឋិតនៅជាប់ជាមួយនិងសមុទ្រខាងកើត ទន្ទឹមនឹងនោះអះអាងនូវការប្តេជ្ញាចិត្តនាំទំនាក់ទំនងទ្វេភាគីអភិវឌ្ឍន៍ឡើងដល់កម្រិតកម្ពស់ថ្មីមួយប្រកបដោយភាពលំនឹង ចីរភាពព្រមទាំងមានសារធាតុជាងមុន។
ចំពោះប្រទេសទាំងពីរ ដំណើរទស្សនកិច្ចបង្កើតបានជាឱកាសដ៏មានសារៈសំខាន់មួយដើម្បីបង្កើនទំនុកចិត្តនយោបាយ ពង្រឹងបណ្តាសសរទ្រូងសហប្រតិបត្តិការស្នូលព្រមទាំងជំរុញការសម្របសម្រួលដោះស្រាយបណ្តាបញ្ហាតំបន់ក៍ដូចជាសកលលោក។
![]() |
| អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam ព្រមទាំងលោកជំទាវនឹងអញ្ជើញទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅហ្វីលីពីនចាប់ពីថ្ងៃទី ៣១ ខែឧសភា ដល់ថ្ងៃទី ១ ខែមិថុនា។ |
ចំពោះតំបន់ ក្នុងពេលដែលហ្វីលីពីនទទួលរ៉ាប់រងតួនាទីជាប្រធាន ASEAN ឆ្នាំ ២០២៦ ជាមួយនិងប្រធានបទ «រួមគ្នាដឹកនាំនាវាអនាគតរួម» ការគាំទ្រព្រមទាំងការរួមដំណើរជាលក្ខណៈជាក់ស្តែងរបស់វៀតណាមនឹងរួមចំណែកពង្រឹងសាមគ្គីភាព តួនាទីមជ្ឈមណ្ឌលរបស់ ASEAN ជំរុញតំបន់អាស៊ីអាគ្នេយ៍មួយប្រកបដោយសន្តិភាព ស្ថិរភាព វិបុលភាពព្រមទាំងភាពខ្លួនទីពឹងខ្លួន ទន្ទឹមនឹងនោះរួមចំណែកចូលទៅក្នុងសន្តិភាព សហប្រតិបត្តិការព្រមទាំងការអភិវឌ្ឍរួមរបស់តំបន់និងនៅលើពិភពលោក។
ក្រឡេកមើលឡើងវិញនូវរយៈពេល ៥ ទសវត្សរ៍នៃទំនាក់ទំនងទ្វេភាគីក៍ដូចជាការអភិវឌ្ឍនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រក្នុងរយៈពេលកន្លងទៅនេះ តើឯកអគ្គរដ្ឋទូតអាចសង្កត់ធ្ងន់លើបណ្តាចំណុចលេចធ្លោបំផុតនៅក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបានដែរឬទេ?
ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ហ្វីលីពីនគឺកំពុងតែអភិវឌ្ឍន៍ប្រកបដោយភាពវិជ្ជមាន គ្រប់ជ្រុងជ្រោយព្រមទាំងមានសារធាតុនៅលើវិស័យគន្លឹះជាច្រើន។
អំពីនយោបាយ-ការទូត ភាគីទាំងពីររក្សាជាប្រចាំនូវបណ្តាបណ្តាញទាក់ទងថ្នាក់ខ្ពស់ប្រកបដោយភាពបត់បែនតាមរយៈការផ្លាស់ប្តូរគណៈប្រតិភូ លិខិតស្នាម ការសន្ទនាតាមទូរស័ព្ទព្រមទាំងការជួបប្រាស្រ័យនៅក្រៅកិច្ចប្រជុំនៃបណ្តាវេទិកាពហុភាគី ពីទីនោះពង្រឹងទំនុកចិត្តនយោបាយព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការជាក់លាក់។ ដំណើរអញ្ជើញចូលរួមកិច្ចប្រជុំកំពូល ASEAN លើកទី ៤៨ នៅ Cebu របស់គណៈប្រតិភូវៀតណាមដឹកនាំដោយនាយករដ្ឋមន្ត្រីរដ្ឋភិបាល Le Minh Hung នាពេលថ្មីៗកន្លងទៅនេះ បានបង្កើតកម្លាំងចលករថ្មី បង្ហាញពីការគាំទ្រយ៉ាងខ្លាំងក្លារបស់វៀតណាមដែលផ្តល់ជូនសម្រាប់ហ្វីលីពីននៅក្នុងឋានៈជាប្រធាន ASEAN ឆ្នាំ ២០២៦។
អំពីសន្តិសុខ-ការការពារជាតិ ប្រទេសទាំងពីររក្សាប្រកបដោយប្រសិទ្ធភាពនូវបណ្តាយន្តការសន្ទនានិងការប្រាស្រ័យទាក់ទងតាំងពីថ្នាក់ក្រសួងរហូតដល់បណ្តាប្រភេទទ័ពនិងកងទ័ព។ រហូតមកដល់ពេលនេះ បានចាត់តាំងការសន្ទនានយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្ត្រីចំនួន ៧ លើក (លើកចុងក្រោយបង្អស់នាខែវិច្ឆិកា ឆ្នាំ ២០២៥ នៅវៀតណាម) ការពិគ្រោះយោបល់កងទ័ពជើងទឹកចំនួន ១០ លើក ការពិគ្រោះយោបល់កងទ័ពជើងអាកាសចំនួន ៣ លើកព្រមទាំងកិច្ចប្រជុំចំនួន ២ លើករវាងកងកម្លាំងនគរបាលការពារឆ្នេរវៀតណាមជាមួយនិងកងកម្លាំងការពារឆ្នេរសមុទ្រហ្វីលីពីន។
កិច្ចសហប្រតិបត្តិការប្រពៃណីអំពីការហ្វឹកហ្វឺន ការស្វែងរកសង្គ្រោះ ការផ្លាស់ប្តូរបទពិសោធន៍គឺបន្តអភិវឌ្ឍន៍ ទន្ទឹមនឹងនោះបើកទូលាយទៅកាន់បណ្តាវិស័យថ្មីៗដូចជាឧស្សាហកម្មការពារជាតិ ភស្តុភារព្រមទាំងយោធវេជ្ជសាស្ត្រ។ នាខែសីហា ឆ្នាំ ២០២៤ ក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ Phan Van Giang ភាគីទាំងពីរបានចុះហត្ថលេខាលើលិខិតសម្តែងចេតនាចំនួនពីរច្បាប់ស្តីពីការជួយសង្គ្រោះមនុស្សធម៌-ការជួយសង្គ្រោះគ្រោះមហន្តរាយនៅលើសមុទ្រនិងកិច្ចសហប្រតិបត្តិការយោធវេជ្ជសាស្ត្រ។ ប្រទេសទាំងពីរក៏បានសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការបង្ការបង្ក្រាបបទល្មើសឆ្លងដែន សន្តិសុខមនុស្សជាតិ ការធ្វើបត្យាប័នព្រមទាំងការលើកកម្ពស់សមត្ថភាពអនុវត្តច្បាប់ ទន្ទឹមនឹងនោះកាន់តែយកចិត្តទុកដាក់ចំពោះបណ្តាការប្រឈមសន្តិសុខមិនមែនប្រពៃណី។
អំពីសេដ្ឋកិច្ច-ពាណិជ្ជកម្ម-ការវិនិយោគ ផលទុនពាណិជ្ជកម្មទ្វេភាគីសរុបមានការកើនឡើងដ៏គួរឱ្យចាប់អារម្មណ៍ជាមួយនិងល្បឿនជាមធ្យមជាង ១០% ក្នុងមួយឆ្នាំនៅក្នុងដំណាក់កាល ២០១៥-២០២៥ តាំងពី ២,៩២ ពាន់លានដុល្លារអាមេរិកឡើងដល់ ៧,៨ ពាន់លានដុល្លារអាមេរិក។ បច្ចុប្បន្ននេះ វៀតណាមគឺជាដៃគការពាណិជ្ជកម្មធំទី ១១ របស់ហ្វីលីពីន។ រចនាសម្ព័ន្ធទំនិញកាន់តែមានភាពសម្បូរបែបជាមួយនិងក្រុមមុខទំនិញនាំចេញបង្គោលជិត ៤០ ក្រុមមកពីវៀតណាម។ កិច្ចសហប្រតិបត្តិការវិនិយោគពីវៀតណាមទៅកាន់ហ្វីលីពីនបានកើនឡើងយ៉ាងខ្លាំងក្លានៅក្នុងបណ្តាឆ្នាំថ្មីៗកន្លងទៅនេះ។ គិតតែក្នុងឆ្នាំ ២០២៥ សម្រេចបានជាង ៩២ លានដុល្លារអាមេរិក ក្តោបក្តាប់ជិត ៧_០% នៃទុនសរុបបង្គរ (១៣៣ លានដុល្លារអាមេរិក)។ បណ្តាគម្រោងការគឺផ្តោតសំខាន់ទៅលើវិស័យបំប្លែងបៃតង រថយន្តតាក់ស៊ីដើរដោយថាមពលអគ្គិសនីព្រមទាំងបច្ចេកវិទ្យាខ្ពស់ បើកឡើងនូវកម្លាំងចលករថ្មីសម្រាប់ហេដ្ឋារចនាសម្ព័ន្ធនិងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ហ្វីលីពីន។
អំពីទេសចរណ៍ បរិមាណភ្ញៀវហ្វីលីពីនអញ្ជើញមកកាន់វៀតណាមបានកើនឡើងជាង ៤ ដងនៅក្នុងរយៈពេលមិនដល់ ១០ ឆ្នាំនោះឡើយ តាំងពី ១១០.៩៦៧ លើកនាក់ (២០១៦) ឡើងដល់ ៤៨២.១៧៣ លើកនាក់ (២០២៥)។ ត្រឹមតែនៅក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២៦ នេះប៉ុណ្ណោះ តួលេខនេះគឺសម្រេចបានប្រហែល ២៣៦.០០០ លើកនាក់ (កើនឡើង ៧៣,៤%) ជួយឱ្យហ្វីលីពីនជាលើកដំបូងបង្អស់បានចូលទៅក្នុង Top ១០ នៃទីផ្សារបញ្ជូនភ្ញៀវធំបំផុតរបស់វៀតណាម។ ការបើកទូលាយខ្សែជើងហោះហើរត្រង់ដោយក្រុមហ៊ុនអាកាសចរណ៍ចំនួន ៥ ក្រុម (Vietnam Airlines, Philippine Airlines, Vietjet Air, Cebu Pacific, AirAsia) គឺបានរួមចំណែកយ៉ាងមានសារៈសំខាន់ចូលទៅក្នុងសមិទ្ធផលមួយនេះ។
![]() |
| ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហ្វីលីពីន Lai Thai Binh។ |
អំពីពលកម្ម ទោះបីជាទំហំនៅមានកម្រិតល្មមៗក៏ដោយ ប៉ុន្តែកិច្ចសហប្រតិបត្តិការពលកម្មគឺមានសក្តានុពលជាច្រើនដោយសារតែតម្រូវការកាន់តែលូតលាស់ឡើងរបស់ភាគីទាំងពីរ។ ហ្វីលីពីនមានប្រៀបខ្លាំងខាងពលកម្មប្រើប្រាស់ភាសាអង់គ្លេសបានល្អព្រមទាំងត្រូវបានបណ្តុះបណ្តាលប្រកបដោយលក្ខណៈវិជ្ជាជីវៈ ក្នុងពេលដែលពលករវៀតណាមលេចធ្លោឡើងជាមួយនិងសមត្ថភាពរៀនសូត្របានឆាប់រហ័សនិងស៊ូទ្រាំនឹងសម្ពាធបានខ្ពស់។ ភាគីទាំងពីរកំពុងជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងបណ្តាវិស័យសាស្ត្រាចារ្យ ជំនាញការបច្ចេកវិទ្យា អ្នកគ្រប់គ្រង សេវាកម្មថែទាំព្រមទាំងជាងមានជំនាញ។
នៅក្នុងបរិបទសេដ្ឋកិច្ចតំបន់និងអន្តរនាពេលបច្ចុប្បន្ន ក៏ដូចជាតម្រូវការនិងគោលដៅអភិវឌ្ឍន៍របស់ប្រទេសនីមួយៗ តើឯកអគ្គរដ្ឋទូតអាចឱ្យដឹងអំពីបណ្តាចំណុចធ្ងន់ធ្ងរដែលភាគីទាំងពីរត្រូវជំរុញនាពេលខាងមុខបានដែរឬទេ?
ទោះបីជាសម្រេចបានជំហានវិវឌ្ឍន៍ដ៏មានសារៈសំខាន់ជាច្រើនក៏ដោយ ប៉ុន្តែទំនាក់ទំនងវៀតណាម-ហ្វីលីពីនគឺនៅមិនទាន់សមស្របទៅនឹងសក្តានុពលរបស់ប្រទេសទាំងពីរដែលមានចំនួនប្រជាជនសរុបជាង ២២០ លាននាក់ ទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្រដ៏មានសារៈសំខាន់ព្រមទាំងខឿនសេដ្ឋកិច្ចដែលមានលក្ខណៈបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមកខ្ពស់នោះឡើយ។ ជាមួយនិងខឿនគ្រឹះទំនុកចិត្តនយោបាយកាន់តែមានភាពរឹងមាំ ទំនាក់ទំនងទ្វេភាគីគឺកំពុងមានលំហធំធេងដើម្បីអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាទាំងទៅលើទំហំទទឹងព្រមទាំងជម្រៅ។
ពាណិជ្ជកម្ម-ការវិនិយោគ គោលដៅសម្រេចបាន ១០ ពាន់លានដុល្លារអាមេរិកនៃផលទុនពាណិជ្ជកម្មគឺអាចធ្វើទៅបានទាំងស្រុង ប្រសិនបើភាគីទាំងពីរលុបបំបាត់ចោលភាពស្មុគស្មាញនៃបណ្តានីតិវិធី ជំរុញយ៉ាងខ្លាំងក្លាព្រមទាំងតភ្ជាប់សហគ្រាស។ ការធ្វើឱ្យពេញលេញនូវឡូជីស្ទីកព្រមទាំងការតភ្ជាប់ផ្លូវសមុទ្រនឹងរួមចំណែកកាត់បន្ថយការចំណាយ លើកកម្ពស់ប្រសិទ្ធភាពនៃការផ្លាស់ប្តូរទំនិញទៅវិញទៅមក។
![]() |
| ឯកអគ្គរដ្ឋទូត Lai Thai Binh ថតរូបអនុស្សាវរីយ៍រួមគ្នាជាមួយនិងប្រធានាធិបតីហ្វីលីពីន Ferdinand R. Marcos Jr. ព្រមទាំងលោកជំទាវទីមួយ Liza Araneta នៅឯវិមានប្រធានាធិបតីហ្វីលីពីន។ |
កសិកម្មនិងសន្តិសុខស្បៀងអាហារ ពីទំនាក់ទំនងទិញលក់ប្រពៃណី ប្រទេសទាំងពីរត្រូវឆ្ពោះទៅកាន់យន្តការសហប្រតិបត្តិការយូរអង្វែង ធ្វើឱ្យមានភាពលំនឹងនូវខ្សែសង្វាក់ផ្គត់ផ្គង់ ទន្ទឹមនឹងនោះបើកទូលាយកិច្ចសហប្រតិបត្តិការកសិកម្មឆ្លាតវៃ ការវារីវប្បកម្មព្រមទាំងការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ ដែលសុទ្ធសឹងជាបណ្តានិន្នាការធំៗប្រកបដោយសក្តានុពលពេញលេញ។
សេដ្ឋកិច្ចសមុទ្រ ជាមួយនិងប្រៀបខ្លាំងជាប្រទេសដែនកោះនិងឆ្នេរសមុទ្រទាំងពីរ ភាគីទាំងពីរគឺមានសក្តានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការទាញយកផលប្រកបដោយចីរភាព ការដឹកជញ្ជូនតាមផ្លូវសមុទ្រព្រមទាំងថាមពលកកើតឡើងវិញនៅក្រៅឆ្នេរ។
ការអប់រំ-ការបណ្តុះបណ្តាល-សេដ្ឋកិច្ចឌីជីថល ហ្វីលីពីនមានប្រៀបខ្លាំងអំពីប្រភពធនធានមនុស្សភាសាអង់គ្លេសនិងវិស័យ BPO ក្នុងពេលដែលវៀតណាមមានប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាប្រកបដោយភាពរស់រវើក។ ភាគីទាំងពីរអាចបង្កើនកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលធនធានមនុស្សឌីជីថល បញ្ញាសិប្បនិម្មិត សន្តិសុខបណ្តាញអ៊ីនធឺណិត fintech ព្រមទាំងការតភ្ជាប់បណ្តាសាកលវិទ្យាល័យនិងមូលដ្ឋានអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ។
![]() |
| ឯកអគ្គរដ្ឋទូត Lai Thai Binh ព្រមទាំងបណ្តាប្រតិភូអញ្ជើញចូលរួមនៅក្នុងសម័យពិភាក្សាពិសេសមួយជាមួយនិងនិស្សិត ដោយផ្តោតសំខាន់ទៅលើជីវិតនិងកេរដំណែលរបស់ប្រធាន Ho Chi Minh ព្រមទាំងវីរបុរសជាតិហ្វីលីពីននៅឯសាកលវិទ្យាល័យហ្វីលីពីននាថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៥។ |
ការបំប្លែងបៃតង តម្រូវការធ្វើទំនើបកម្មចរាចរណ៍ព្រមទាំងការបំប្លែងថាមពលរបស់ហ្វីលីពីនបើកឡើងនូវឱកាសដ៏ធំធេងសម្រាប់សហគ្រាសវៀតណាម ជាពិសេសគឺនៅក្នុងវិស័យរថយន្តអគ្គិសនី ដូចជាការបញ្ជាក់បង្ហាញតាមរយៈការបើកទូលាយយ៉ាងឆាប់រហ័សរបស់ GSM (Vingroup) នៅចំទីផ្សារមួយនេះ។
ទំនាក់ទំនងវៀតណាម-ហ្វីលីពីនគឺមិនត្រឹមតែនាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជាតិទាំងពីរប៉ុណ្ណោះទេ គឺថែមទាំងជាសសរទ្រូងដ៏មានសារៈសំខាន់រួមចំណែកពង្រឹងសាមគ្គីភាព ASEAN រក្សាតួនាទីមជ្ឈមណ្ឌលរបស់ ASEAN នៅក្នុងតំបន់និងនៅលើពិភពលោក។ នៅក្នុងបរិបទភូមិសាស្ត្រនយោបាយដែលនៅមានកត្តាស្មុគស្មាញជាច្រើន កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរគឺជាការបញ្ជាក់បង្ហាញយ៉ាងរស់រវើកសម្រាប់ស្មារតីម្ចាស់ការយុទ្ធសាស្ត្រ ដើម្បីសន្តិភាព ស្ថិរភាពព្រមទាំងវិបុលភាពរួម។
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកអគ្គរដ្ឋទូត!
យោងតាមនាយកដ្ឋានស្ថិតិហ្វីលីពីន ក្នុងរយៈពេល ៥ខែកន្លងទៅនេះ ហ្វីលីពីនបាននាំចូលអង្ករពីវៀតណាមចំនួន ១,៥លានតោន ស្មើនឹងជិត ៩០% នៃអង្ករសរុបចំនួនជាង ១,៦លានតោន ដែលបាននាំចូលប្រទេសនេះ។ |
ប្រធាន FDA ហ្វីលីពីន លោក Rolando Enrique Domingo បានគូសបញ្ជាក់ប្រាប់សន្និសីទសារព័ត៌មានមួយថា រហូតមកទល់ពេលនេះ វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន AstraZeneca មិនមានហានិភ័យអ្វីនោះទេ។ |




មតិពីមិត្តអ្នកអាន