យុគសម័យ - នៅទីស្នាក់ការស្ថានទូតវៀតណាមប្រចាំនៅប្រទេសរ៉ូម៉ានី ទើបតែបានប្រព្រឹត្តទៅពិធីបើកវគ្គសិក្សាថ្នាក់រៀនភាសាវៀតណាមរដូវក្តៅឆ្នាំ ២០២៦ ដែលជាការចាប់ផ្តើមរដូវក្តៅដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅចំពោះជំនាន់វ័យក្មេងនៃសហគមន៍ប្រជាជនវៀតណាមនៅប្រទេសរ៉ូម៉ានី។
| សប្តាហ៍វិស័យទឹកវៀតណាមឆ្នាំ ២០២៦៖ ជំរុញការផ្លាស់ប្តូរឌីជីថល លើកកម្ពស់សមត្ថភាពបន្ស៊ាំខ្លួននៃវិស័យទឹក រដ្ឋាភិបាលប្រគល់សូចនាករកំណើនឆ្នាំ ២០២៦ និងដំណាក់កាល ២០២៦ - ២០៣០ ចំពោះបណ្តាមូលដ្ឋាន |
នេះគឺជាសកម្មភាពប្រចាំឆ្នាំ ដែលត្រូវបានចាត់តាំងដោយសមាគមប្រជាជនវៀតណាមនៅប្រទេសរ៉ូម៉ានី សហការជាមួយស្ថានទូតវៀតណាមប្រចាំនៅប្រទេសរ៉ូម៉ានី សំដៅអប់រំជំនាន់វ័យក្មេងវៀតណាមនៅប្រទេសរ៉ូម៉ានី ឱ្យចេះថែរក្សា និងពង្រីកប្រពៃណី អត្តសញ្ញាណវប្បធម៌ជាតិ ពិសេសគឺភាសាវៀតណាម។ កម្មវិធីសិក្សាក៏រួមបញ្ចូលទាំងបណ្តាសកម្មភាពកម្សាន្តក្រៅថ្នាក់រៀនជាក្រុមដ៏ទាក់ទាញ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។
![]() |
| ឯកអគ្គរដ្ឋទូត Le Vinh Thang ថ្លែងមតិនៅក្នុងពិធីបើកវគ្គសិក្សា។ |
ថ្លែងមតិនៅក្នុងពិធី ឯកអគ្គរដ្ឋទូត Le Vinh Thang បានសង្កត់ធ្ងន់ថា៖ «ការថែរក្សា និងពង្រីកភាសាវៀតណាមនៅក្នុងសហគមន៍ មិនត្រឹមតែជាការថែរក្សាភាសាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការថែរក្សាអត្តសញ្ញាណ ប្រពៃណីសីលធម៌ និងការតភ្ជាប់ដ៏ពិសិដ្ឋជាមួយមាតុភូមិផងដែរ»។
![]() |
| ប្អូនៗកុមារា កុមារី ចូលរួមក្នុងថ្នាក់រៀន។ |
លោក Pham Duy Hung ប្រធានសមាគមប្រជាជនវៀតណាមនៅប្រទេសរ៉ូម៉ានី តាងនាមឱ្យគណៈកម្មការចាត់តាំង និងបណ្តាអាណាព្យាបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្ថានទូត បណ្តាសមាគម លោកគ្រូអ្នកគ្រូ និងអ្នកស្ម័គ្រចិត្ត ព្រមទាំងបណ្តាបុគ្គល និងសហគ្រាស ដែលបានរួមដំណើរ គាំទ្រដល់ថ្នាក់រៀនទាំងផ្នែកមូលដ្ឋានសម្ភារៈ កម្លាំងពលកម្ម និងស្មារតី បង្កើតបាននូវបរិស្ថានសិក្សារៀនសូត្រដ៏រីករាយ រាក់ទាក់ និងមានប្រយោជន៍សម្រាប់ប្អូនៗ៕
យុគសម័យ - នាថ្ងៃទី ១៨ ខែមិថុនា នៅក្នុងក្របខ័ណ្ឌនៃមហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៦ និងឆ្ពោះទៅរកការប្រារព្ធខួបអនុស្សាវរីយ៍លើកទី ១០១ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ១៩២៥ - ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៦) អ្នកសារព័ត៌មានជាង ៥០ នាក់អញ្ជើញមកពីប្រទេសឡាវ កម្ពុជា ... |
យុគសម័យ - គណៈកម្មាធិការប្រជាជនខេត្ត Gia Lai ទើបតែបានដាក់ចេញនូវបណ្តាផែនការដាក់ពង្រាយកិច្ចសហប្រតិបត្តិការឆ្នាំ ២០២៦ ជាមួយខេត្តចំនួន ៤ ភាគខាងត្បូងឡាវ និងខេត្តចំនួន ៣ ភាគភូមិភាគឥសានកម្ពុជា សំដៅធ្វើឱ្យជាក់ស្តែងនូវបណ្តាកំណត់ហេតុនៃការយោគយល់គ្នាសហប្រតិបត្តិការដំណាក់កាល ២០២៦-២០៣០។ នេះគឺជាជំហានដើរដ៏សំខាន់ រួមចំណែកបង្កើនទំនាក់ទំនងមិត្តភាព ជម្រុញការផ្សារភ្ជាប់ការអភិវឌ្ឍ និងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបណ្តាមូលដ្ឋានជាប់ព្រំដែននៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា។ |
thoidai.com.vn


មតិពីមិត្តអ្នកអាន