យុគសម័យ - កិច្ចការបរទេសប្រជាជន ត្រូវតែផ្លាស់ប្តូរយ៉ាងខ្លាំងក្លាពីការប្រាស្រ័យទាក់ទងមិត្តភាព ទៅជាការតភ្ជាប់ប្រភពធនធាន ភ្ជាប់យ៉ាងតឹងរ៉ឹងជាមួយបណ្តាគោលដៅអភិវឌ្ឍន៍របស់រដ្ឋធានី និងប្រទេសជាតិ។ នេះគឺជាទិសដៅតម្រង់ផ្លូវដែលត្រូវបានថ្នាក់ដឹកនាំសហភាពបណ្តាអង្គការមិត្តភាពវៀតណាម និងតំណាងក្រសួងការបរទេស សង្កត់ធ្ងន់ សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចការបរទេសប្រជាជន រួមចំណែកអនុវត្តបណ្តាគោលដៅអភិវឌ្ឍន៍រដ្ឋធានីក្នុងដំណាក់កាលថ្មី។
| សេចក្តីសម្រេចចិត្តលេខ ០៦-NQ/TW៖ ជំរុញកិច្ចការបរទេសប្រជាជនឱ្យឈានចូលជម្រៅស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង «កិច្ចការបរទេសប្រជាជន៖ ការសម្របខ្លួនដើម្បីឆ្លើយតបនឹងជំងឺរាតត្បាត» |
ក្រុមភារកិច្ចស្នូលទាំង ៤
នាថ្ងៃទី ២ ខែកក្កដា នៅទីក្រុងហាណូយ សហភាពបណ្តាអង្គការមិត្តភាពទីក្រុងហាណូយ (សហភាពហាណូយ) បានចាត់តាំងសសន្និសីទគណៈកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មាធិការប្រតិបត្តិពង្រីក បូកសរុបបណ្តោះអាសន្នកិច្ចការបរទេសប្រជាជនរយៈពេល ៦ ខែដើមឆ្នាំ និងដាក់ពង្រាយទិសដៅ ភារកិច្ចរយៈពេល ៦ ខែចុងឆ្នាំ ២០២៦។
![]() |
| សន្និសីទគណៈកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មាធិការប្រតិបត្តិពង្រីក បូកសរុបបណ្តោះអាសន្នកិច្ចការបរទេសប្រជាជនរយៈពេល ៦ ខែដើមឆ្នាំ និងដាក់ពង្រាយទិសដៅ ភារកិច្ចរយៈពេល ៦ ខែចុងឆ្នាំ ២០២៦។ |
ថ្លែងមតិនៅក្នុងសន្និសីទ លោកស្រី Tran Thi Phuong អនុប្រធានប្រចាំការនៃសហភាពបណ្តាអង្គការមិត្តភាពទីក្រុងហាណូយ បានឱ្យដឹងថា នាពេលខាងមុខ សហភាពហាណូយនឹងផ្តោតសំខាន់លើការដាក់ពង្រាយក្រុមភារកិច្ចស្នូលទាំង ៤ សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចការបរទេសប្រជាជន រួមចំណែកអនុវត្តបណ្តាគោលដៅអភិវឌ្ឍន៍រដ្ឋធានីក្នុងដំណាក់កាលថ្មី។
ទីមួយ គឺបន្តបំពេញបន្ថែមនូវយន្តការ គោលនយោបាយ និងសុក្រឹតកម្មក្បាលម៉ាស៊ីនចាត់តាំង។ សហភាពហាណូយនឹងដាក់ពង្រាយបណ្តាកម្មវិធីសកម្មភាពដើម្បីអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី XIV របស់បក្ស, សេចក្តីសម្រេចចិត្តលេខ ០២ របស់ការិយាល័យនយោបាយ ស្តីពីការកសាង និងអភិវឌ្ឍន៍រដ្ឋធានីហាណូយក្នុងយុគសម័យថ្មី, សារាចរណែនាំលេខ ៤៥ របស់គណៈកម្មាធិការបក្សទីក្រុងហាណូយ ស្តីពីការបង្កើនកិច្ចការបរទេសប្រជាជន; ទន្ទឹមនឹងនោះ ជំរុញល្បឿននៃការកសាងគម្រោងបង្កើនកិច្ចការបរទេសប្រជាជនរបស់រដ្ឋធានី ភ្ជាប់ជាមួយការវាយតម្លៃខ្ពស់លើតួនាទីរបស់រណសិរ្សមាតុភូមិក្នុងការចល័ត តភ្ជាប់ប្រជាជនវៀតណាមនៅបរទេស បញ្ញវន្ត អ្នកជំនាញការ សហគ្រិន និងអាណិកជន ឱ្យចូលរួមក្នុងការកសាង និងអភិវឌ្ឍន៍រដ្ឋធានី។
ទីពីរ គឺអំពីសន្តិភាព សាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការអន្តរជាតិ សហភាពហាណូយនឹងបន្តរក្សា លើកកម្ពស់គុណភាពនៃបណ្តាសកម្មភាពកិច្ចការបរទេសប្រជាជនប្រចាំឆ្នាំ; ចាត់តាំងព្រឹត្តិការណ៍ប្រាស្រ័យទាក់ទងវប្បធម៌ កីឡា និងប្រាស្រ័យទាក់ទងប្រជាជនជាច្រើន ដូចជា ទិវាបុណ្យវប្បធម៌មិត្តភាព "ពណ៌សម្បុរអាស៊ាន", ការប្រកួតរត់ប្រណាំងកាសែតហាណូយថ្មីពង្រីក - ដើម្បីសន្តិភាព, ការប្រកួតគូរគំនូរកុមារអន្តរជាតិ "ខ្ញុំស្រឡាញ់ហាណូយ - ទីក្រុងសន្តិភាព", ដំណើរទស្សនកិច្ចកង់មិត្តភាពដើម្បីហាណូយបៃតង, រាត្រីតន្ត្រីអាមេរិកឡាទីន រួមជាមួយបណ្តាសកម្មភាពអបអរសាទរបណ្តាព្រឹត្តិការណ៍សំខាន់ៗក្នុងទំនាក់ទំនងការទូតរវាងវៀតណាម និងប្រទេសជាច្រើន។ ក្រៅពីនោះ សហភាពហាណូយនឹងបន្តសហការជាមួយបណ្តាមន្ទីរ វិស័យ ដើម្បីចាត់តាំងព្រឹត្តិការណ៍វប្បធម៌ ទេសចរណ៍ធំៗរបស់រដ្ឋធានី រួមចំណែកផ្សព្វផ្សាយរូបភាពហាណូយទៅកាន់មិត្តភក្តិអន្តរជាតិ។
![]() |
| កម្មវិធីប្រាស្រ័យទាក់ទងសិល្បៈអន្តរជាតិ "អបអរសាទរឆ្នាំថ្មី ២០២៦" ដែលចាត់តាំងឡើងដោយសហភាពបណ្តាអង្គការមិត្តភាពទីក្រុងហាណូយ នាថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៦ ជាមួយនឹងការចូលរួមរបស់តំណាងស្ថានទូតបណ្តាប្រទេស៖ ប៉ាឡេស្ទីន, ប៉ូឡូញ, ព្រុយណេ, ឈីលី, គូបា, ឡាវ, ម៉ុងហ្គោលី, ថៃ...; តំណាងបណ្តាអង្គការអន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល និងនិស្សិតបរទេសដែលកំពុងបំពេញការងារ និងសិក្សារៀនសូត្រនៅទីក្រុងហាណូយ។ |
ទីបី គឺអំពីការងារព័ត៌មានកិច្ចការបរទេស សហភាពហាណូយគ្រោងនឹងចាត់តាំងគណៈប្រតិភូបំពេញទស្សនកិច្ចនៅសហព័ន្ធរុស្ស៊ី ទន្ទឹមនឹងនោះ ទទួលស្វាគមន៍គណៈប្រតិភូដៃគូអន្តរជាតិជាច្រើនដែលមកពីប្រទេសជប៉ុន និងប្រទេសចិន។ ទន្ទឹមនឹងនោះ អង្គភាពនឹងបន្តផ្លាស់ប្តូរថ្មីការងារព័ត៌មានកិច្ចការបរទេសតាមទិសដៅម្ចាស់ការ ទាន់ពេលវេលា បង្កើនការអនុវត្តបច្ចេកវិទ្យាឌីជីថល; រក្សាការបោះពុម្ពផ្សាយព្រឹត្តិបត្រមិត្តភាព និងសហប្រតិបត្តិការជាពីរភាសាវៀតណាម-អង់គ្លេសប្រចាំខែ; ជំរុញខ្លាំងការផ្សព្វផ្សាយអប់រំអំពីបណ្តាសកម្មភាពកិច្ចការបរទេសថ្នាក់ជាន់ខ្ពស់ បណ្តាព្រឹត្តិការណ៍កិច្ចការបរទេសប្រជាជន និងបណ្តាព្រឹត្តិការណ៍សំខាន់ៗក្នុងទំនាក់ទំនងរវាងវៀតណាមជាមួយបណ្តាប្រទេស។
ទីបួន គឺផ្តោតសំខាន់លើការដាក់ពង្រាយការងារចំពោះប្រជាជនវៀតណាមនៅបរទេស ចលនាជំនួយមិនមែនរដ្ឋាភិបាលបរទេស ទន្ទឹមនឹងនោះ ជំរុញខ្លាំងការស្រាវជ្រាវ និងការធ្វើព្យាករណ៍។ តាមនោះ សហភាពហាណូយនឹងចាត់តាំងបណ្តាសន្និសីទវគ្គបណ្តុះបណ្តាលជំនាញកិច្ចការបរទេសប្រជាជន បណ្តាសិក្ខាសាលាឯកទេស; បង្កើនការស្រាវជ្រាវ វិភាគស្ថានភាពអន្តរជាតិ វាយតម្លៃយកមតិយោបល់របស់ក្រុមប្រឹក្សាប្រឹក្សាយោបល់កិច្ចការបរទេសប្រជាជនរដ្ឋធានី សំដៅបំពេញបន្ថែមនូវយន្តការ គោលនយោបាយ។ រួមជាមួយគ្នានោះ អង្គភាពនឹងបន្តដាក់ពង្រាយបណ្តាកម្មវិធីតភ្ជាប់បញ្ញវន្ត អ្នកជំនាញការ សហគ្រិន និងអាណិកជន; ពង្រីកសហប្រតិបត្តិការជាមួយបណ្តាអង្គការអន្តរជាតិ កៀរគរប្រកបដោយប្រសិទ្ធភាពនូវបណ្តាប្រភពធនធានបម្រើដល់ការអភិវឌ្ឍន៍រដ្ឋធានី។
កិច្ចការបរទេសប្រជាជនភ្ជាប់ជាមួយតម្រូវការអភិវឌ្ឍន៍រដ្ឋធានី
ថ្លែងមតិណែនាំតម្រង់ទិសដៅនៅក្នុងសន្និសីទ លោកស្រី Pham Thi Phuong Chi អនុប្រធាននាយកដ្ឋានការបរទេសវប្បធម៌ និងយូណេស្កូ (UNESCO) (ក្រសួងការបរទេស) និងលោក Nguyen Ngoc Hung អនុប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាម សុទ្ធតែបានវាយតម្លៃខ្ពស់ចំពោះបណ្តាលទ្ធផលដែលសហភាពហាណូយសម្រេចបានក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៦។
![]() |
| លោកស្រី Pham Thi Phuong Chi អនុប្រធាននាយកដ្ឋានការបរទេសវប្បធម៌ និងយូណេស្កូ (UNESCO) (ក្រសួងការបរទេស)។ |
យោងតាមលោកស្រី Pham Thi Phuong Chi បណ្តាសកម្មភាពរបស់សហភាពហាណូយត្រូវបានដាក់ពង្រាយយ៉ាងសម្បូរបែប និងច្រើនទម្រង់ ចាប់ពីការប្រាស្រ័យទាក់ទងមិត្តភាព សហប្រតិបត្តិការអន្តរជាតិ រហូតដល់ការចាត់តាំងសិក្ខាសាលាវិទ្យាសាស្ត្រ ការស្រាវជ្រាវ ការចល័តជំនួយមិនមែនរដ្ឋាភិបាលបរទេស និងការតភ្ជាប់អាណិកជន។ កម្មវិធីជាច្រើនបានបង្កើតឡើងនូវចំណាប់អារម្មណ៍ដោយឡែកនៃកិច្ចការបរទេសប្រជាជនរដ្ឋធានី ដូចជា៖ ការប្រាស្រ័យទាក់ទងសិល្បៈអន្តរជាតិអបអរសាទរឆ្នាំថ្មី, ដំណើរកម្សាន្តនិទាឃរដូវមិត្តភាព, ដំណើរទស្សនកិច្ចមិត្តភាព, ការប្រាស្រ័យទាក់ទងមិត្តភាពអបអរសាទរបុណ្យចូលឆ្នាំថ្មីនៃបណ្តាប្រទេសអាស៊ីមួយចំនួន... សកម្មភាពទាំងនេះមិនត្រឹមតែរួមចំណែករឹតបន្តឹងចំណងសាមគ្គីភាពជាមួយមិត្តភក្តិអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្សព្វផ្សាយនូវរូបភាពហាណូយដែលមានវប្បធម៌រាប់ពាន់ឆ្នាំ និងជាទីក្រុងដើម្បីសន្តិភាព។
លោកស្រី Pham Thi Phuong Chi បានស្នើឱ្យសហភាពហាណូយនាពេលខាងមុខ បន្តតាមដានយ៉ាងកៀកក្បែរនូវបណ្តាអាទិភាពក្នុងទំនាក់ទំនងសហប្រតិបត្តិការរបស់វៀតណាមជាមួយបណ្តាដៃគូធំៗ ពិសេសគឺបណ្តាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ, ដៃគូយុទ្ធសាស្ត្រ; ចាត់តាំងបណ្តាសកម្មភាពអបអរសាទរឆ្នាំមូល ឆ្នាំគត់ នៃការបង្កើតទំនាក់ទំនងការទូតតាមទិសដៅច្នៃប្រឌិត ជាក់ស្តែង និងមានប្រសិទ្ធភាព។ ទន្ទឹមនឹងនោះ ត្រូវតែបង្ហើយឱ្យបានឆាប់ និងធ្វើឱ្យជាក់ស្តែងជាលាយលក្ខណ៍អក្សរនូវបណ្តាគម្រោងស្តីពីការបង្កើនកិច្ចការបរទេសប្រជាជនរដ្ឋធានី លើកកម្ពស់តួនាទីរបស់រណសិរ្សមាតុភូមិក្នុងការចល័តជំនួយមិនមែនរដ្ឋាភិបាលបរទេស តភ្ជាប់បណ្តាញប្រព័ន្ធបញ្ញវន្ត អ្នកជំនាញការ សហគ្រិន និងប្រជាជនវៀតណាមនៅបរទេសឱ្យចូលរួមក្នុងការកសាងរដ្ឋធានី។
លោក Nguyen Ngoc Hung បានអះអាងថា សហភាពហាណូយគឺជាអង្គភាពខ្លាំងមួយក្នុងចំណោមអង្គភាពខ្លាំងៗ និងដើរតួឈានមុខគេក្នុងប្រព័ន្ធសហភាពបណ្តាអង្គការមិត្តភាពមូលដ្ឋាន ជាមួយនឹងរបៀបធ្វើការច្នៃប្រឌិត និងមានប្រសិទ្ធភាពជាច្រើន។ លោកបានវាយតម្លៃខ្ពស់ចំពោះការដែលសហភាពហាណូយយកចិត្តទុកដាក់លើការងារស្រាវជ្រាវ ធ្វើជាសេនាធិការតាមរយៈបណ្តាសន្និសីទ ការពិភាក្សា និងសិក្ខាសាលាឯកទេស រួមចំណែកលើកកម្ពស់គុណភាពនៃការធ្វើព្យាករណ៍ និងការស្នើឡើងនូវគោលនយោបាយក្នុងបរិបទអន្តរជាតិដែលមានបម្រែបម្រួលយ៉ាងឆាប់រហ័ស។
អំពីភារកិច្ចនាពេលខាងមុខ លោកបានស្នើឱ្យសហភាពហាណូយបន្តតាមដានយ៉ាងកៀកក្បែរនូវបណ្តាកម្មវិធីសកម្មភាពរបស់បក្ស មជ្ឈិម និងទីក្រុង; លើកកម្ពស់ប្រសិទ្ធភាពជាក់ស្តែងនៃបណ្តាសកម្មភាពកិច្ចការបរទេសប្រជាជន ភ្ជាប់ជាមួយបណ្តាវិស័យសេដ្ឋកិច្ច វិទ្យាសាស្ត្រ-បច្ចេកវិទ្យា បរិវត្តកម្មឌីជីថល វប្បធម៌ ទេសចរណ៍ និងការអភិវឌ្ឍន៍បៃតង។
![]() |
| លោក Nguyen Ngoc Hung អនុប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាម។ |
ទន្ទឹមនឹងនោះ ត្រូវតែលើកកម្ពស់តួនាទីជាស្ពានចម្លងក្នុងការជួយឧបត្ថម្ភសហគ្រាស តភ្ជាប់សហគមន៍ប្រជាជនវៀតណាមនៅបរទេស បង្កើនការចល័តជំនួយមិនមែនរដ្ឋាភិបាលបរទេស និងពង្រឹងទំនាក់ទំនងជាមួយបណ្តាមូលដ្ឋាន និងដៃគូអន្តរជាតិ។ សហភាពហាណូយ ក៏ត្រូវតែជំរុញខ្លាំងបរិវត្តកម្មឌីជីថល កសាងមូលដ្ឋានទិន្នន័យ ការអនុវត្តបច្ចេកវិទ្យាក្នុងការគ្រប់គ្រង និងលើកកម្ពស់សមត្ថភាពជួរកម្មាភិបាល។
រាល់មតិយោបល់ណែនាំតម្រង់ទិសដៅ សុទ្ធតែមានភាពឯកភាពគ្នាចំពោះតម្រូវការក្នុងការដាក់កិច្ចការបរទេសប្រជាជនរដ្ឋធានី នៅក្នុងទំនាក់ទំនងយ៉ាងតឹងរ៉ឹងជាមួយភារកិច្ចអភិវឌ្ឍន៍ហាណូយ និងប្រទេសជាតិ; ផ្លាស់ប្តូរយ៉ាងខ្លាំងក្លាពីការប្រាស្រ័យទាក់ទងមិត្តភាពសុទ្ធសាធ ទៅជាការតភ្ជាប់ប្រភពធនធាន បង្កើតឡើងនូវតម្លៃសហប្រតិបត្តិការ រួមចំណែកកសាងគ្រឹះស្ថានសង្គមដ៏ងាយស្រួលសម្រាប់កិច្ចការបរទេស និងលើកកម្ពស់ឋានៈរបស់រដ្ឋធានីក្នុងដំណាក់កាលថ្មី។
ទីបញ្ចប់នៃសន្និសីទ លោក Nguyen Ngoc Ky ប្រធានសហភាពបណ្តាអង្គការមិត្តភាពទីក្រុងហាណូយ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាល់មតិយោបល់ណែនាំតម្រង់ទិសដៅ បទអន្តរាគមន៍ និងមតិរួមចំណែកនៅក្នុងសន្និសីទ។ លោកបានឱ្យដឹងថា គណៈកម្មាធិការប្រចាំការនៃសហភាពហាណូយនឹងទទួលយកយ៉ាងពេញលេញនូវរាល់មតិយោបល់របស់ថ្នាក់ដឹកនាំមជ្ឈិម បណ្តាអង្គភាពសេនាធិការ និងសមាគមជាសមាជិក ដើម្បីបន្តបំពេញបន្ថែមរបាយការណ៍ឱ្យបានសុក្រឹត លើកកម្ពស់គុណភាពនៃការដាក់ពង្រាយភារកិច្ចនាពេលខាងមុខ។
![]() |
| លោក Nguyen Ngoc Ky ប្រធានសហភាពបណ្តាអង្គការមិត្តភាពទីក្រុងហាណូយ។ |
| យោងតាមរបាយការណ៍នៅក្នុងសន្និសីទ ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៦ សហភាពហាណូយបានបន្តអះអាងនូវតួនាទីជាកម្លាំងស្នូលក្នុងការងារកិច្ចការបរទេសប្រជាជនរបស់រដ្ឋធានី។ ក្រៅពីការធ្វើជាសេនាធិការកសាងយន្តការ គោលនយោបាយសំខាន់ៗជាច្រើន សំដៅដាក់ពង្រាយសារាចរណែនាំលេខ ៤៥ របស់គណៈកម្មាធិការបក្សទីក្រុងហាណូយ និងបណ្តាកម្មវិធីសកម្មភាពដើម្បីអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី XIV របស់បក្ស សហភាពហាណូយនៅទាំងបានម្ចាស់ការស្រាវជ្រាវ កសាងបណ្តាគម្រោងស្តីពីការបង្កើនកិច្ចការបរទេសប្រជាជន និងការតភ្ជាប់ប្រភពធនធានប្រជាជនវៀតណាមនៅបរទេស បម្រើដល់ការអភិវឌ្ឍន៍រដ្ឋធានី។
ក្នុងវិស័យប្រាស្រ័យទាក់ទងអន្តរជាតិ សកម្មភាពកិច្ចការបរទេសប្រជាជនខ្នាតធំជាច្រើនត្រូវបានចាត់តាំងឡើងប្រកបដោយជោគជ័យ ដូចជា៖ កម្មវិធីប្រាស្រ័យទាក់ទងសិល្បៈអន្តរជាតិអបអរសាទរឆ្នាំថ្មី ២០២៦, ដំណើរកម្សាន្តនិទាឃរដូវមិត្តភាពនៅតំបន់ Huong Son, ការប្រាស្រ័យទាក់ទងមិត្តភាពអបអរសាទរបុណ្យចូលឆ្នាំថ្មីនៃបណ្តាប្រទេសអាស៊ីមួយចំនួន រួមនឹងបណ្តាកម្មវិធីសហការជាបន្តបន្ទាប់ជាមួយបណ្តាមន្ទីរ វិស័យ ក្នុងការផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍ និងរូបភាពហាណូយ។ ការងារពិធីការកិច្ចការបរទេសត្រូវបានដាក់ពង្រាយប្រកបដោយប្រសិទ្ធភាព ចំពោះគណៈប្រតិភូភ្ញៀវអន្តរជាតិជាច្រើន បណ្តាសកម្មភាពប្រាស្រ័យទាក់ទងជាមួយស្ថាប័នការទូត ទន្ទឹមនឹងនោះ ធ្វើជាសេនាធិការជូនទីក្រុងក្នុងការប្រគល់ជូនពានរង្វាន់កិត្តិយស "ប្រជាពលរដ្ឋកិត្តិយសនៃរដ្ឋធានី" ជូនចំពោះឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំនៅវៀតណាម លោក Saadi Salama ដោយសារតែបណ្តាការរួមចំណែកចំពោះទីក្រុងហាណូយ។ ការងារព័ត៌មានកិច្ចការបរទេសបានបន្តផ្លាស់ប្តូរថ្មីតាមទិសដៅលក្ខណៈវិជ្ជាជីវៈ និងទំនើប តាមរយៈការរក្សាការបោះពុម្ពផ្សាយព្រឹត្តិបត្រមិត្តភាព និងសហប្រតិបត្តិការជាពីរភាសាវៀតណាម-អង់គ្លេស, បង្កើនការអនុវត្តបរិវត្តកម្មឌីជីថល និងសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាស្ថាប័នសារព័ត៌មាន ដើម្បីផ្សព្វផ្សាយរូបភាពរដ្ឋធានីទៅកាន់មិត្តភក្តិអន្តរជាតិ។ សហភាពហាណូយក៏បានជំរុញខ្លាំងការងារចល័តជំនួយមិនមែនរដ្ឋាភិបាលបរទេស, តភ្ជាប់អាណិកជន បញ្ញវន្ត និងសហគ្រិនប្រជាជនវៀតណាមនៅបរទេស រួមចំណែកកៀរគរបន្ថែមនូវប្រភពធនធានបម្រើដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងលើកកម្ពស់ឋានៈកិច្ចការបរទេសរបស់ទីក្រុងហាណូយ៕ |
យុគសម័យ - នាថ្ងៃទី ២៦ ខែមិថុនា នៅទីក្រុងហាណូយ ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាម លោក Phan Anh Son បានទទួលជួបឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅវៀតណាម លោកជំទាវ Touch Sopharath។ ភាគីទាំងពីរបានសម្តែងនូវបំណងប្រាថ្នាចង់បង្កើនការសម្របសម្រួលគ្នាអនុវត្តបណ្តាសកម្មភាពការទូតប្រជាជន រួមចំណែកឈានទៅសម្រេចបាននូវបណ្តាការយល់ដឹងរួម និងការប្តេជ្ញាចិត្តដែលសម្រេចបាននៅក្នុងបណ្តាជំនួបថ្នាក់ជាន់ខ្ពស់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ព្រមទាំងបន្តពូនជ្រុំទំនាក់ទំនងមិត្តភាពវៀតណាម - កម្ពុជា។ |
យុគសម័យ - ក្នុងមួយជីវិតសកម្មភាពបដិវត្តន៍របស់ខ្លួន ប្រធាន Ho Chi Minh តែងតែផ្តល់ការយកចិត្តទុកដាក់ជាពិសេសចំពោះការងារកិច្ចការបរទេសប្រជាជន។ មិនត្រឹមតែជាអ្នកដាក់គ្រឹះស្ថានសម្រាប់ខឿនការទូតបដិវត្តន៍វៀតណាមប៉ុណ្ណោះទេ លោកនៅទាំងជាអ្នកបើកផ្លូវ និងអភិវឌ្ឍន៍ប្រព័ន្ធសេចក្តីគិតកិច្ចការបរទេសប្រជាជន ដែលផ្ទុកនូវតម្លៃយុទ្ធសាស្ត្រ មនុស្សធម៌ និងយុគសម័យយ៉ាងជ្រាលជ្រៅ។ មកទល់ពេលនេះ បណ្តាសេចក្តីគិតទាំងនោះនៅតែជាមូលដ្ឋានគ្រឹះទ្រឹស្តីដ៏សំខាន់ ជាត្រីវិស័យសម្រាប់សកម្មភាពកិច្ចការបរទេសប្រជាជនរបស់វៀតណាមនៅក្នុងដំណាក់កាលធ្វើសមាហរណកម្មអន្តរជាតិ ទន្ទឹមនឹងនោះជាមូលដ្ឋានដើម្បីសហព័ន្ធបណ្តាអង្គការមិត្តភាពក្រុង Can Tho ធ្វើការផ្លាស់ប្តូរថ្មីឥតឈប់ឈរ លើកកម្ពស់គុណភាពសកម្មភាព រួមចំណែកអនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្សែបន្ទាត់កិច្ចការបរទេសរបស់បក្ស និងរដ្ឋ។ |
thoidai.com.vn






មតិពីមិត្តអ្នកអាន