យុគសម័យ - នាថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៦ នៅរោងមហោស្រព Opera Ballet ជាតិ ស្ថិតនៅកណ្តាលរដ្ឋធានី Skopje ស្ថានទូតវៀតណាមប្រចាំនៅប្រទេសប៊ុលហ្គារី គួបផ្សំប្រចាំនៅម៉ាសេដូនខាងជើង បានសហការជាមួយសមាគមទេសចរណ៍វប្បធម៌វៀតណាមនៅអឺរ៉ុប (VNCT), មជ្ឈមណ្ឌលវប្បធម៌វៀតណាមប្រចាំនៅប្រទេសបារាំង និងគណៈកម្មការចាត់តាំងមហោស្រពរដូវក្តៅ Skopje បានចាត់តាំងឡើងប្រកបដោយជោគជ័យនូវព្រឹត្តិការណ៍ «ទិវាវៀតណាមនៅ Skopje ឆ្នាំ ២០២៦»។
| ពង្រឹងចំណងមិត្តភាពប្រពៃណីរវាងវៀតណាម និងប៊ុលហ្គារីក្នុងយុគសម័យថ្មី Kadrinka Kadrinova - អ្នកកាសែតប៊ុលហ្គារីនិង ២០ ឆ្នាំនៃការសរសេរអំពី "អព្ភូតហេតុវៀតណាម" |
ត្រូវបានចាត់តាំងឡើងក្នុងក្របខ័ណ្ឌនៃមហោស្រពរដូវក្តៅ Skopje លើកទី ៤៧ ព្រឹត្តិការណ៍នេះបានទាក់ទាញប្រជាជនសហគមន៍មូលដ្ឋាន និងមិត្តភក្តិអន្តរជាតិជិត ៣០០ នាក់ចូលរួម។ ក្រោមប្រធានបទ «បេតិកភណ្ឌ - សុខដុមរមនា - បដិសណ្ឋារកិច្ច» កម្មវិធីបានណែនាំអំពីវៀតណាមមួយដ៏សំបូរបែបដោយប្រពៃណី មានភាពរស់រវើក និងធ្វើសមាហរណកម្ម តាមរយៈបណ្តាសកម្មភាពវប្បធម៌ សិល្បៈ ទេសចរណ៍ និងការផ្សព្វផ្សាយផលិតផលជាបន្តបន្ទាប់។
![]() |
| ឯកអគ្គរដ្ឋទូត Nguyen Thi Minh Nguyet ថ្លែងមតិនៅក្នុងព្រឹត្តិការណ៍។ |
ថ្លែងមតិបើកព្រឹត្តិការណ៍ ឯកអគ្គរដ្ឋទូត Nguyen Thi Minh Nguyet បានសង្កត់ធ្ងន់ថា ទោះបីជាវៀតណាម និងម៉ាសេដូនខាងជើងមានចម្ងាយភូមិសាស្ត្រឆ្ងាយពីគ្នាក៏ដោយ ប៉ុន្តែអាចខិតជិតមកដល់គ្នាបានតាមរយៈតន្ត្រី និងបណ្តាបទពិសោធន៍វប្បធម៌។ លោកស្រីឯកអគ្គរដ្ឋទូតបានអះអាងថា ព្រឹត្តិការណ៍នេះមិនត្រឹមតែផ្សព្វផ្សាយរូបភាពប្រទេសជាតិ មនុស្សវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកបង្កើនចំណងមិត្តភាព និងការយល់ដឹងដឹងពីគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ តាមរយៈវប្បធម៌ – ដែលជាស្ពានចម្លងប្រកបដោយប្រសិទ្ធភាព និងចីរភាពបំផុត។
លោកស្រីឯកអគ្គរដ្ឋទូតបានឱ្យដឹងថា ជាមួយនឹងប្រវត្តិសាស្ត្រជាងបួនពាន់ឆ្នាំ និងខឿនវប្បធម៌ដ៏សំបូរបែបនៃ ៥៤ បងប្អូនជនជាតិ វៀតណាមទាំងចេះថែរក្សាបណ្តាតម្លៃប្រពៃណី ទាំងជាខឿនសេដ្ឋកិច្ចដ៏មានភាពរស់រវើកនៃអាស៊ី ចូលរួមធ្វើសមាហរណកម្មយ៉ាងសកម្ម និងរួមចំណែកប្រកបដោយការទទួលខុសត្រូវចូលក្នុងសហគមន៍អន្តរជាតិ។ ប្រធានបទ «បេតិកភណ្ឌ - សុខដុមរមនា - បដិសណ្ឋារកិច្ច» ក៏បានឆ្លុះបញ្ចាំងនូវបណ្តាតម្លៃស្នូលរបស់វៀតណាម ដែលត្រូវបានបង្ហាញយ៉ាងទូលំទូលាយពេញមួយបណ្តាសកម្មភាពវប្បធម៌ ការតាំងពិព័រណ៍ និងការប្រាស្រ័យទាក់ទងនៅក្នុងព្រឹត្តិការណ៍។
![]() |
| ស្តង់ទំនិញផ្សព្វផ្សាយអំពីវៀតណាម ទាក់ទាញភ្ញៀវមកទស្សនាយ៉ាងច្រើនកុះករ។ |
ចាប់តាំងពីដើមម៉ោងរសៀលមក ស្តង់ទំនិញផ្សព្វផ្សាយអំពីវៀតណាមបានទាក់ទាញភ្ញៀវមកទស្សនាយ៉ាងច្រើនកុះករ ជាមួយនឹងបណ្តាផលិតផលដូចជា កាហ្វេ, តែ, ផលិតផលសិប្បកម្មវិចិត្រសិល្បៈ និងវត្ថុអនុស្សាវរីយ៍។ រួមជាមួយសកម្មភាពផ្សព្វផ្សាយផលិតផល គឺការតាំងពិព័រណ៍រូបថតទេសចរណ៍វៀតណាម ដែលរួមមានស្នាដៃរូបថតចំនួន ៣០ ស្តីពីធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងជីវភាពរស់នៅសម័យទំនើប ណែនាំអំពីសម្រស់នៃឈូងសមុទ្រ Ha Long, ទីក្រុងបុរាណ Hoi An, តំបន់រមណីយដ្ឋានទេសចរណ៍ Trang An, របងស្រែថ្នាក់ៗនៅតំបន់ភាគពាយព្យ, តំបន់វាលទំនាបទន្លេ Cuu Long... រួមនឹងបណ្តារូបភាពអាវវែង, មួកស្លឹក និងបណ្តាមហោស្រពប្រពៃណី នាំមកជូនដល់សាធារណជនម៉ាសេដូនខាងជើង និងមិត្តភក្តិអន្តរជាតិនូវទស្សនវិស័យដ៏រស់រវើកអំពីវៀតណាមមួយដ៏សម្បូរបែប ពោរពេញដោយអត្តសញ្ញាណ និងភាពស្និទ្ធស្នាលរាក់ទាក់។
![]() |
| សិល្បករឧបករណ៍តន្ត្រីប្រពៃណីវៀតណាម និងវង់តន្ត្រីស៊ីមហ្វូនី Luj សម្តែងរួមគ្នា។ |
ចំណុចលេចធ្លោនៃកម្មវិធី គឺរាត្រីប្រគំតន្ត្រីរួមគ្នារវាងបណ្តាសិល្បករឧបករណ៍តន្ត្រីប្រពៃណីវៀតណាម និងវង់តន្ត្រីស៊ីមហ្វូនី Luj ក្រោមការដឹកនាំរបស់ចំហាយតន្ត្រី Le Phi Phi។ សិល្បករឆ្នើម Tang Thanh Son និងសិល្បការិនី Dang Thanh Ngoc បានសម្តែងដេញដំងូ ទ្រឹង, ក្រុងពុត, ទ្រអ៊ូ/ទ្រសោ និងពិណត្យឹបា នៅក្នុងបណ្តាបទភ្លេងច្នៃប្រឌិតថ្មីរួមជាមួយវង់តន្ត្រីស៊ីមហ្វូនី បង្កើតបានជាការរួមបញ្ចូលគ្នាយ៉ាងវិសេសវិសាលរវាងតន្ត្រីប្រពៃណីវៀតណាម និងភាសាតន្ត្រីស៊ីមហ្វូនីបស្ចិមប្រទេស។
ចំពោះទស្សនិកជនម៉ាសេដូនខាងជើងជាច្រើននាក់ នេះជាលើកដំបូងបង្អស់ដែលបានទស្សនាកម្សាន្តដោយផ្ទាល់នូវបណ្តាឧបករណ៍តន្ត្រីប្រពៃណីវៀតណាម តាមរយៈបណ្តាបទភ្លេងដ៏ស៊ាំធ្លាប់ដូចជា «វៀតណាមមាតុភូមិខ្ញុំ», «ស្គរមាន់», «ក្វាងប៊ិញមាតុភូមិយើងអើយ»...។ សំឡេងដ៏ថ្លាឆ្វង់នៃដំងូ ទ្រឹង, បច្ចេកទេសសម្តែងដ៏វិសេសវិសាលនៃក្រុងពុត, សំឡេងទ្រដ៏ជ្រាលជ្រៅ រួមនឹងសូរសំឡេងដ៏ទន់ភ្លន់នៃពិណត្យឹបា បានធ្វើឱ្យសាលមហោស្រពទះដៃអបអរសាទរយ៉ាងខ្លាំងក្លាជាច្រើនលើកជាប់ៗគ្នា។ ទស្សនិកជនជាច្រើនបានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះភាពសំបូរបែបនៃតន្ត្រីប្រពៃណីវៀតណាម និងវាយតម្លៃខ្ពស់ចំពោះបណ្តាបទភ្លេងច្នៃប្រឌិតដែលរួមបញ្ចូលគ្នាយ៉ាងសុខដុមរមនារវាងអត្តសញ្ញាណជាតិ ជាមួយសិល្បៈស៊ីមហ្វូនីសម័យទំនើប។
ក្រោមការដឹកនាំរបស់ចំហាយតន្ត្រី Le Phi Phi បណ្តាសិល្បករវៀតណាម និងម៉ាសេដូនខាងជើង បានរួមគ្នាបង្កើតឡើងនូវ «កិច្ចសន្ទនា» មួយដោយតន្ត្រី រួមចំណែកនាំយករូបភាពវៀតណាមឱ្យខិតជិតមកដល់ជាមួយសាធារណជនសហគមន៍មូលដ្ឋាន។ តាមរយៈភាសារួមនៃសិល្បៈ កម្មវិធីបានបញ្ជូនសារស្តីពីការសុខដុមរមនា ការគោរពភាពខុសប្លែកគ្នា និងសេចក្តីប្រាថ្នាតភ្ជាប់រវាងបណ្តាប្រជាជាតិ ទន្ទឹមនឹងនោះ រួមចំណែកធ្វើឱ្យកាន់តែជ្រាលជ្រៅបន្ថែមទៀតនូវចំណងមិត្តភាពរវាងវៀតណាម និងម៉ាសេដូនខាងជើង។
![]() |
| សាធារណជនម៉ាសេដូនខាងជើង ទស្សនាការតាំងពិព័រណ៍ស្តីពីវៀតណាម។ |
ទន្ទឹមនឹងបណ្តាសកម្មភាពវប្បធម៌ និងសិល្បៈ លំហ សិល្បៈម្ហូបអាហារ វៀតណាមក៏បានទាក់ទាញភ្ញៀវចូលរួមយ៉ាងច្រើនកុះករផងដែរ។ បណ្តាភ្ញៀវកិត្តិយសមានឱកាសបានភ្លក់រសជាតិបណ្តាម្ហូបអាហារ និងភេសជ្ជៈលក្ខណៈពិសេសដូចជា ណែមបំពង, នំប៉័ង, ទឹកដូង, តែក្រូចឆ្មា និងកាហ្វេទឹកដោះគោទឹកកក។ លំហសិល្បៈម្ហូបអាហារមិនត្រឹមតែនាំមកនូវបទពិសោធន៍អំពីរសជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱកាសប្រាស្រ័យទាក់ទង ជួយឱ្យសាធារណជនសហគមន៍មូលដ្ឋានយល់ដឹងបន្ថែមអំពីវប្បធម៌ និងប្រពៃណីបដិសណ្ឋារកិច្ចរបស់ប្រជាជនវៀតណាម។
ជោគជ័យនៃ «ទិវាវៀតណាមនៅ Skopje ឆ្នាំ ២០២៦» បន្តអះអាងនូវតួនាទីនៃកិច្ចការបរទេសវប្បធម៌ក្នុងការផ្សព្វផ្សាយរូបភាពប្រទេសជាតិ ជំរុញការប្រាស្រ័យទាក់ទងប្រជាជន និងប្រជាជន និងបង្កើនការយល់ដឹងដឹងពីគ្នាទៅវិញទៅមក។ តាមរយៈតន្ត្រី, ការតាំងពិព័រណ៍, ម្ហូបអាហារ និងបណ្តាសកម្មភាពប្រាស្រ័យទាក់ទង ព្រឹត្តិការណ៍នេះបានរីកសាយភាយនូវរូបភាពវៀតណាមមួយដ៏សំបូរបែបដោយប្រពៃណី, ទំនើប, មានភាពរស់រវើក និងស្និទ្ធស្នាលរាក់ទាក់ ជូនចំពោះសាធារណជនម៉ាសេដូនខាងជើង និងមិត្តភក្តិអន្តរជាតិ៕
យុគសម័យ - នាដើមខែកក្កដា នៅលើទស្សនាវដ្តី Biba Magazine (បារាំង) បានចុះផ្សាយអត្ថបទមួយដែលមានខ្លឹមសារថា៖ វៀតណាមមិនត្រឹមតែទាក់ទាញភ្ញៀវទេសចរបារាំងដោយសារតែទេសភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដោយសារតែខឿនម្ហូបអាហារដ៏សម្បូរបែប និងល្អប្រណីតផងដែរ។ ទស្សនាវដ្តីបានណែនាំនូវមុខម្ហូប និងបទពិសោធន៍ម្ហូបអាហារជាច្រើនដែលត្រូវបានចាត់ទុកថា មិនអាចរំលងបានឡើយនៅពេលមកដល់ដែនដីរាងអក្សរ S នេះ។ |
យុគសម័យ - កាលពីថ្ងៃទី ១៧ ខែមិថុនា នៅទីស្តីការក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ អនុរដ្ឋមន្ត្រី Ta Quang Dong បានប្រគល់ជូននូវគ្រឿងឥស្សរិយយសអនុស្សាវរីយ៍ «ដើម្បីបុព្វហេតុវប្បធម៌ កីឡា និងទេសចរណ៍» ជូនដល់លោក Baloghdi Tibor ឯកអគ្គរដ្ឋទូតហុងហ្គារីប្រចាំនៅវៀតណាម សំដៅកត់សម្គាល់នូវការរួមចំណែកយ៉ាងធំធេង និងជាក់ស្តែងជារបស់លោក ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការវប្បធម៌ កីឡា និងទេសចរណ៍រវាងវៀតណាម ... |
thoidai.com.vn




មតិពីមិត្តអ្នកអាន