យុគសម័យ - កាលពីថ្ងៃទី ១៧ ខែមិថុនា នៅទីស្តីការក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ អនុរដ្ឋមន្ត្រី Ta Quang Dong បានប្រគល់ជូននូវគ្រឿងឥស្សរិយយសអនុស្សាវរីយ៍ «ដើម្បីបុព្វហេតុវប្បធម៌ កីឡា និងទេសចរណ៍» ជូនដល់លោក Baloghdi Tibor ឯកអគ្គរដ្ឋទូតហុងហ្គារីប្រចាំនៅវៀតណាម សំដៅកត់សម្គាល់នូវការរួមចំណែកយ៉ាងធំធេង និងជាក់ស្តែងជារបស់លោក ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការវប្បធម៌ កីឡា និងទេសចរណ៍រវាងវៀតណាម និងហុងហ្គារី។
| ការផ្លាស់ប្តូររវាងប្រជាជន វប្បធម៌ និងទេសចរណ៍ ជាចំណុចលេចធ្លោក្នុងទំនាក់ទំនងវៀតណាម-ឥណ្ឌា ខេត្ត Tra Vinh (វៀតណាម)៖ ពិធីបើកសប្តាហ៍វប្បធម៌ និងទេសចរណ៍ ភ្ជាប់ជាមួយបុណ្យអកអំបុកនៅតាមមូលដ្ឋានជាច្រើន |
ព័ត៌មានពីនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ - ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានឱ្យដឹងថា អនុរដ្ឋមន្ត្រី Ta Quang Dong បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ឯកអគ្គរដ្ឋទូត Baloghdi Tibor ចំពោះវិស័យវប្បធម៌ កីឡា និងទេសចរណ៍ក្នុងរយៈពេលកន្លងមក។ អនុរដ្ឋមន្ត្រីបានអះអាងថា ឯកអគ្គរដ្ឋទូតតែងតែចំណាយចិត្តគំនិតជាច្រើនសម្រាប់ការជម្រុញកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូររវាងវៀតណាម និងហុងហ្គារី រួមចំណែកបង្កើនទំនាក់ទំនងមិត្តភាព និងការយល់ដឹងពីគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ។
ក្នុងមួយអាណត្តិការងារនៅវៀតណាម ឯកអគ្គរដ្ឋទូត Baloghdi Tibor បានសហការយ៉ាងសកម្មជាមួយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងបណ្តាស្ថាប័នពាក់ព័ន្ធ ដើម្បីដាក់ពង្រាយប្រកបដោយប្រសិទ្ធភាពនូវព្រឹត្តិការណ៍សំខាន់ៗជាច្រើន រួមចំណែកលើកកម្ពស់គុណភាពនៃការចាត់តាំង ក៏ដូចជាផ្សព្វផ្សាយរូបភាព និងតម្លៃវប្បធម៌របស់ប្រទេសទាំងពីរទៅកាន់មិត្តភក្តិអន្តរជាតិ។ អនុរដ្ឋមន្ត្រីបានសម្តែងនូវបំណងប្រាថ្នាថា ទោះបីជាបញ្ចប់អាណត្តិការងារនៅវៀតណាម និងនៅលើឋានៈណាមួយក្នុងពេលអនាគតក៏ដោយ ក៏ឯកអគ្គរដ្ឋទូត Baloghdi Tibor នៅតែបន្តផ្តល់ការយកចិត្តទុកដាក់ និងមនោសញ្ចេតនាដ៏ល្អប្រពៃចំពោះវៀតណាមនិយាយរួម និងសម្រាប់ទំនាក់ទំនងសហប្រតិបត្តិការវប្បធម៌ កីឡា និងទេសចរណ៍រវាងវៀតណាម និងហុងហ្គារី។
![]() |
| អនុរដ្ឋមន្ត្រី Ta Quang Đong បានប្រគល់ជូននូវគ្រឿងឥស្សរិយយសអនុស្សាវរីយ៍ «ដើម្បីបុព្វហេតុវប្បធម៌ កីឡា និងទេសចរណ៍» ជូនដល់លោក Baloghdi Tibor ឯកអគ្គរដ្ឋទូតហុងហ្គារីប្រចាំនៅវៀតណាម។ |
ថ្លែងមតិនៅក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតហុងហ្គារីប្រចាំនៅវៀតណាម Baloghdi Tibor បានឱ្យដឹងថា ក្នុងអំឡុងពេលកាន់តំណែងជាឯកអគ្គរដ្ឋទូតប្រចាំនៅវៀតណាម លោកនិងសមូហភាពស្ថានទូតហុងហ្គារី តែងតែទទួលបានការគាំទ្រយ៉ាងសកម្ម និងមានប្រសិទ្ធភាពពីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម។
ឆ្លុះបញ្ចាំងឡើងវិញនូវបណ្តាសកម្មភាពផ្លាស់ប្តូរវប្បធម៌ដែលត្រូវបានរៀបចំឡើងក្នុងបណ្តាឆ្នាំកន្លងមកនេះ ឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះភាពសម្បូរបែប និងភាពចម្រុះនៃបណ្តាកម្មវិធីវប្បធម៌ និងសិល្បៈរវាងប្រទេសទាំងពីរ។ បើតាមលោក ការគាំទ្រ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធរបស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ គឺជាកត្តាសំខាន់មួយក្នុងចំណោមកត្តាសំខាន់ៗដែលរួមចំណែកបង្កើតឡើងនូវភាពជោគជ័យនៃព្រឹត្តិការណ៍ទាំងឡាយ។
![]() |
| ឯកអគ្គរដ្ឋទូត Baloghdi Tibor មានអាណត្តិការងារចំនួនបីលើកនៅប្រទេសវៀតណាម។ |
ឯកអគ្គរដ្ឋទូត Baloghdi Tibor ក៏បានសង្កត់ធ្ងន់ផងដែរថា នៅក្នុងបរិបទបច្ចុប្បន្ន វប្បធម៌កាន់តែដើរតួនាទីយ៉ាងសំខាន់នៅក្នុងជីវភាពរស់នៅសង្គម។ ជាពិសេស បណ្តាលម្ហវប្បធម៌ដូចជា រោងមហោស្រព និងសារមន្ទីរ នៅតែបន្តអះអាងពីតម្លៃ និងអត្ថន័យជាក់ស្តែងនៅក្នុងបរិបទដែលបច្ចេកវិទ្យាមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា។
ដោយសម្តែងនូវជំនឿចិត្តលើទស្សនវិស័យនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឯកអគ្គរដ្ឋទូតរំពឹងទុកថា បណ្តាសកម្មភាពផ្លាស់ប្តូរ និងសហប្រតិបត្តិការនៅក្នុងវិស័យវប្បធម៌ កីឡា និងទេសចរណ៍រវាងវៀតណាម និងហុងហ្គារី នឹងបន្តត្រូវបានជម្រុញខ្លាំងនាពេលខាងមុខ រួមចំណែកនាំឱ្យទំនាក់ទំនងទ្វភាគីអភិវឌ្ឍន៍កាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព។
ឯកអគ្គរដ្ឋទូត Baloghdi Tibor មានអាណត្តិការងារចំនួនបីលើករួចមកហើយនៅប្រទេសវៀតណាម ក្នុងតួនាទីជាអនុប្រធានស្ថានទូតនៅស្ថានទូតហុងហ្គារីប្រចាំនៅទីក្រុង Ha Noi (២០០៣ – ២០០៦) អគ្គកុងស៊ុលហុងហ្គារីប្រចាំនៅទីក្រុង Ho Chi Minh (២០១៥ – ២០២០) និងជាឯកអគ្គរដ្ឋទូតហុងហ្គារីប្រចាំនៅវៀតណាម (ចាប់ពីឆ្នាំ ២០២២ មកទល់បច្ចុប្បន្ន)។ បន្ទាប់ពីបញ្ចប់អាណត្តិទី ៣ នៅប្រទេសវៀតណាម ដែលជាប្រទេសដែលលោកបានផ្សារភ្ជាប់អស់រយៈពេលជាង ២០ ឆ្នាំកន្លងមកនេះ ឯកអគ្គរដ្ឋទូតបានអះអាងថា ទោះបីជាស្ថិតនៅលើឋានៈណាក៏ដោយ ក៏នឹងបន្តរួមចំណែកសម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរនិយាយរួម និងសម្រាប់កិច្ចសហប្រតិបត្តិការទ្វភាគីនៅក្នុងវិស័យវប្បធម៌ កីឡា និងទេសចរណ៍និយាយដោយឡែក៕
កាលពីថ្ងៃទី ៩ ខែមិថុនា ក្នុងការប្រកួតជើងឯកម៉ួយថៃពិភពលោក (World Muay Championship) ដែលបានប្រព្រឹត្តទៅនៅប្រទេសក្រិក អ្នកប្រដាល់ Huynh Ha Huu Hieu បានយកឈ្នះលើអ្នកប្រដាល់រុស្ស៊ី Sofia Istratova ក្នុងវគ្គផ្តាច់ព្រ័ត្រនៃប្រភេទទម្ងន់ក្រោម ៤៥ គីឡូក្រាមនារី។ |
នាថ្ងៃទី ១០ ខែមេសា នៅទីក្រុង Pakse ខេត្ត Champasak ប្រទេសឡាវ ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Pakse និងអាជ្ញាធរខេត្ត Champasak បានរៀបចំ “វេទិកាសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ដើម្បីជំរុញច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច និងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV”។ |
thoidai.com.vn


មតិពីមិត្តអ្នកអាន