នាថ្ងៃទី៩ ខែវិច្ឆិកា សប្តាហ៍វប្បធម៌ និងទេសចរណ៍ដែលតភ្ជាប់ជាមួយបុណ្យអកអំបុក ត្រូវបានបើកនៅតំបន់ភាគខាងត្បូងវៀតណាម ដែលមានជនរួមជាតិខ្មែររស់នៅច្រើន។
ខេត្ត Tay Ninh (វៀតណាម) ជំរុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាខេត្តនៃព្រះរាជាណាចក្រកម្ពុជា ខេត្ត An Giang (វៀតណាម) ថែរក្សាការសរសេររបស់ជនជាតិខ្មែរ |
![]() |
ខេត្ត Tra Vinh (វៀតណាម)៖ ពិធីបើកសប្តាហ៍វប្បធម៌ និងទេសចរណ៍ ភ្ជាប់ជាមួយបុណ្យអកអំបុកនៅតាមមូលដ្ឋានជាច្រើន |
នៅខេត្ត Tra Vinh ពិធីបើកសប្តាហ៍វប្បធម៌ និងទេសចរណ៍ ភ្ជាប់ជាមួយបុណ្យអកអំបុក ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ជាមួយនឹងសកម្មភាពសំខាន់ៗដូចជា៖ លំហម្ហូបអាហារនៃតំបន់ភាគខាងត្បូងនៅខេត្ត Tra Vinh ឆ្នាំ២០២៤; ការតាំងពិព័រណ៍ “ទេសចរណ៍ Tra Vinh - ការតភ្ជាប់ និងការអភិវឌ្ឍ”; ពិព័រណ៍ជម្រុញពាណិជ្ជកម្ម - ផលិតផលឧស្សាហកម្មជនបទ និង OCOP; មហោស្រពរបាំជនជាតិខ្មែរនៅខេត្ត Tra Vinh។ ទន្ទឹមនឹងនោះ ក៏មានការតាំងពិព័រណ៌សិប្បកម្ម សំលៀកបំពាក់ប្រពៃណីជនជាតិខ្មែរ ការប្រណាំងទូក និងការលេងល្បែងប្រជាប្រិយ...
នាថ្ងៃនេះផងដែរ ពិធីបុណ្យអកអំបុក - ការប្រណាំងទូក Soc Trang តំបន់ដីសណ្ដទន្លេ Cuu Long និងសប្តាហ៍វប្បធម៌ កីឡា និងទេសចរណ៍ Soc Trang លើកទី១ ឆ្នាំ២០២៤ ក៏ប្រព្រឹត្តទៅនៅខេត្ត Soc Trang ផងដែរ៕
![]() តាំងពីយូរយារណាស់មកហើយ វត្តអារាមព្រះពុទ្ធសាសនាថេរវាទខ្មែរ នៅខេត្ត An Giang ប្រទេសវៀតណាម បានក្លាយជាកន្លែងបង្រៀនអក្សរខ្មែរដល់កូនៗរបស់បងប្អូនជនជាតិខ្មែរ។ ថ្នាក់រៀនត្រូវបានបង្កើតឡើងពីការពួតដៃគ្នារបស់វត្តអារាម ព្រះសង្ឃ អាជ្ញាធរ និងពុទ្ធសាសនិក ដូច្នេះហើយទើបពង្រឹងស្មារតីសិក្សា របស់បងប្អូនជនជាតិខ្មែរក្នុងការចូលរួមថែរក្សាការសរសេរ អត្តសញ្ញាណប្រពៃណីជាតិត្រូវបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ |
![]() នារសៀលថ្ងៃទី១៨ ខែកញ្ញា នៅទីស្នាក់ការស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ (ព្រះរាជាណាចក្រកម្ពុជា) បានប្រព្រឹត្តទៅកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនៅតាមតំបន់ព្រំដែនរវាងនគរបាលខេត្ត Binh Phuoc (ប្រទេសវៀតណាម) និងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។ |
មតិពីមិត្តអ្នកអាន