Trending now

ខេត្ត Binh Phuoc (វៀតណាម) និងខេត្តត្បូងឃ្មុំ សហប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនៅតាមតំបន់ព្រំដែន

10:18 | 21/09/2024 យោងតាមកាសែតកងទ័ពប្រជាជន

នារសៀលថ្ងៃទី១៨ ខែកញ្ញា នៅទីស្នាក់ការស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ (ព្រះរាជាណាចក្រកម្ពុជា) បានប្រព្រឹត្តទៅកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនៅតាមតំបន់ព្រំដែនរវាងនគរបាលខេត្ត Binh Phuoc (ប្រទេសវៀតណាម) និងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។

ខេត្ត Tay Ninh (វៀតណាម)៖ បើកការប្រឡងភាសាខ្មែរក្នុងកងទ័ពការពារព្រំដែនឆ្នាំ២០២៤ ខេត្ត Binh Phuoc រៀបចំសន្និសីទបូកសរុបបឋមការងាររុករកអដ្ឋិធាតុយុទ្ធជនដំណាក់កាល២៣
លោកវរសេនីយ៍ឯក Bui Xuan Thang នាយកនគរបាលខេត្ត Binh Phuoc និងលោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនៅតាមតំបន់ព្រំដែន
លោកវរសេនីយ៍ឯក Bui Xuan Thang នាយកនគរបាលខេត្ត Binh Phuoc និងលោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនៅតាមតំបន់ព្រំដែន

លោកវរសេនីយ៍ឯក Bui Xuan Thang នាយកនគរបាលខេត្ត Binh Phuoc និងលោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានជាសហអធីបតីនៃកិច្ចប្រជុំ។

យោងតាមរបាយការណ៍ស្តីពីការសម្របសម្រួលរវាងនគរបាលខេត្ត Binh Phuoc និងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ក្នុងរយៈពេលកន្លងមក កងកម្លាំងនគរបាលនៃខេត្តទាំងពីរបានអនុវត្តយ៉ាងសកម្មនូវខ្លឹមសារនៃកិច្ចសហប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស និងការពារសន្តិសុខតាមព្រំដែន។

ក្នុងស្មារតីនៃខ្លឹមសារនៃកិច្ចសហប្រតិបត្តិការដែលបានឯកភាព និងចុះហត្ថលេខាក្នុងកិច្ចប្រជុំលើកទី៣ នគរបាលខេត្តទាំងពីរបានផ្លាស់ប្តូរព័ត៌មានជាប្រចាំ និងសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការគ្រប់គ្រង ត្រួតពិនិត្យព្រំដែន និងបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស គ្រប់គ្រងអន្តោប្រវេសន៍ ទប់ស្កាត់ការឆ្លងដែនខុសច្បាប់របស់ពលរដ្ឋនៃប្រទេសទាំងពីរប្រកបដោយប្រសិទ្ធភាព។ នគរបាលនៃខេត្តទាំងពីរក៏បានសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់នៅតាមព្រំដែន និងប្រយុទ្ធប្រឆាំងបទល្មើសឧក្រិដ្ឋកម្មគ្រប់ប្រភេទ គ្រឿងញៀន និងការជួញដូរមនុស្ស។ល។

នៅក្នុងកិច្ចប្រជុំ អង្គភាពជំនាញនៃនគរបាលខេត្តទាំងពីរបានពិភាក្សាអំពីខ្លឹមសារនៃការសម្របសម្រួល និងការផ្លាស់ប្តូរព័ត៌មានទាក់ទងនឹងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនៅតាមតំបន់ព្រំដែន។

ដើម្បីបន្តពង្រីកលទ្ធផលដែលសម្រេចបាន នគរបាលខេត្ត Binh Phuoc និងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានឯកភាពគ្នាលើទិសដៅ និងចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនៅតាមតំបន់ព្រំដែននាពេលខាងមុខ ក្នុងស្មារតីពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ លើគ្រប់ទិដ្ឋភាពទាំងអស់៕

ខេត្ត Tay Ninh (វៀតណាម)៖ បើកការប្រឡងភាសាខ្មែរក្នុងកងទ័ពការពារព្រំដែនឆ្នាំ២០២៤ ខេត្ត Tay Ninh (វៀតណាម)៖ បើកការប្រឡងភាសាខ្មែរក្នុងកងទ័ពការពារព្រំដែនឆ្នាំ២០២៤

នាព្រឹកថ្ងៃទី៥ ខែកញ្ញា នៅទីបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Tay Ninh បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនបានបើកការប្រឡងភាសាខ្មែរក្នុងកងទ័ពការពារព្រំដែនឆ្នាំ​២០២៤។

ខេត្ត Binh Phuoc រៀបចំសន្និសីទបូកសរុបបឋមការងាររុករកអដ្ឋិធាតុយុទ្ធជនដំណាក់កាល២៣ ខេត្ត Binh Phuoc រៀបចំសន្និសីទបូកសរុបបឋមការងាររុករកអដ្ឋិធាតុយុទ្ធជនដំណាក់កាល២៣

នាព្រឹកថ្ងៃទី ២៨ សីហា គណៈកម្មការដឹកនាំលេខ ៥១៥ ខេត្ត Binh Phuoc បានរៀបចំសន្និសីទបូកសរុបបឋមការងាររុករកអដ្ឋិធាតុយុទ្ធជនដំណាក់កាល២៣។

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី