នាព្រឹកថ្ងៃទី ២៨ សីហា គណៈកម្មការដឹកនាំលេខ ៥១៥ ខេត្ត Binh Phuoc បានរៀបចំសន្និសីទបូកសរុបបឋមការងាររុករកអដ្ឋិធាតុយុទ្ធជនដំណាក់កាល២៣។
ស្រុក Bu Dop (ខេត្ត Binh Phuoc - វៀតណាម) ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយស្រុកជាប់ព្រំដែននៃព្រះរាជាណាចក្រកម្ពុជា ខេត្ត Binh Duong ចាប់ដៃគ្នាសម្របសម្រួលដើម្បីការពារ និងធានាសិទ្ធិមនុស្ស |
![]() |
ខេត្ត Binh Phuoc រៀបចំសន្និសីទបូកសរុបបឋមការងាររុករកអដ្ឋិធាតុយុទ្ធជនដំណាក់កាល២៣ |
របាយការណ៍ក្នុងសន្និសីទបានបង្ហាញថា ក្នុងដំណាក់កាល២៣ (រដូវប្រាំងឆ្នាំ ២០២៣-២០២៤) កម្មាភិបាលនិងយុទ្ធជននៃក្រុម K72 ដែលជាអង្គភាពរុករកអដ្ឋិធាតុយុទ្ធជននៃបញ្ជាការដ្ឋានយោធាខេត្ត Binh Phuoc បានរុករកអដ្ឋិធាតុចំនួន ១៤៧ អដ្ឋិធាតុដែលពលីក្នុងសម័យសង្គ្រាមនៅកម្ពុជា (ក្នុងនោះ រុករកនៅខេត្ដក្រចេះ ១៣៥ អដ្ឋិធាតុ និងខេត្តកំពង់ធំចំនួន ១២ អដ្ឋិធាតុ)។
គិតដល់ដំណាក់កាលទី២៣ ខេត្ត Binh Phuoc បានរុករកអដ្ឋិធាតុចំនួន ៣,១៩៦ អដ្ឋិធាតុ ក្នុងនោះ អដ្ឋិធាតុចំនួន ២៥២ បានកំណត់ឈ្មោះ។ គណកម្មការជំនាញខេត្ត បានសម្របសម្រួលជាមួយគណកម្មការជំនាញរបស់កម្ពុជា រៀបចំពិធីសូត្រមន្ត បង្សុកូល និងពិធីទទួលនិងប្រគល់អដ្ឋិធាតុយុទ្ធជនពលីចំនួន ១៤៧ អដ្ឋិធាតុ និងធ្វើមាតុភូមិនិវត្ដន៍មកប្រទេសវិញ។
អញ្ជើញថ្លែងមតិក្នុងសន្និសីទ លោកស្រី Tran Tuyet Minh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈកម្មការដឹកនាំលេខ ៥១៥ ខេត្ត Binh Phuoc បានកត់សម្គាល់ និងកោតសរសើរចំពោះលទ្ធផលដែលសម្រេចបានក្នុងការរុករកអដ្ឋិធាតុនៅដំណាក់កាល២៣។
លោកស្រី Tran Tuyet Minh បានស្នើថា នាពេលខាងមុខ ស្ថាប័ននិងអង្គភាពពាក់ព័ន្ធត្រូវជំរុញការឃោសនាផ្សព្វផ្សាយព័ត៌មាន ដើម្បីឲ្យប្រជាជនគ្រប់មជ្ឈដ្ឋានចូលរួមផ្តល់ព័ត៌មានអំពីយុទ្ធជនពលី និងអដ្ឋិធាតុយុទ្ធជន។ លោកស្រី Tran Tuyet Minh បន្ថែមថា បញ្ជាការដ្ឋានយោធាខេត្ដ គប្បីពន្លឿនដំណើរការរុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុនៃកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលពលីក្នុងសម័យសង្គ្រាមនៅកម្ពុជា៕
![]() នាព្រឹកថ្ងៃទី៩ ខែសីហា គណៈកម្មាធិការប្រជាជនស្រុក Bu Dop បានរៀបចំសន្និសីទស្តីពីកិច្ចការបរទេស និងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងអាជ្ញាធរស្រុក Bu Dop ខេត្ត Binh Phuoc ប្រទេសវៀតណាម និងអាជ្ញាធរស្រុកកែវសីមា (ខេត្តមណ្ឌលគិរី) ស្រុកស្នួល (ខេត្តក្រចេះ)។ |
![]() យុគសម័យ - នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៤ ការិយាល័យអចិន្ត្រៃយ៍សិទ្ធិមនុស្សបានសម្របសម្រួលជាមួយគណៈកម្មាធិការដឹកនាំសិទ្ធិមនុស្សខេត្ត Binh Duong រៀបចំសន្និសីទបឋមពិនិត្យការងារសិទ្ធិមនុស្សក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៤ និងបណ្តុះបណ្តាលការងារសិទ្ធិមនុស្សឆ្នាំ ២០២៤។ |
មតិពីមិត្តអ្នកអាន