Trending now

ខេត្ត Tay Ninh (វៀតណាម)៖ បើកការប្រឡងភាសាខ្មែរក្នុងកងទ័ពការពារព្រំដែនឆ្នាំ២០២៤

10:01 | 08/09/2024 យោងតាមកាសែតនងទ័ពប្រជាជនវៀតណាម

នាព្រឹកថ្ងៃទី៥ ខែកញ្ញា នៅទីបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Tay Ninh បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនបានបើកការប្រឡងភាសាខ្មែរក្នុងកងទ័ពការពារព្រំដែនឆ្នាំ​២០២៤។

ខេត្ត Quang Ninh (វៀតណាម)ទទួលស្វាគមន៍ភ្ញៀវជិត ២៩០០០០ នាក់ក្នុងរយៈពេល ២ ថ្ងៃដំបូង នៃថ្ងៃឈប់សម្រាកប្រចាំឆ្នាំ ខេត្ត Tay Ninh (វៀតណាម)៖ ត្រៀមរៀបចំសម្រាប់កម្មវិធីជួបប្រាស្រ័យនាយទាហានវ័យក្មេងនៃកងទ័ពការពារព្រំដែនវៀតណាម ជាមួយនាយទាហានវ័យក្មេងនៃកងទ័ពជើងគោក និងកងរាជអា
ប្រតិភូចូលរួមពិធីបើកការប្រឡងភាសាខ្មែរក្នុងកងទ័ពការពារព្រំដែនឆ្នាំ២០២៤
ប្រតិភូចូលរួមពិធីបើកការប្រឡងភាសាខ្មែរក្នុងកងទ័ពការពារព្រំដែនឆ្នាំ២០២៤

ការប្រឡងភាសាខ្មែរក្នុងកងទ័ពការពារព្រំដែនឆ្នាំ ២០២៤ ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែកញ្ញា ដើម្បីវាយតម្លៃសមត្ថភាពនិយាយភាសាខ្មែរកម្រិត B1 របស់នាយទាហាន និងយោធិននៃកងទ័ពការពារព្រំដែនខេត្ដជាប់ព្រំដែនវៀតណាម- កម្ពុជា។

ការប្រឡងបានទាក់ទាញនាយទាហានចំនួន ៧០ នាក់ មកពីអង្គភាពការពារព្រំដែនចំនួន ១០ ក្នុងខេត្ត៖ Kon Tum, Gia Lai, Dak Lak, Dak Nong, Binh Phuoc, Tay Ninh, Long An, Dong Thap, An Giang, Kien Giang ។

ថ្លែងសុន្ទរកថាបើកការប្រឡង លោកឧត្តមសេនីយ៍ត្រី Tran Hai Binh នាយរងសេនាធិការនៃកងទ័ពការពារព្រំដែនបានឲ្យដឹងថា សមាជិកនៃក្រុមប្រឡងនឹងលើកកំពស់ស្មារតីទទួលខុសត្រូវ និងសម្រេចបានលទ្ធផលល្អបំផុត។ ទន្ទឹមនឹងនោះ លោក​នាយរងសេនាធិការនៃកងទ័ពការពារព្រំដែន សង្ឃឹមថា ការប្រឡងនឹងបង្កើតចលនាក្នុងការរៀនភាសាបរទេស លើកកម្ពស់សមត្ថភាពនិយាយភាសាបរទេសសម្រាប់នាយទាហាន និងទាហានដែលកំពុងបំពេញភារកិច្ចនៅប៉ុស្តិ៍ការពារព្រំដែន។

ការប្រឡងភាសាខ្មែរក្នុងកងទ័ពការពារព្រំដែនឆ្នាំ ២០២៤ គឺជាឱកាសសម្រាប់នាយទាហាន និងយោធិននៃកងទ័ពការពារព្រំដែនខេត្តជាប់ព្រំដែនវៀតណាម-កម្ពុជា ផ្លាស់ប្តូរ និងរៀនសូត្រពីបទពិសោធន៍គ្នាទៅវិញទៅមក។ លើកកំពស់ការឃោសនា អំពីគោលការណ៍ណែនាំរបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ និងផ្សព្វផ្សាយលក្ខណៈវប្បធម៌ពិសេសរបស់វៀតណាមទៅកាន់មិត្តអន្តរជាតិ រួមចំណែកជាក់ស្ដែងក្នុងការអនុវត្តការងារការពារព្រំដែនប្រកបដោយជោគជ័យ៕

វៀតណាម៖ សកម្មភាពវប្បធម៌ដ៏សម្បូរបែបសម្រាប់កុមារជនជាតិភាគតិចនៅតំបន់ Tay Nguyen វៀតណាម៖ សកម្មភាពវប្បធម៌ដ៏សម្បូរបែបសម្រាប់កុមារជនជាតិភាគតិចនៅតំបន់ Tay Nguyen

ក្នុងអំឡុងពេលវិស្សមកាលរដូវក្តៅ រួមជាមួយនឹងសកម្មភាពលេងកម្សាន្ត កុមារជនជាតិភាគតិចនៅខេត្ត Dak Lak បានចូលរួមក្នុងសកម្មភាពជាច្រើនទៀតដូចជា៖ ការរៀនលេងគងឃ្មោះ រាំរបាំ xoang និងនិពន្ធកំណាព្យ។ បទពិសោធន៍ដ៏គួរឱ្យទាក់ទាញទាំងនេះ ជួយសិស្សានុសិស្សមានវិស្សមកាលរដូវក្តៅដ៏រីករាយ និងមានប្រយោជន៍យ៉ាងពិតប្រាកដ មុនពេលចូលឆ្នាំសិក្សាថ្មី។

ស្រុក Bu Dop (ខេត្ត Binh Phuoc - វៀតណាម) ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយស្រុកជាប់ព្រំដែននៃព្រះរាជាណាចក្រកម្ពុជា ស្រុក Bu Dop (ខេត្ត Binh Phuoc - វៀតណាម) ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយស្រុកជាប់ព្រំដែននៃព្រះរាជាណាចក្រកម្ពុជា

នាព្រឹកថ្ងៃទី៩ ខែសីហា គណៈកម្មាធិការប្រជាជនស្រុក Bu Dop បានរៀបចំសន្និសីទស្តីពីកិច្ចការបរទេស និងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងអាជ្ញាធរស្រុក Bu Dop ខេត្ត Binh Phuoc ប្រទេសវៀតណាម និងអាជ្ញាធរស្រុកកែវសីមា (ខេត្តមណ្ឌលគិរី) ស្រុកស្នួល (ខេត្តក្រចេះ)។

យោងតាមកាសែតនងទ័ពប្រជាជនវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុមសិល្បៈកងយោធពលខេមរភូមិន្ទ សម្តែងនៅទីក្រុងហូជីមិញ
ទីក្រុងហាណូយរៀបចំកន្លែងដាក់តាំងបង្ហាញកាំជ្រួចចំនួន ៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា
សារព័ត៌មាន​កម្ពុជា​ផ្សព្វផ្សាយ​មិត្តភាព​ជិតខាង​ជាមួយ​វៀតណាម
Vinh Hy – Binh Lap៖ ខ្សែផ្លូវទៅដោយចំណាប់អារម្មណ៍