Trending now

ខេត្ត Quang Ninh (វៀតណាម)ទទួលស្វាគមន៍ភ្ញៀវជិត ២៩០០០០ នាក់ក្នុងរយៈពេល ២ ថ្ងៃដំបូង នៃថ្ងៃឈប់សម្រាកប្រចាំឆ្នាំ

06:07 | 04/09/2024 យោងតាមកាសែតកងទ៍ពប្រជាជនវៀតណាម

ចំនួនភ្ញៀវស្នាក់នៅគឺ ១១០០០០ ភ្ញៀវអន្តរជាតិ ១៥០០០ ចំណូលទេសចរណ៍សរុបគឺ ៦៥២ ពាន់លានដុង។

វៀតណាម៖ បើកមហោស្រពសិប្បកម្មប្រពៃណី Quang Nam ឆ្នាំ ២០២៤ ខេត្ត Tay Ninh (វៀតណាម)៖ ត្រៀមរៀបចំសម្រាប់កម្មវិធីជួបប្រាស្រ័យនាយទាហានវ័យក្មេងនៃកងទ័ពការពារព្រំដែនវៀតណាម ជាមួយនាយទាហានវ័យក្មេងនៃកងទ័ពជើងគោក និងកងរាជអា
ក្នុងរយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី ១-២ ខែកញ្ញា ឆ្នាំ២០២៤ នៅទីលាន ៣០ ខែតុលា និងទីលាន Sun Carnival (សង្កាត់ Bai Chay) នៃទីក្រុង Ha Long (Quang Ninh)បានប្រព្រឹត្តទៅកម្មវិធិ Colors of Ha Long” ក្នុងឆ្នាំ ២០២៤។ សកម្មភាពទាក់ទាញមនុស្សរាប់ពាន់នាក់ និងភ្ញៀវទេសចរមកទស្សនា
ក្នុងរយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី ១-២ ខែកញ្ញា ឆ្នាំ២០២៤ នៅទីលាន ៣០ ខែតុលា និងទីលាន Sun Carnival (សង្កាត់ Bai Chay) នៃទីក្រុង Ha Long (Quang Ninh)បានប្រព្រឹត្តទៅកម្មវិធិ Colors of Ha Long” ក្នុងឆ្នាំ ២០២៤។ សកម្មភាពទាក់ទាញមនុស្សរាប់ពាន់នាក់ និងភ្ញៀវទេសចរមកទស្សនា

យោងតាមមន្ទីរទេសចរណ៍ខេត្ត Quang Ninh៖ ក្នុងរយៈពេលពីរថ្ងៃនៃថ្ងៃឈប់សម្រាកក្នុងឱកាសទបុណ្យឯករាជ្យជាតិ (ថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា) ចំនួនភ្ញៀវទេសចរណ៍សរុបទៅតំបន់ទេសចរណ៍ជាច្រើនក្នុងខេត្តត្រូវបានប៉ាន់ប្រមាណថាមានដល់ទៅ ២៩ ម៉ឺននាក់។ ក្នុងនោះចំនួនភ្ញៀវស្នាក់នៅមានចំនួន ១១ ម៉ឺននាក់; ភ្ញៀវអន្តរជាតិ ១៥០០០; ចំណូលទេសចរណ៍សរុបមានចំនួន ៦៥២ ពាន់លានដុង (ជិត ៣ លានដុល្លារ) ស្មើនឹង ១៣៤% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។

នាថ្ងៃទី ១ ខែកញ្ញា ទេសចរណ៍ Quang Ninh បានបន្តទទួលស្វាគមន៍ក្រុមទេសចរណ៍ធំៗជាច្រើនដូចជា៖ ក្រុម MICE របស់ក្រុមហ៊ុនទេសចរណ៍ Tre Viet; ក្រុមទេសចរណ៍ឥណ្ឌា។ ក្នុងរដូវវិស្សមកាល ព្រឹត្តិការណ៍វប្បធម៌ និងកីឡាជាច្រើនបានប្រព្រឹត្តិទៅនៅទីក្រុង Ha Long និងតំបន់ផ្សេងទៀតក្នុងខេត្ត Quang Ninh ដែលជួយឱ្យភ្ញៀវទេសចរណ៍មានការស្វែងយល់ និងការលាកល្បងគួរឱ្យចាប់អារម្មណ៍។ ព្រឹត្តិការណ៍ទាំងនេះជាស្ពាន លើកតម្កើងតម្លៃទេសចរណ៍ នាំមកនូវរូបភាព ផលិតផលទេសចរណ៍ដ៏សម្បូរបែប ទាក់ទាញ និងប្លែកពីគេ របស់ខេត្ត Quang Ninh ជូនមិត្តក្នុងស្រុក និងអន្តរជាតិ៕

ខេត្ត Quang Tri៖ លើកកម្ពស់ជីវភាពគ្រួសារក្រីក្រ ដោយគំរូចិញ្ចឹមសត្វពពែ ខេត្ត Quang Tri៖ លើកកម្ពស់ជីវភាពគ្រួសារក្រីក្រ ដោយគំរូចិញ្ចឹមសត្វពពែ

យុគសម័យ - ដោយសារគំរូចិញ្ចឹមសត្វពពែប្រកបដោយជោគជ័យ ជីវភាពរស់នៅរបស់គ្រួសារជាច្រើននៅតំបន់ភ្នំនៃខេត្ត Quang Tri បានប្រសើរឡើងគួរឱ្យកត់សម្គាល់។

USAID នឹង​ធ្វើ​ការ​លើក​កម្ពស់​គុណភាព​ជីវិត​ជន​ពិការ​នៅ​ខេត្ត Quang Tri USAID នឹង​ធ្វើ​ការ​លើក​កម្ពស់​គុណភាព​ជីវិត​ជន​ពិការ​នៅ​ខេត្ត Quang Tri

យុគសម័យ - នេះជាការអះអាងរបស់នាយកទីភ្នាក់ងារ USAID ប្រចាំនៅវៀតណាម លោក Aler Grubbs ក្នុងឱកាសនៃដំណើរទស្សនកិច្ចការងាររបស់គណៈប្រតិភូនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) និងមជ្ឈមណ្ឌលសកម្មភាពជាតិ ដើម្បីជំនះផលវិបាកនៃសារធាតុគីមីពុល និងបរិស្ថាន (NACCET) ក្នុងខេត្ត Quang Tri នាថ្ងៃទី ១៩ ខែសីហា។

យោងតាមកាសែតកងទ៍ពប្រជាជនវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស