Trending now

ខេត្ត Tay Ninh (វៀតណាម)៖ ត្រៀមរៀបចំសម្រាប់កម្មវិធីជួបប្រាស្រ័យនាយទាហានវ័យក្មេងនៃកងទ័ពការពារព្រំដែនវៀតណាម ជាមួយនាយទាហានវ័យក្មេងនៃកងទ័ពជើងគោក និងកងរាជអា

19:19 | 25/08/2024

នាថ្ងៃទី ២៥ សីហា នៅទីក្រុង Tay Ninh ក្រុមការងារ នៃស្នងការដ្ឋានយោបាយកងទ័ពការពារព្រំដែនវៀតណាម ដឹកនាំដោយលោកវរសេនីយ៍ឯក Nguyen Thanh Hai អនុប្រធាននាយកដ្ឋាននយោបាយកងទ័ពការពារព្រំដែនបានអញ្ជើញមកត្រួតពិនិត្យការត្រៀមរៀបចំសម្រាប់កម្មវិធីជួបប្រាស្រ័យនាយទាហានវ័យក្មេងនៃកងទ័ពការពារព្រំដែនវៀតណាម ជាមួយនាយទាហានវ័យក្មេងនៃកងទ័ពជើងគោក និងកងរាជអាវុធហត្ថ នៃព្រះរាជាណាចក្រកម្ពុជា។

ខេត្ត Long Xuyen (វៀតណាម)៖ សិក្ខាសាលាអន្តរជាតិចែករំលែកព័ត៌មាន និងកិច្ចសហប្រតិបត្តិការ ក្នុងការទប់ស្កាត់ជំងឺឆ្លងដែលរីករាលដាលឆ្លងព្រំដែននៃប្រទេសវៀតណាម ន វៀតណាម៖ សកម្មភាពវប្បធម៌ដ៏សម្បូរបែបសម្រាប់កុមារជនជាតិភាគតិចនៅតំបន់ Tay Nguyen
ខេត្ត Tay Ninh (វៀតណាម)៖ ត្រៀមរៀបចំសម្រាប់កម្មវិធីជួបប្រាស្រ័យនាយទាហានវ័យក្មេងនៃកងទ័ពការពារព្រំដែនវៀតណាម ជាមួយនាយទាហានវ័យក្មេងនៃកងទ័ពជើងគោក និងកងរាជអា
ខេត្ត Tay Ninh (វៀតណាម)៖ ត្រៀមរៀបចំសម្រាប់កម្មវិធីជួបប្រាស្រ័យនាយទាហានវ័យក្មេងនៃកងទ័ពការពារព្រំដែនវៀតណាម ជាមួយនាយទាហានវ័យក្មេងនៃកងទ័ពជើងគោក និងកងរាជអា

ក្រុមការងារនៃស្នងការដ្ឋាននយោបាយកងទ័ពការពារព្រំដែន និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Tay Ninh បានត្រួតពិនិត្យការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ការទទួលស្វាគមន៍ និងការរាយការណ៍ជូនប្រតិភូនៃប្រទេសទាំងពីរ ការត្រៀមរៀបចំសម្រាប់ការដាំដើមឈើអនុស្សាវរីយ៌រវាងប្រធានដឹកនាំគណៈប្រតិភូ និងសមាជិកគណៈប្រតិភូ នៃប្រទេសទាំងពីរនៅឯអាគារទទួលភ្ញៀវ (ឃុំ Loi Thuan ស្រុក Ben Cau ខេត្ត Tay Ninh) សកម្មភាពឃោសនាច្បាប់ និងផ្តល់អំណោយដល់សិស្សានុសិស្សនៅសាលប្រជុំគណៈកម្មាធិការបក្សស្រុក Ben Cau ខេត្ត Tay Ninh; កិច្ចពិភាក្សាផ្លាស់ប្តូរនៅសាលប្រជុំ Plantin (ជាន់ទី ២ សណ្ឋាគារ Sunrise ទីក្រុង Tay Ninh ខេត្ត Tay Ninh); កីឡាដ្ឋាននៃវិទ្យាល័យ Hoang Le Kha (ខេត្ត Tay Ninh)…

ក្រោយការចុះត្រួតពិនិត្យ លោកវរសេនីយ៍ឯក Nguyen Thanh Hai បានវាយតំលៃខ្ពស់ចំពោះការងារត្រៀមរៀបចំរបស់កងទ័ពការពារព្រំដែន Tay Ninh។ លោកអនុប្រធានស្នងការនយោបាយនៃកងទ័ពការពារព្រំដែនបានស្នើឱ្យកងទ័ពការពារព្រំដែន Tay Ninh បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអង្គភាពពាក់ព័ន្ធ ពិនិត្យយ៉ាងម៉ត់ចត់ និងល្អិតល្អន់នូវដំណាក់កាលនីមួយៗ ស្ថានភាពដែលកើតឡើង និងការលំបាក និងបញ្ហាប្រឈម ដើម្បីដោះស្រាយឱ្យបានទាន់ពេលវេលា។ ជំរុញឱ្យអង្គភាពមូលដ្ឋាន និងផ្នែកជំនាញនានា លើកកម្ពស់តួនាទី និងការទទួលខុសត្រូវរបស់ខ្លួន ដើម្បីរួមចំណែកដល់ជោគជ័យនៃកម្មវិធីជួបប្រាស្រ័យ។

កម្មវិធីជួបប្រាស្រ័យនាយទាហានវ័យក្មេងនៃកងទ័ពការពារព្រំដែនវៀតណាម - នាយទាហានវ័យក្មេងនៃកងទ័ពជើងគោក និងកងរាជអាវុធហត្ថ នៃព្រះរាជាណាចក្រកម្ពុជា លើកទី ២ ឆ្នាំ ២០២៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែសីហា៕

ខេត្ត Long Xuyen (វៀតណាម)៖ សិក្ខាសាលាអន្តរជាតិចែករំលែកព័ត៌មាន និងកិច្ចសហប្រតិបត្តិការ ក្នុងការទប់ស្កាត់ជំងឺឆ្លងដែលរីករាលដាលឆ្លងព្រំដែននៃប្រទេសវៀតណាម ន ខេត្ត Long Xuyen (វៀតណាម)៖ សិក្ខាសាលាអន្តរជាតិចែករំលែកព័ត៌មាន និងកិច្ចសហប្រតិបត្តិការ ក្នុងការទប់ស្កាត់ជំងឺឆ្លងដែលរីករាលដាលឆ្លងព្រំដែននៃប្រទេសវៀតណាម ន

នៅព្រឹកថ្ងៃទី ២១ សីហា នៅក្រុង Long Xuyen (ខេត្ត An Giang) សិក្ខាសាលអន្តរជាតិ “ចែករំលែកព័ត៌មាន និងកសាងផែនការសហប្រតិបត្តិការក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺឆ្លងដែលរីករាលដាលឆ្លងព្រំដែនក្នុងខេត្តជាប់ព្រំដែនវៀតណាម និងកម្ពុជា” ដែលរៀបចំឡើងដោយនាយកដ្ឋានបង្ការជំងឺ នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ (ក្រសួងសុខាភិបាលនៃប្រទេសវៀតណាម) សម្របសម្រួលជាមួយនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (ក្រសួងសុខាភិបាល ព្រះរាជាណាចក្រកម្ពុជា) និងអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) នៅប្រទេសវៀតណាម។

វៀតណាម៖ សកម្មភាពវប្បធម៌ដ៏សម្បូរបែបសម្រាប់កុមារជនជាតិភាគតិចនៅតំបន់ Tay Nguyen វៀតណាម៖ សកម្មភាពវប្បធម៌ដ៏សម្បូរបែបសម្រាប់កុមារជនជាតិភាគតិចនៅតំបន់ Tay Nguyen

ក្នុងអំឡុងពេលវិស្សមកាលរដូវក្តៅ រួមជាមួយនឹងសកម្មភាពលេងកម្សាន្ត កុមារជនជាតិភាគតិចនៅខេត្ត Dak Lak បានចូលរួមក្នុងសកម្មភាពជាច្រើនទៀតដូចជា៖ ការរៀនលេងគងឃ្មោះ រាំរបាំ xoang និងនិពន្ធកំណាព្យ។ បទពិសោធន៍ដ៏គួរឱ្យទាក់ទាញទាំងនេះ ជួយសិស្សានុសិស្សមានវិស្សមកាលរដូវក្តៅដ៏រីករាយ និងមានប្រយោជន៍យ៉ាងពិតប្រាកដ មុនពេលចូលឆ្នាំសិក្សាថ្មី។

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ