Trending now

ខេត្ត Long Xuyen (វៀតណាម)៖ សិក្ខាសាលាអន្តរជាតិចែករំលែកព័ត៌មាន និងកិច្ចសហប្រតិបត្តិការ ក្នុងការទប់ស្កាត់ជំងឺឆ្លងដែលរីករាលដាលឆ្លងព្រំដែននៃប្រទេសវៀតណាម ន

16:50 | 23/08/2024 យោងតាមកាសែតកងទ័ពប្រជាជន

នៅព្រឹកថ្ងៃទី ២១ សីហា នៅក្រុង Long Xuyen (ខេត្ត An Giang) សិក្ខាសាលអន្តរជាតិ “ចែករំលែកព័ត៌មាន និងកសាងផែនការសហប្រតិបត្តិការក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺឆ្លងដែលរីករាលដាលឆ្លងព្រំដែនក្នុងខេត្តជាប់ព្រំដែនវៀតណាម និងកម្ពុជា” ដែលរៀបចំឡើងដោយនាយកដ្ឋានបង្ការជំងឺ នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ (ក្រសួងសុខាភិបាលនៃប្រទេសវៀតណាម) សម្របសម្រួលជាមួយនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (ក្រសួងសុខាភិបាល ព្រះរាជាណាចក្រកម្ពុជា) និងអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) នៅប្រទេសវៀតណាម។

ស្រុក Bu Dop (ខេត្ត Binh Phuoc - វៀតណាម) ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយស្រុកជាប់ព្រំដែននៃព្រះរាជាណាចក្រកម្ពុជា ប្រធានរដ្ឋ​វៀតណាម នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឡាវ និងកម្ពុជា
ខេត្ត Long Xuyen (វៀតណាម)៖ សិក្ខាសាលាអន្តរជាតិចែករំលែកព័ត៌មាន និងកិច្ចសហប្រតិបត្តិការ ក្នុងការទប់ស្កាត់ជំងឺឆ្លងដែលរីករាលដាលឆ្លងព្រំដែននៃប្រទេសវៀតណាម និងកម្ពុជា
ខេត្ត Long Xuyen (វៀតណាម)៖ សិក្ខាសាលាអន្តរជាតិចែករំលែកព័ត៌មាន និងកិច្ចសហប្រតិបត្តិការ ក្នុងការទប់ស្កាត់ជំងឺឆ្លងដែលរីករាលដាលឆ្លងព្រំដែននៃប្រទេសវៀតណាម និងកម្ពុជា

សិក្ខាសាលានេះបានប្រព្រឹត្តទៅនាថ្ងៃទី ២១ និងថ្ងៃទី ២២ ខែសីហា ដោយមានសកម្មភាពសំខាន់ៗដូចជា៖ ការចែករំលែកព័ត៌មានអំពីស្ថានភាពជំងឺឆ្លងដែលរីករាលដាលឆ្លងព្រំដែន; យន្តការចែករំលែកព័ត៌មាន; ភាពងាយស្រួល និងបញ្ហាឧបសគ្គ និងសំណូមពរ; ការពិនិត្យលទ្ធផលនៃការអនុវត្តកិច្ចព្រមព្រៀងស្តីពីការធ្វើចត្តាឡីស័កនៅព្រំដែន ដែលបានចុះហត្ថលេខារវាងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ ២០០៦ ព្រមទាំងដាក់ចេញសកម្មភាពកិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្រ្ដក្នុងការបង្ការ និងប្រយុទ្ធនឹងជំងឺឆ្លង និងព្រឹត្តិការណ៍សុខភាពសាធារណៈ និងសកម្មភាពធ្វើចត្តាឡីស័កតាមច្រកទ្វារព្រំដែននាពេលខាងមុខ។

ក្នុងសុន្ទរកថាបើកក្នុងសិក្ខាសាលា លោកបណ្ឌិត Nguyen Luong Tam អនុប្រធាននាយកដ្ឋានបង្ការជំងឺ ក្រសួងសុខាភិបាលវៀតណាមបានសង្កត់ធ្ងន់ថា៖ វិស័យសុខាភិបាលវៀតណាមតែងតែយល់ដឹងយ៉ាងច្បាស់អំពីសារៈសំខាន់នៃការសម្របសម្រួលអន្តរវិស័យ (ជាពិសេសរវាងវិស័យសុខាភិបាល និងពេទ្យសត្វ) ក៏ដូចជាការចែករំលែកព័ត៌មាន និងកិច្ចសហប្រតិបត្តិការក្នុងការត្រៀម និងឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺឆ្លង និងការសង្គ្រោះបន្ទាន់ផ្នែកសុខភាពសាធារណៈនៅច្រកព្រំដែនរវាងប្រទេសទាំងពីរ ស្របតាមលក្ខខណ្ឌនៃអនុសញ្ញាអន្តរជាតិ (បទប្បញ្ញត្តិសុខភាពអន្តរជាតិឆ្នាំ២០២៥) កិច្ចព្រមព្រៀងស្តីពីការធ្វើចត្តាឡីស័កតាមព្រំដែន និងបទប្បញ្ញត្តិច្បាប់របស់ប្រទេសនីមួយៗ។

វៀតណាមក៏បានកំណត់យ៉ាងច្បាស់នូវតម្រូវការក្នុងការបន្តពង្រឹងការសម្របសម្រួលអន្តរវិស័យនៅច្រកទ្វារព្រំដែន និងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការចែករំលែកព័ត៌មានអំពីជំងឺ ទប់ស្កាត់ ប្រឆាំង ស៊ើបអង្កេត តាមដាន និងវាយតម្លៃហានិភ័យរវាងខេត្តជាប់ព្រំដែនវៀតណាម និងកម្ពុជា រួមចំណែកធានាសុវត្ថិភាពសុខភាពសម្រាប់ប្រជាជនរស់នៅតាមព្រំដែន និងសន្តិសុខនៅតាមតំបន់ព្រំដែនរវាងប្រទេសទាំងពីរ៕

ប្រធានរដ្ឋ​វៀតណាម នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឡាវ និងកម្ពុជា ប្រធានរដ្ឋ​វៀតណាម នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឡាវ និងកម្ពុជា

ប្រធានរដ្ឋវៀតណាម លោក To Lam នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឡាវ និងកម្ពុជា

ខេត្ត Tay Ninh (វៀតណាម) ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាមួយខេត្តព្រៃវែង និងខេត្តស្វាយរៀង ខេត្ត Tay Ninh (វៀតណាម) ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាមួយខេត្តព្រៃវែង និងខេត្តស្វាយរៀង

នាថ្ងៃទី ២៤ មិថុនា គណៈកម្មាធិការប្រជាជនខេត្ត Tay Ninh បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលសហប្រតិបត្តិការដំណាក់កាល ២០១៨-២០២៣ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយគណៈអភិបាលខេត្តព្រៃវែង និងខេត្តស្វាយរៀង ដំណាក់កាល ២០២៤-២០២៩។

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អបអរសាទរបុណ្យចូលឆ្នាំប្រពៃណីកម្ពុជានៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
ទីភ្នាក់ងារតំណាងវៀតណាមប្រចាំនៅកម្ពុជា ពង្រឹងមិត្តភាពរវាងប្រទេសទាំងពីរ
ខេត្ត Soc Trang រៀបចំសកម្មភាពបុណ្យតេតកងទ័ព-ប្រជាជនជាច្រើន ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីខ្មែរ
និស្សិតកម្ពុជាអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីនៅលើទឹកដីវៀតណាម
បំផុសមោទនភាពជាតិ តាមរយៈ «មហាសង្ក្រាន្តឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ គ.ស២០២៥ និងរណ្តាប់ទទួលទេវតា»