នាថ្ងៃទី ២៤ មិថុនា គណៈកម្មាធិការប្រជាជនខេត្ត Tay Ninh បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលសហប្រតិបត្តិការដំណាក់កាល ២០១៨-២០២៣ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយគណៈអភិបាលខេត្តព្រៃវែង និងខេត្តស្វាយរៀង ដំណាក់កាល ២០២៤-២០២៩។
ខេត្ត Can Tho(វៀតណាម) នាំចេញផ្លែស្វាយជើងដំបូងទៅកាន់ទីផ្សារអូស្ត្រាលី និងអាមេរិក ខេត្ត Kien Giang (វៀតណាម)៖ បើកការដ្ឋានសាងសង់ថ្មី និងជួសជុលបន្ទាយក្រុមប្រមូលអដ្ឋិធាតុយុទ្ធជនពលីនៅកម្ពុជា |
![]() |
ខេត្ត Tay Ninh ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាមួយខេត្តស្វាយរៀង |
នេះជាឱកាសប្រារព្ធខួបលើកទី៥៧ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០២៤)។ អញ្ជើញចូលរួមកិច្ចប្រជុំ ភាគីកម្ពុជាមានលោក ប៉េង ពោធិសា អភិបាលខេត្តស្វាយរៀង លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង រួមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័ន និងកងកម្លាំងប្រដាប់អាវុធខេត្តព្រៃវែង និងខេត្តស្វាយរៀង។
ថ្លែងមតិនៅកិច្ចប្រជុំនេះ លោក Nguyen Thanh Ngoc ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានសង្កត់ធ្ងន់ថា ខេត្ត Tay Ninh ជានិច្ចកាលប្តេជ្ញាពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយខេត្តក្រុងនានានៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះមានការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ សិល្បៈ កីឡា ក៏ដូចជាការធានាសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមព្រំដែន។ សកម្មភាពជាក់ស្តែងទាំងនេះបានរួមចំណែកក្នុងការពូនជ្រំសាមគ្គីភាព មិត្តភាព ធ្វើឱ្យទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងកម្ពុជាកាន់តែស៊ីជម្រៅ និងនិរន្តរភាព។
![]() |
ខេត្ត Tay Ninh ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាមួយខេត្តព្រៃវែង |
ក្នុងកិច្ចប្រជុំ ភាគីទាំងពីរបានឯកភាពលើខ្លឹមសារនៃរបាយការណ៍បូកសរុបលទ្ធផលនៃការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យនានារវាងខេត្ត Tay Ninh ជាមួយខេត្តព្រៃវែង និងខេត្តស្វាយរៀង។ ចាប់ពីឆ្នាំ ២០១៨ រហូតមកដល់បច្ចុប្បន្ន ក្រោមស្មារតីនៃកិច្ចសហប្រតិបត្តិការ មិត្តភាព ដើម្បីសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច និងការខិតខំប្រឹងប្រែងរួមគ្នារបស់គ្រប់ភាគី ខេត្ត Tay Ninh (វៀតណាម) និងខេត្តព្រៃវែង និងខេត្តស្វាយរៀង (កម្ពុជា) ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការក្នុងបណ្តាឆ្នាំបន្ទាប់។
ថ្នាក់ដឹកនាំខេត្តស្វាយរៀង និងខេត្តព្រៃវែង បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបានក្នុងទំនាក់ទំនងសហប្រតិបត្តិការជាមួយខេត្ត Tay Ninh នាពេលកន្លងមក។ សម្រាប់ដំណាក់កាលឆ្នាំ២០២៤-២០២៩ កិច្ចព្រមព្រៀងសហប្រតិបត្តិការនឹងក្លាយជាភស្តុតាងថ្មីដែលបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខេត្តទាំងបីក្នុងការលើកកំពស់សារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ តាមរយៈខ្លឹមសារនៃកិច្ចព្រមព្រៀងនោះនឹងសម្រេចបានយន្តការស្នូលៗដែលជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីនានាឲ្យកាន់តែរឹងមាំ និងទូលំទូលាយ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និងចក្ខុវិស័យអភិវឌ្ឍន៍តំបន់ព្រំដែនប្រកបដោយសន្តិភាព មិត្តភាព និងស្ថិរភាព៕
![]() យុគសម័យ - នារសៀលថ្ងៃទី ២៧ ឧសភា គណៈកម្មាធិការប្រជាជនស្រុក Go Dau ខេត្ត Tay Ninh បានរៀបចំសន្និសីទសម្ពោធសមាគមមិត្តភាពវៀតណាម-កម្ពុជា ស្រុក Go Dau។ |
![]() នាថ្ងៃទី ២៦ ឧសភា សម្ព័ន្ធយុវជនខេត្ត Binh Thuan ប្រទេសវៀតណាម បានសម្របសម្រួលជាមួយមន្ទីរធនធានធម្មជាតិ និងបរិស្ថាន រៀបចំពិធីបំផុសយុទ្ធនាការ “ចូលរួមសម្អាតសមុទ្រ ការពារបរិស្ថាន” ដើម្បីជ្រោមជ្រែងសប្តាហ៍សមុទ្រ និងកោះវៀតណាម និងទិវាបរិស្ថានពិភពលោក (៥ មិថុនា)។ |
មតិពីមិត្តអ្នកអាន