Trending now

ខេត្ត Champasak ប្រទេសឡាវ - វេទិកាសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ដើម្បីជំរុញច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច និងតំបន់ត្រីកោណអភិវឌ្ឍន៍ CL

11:59 | 12/04/2024 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី ១០ ខែមេសា នៅទីក្រុង Pakse ខេត្ត Champasak ប្រទេសឡាវ ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Pakse និងអាជ្ញាធរខេត្ត Champasak បានរៀបចំ “វេទិកាសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ដើម្បីជំរុញច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច និងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV”។

វៀតណាម៖មហាសេដ្ឋីជួរមុខទាំង ១១ ​នៅលើពិភពលោកចូលរួម​សន្និសីទ​ជំរុញ​ វិនិយោគ​នៅខេត្ត Binh Dinh វៀតណាម៖មហាសេដ្ឋីជួរមុខទាំង ១១ ​នៅលើពិភពលោកចូលរួម​សន្និសីទ​ជំរុញ​ វិនិយោគ​នៅខេត្ត Binh Dinh
ខេត្ត Attapeu (ប្រទេសឡាវ)៖ ពិធីបើកពិព័រណ៍ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការសម្តែងសិល្បៈនៅតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម(CLV) ឆ្នាំ ២០២៤ បានប្ ខេត្ត Attapeu (ប្រទេសឡាវ)៖ ពិធីបើកពិព័រណ៍ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការសម្តែងសិល្បៈនៅតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម(CLV) ឆ្នាំ ២០២៤ បានប្
ប្រតិភូទាំងឡាយចូលរួមក្នុងវេទិកា
ប្រតិភូទាំងឡាយចូលរួមក្នុងវេទិកា

នេះជាសកម្មភាពជំរុញកិច្ចសហប្រតិបត្តិការលើការវិនិយោគទេសចរណ៍ សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងបណ្តាមូលដ្ឋាននៃប្រទេសចំនួន៤ រួមមានវៀតណាម ឡាវ ថៃ និងកម្ពុជា។ ថ្លែងមតិក្នុងវេទិកានេះ លោក Nguyen Van Trung អគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Pakse បានឲ្យដឹងថា ក្នុងរយៈពេលកន្លងមក ប្រទេសទាំងបួន វៀតណាម ឡាវ កម្ពុជា និងថៃបានសម្របសម្រួលអនុវត្តកម្មវិធីសហប្រតិបត្តិការរួមជាច្រើន ដើម្បីជំរុញការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច និងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV។

លោក Nguyen Van Trung បានសង្កត់ធ្ងន់ថា បក្ស រដ្ឋ និងរដ្ឋាភិបាលវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងជានិច្ចចំពោះតួនាទីនៃច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច និងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV ដោយផ្តល់អាទិភាពលើការបែងចែកធនធាន ដើម្បីជំរុញការអនុវត្តខ្លឹមសារនៃកិច្ចសហប្រតិបត្តិការ។

ទន្ទឹមនឹងនោះ បណ្តាមូលដ្ឋានរបស់វៀតណាមក៏កំពុងអនុវត្តយ៉ាងសកម្មនូវការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់គមនាគមន៍ កំពង់ផែសមុទ្រ logistics ខ្លឹមសារជំរុញការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ជាមួយបណ្តាមូលដ្ឋានរបស់ប្រទេសចំនួន ៣ ឡាវ កម្ពុជា ថៃ ដើម្បីជំរុញការអភិវឌ្ឍនៃច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច និងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV។ល។

នៅក្នុងវេទិកានេះ ប្រតិភូមកពីខេត្តជាច្រើននៃប្រទេសទាំងបួនបានផ្តល់ព័ត៌មាន និងផ្សព្វផ្សាយពីសក្ដានុពល និងឧត្តមភាពនៃកិច្ចសហប្រតិបត្តិការលើការជំរុញវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ដល់ស្ថាប័នមានសមត្ថកិច្ច និងសហគ្រាសនៃភាគីនីមួយៗ ស្រាវជ្រាវ និងបង្កើតផែនការអនុវត្តខ្លឹមសារនៃកិច្ចសហប្រតិបត្តិការ ស្របតាមតម្រូវការ និងឧត្តមភាពនៃមូលដ្ឋានរបស់ប្រទេសនីមួយៗ រួមចំណែកជំរុញការអភិវឌ្ឍនៃច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច និងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការផ្សព្វផ្សាយវប្បធម៌អាន និងការតភ្ជាប់ចំណេះដឹងរបស់ជនជាតិវៀតណាមនៅប្រទេសរុស្ស៊ី
ស្ថានទូតវៀតណាមត្រៀមខ្លួនជាស្រេចក្នុងការការពារពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះរញ្ជួយដីនៅប្រទេសជប៉ុន
ការពង្រីកការតភ្ជាប់លំហទេសចរណ៍តំបន់ Quang Ninh, Bac Ninh និង Hai Phong
អាណិកជនវៀតណាមនៅប្រទេសថៃ៖ ភាពកក់ក្ដៅនៃមនោសញ្ចេតនាក្នុងថ្ងៃបុណ្យរំលឹកគុណបុព្វបុរសស្តេច Hung
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Le Minh Hung ទទួលជួបជញ្ជូនរដ្ឋមន្ត្រីការបរទេសអេស្តូនី