Trending now

ខេត្ត Attapeu (ប្រទេសឡាវ)៖ ពិធីបើកពិព័រណ៍ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការសម្តែងសិល្បៈនៅតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម(CLV) ឆ្នាំ ២០២៤ បានប្

16:41 | 29/02/2024

កាលពីយប់ថ្ងៃទី ២៧ ខែកុម្ភៈ ពិធីបើកពិព័រណ៍ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការសម្តែងសិល្បៈនៅតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម(C-L-V) ឆ្នាំ ២០២៤ បានប្រព្រឹត្តទៅនៅខេត្ត Attapeu ភាគខាងត្បូងប្រទេសឡាវ។

ខេត្ត Hai Duong (វៀតណាម)៖ ការ​ប្រឡងផាវ​​​​ដី ខេត្ត Hai Duong (វៀតណាម)៖ ការ​ប្រឡងផាវ​​​​ដី
វៀតណាម ឡាវ និងកម្ពុជា ស្វែងរកវិធានការជំរុញទេសចរណ៍ «ប្រទេសបី គោលដៅតែមួយ» វៀតណាម ឡាវ និងកម្ពុជា ស្វែងរកវិធានការជំរុញទេសចរណ៍ «ប្រទេសបី គោលដៅតែមួយ»
ខេត្ត Attapeu (ប្រទេសឡាវ)៖ ពិធីបើកពិព័រណ៍ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការសម្តែងសិល្បៈនៅតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម(CLV) ឆ្នាំ ២០២៤ បានប្
ខេត្ត Attapeu (ប្រទេសឡាវ)៖ ពិធីបើកពិព័រណ៍ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការសម្តែងសិល្បៈនៅតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម(CLV) ឆ្នាំ ២០២៤ បានប្រព្រឹត្ត

នេះជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ជាច្រើនក្នុងក្របខ័ណ្ឌនៃសន្និសីទគណៈកម្មាធិការសម្របសម្រួលរួមលើកទី ១៣ នៃតំបន់ត្រីកោណអភិវឌ្ឍន៍ CLV ដែលប្រព្រឹត្តទៅនៅខេត្ត Attapeu ចាប់ពីថ្ងៃទី ២៦ ខែកុម្ភៈដល់ថ្ងៃទី ១ ខែមីនា។ ប្រព្រឹត្តទៅរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ២៧ ខែកុម្ភៈ ដល់ថ្ងៃទី ១ ខែមីនា ពិព័រណ៍ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ CLV ឆ្នាំនេះ បានឧទ្ទេសនាម និងតាំងបង្ហាញផលិតផលគំរូនៃបណ្ដាខេត្តក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ និងសហគ្រាសដែលកំពុងវិនិយោគក្នុងតំបន់ CLV ផងដែរ។

ពិព័រណ៌នេះមានស្តង់ទំនិញចំនួន ១១៨ ដែលតាំងបង្ហាញទំនិញប្រើប្រាស់ល្បីៗមកពីមូលដ្ឋាននានាក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ រួមមាន៖ ទំនិញឧស្សាហកម្មខ្នាតតូច សិប្បកម្មវិចិត្រសិល្បៈ សិប្បកម្មប្រពៃណី និងផលិតផល កសិកម្ម ជាដើម។ ក្រៅពីនោះ ពិព័រណ៍ក៏ផ្សព្វផ្សាយព័ត៌មានអំពីសក្តានុពលនៃទេសចរណ៍របស់ខេត្តនានាក្នុងតំបន់ CLV ផងដែរ។ នារាត្រីបើក ពិព័រណ៍នេះបានទាក់ទាញប្រជាជនក្នុងស្រុក និងភ្ញៀវទេសចររាប់ម៉ឺននាក់មកទស្សនា ទិញទំនិញ និងរីករាយជាមួយនឹងការសម្តែងសិល្បៈ ដែលសរសើរទឹកដី មនុស្ស វប្បធម៌ និងចំណងសាមគ្គីភាពរវាងប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស
អ្នកប្រាជ្ញកម្ពុជាមានការរំពឹងទុកខ្ពស់ចំពោះមហាសន្និបាតលើកទី១៤របស់បក្សកុម្មុយនិស្តវៀតណាម
ស្វ័យភាពជាយុទ្ធសាស្ត្រ៖ ភាពធន់របស់វៀតណាមក្នុងយុគសម័យថ្មី
លោកអគ្គលេខាបក្ស តូ ឡឹម៖ ប្រទេសជាតិបានប្រមូលផ្តុំឋានៈនិងកម្លាំងគ្រប់គ្រាន់ដើម្បីចូលទៅក្នុងយុគសម័យនៃការអភិវឌ្ឍដ៏ខ្លាំងមាំមួននិងរុងរឿង
ខេត្តអានយ៉ាងពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) ដោយបន្តរំលោភបំពានឥតឈប់ឈរដោយ