Trending now

វៀតណាម ឡាវ និងកម្ពុជា ស្វែងរកវិធានការជំរុញទេសចរណ៍ «ប្រទេសបី គោលដៅតែមួយ»

11:15 | 15/12/2024

ដោយមានការរំពឹងទុកនាំមកឲ្យភ្ញៀវទេសចរនូវបទពិសោធន៍ធ្វើដំណើរកំសាន្ដប្រកបដោយភាពរលូន និងប្លែកៗ គំនិតផ្ដួចផ្ដើម “ប្រទេសបី គោលដៅតែមួយ” ត្រូវបានថ្នាក់ដឹកនាំប្រទេសវៀតណាម ឡាវ និងកម្ពុជាពិភាក្សានៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ានកាលពីឆ្នាំមុន។ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានប្រកាសថា កម្ពុជានឹងរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍រវាងប្រទេសទាំងបី ដើម្បីអភិវឌ្ឍកិច្ចខិតខំប្រឹងប្រែងរួមគ្នា។

ខេត្ត Kom Tum (វៀតណាម) បំផុសចលនាប្រឡងប្រណាំង បំពេញភារកិច្ចល្អសម្រាប់ត្រៀមរៀបចំជំនួបប្រាស្រ័យមិត្ដភាពការពារជាតិព្រំដែនវៀតណាម ឡាវ និងកម្ពុជា ខេត្ត Kom Tum (វៀតណាម) បំផុសចលនាប្រឡងប្រណាំង បំពេញភារកិច្ចល្អសម្រាប់ត្រៀមរៀបចំជំនួបប្រាស្រ័យមិត្ដភាពការពារជាតិព្រំដែនវៀតណាម ឡាវ និងកម្ពុជា
គណៈប្រតិភូរដ្ឋសភានៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា បានទៅពិនិត្យជាក់ស្ដែងនៅតំបន់ត្រីកោណអភិវឌ្ឍន៍ គណៈប្រតិភូរដ្ឋសភានៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា បានទៅពិនិត្យជាក់ស្ដែងនៅតំបន់ត្រីកោណអភិវឌ្ឍន៍
វៀតណាម ឡាវ និងកម្ពុជា ស្វែងរកវិធានការជំរុញទេសចរណ៍ «ប្រទេសបី គោលដៅតែមួយ»
វៀតណាម ឡាវ និងកម្ពុជា ស្វែងរកវិធានការជំរុញទេសចរណ៍ «ប្រទេសបី គោលដៅតែមួយ»

ការពិតទៅ ដំណើរទេសចរណ៍ "ប្រទេសបី គោលដៅតែមួយ” នេះ ត្រូវបានដាក់ពង្រាយដោយក្រុមហ៊ុនទេសចរណ៍ជាច្រើន។ ខណៈដែលប្រទេសទាំងបីមានខ្សែព្រំដែនរួម ជាមួយនឹងការបំពេញបន្ថែមគ្នាទៅវិញទៅមក វិស័យទេសចរណ៍​វៀតណាម - ឡាវ - កម្ពុជានឹងនាំមកនូវបទពិសោធន៍ដោយសម្បូរបែបសម្រាប់ភ្ញៀវទេសចរតាមរយៈការរួមបញ្ចូលគ្នានៃបេតិកភណ្ឌប្រវត្តិសាស្ត្រ និង​វប្បធម៌ និងធម្មជាតិ។

ប្រទេសឡាវល្បីល្បាញដោយបរិយាកាសស្ងប់ស្ងាត់ និងបេតិកភណ្ឌវប្បធម៌ដ៏រស់រវើក និងប្រទេសកម្ពុជាមានប្រាសាទបុរាណ និងជាគោលដៅខាងវិញ្ញាណដ៏សម្បូរបែប ខណៈដែលប្រទេសវៀតណាមមានទីក្រុងដ៏អ៊ូអរ និងអច្ឆរិយៈធម្មជាតិដែលស្ថិតនៅចំកណ្តាលតំបន់ជនបទ និងឆ្នេរសមុទ្រលាតសន្ធឹងដ៏ស្រស់ស្អាត។

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនទេសចរណ៍បានឲ្យដឹងថា តម្រូវការទិដ្ឋាការនៅតែជាឧបសគ្គមួយក្នុងចំណោមឧបសគ្គដែលចាំបាច់ត្រូវដោះស្រាយដើម្បីជំរុញវិស័យទេសចរណ៍នៅក្នុងប្រទេសទាំងបីនេះប្រកបដោយជោគជ័យ។

ក្រុមហ៊ុនទេសចរណ៍កំពុងអំពាវនាវឱ្យមានដំណើរការទិដ្ឋាការកាន់តែងាយស្រួល ដែលក្នុងនោះប្រទេសទាំងបីនឹងទទួលស្គាល់ទិដ្ឋាការគ្នាទៅវិញទៅមក។ ឯកភាពលើថ្លៃទិដ្ឋាការ និងប្រើប្រាស់មូលដ្ឋានទិន្នន័យរួមសម្រាប់ការផ្លាស់ប្តូរព័ត៌មាន។

ផ្លាស់ប្ដូរយោបល់ជាមួយ Business Times លោក Pham Ha ស្ថាបនិកនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន LuxGroup ដែលជាក្រុមហ៊ុនទេសចរណ៍លំដាប់កំពូលនៅវៀតណាមបានឲ្យដឹងថា “កម្មវិធីទិដ្ឋាការសាមញ្ញ បត់បែន ឬ ទិដ្ឋាការរួមគឺជាក្តីសុបិនរបស់ក្រុមហ៊ុនទេសចរណ៍របស់យើងដែរ… ប្រសិនបើវាក្លាយជាការពិត យើងអាចបង្កើតដំណើរទេសចរណ៍ក្នុងរយៈពេលវែងជាង និងសម្បូរបែបជាងនៅប្រទេសទាំងបី។ ប្រការនេះនឹងទាក់ទាញភ្ញៀវទេសចរបរទេសនៅពេលពួកគេចង់ទៅលេងកំសាន្ដ​តំបន់អាស៊ីអាគ្នេយ៍"។

ជាមួយនឹងចំនួនប្រជាជនប្រហែល ៦៨៥ លាននាក់ អាស៊ីអាគ្នេយ៍ពឹងផ្អែកយ៉ាងខ្លាំងលើវិស័យទេសចរណ៍។ វិស័យនេះមានចំនួន ១២% នៃផលិតផលក្នុងស្រុកសរុបក្នុងតំបន់ មុនពេលជំងឺរាតត្បាត COVID-19 ដោយមានភ្ញៀវទេសចរអន្តរជាតិជាង ១៣៦.៩ លាននាក់ក្នុងឆ្នាំ ២០១៩។

លោក Majo George សាស្ត្រាចារ្យជាន់ខ្ពស់នៅសាកលវិទ្យាល័យ RMIT Vietnam បានមានប្រសាសន៍ថា “កិច្ចខិតខំប្រឹងប្រែងរួមក្នុងវិស័យទេសចរណ៍មិនត្រឹមតែនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមក និងការអភិរក្សបេតិកភណ្ឌវប្បធម៌ និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ដ៏សម្បូរបែបនៃប្រទេសទាំងនេះលើឆាកអន្តរជាតិ។ ទន្ទឹមនឹងនេះ វាក៏លើកកម្ពស់កេរ្តិ៍ឈ្មោះរួមរបស់ប្រទេសទាំងបីក្នុងទីផ្សារទេសចរណ៍ពិភពលោក ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យបានច្រើនផងដែរ”៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស