Trending now

គណៈប្រតិភូរដ្ឋសភានៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា បានទៅពិនិត្យជាក់ស្ដែងនៅតំបន់ត្រីកោណអភិវឌ្ឍន៍

07:00 | 22/10/2023 យោងតាមកាសែតកងទ័ពប្រជាជន

យោងតាមសេចក្តីជូនដំណឹងកាលពីថ្ងៃទី ២១ ខែតុលា ពីរដ្ឋសភាកម្ពុជា គណៈប្រតិភូរដ្ឋសភានៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា បានទៅពិនិត្យជាក់ស្ដែងនៅតំបន់ត្រីកោណអភិវឌ្ឍន៍ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣។ នេះជាការពិនិត្យរួមលើកដំបូងរវាងរដ្ឋសភានៃប្រទេសទាំងបី។

វៀតណាម ឡាវ និង កម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគក្នុងបរិបទសេដ្ឋកិច្ចឌីជីថល វៀតណាម ឡាវ និង កម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគក្នុងបរិបទសេដ្ឋកិច្ចឌីជីថល
សមិទ្ធផលស្រាវជ្រាវពីបណ្ឌិត្យសភានៃប្រទេសទាំងបី វៀតណាម ឡាវ និងកម្ពុជា មានសារៈសំខាន់ណាស់ក្នុងការដាក់ចេញទិសដៅ និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍឲ្យបានត្រឹមត្រ សមិទ្ធផលស្រាវជ្រាវពីបណ្ឌិត្យសភានៃប្រទេសទាំងបី វៀតណាម ឡាវ និងកម្ពុជា មានសារៈសំខាន់ណាស់ក្នុងការដាក់ចេញទិសដៅ និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍឲ្យបានត្រឹមត្រ
គណៈប្រតិភូរដ្ឋសភានៃប្រទេសកម្ពុជា ឡាវ និងវៀតណាម ថតរូបទុកជាអនុស្សាវរីយ៍
គណៈប្រតិភូរដ្ឋសភានៃប្រទេសកម្ពុជា ឡាវ និងវៀតណាម ថតរូបទុកជាអនុស្សាវរីយ៍

គណៈប្រតិភូបានជួបជាមួយតំណាងខេត្តចំនួន ១២ នៅតំបន់ត្រីកោណអភិវឌ្ឍន៍ រួមមាន មូលដ្ឋាន ៤ នៅវៀតណាម មូលដ្ឋាន ៤ នៅប្រទេសកម្ពុជា និងមូលដ្ឋាន ៤ នៅឡាវ។ គណៈប្រតិភូក៏បានទៅទស្សនាគម្រោងអភិវឌ្ឍន៍មួយចំនួននៅក្នុងខេត្តនៃប្រទេសទាំងបីផងដែរ។

គណៈប្រតិភូបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តកិច្ចព្រមព្រៀង ផែនការធ្វើសកម្មភាព និងកម្មវិធីសហប្រតិបត្តិការរួម ដែលត្រូវបានព្រមព្រៀង និងចុះហត្ថលេខា។ ក្នុងវិស័យសេដ្ឋកិច្ច វប្បធម៌-សង្គម ការពារជាតិ និងសន្តិសុខសាធារណៈ គណៈប្រតិភូរដ្ឋសភាវៀតណាម-ឡាវ-កម្ពុជា បានលើកឡើងនូវអនុសាសន៍ និងដំណោះស្រាយចំនួន៩ ក្នុងនោះមាន៖ ស្នើឲ្យរដ្ឋសភានៃប្រទេសទាំងបីបន្តតាមដាន ត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀង និងគំនិតផ្តួចផ្តើមអភិវឌ្ឍដែលព្រមព្រៀង និងចុះហត្ថលេខាដោយរដ្ឋាភិបាលកម្ពុជា-ឡាវ-វៀតណាម។

ទី២ លើកទឹកចិត្តសមាជិករដ្ឋសភានៅតាមបណ្តាខេត្តក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ បង្កើនការផ្លាស់ប្ដូរ ការដឹកនាំ និងការគ្រប់គ្រងបញ្ហាដែលកើតឡើង ហើយអាចដាក់ជូនរដ្ឋសភា ឬរដ្ឋាភិបាល កម្ពុជា-ឡាវ-វៀតណាម ដើម្បីពិនិត្យ និងដោះស្រាយ។ ទី៣ លើកទឹលចិត្តស្ថាប័ននីតិបញ្ញត្តិកម្ពុជា-ឡាវ-វៀតណាម ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ សុខាភិបាល ទេសចរណ៍ អប់រំ និងបណ្តុះបណ្តាល។ល។

ទី៤ ផ្តល់អនុសាសន៍ឲ្យរដ្ឋាភិបាលនៃប្រទាំងបី បន្តបញ្ចូលគោលដៅអភិវឌ្ឍន៍តំបន់ត្រីកោណអភិវឌ្ឍន៍ទៅក្នុងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិ និងមូលដ្ឋាន ដោយផ្ដល់អាទិភាពលើការបែងចែកថវិកាជាតិ។ ទី៥ ផ្តល់អនុសាសន៍ឲ្យអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់តំបន់ព្រំដែននៃប្រទេសកម្ពុជា-ឡាវ-វៀតណាម ដើម្បីបង្កលក្ខណៈងាយសម្រួលសម្រាប់សកម្មភាពពាណិជ្ជកម្មឆ្លងដែន និងជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។

ទី៦ អភិវឌ្ឍច្រករបៀងអភិរក្សជីវចម្រុះក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ ដើម្បីការពារ អភិរក្ស និងអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីធម្មជាតិ និងជីវចម្រុះ ធានាស្ថិរភាព និងភាពនៃអំពីអាហារ និងការការពារធម្មជាតិ។ ទី៧ ជំរុញការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងជំនាញវិជ្ជាជីវៈ ដើម្បីជួយគាំទ្រដល់ការអភិវឌ្ឍវិស័យអប់រំ និងបណ្តុះបណ្តាល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងវិស័យដែលពាក់ព័ន្ធ ជាពិសេសលើវិស័យកសិកម្ម និងឧស្សាហកម្មម្ហូបអាហារ ពាណិជ្ជកម្មអាហារ។

ទីប្រាំបី ផ្តល់អនុសាសន៍ឲ្យរដ្ឋាភិបាលនៃប្រទេសទាំងបី ផ្តល់អាទិភាពដល់ការផ្សព្វផ្សាយ និងជម្រុញការអនុវត្តកិច្ចព្រមព្រៀង និងឯកសារដែលបានចុះហត្ថលេខា។ ទីប្រាំបួន ស្នើឲ្យរដ្ឋាភិបាលនៃប្រទេសទាំងបី បន្តសហការក្នុងការស្វែងរក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលីវៀតណាម ដែលពលីជីវិតក្នុងសង្គ្រាមនៅប្រទេសទាំងបី៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម