Trending now

សមិទ្ធផលស្រាវជ្រាវពីបណ្ឌិត្យសភានៃប្រទេសទាំងបី វៀតណាម ឡាវ និងកម្ពុជា មានសារៈសំខាន់ណាស់ក្នុងការដាក់ចេញទិសដៅ និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍឲ្យបានត្រឹមត្រ

13:00 | 25/09/2023 យោងតាមកាសែតកងទ័ពប្រជាជន

នាយប់ថ្ងៃទី ១៩ ខែកញ្ញា លោក Phan Van Mai ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានទទួលជួបលោកបណ្ឌិត Sonethanou Thammavong ប្រធាន បណ្ឌិត្យសភាវិទ្យាសាស្ត្រសេដ្ឋកិច្ច និងសង្គមជាតិឡាវ និងលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅទីក្រុង។

និស្សិត​ឡាវ និង​កម្ពុជា​ចំនួន ៧២នាក់ បាន​ទទួល​បទពិសោធន៍ និង​ស្វែងយល់​អំពី​ជីវិត​វប្បធម៌​វៀតណាម និស្សិត​ឡាវ និង​កម្ពុជា​ចំនួន ៧២នាក់ បាន​ទទួល​បទពិសោធន៍ និង​ស្វែងយល់​អំពី​ជីវិត​វប្បធម៌​វៀតណាម
ទ្រព្យសម្បត្តិរួមដែលមិនអាចកាត់ថ្លៃបាននៃប្រទេសវៀតណាម ឡាវ និងកម្ពុជា ទ្រព្យសម្បត្តិរួមដែលមិនអាចកាត់ថ្លៃបាននៃប្រទេសវៀតណាម ឡាវ និងកម្ពុជា
ទិដ្ឋភាពនៃជំនួប
ទិដ្ឋភាពនៃជំនួប

នៅក្នុងជំនួបនេះ លោក Phan Van Mai បានឲ្យដឹងថា សមិទ្ធផលស្រាវជ្រាវពីបណ្ឌិត្យសភានៃប្រទេសទាំងបី វៀតណាម ឡាវ និងកម្ពុជា មានសារៈសំខាន់ណាស់ក្នុងការដាក់ចេញទិសដៅ និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍឲ្យបានត្រឹមត្រូវ។ ព្រោះហេតុដូច្នោះ ទីក្រុងហូជីមិញសង្ឃឹមថា បណ្ឌិត្យសភានៃប្រទេសទាំងបីនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ត្រៀមខ្លួនជានិច្ចដើម្បីទទួលក្រុមអ្នកស្រាវជ្រាវ និងបំពេញតម្រូវការទាំងអស់ ដើម្បីសម្រេចឲ្យបានលទ្ធផលល្អបំផុតក្នុងការស្រាវជ្រាវ។

លោក Sonethanou Thammavong និងលោក សុខ ទូច ចាត់ទុកថា ការជ្រើសរើសទីក្រុងហូជីមិញ ដើម្បីរៀបចំសិក្ខាសាលាប្រចាំឆ្នាំស្តីពីវិទ្យាសាស្ត្រសង្គមរវាងប្រទេសទាំងបី នឹងជួយភាគីទាំងឡាយទទួលបានបទពិសោធន៍ដ៏មានតម្លៃពីទីក្រុងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងយុគសម័យឌីជីថលសកល។

ឆ្នាំនេះ សិក្ខាសាលាប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃ (ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែកញ្ញា) នៅទីក្រុងហូជីមិញ ដោយពិភាក្សាផ្តោតលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងបីក្នុងបរិបទនៃសេដ្ឋកិច្ចឌីជីថល ការអភិវឌ្ឍទីក្រុងឆ្លាតវៃដើម្បីគោលដៅកំណើនបៃតង។ នេះជាឱកាសសម្រាប់ភាគីទាំងឡាយស្វែងយល់ និងចែករំលែកបទពិសោធន៍ រួមចំណែករឹតបន្តឹងទំនាក់ទំនងវៀតណាម-ឡាវ-កម្ពុជា៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចលេខ ៥៧ និង ៦៨៖ សហគ្រាសឯកជនមានឱកាសទម្លាយខ្លួននៅក្នុងយុគសម័យឌីជីថល
កាត់បន្ថយពេលវេលាដំណើរការសម្រាប់នីតិវិធីរដ្ឋបាលជាច្រើនក្រោមការគ្រប់គ្រងរបស់ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
ការចេញលក្ខណៈវិនិច្ឆ័យសម្រាប់កម្លាំងពលកម្មបច្ចេកវិទ្យាឌីជីថលដែលមានគុណភាពខ្ពស់
មិត្តភក្តិអន្តរជាតិអបអរសាទរសមាជជាតិលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម
លើកទឹកចិត្តស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដែលមានកេរ្តិ៍ឈ្មោះល្អ ឲ្យលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការវិនិយោគនៅក្នុងប្រទេសវៀតណាម