យុគសម័យ - ដោយសង្កត់ធ្ងន់ថា “យឺតយ៉ាវមួយថ្ងៃណា គឺមានកំហុសចំពោះប្រវត្តិសាស្ត្រ ចំពោះកងទ័ពពលី និងសាច់ញាតិកងទ័ពពលីថ្ងៃនោះ” ឧបនាយករដ្ឋមន្ត្រី លោកស្រី Pham Thi Thanh Tra បានតម្រូវឱ្យប្រព័ន្ធនយោបាយទាំងមូលប្រមូលផ្តុំកម្លាំងរៀបចំអនុវត្ត ដោយប្តេជ្ញាចិត្តបំពេញសម្រេចបាននូវគោលដៅស្វែងរក និងប្រមូលផ្តុំអដ្ឋិធាតុកងទ័ពពលីឱ្យបានប្រមាណ ៣.០០០ រូប ក្នុងឆ្នាំ ២០២៦។
| ប្រតិភូជិត ២០០ រូប ត្រូវបានធ្វើបច្ចុប្បន្នភាពគោលនយោបាយកិច្ចការបរទេស និងការងារការទូតប្រជាជន ចំណុចថ្មីៗនៃអនុក្រឹត្យលេខ ២០០/២០២៦/NĐ-CP ដែលសហគ្រាសបោះផ្សាយសញ្ញាបណ្ណត្រូវយកចិត្តទុកដាក់ |
នាព្រឹកថ្ងៃទី ២៥ ខែមិថុនា នៅទីស្តីការគណៈរដ្ឋមន្ត្រី លេខាមជ្ឈិមបក្ស ឧបនាយករដ្ឋមន្ត្រី លោកស្រី Pham Thi Thanh Tra ប្រធានគណៈកម្មាធិការដឹកនាំជាតិស្តីពីការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុកងទ័ពពលី បានដឹកនាំសន្និសីទបូកសរុបការងាររយៈពេល ៦ ខែដើមឆ្នាំ និងអនុវត្តភារកិច្ចរយៈពេល ៦ ខែចុងឆ្នាំ ២០២៦ របស់គណៈកម្មាធិការដឹកនាំ។
សន្និសីទត្រូវបានរៀបចំឡើងដោយផ្ទាល់នៅចំណុចផ្សាយមជ្ឈិម ទន្ទឹមនឹងនោះ គឺភ្ជាប់តាមប្រព័ន្ធអនឡាញទៅកាន់មូលដ្ឋានចំនួន ៣៤ និងភូមិភាគយោធាចំនួន ៧។
![]() |
| ឧបនាយករដ្ឋមន្ត្រី លោកស្រី Pham Thi Thanh Tra ថ្លែងមតិនៅក្នុងសន្និសីទ។ |
នៅក្នុងសន្និសីទ របាយការណ៍របស់ក្រសួងការពារប្រទេសបានឱ្យដឹងថា ក្នុងរយៈពេល ៦ ខែដើមឆ្នាំ គឺស្វែងរក និងប្រមូលផ្តុំបានអដ្ឋិធាតុកងទ័ពពលីចំនួន ១.២៥៥ រូប; ទន្ទឹមនឹងនោះ បានអនុវត្តការយកគំរូអដ្ឋិធាតុមិនទាន់កំណត់បានព័ត៌មាន ចំពោះផ្នូរសពកងទ័ពពលីចំនួន ១២.១២៧ ផ្នូរ។ នេះគឺជាទំហំការងារដ៏ធំធេង ដែលបានប្រព្រឹត្តទៅក្នុងលក្ខខណ្ឌភូមិសាស្ត្រមានភាពរប៉ាត់រប៉ាយ និងតំបន់ជាច្រើនមានលក្ខណៈស្មុគស្មាញអំពីប្រវត្តិសាស្ត្រ និងទិន្នន័យ។
ក្រសួងនគរបាលបានរាយការណ៍អំពីលទ្ធផលវិជ្ជមានក្នុងការប្រមូល និងកោសល្យវិច័យគំរូជីវសាស្ត្ររបស់សាច់ញាតិកងទ័ពពលី។ មកទល់ពេលនេះ គឺប្រមូលបានគំរូប្រមាណ ៥៣.០០០ គំរូ ធ្វើសមកាលកម្មទិន្នន័យបានជិត ១៨.០០០ ទិន្នន័យ និងជាជំហានដំបូងកំណត់អត្តសញ្ញាណបានកងទ័ពពលីចំនួន ២៥ រូប នាំមកនូវអត្ថន័យមនុស្សសាស្ត្រយ៉ាងជ្រាលជ្រៅ រួមចំណែកព្យាបាលការបាត់បង់ដែលបានអូសបន្លាយពេលរាប់ទសវត្សរ៍។
ក្រសួងមហាផ្ទៃបានផ្តោតសំខាន់លើការកសាងប្រព័ន្ធទិន្នន័យជាតិស្តីពីកងទ័ពពលី ផ្នូរសពកងទ័ពពលី និងឈាបនដ្ឋានកងទ័ពពលី; ទន្ទឹមនឹងនោះ សម្របសម្រួលសកម្មភាពកោសល្យវិច័យ ADN រវាងបណ្តាអង្គភាពជំនាញ។ បណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម បានសង្កត់ធ្ងន់លើតួនាទីរបស់វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ពិសេសគឺបច្ចេកវិទ្យា ADN ក្នុងការចាត់ការ និងវិភាគគំរូអដ្ឋិធាតុ។
![]() |
| លោកឧត្តមសេនីយ៍ឯក Nguyen Van Gau អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស ថ្លែងមតិនៅក្នុងសន្និសីទ។ |
ទន្ទឹមនឹងនោះ គណៈឃោសនាអប់រំមជ្ឈិម និងគណៈចលនាមហាជនមជ្ឈិម ទូរទស្សន៍វៀតណាម ទូរទស្សន៍ការពារជាតិ និងស្ថាប័នសារព័ត៌មានជាច្រើន បានជំរុញខ្លាំងការផ្សព្វផ្សាយព័ត៌មានអំពីយុទ្ធនាការ “៥០០ ថ្ងៃយប់” បង្កើតបានជាឥទ្ធិពលសង្គមរីកសាយភាយយ៉ាងខ្លាំងក្លា។
នៅក្នុងសន្និសីទ បណ្តាភូមិភាគយោធា និងអង្គភាពពាក់ព័ន្ធនានា បានចែករំលែកបទពិសោធន៍ លទ្ធផលស្វែងរក ប្រមូលផ្តុំ យកគំរូអដ្ឋិធាតុ បោសសម្អាតគ្រាប់មីន ក៏ដូចជាស្នើឡើងនូវបណ្តាដំណោះស្រាយដោះស្រាយការលំបាក សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការបំពេញភារកិច្ចនាពេលខាងមុខ។
បង្កើតជា “ខ្សែទឹកនៃទំនុកចិត្តដឹងគុណ” វប្បធម៌ដឹងគុណនៅក្នុងសង្គមទាំងមូល
ថ្លែងមតិសន្និដ្ឋានសន្និសីទ ឧបនាយករដ្ឋមន្ត្រី លោកស្រី Pham Thi Thanh Tra បានសង្កត់ធ្ងន់ថា នេះគឺជាភារកិច្ចនយោបាយពិសេសដ៏ពិសិដ្ឋ បង្ហាញយ៉ាងស៊ីជម្រៅនូវសីលធម៌ “ផឹកទឹកនឹកដល់ប្រភព” “តបស្នងសងគុណ” របស់ប្រជាជាតិ។
ឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់នូវការចូលរួមប្រកបដោយភាពស៊ីសង្វាក់គ្នានៃបណ្តាគណៈ ក្រសួង វិស័យ មូលដ្ឋាន និងកងកម្លាំងកងទ័ព ជាមួយស្មារតីទទួលខុសត្រូវខ្ពស់ ការខិតខំប្រឹងប្រែងជម្នះការលំបាក សម្រេចបានលទ្ធផលយ៉ាងគ្រប់ជ្រុងជ្រោយ នៅក្នុងបរិបទដែលនៅតែមានការប្រឈមជាច្រើនអំពីភូមិសាស្ត្រ ទិន្នន័យ និងប្រភពធនធាន។
ចំណុចលេចធ្លោមួយក្នុងចំណោមចំណុចលេចធ្លោនានា គឺការងារធ្វើជាសេនាធិការ បំពេញបង្គ្រប់យន្តការស្ថាប័ន គោលនយោបាយចំពោះអ្នកមានគុណូបការៈ និងភារកិច្ចស្វែងរក ប្រមូលផ្តុំ កំណត់អត្តសញ្ញាណអដ្ឋិធាតុកងទ័ពពលី គឺត្រូវបានអនុវត្តយ៉ាងសកម្ម។
អ្វីដែលលេចធ្លោបំផុត គឺការកសាងគ្រោងការណ៍ខ្នាតធំដាក់ជូនគណៈលេខាធិការមជ្ឈិមបក្ស ស្តីពីការរៀបចំបណ្តាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី ៨០ ទិវាយុទ្ធជនពិការនិងយុទ្ធជនពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៧) បានកំណត់ច្បាស់ថា ភារកិច្ចស្វែងរក ប្រមូលផ្តុំ កំណត់អត្តសញ្ញាណអដ្ឋិធាតុកងទ័ពពលី គឺជាស្នូល។
![]() |
| បណ្តាតំណាងអញ្ជើញចូលរួមសន្និសីទ។ |
ទន្ទឹមនឹងនោះ បណ្តាលិខិតបទដ្ឋានគតិយុត្តដ៏សំខាន់ជាច្រើនរបស់រដ្ឋាភិបាល ដូចជាសេចក្តីសម្រេចចិត្តលេខ ២៦/២០២៦/NQ-CP របស់រដ្ឋាភិបាល សេចក្តីសម្រេចលេខ ៥១/QĐ-BCĐQG របស់គណៈកម្មាធិការដឹកនាំ និងការបំពេញបង្គ្រប់ព្រះរាជក្រឹត្យ ស្តីពីការផ្តល់ការឧបត្ថម្ភអាទិភាពចំពោះអ្នកមានគុណូបការៈ គឺកំពុងត្រូវបានអនុវត្ត ដែលបង្ហាញពីការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់បក្ស រដ្ឋ ពិសេសគឺសមមិត្តអគ្គលេខាធិការ ប្រធានរដ្ឋ និងនាយករដ្ឋមន្ត្រី។
ឧបនាយករដ្ឋមន្ត្រី លោកស្រី Pham Thi Thanh Tra ក៏បានវាយតម្លៃខ្ពស់ចំពោះការផ្លាស់ប្តូរថ្មីក្នុងការងារព័ត៌មាន និងឃោសនាផ្សព្វផ្សាយ ដោយចាត់ទុកថានេះជាកម្លាំងចលករដ៏សំខាន់មួយក្នុងការបង្កើតឱ្យមានការឯកភាពគ្នាក្នុងសង្គម។
បណ្តាស្ថាប័នសារព័ត៌មានមជ្ឈិម និងកងកម្លាំងប្រព័ន្ធផ្សព្វផ្សាយជំនាញ បានបង្កើតនូវផលិតផលរាប់ពាន់ក្នុងរយៈពេលដ៏ខ្លី បង្កើតបានជា “ខ្សែទឹកនៃព័ត៌មាន” ប្រកបដោយភាពវិជ្ជមាន រួមចំណែករីកសាយភាយស្មារតីដឹងគុណចំពោះកងទ័ពពលី និងវប្បធម៌ដឹងគុណនៅក្នុងសង្គមទាំងមូល។
ឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់ថា គណៈកម្មាធិការដឹកនាំគ្រប់លំដាប់ថ្នាក់ត្រូវបានពង្រឹង និងធ្វើសកម្មភាពមានរបៀបរៀបរយជាងមុន ហើយវិធីសាស្ត្រដឹកនាំមានការផ្លាស់ប្តូរថ្មីជាច្រើន។ ភូមិភាគយោធា និងមូលដ្ឋានជាច្រើនបានបង្ហាញច្បាស់នូវភាពប្តេជ្ញាចិត្ត ម៉ឺងម៉ាត់ និងភាពម្ចាស់ការក្នុងការអនុវត្តភារកិច្ច។ អង្គភាព និងមូលដ្ឋានមួយចំនួនដែលទទួលបានការវាយតម្លៃខ្ពស់ ដូចជា ភូមិភាគយោធាទី ២, ទី ៣, ទីក្រុងហូជីមិញ, ខេត្ត Tuyen Quang… គឺមានរបៀបធ្វើប្រកបដោយភាពច្នៃប្រឌិត និងមានប្រសិទ្ធភាព។
ជាពិសេស យុទ្ធនាការ ៥០០ ថ្ងៃយប់ សម្រេចបានលទ្ធផលជាជំហានដំបូងដ៏សំខាន់៖ ប្រមូលផ្តុំបានអដ្ឋិធាតុកងទ័ពពលីចំនួន ១.២៥៥ រូប; ប្រមូលបានគំរូអដ្ឋិធាតុជិត ១.០០០ គំរូ ដើម្បីកោសល្យវិច័យ ADN; ទន្ទឹមនឹងនោះ បានអង្កេតស្រាវជ្រាវ និងផ្ទៀងផ្ទាត់បញ្ជាក់តំបន់ជាច្រើនដែលមានផ្នូរសពកងទ័ពពលីសមូហភាព។
ទីតាំងមួយចំនួន ដូចជាតំបន់សួនច្បារ Le Thi Rieng (ទីក្រុងហូជីមិញ) គឺកំពុងត្រូវបានរុករក ដើម្បីឈានទៅរកការប្រមូលផ្តុំ។ ការងារនេះត្រូវបានអនុវត្តឡើងប្រកបដោយលក្ខណៈជាប្រព័ន្ធ ហ្មត់ចត់ និងមានការសម្របសម្រួលរវាងកងកម្លាំងជាច្រើន។
![]() |
| ថ្នាក់ដឹកនាំបណ្តាក្រសួង វិស័យ និងអង្គភាព លើកឡើងមតិយោបល់នៅក្នុងសន្និសីទ។ |
ការងារកោសល្យវិច័យ ADN ក៏មានជំហានរីកចម្រើនយ៉ាងច្បាស់ក្រឡែតផងដែរ។ ក្រសួងនគរបាលបានអនុវត្តការប្រមូលគំរូក្នុងខ្នាតធំ ទន្ទឹមនឹងនោះ ជាជំហានដំបូងកំណត់បានអត្តសញ្ញាណកងទ័ពពលីមួយចំនួន នាំមកនូវតម្លៃមនុស្សសាស្ត្រយ៉ាងជ្រាលជ្រៅចំពោះសាច់ញាតិ។
ទន្ទឹមនឹងនោះ ការងារបោសសម្អាតគ្រាប់មីន កិច្ចសហប្រតិបត្តិការអន្តរជាតិ និងពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះសពកងទ័ពពលីនៅតាមបណ្តាមូលដ្ឋាន គឺត្រូវបានរៀបចំឡើងប្រកបដោយភាពឡូយឆាយនិងត្រឹមត្រូវ ឆ្លុះបញ្ចាំងច្បាស់នូវតម្លៃមនុស្សសាស្ត្រ និងសីលធម៌ដឹងគុណ។
ទន្ទឹមនឹងបណ្តាលទ្ធផលសម្រេចបាន ឧបនាយករដ្ឋមន្ត្រីក៏បានចង្អុលបង្ហាញដោយត្រង់ទៅត្រង់មកនូវកម្រិតកំណត់មួយចំនួន៖ ការងារប្រព័ន្ធផ្សព្វផ្សាយនៅតាមមូលដ្ឋានមួយចំនួនគឺមិនទាន់ឆ្លើយតបបានតាមតម្រូវការ; ការផ្តល់ព័ត៌មានបម្រើការស្វែងរកនៅមានភាពខ្វះខាតទាន់ពេលវេលា; របាយការណ៍តាមកាលកំណត់នៅមានភាពយឺតយ៉ាវ; កន្លែងមួយចំនួនមិនទាន់លើកកម្ពស់បានពេញលេញនូវការទទួលខុសត្រូវរបស់គណៈកម្មាធិការបក្ស និងអាជ្ញាធរ ដោយនៅមានសញ្ញាណ ប្រគល់ភារកិច្ចឱ្យដាច់ខាត។
ជាពិសេស លទ្ធផលស្វែងរក និងកោសល្យវិច័យ ADN នៅតែមានគម្លាតបើប្រៀបធៀបនឹងគោលដៅដែលបានដាក់ចេញ ដែលទាមទារឱ្យមានបណ្តាដំណោះស្រាយខ្លាំងក្លា និងមានភាពស៊ីសង្វាក់គ្នាបន្ថែមទៀតនាពេលខាងមុខ។
យឺតយ៉ាវមួយថ្ងៃណា គឺមានកំហុសចំពោះប្រវត្តិសាស្ត្រ ចំពោះកងទ័ពពលី និងសាច់ញាតិកងទ័ពពលីថ្ងៃនោះ
អំពីភារកិច្ចរយៈពេល ៦ ខែចុងឆ្នាំ ២០២៦ ដោយសង្កត់ធ្ងន់ថា “យឺតយ៉ាវមួយថ្ងៃណា គឺមានកំហុសចំពោះប្រវត្តិសាស្ត្រ ចំពោះកងទ័ពពលី និងសាច់ញាតិកងទ័ពពលីថ្ងៃនោះ” ឧបនាយករដ្ឋមន្ត្រី លោកស្រី Pham Thi Thanh Tra បានតម្រូវឱ្យប្រព័ន្ធនយោបាយទាំងមូលប្រមូលផ្តុំកម្លាំងរៀបចំអនុវត្តបណ្តាគោលដៅស្នូល ដូចជា៖ រហូតដល់ដាច់ឆ្នាំ ២០២៦ ខិតខំប្រឹងប្រែងស្វែងរក និងប្រមូលផ្តុំឱ្យបានអដ្ឋិធាតុកងទ័ពពលីប្រមាណ ៣.០០០ រូប; បំពេញសម្រេចជាមូលដ្ឋាននូវការយកគំរូអដ្ឋិធាតុមិនទាន់កំណត់បានព័ត៌មាន; បំពេញសម្រេចការប្រមូលគំរូជីវសាស្ត្ររបស់សាច់ញាតិកងទ័ពពលី; កោសល្យវិច័យលើគំរូអដ្ឋិធាតុឱ្យបានជាង ៩.០០០ គំរូ; បំពេញសម្រេចការបោសសម្អាតគ្រាប់មីននៅតាមភូមិសាស្ត្រគន្លឹះៗ; និងកសាងប្រព័ន្ធទិន្នន័យ “ត្រឹមត្រូវ គ្រប់គ្រាន់ ស្អាត រស់” តភ្ជាប់ប្រកបដោយភាពប្រទាក់ក្រឡាជាមួយប្រព័ន្ធទិន្នន័យជាតិស្តីពីប្រជាជន...
![]() |
| ឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើបណ្តាគោលដៅរហូតដល់ដាច់ឆ្នាំ ២០២៦ ខិតខំប្រឹងប្រែងស្វែងរក និងប្រមូលផ្តុំឱ្យបានអដ្ឋិធាតុកងទ័ពពលីប្រមាណ ៣.០០០ រូប។ |
ឧបនាយករដ្ឋមន្ត្រីបានតម្រូវថា ជាដំបូងគឺត្រូវផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងក្លានូវការងារដឹកនាំ និងបញ្ជាណែនាំ តាមទិសដៅមានភាពស៊ីសង្វាក់គ្នា ម៉ឺងម៉ាត់ បិទជិតនឹងគោលដៅ និងតម្រូវការនៃយុទ្ធនាការ; ជំរុញខ្លាំងការអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យា និងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនូវទិន្នន័យ ដោយចាត់ទុកថានេះជាដំណាក់កាលទម្លុះទម្លាយដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការបំពេញភារកិច្ច។
គណៈកម្មាធិការដឹកនាំគ្រប់លំដាប់ថ្នាក់ ចាំបាច់ត្រូវបន្តលើកកម្ពស់ការទទួលខុសត្រូវ ធ្វើការងារជាក់ស្តែង បិទជិតនឹងតថភាពជាក់ស្តែង ជៀសវាងភាពជាទម្រង់ការ។ ទន្ទឹមនឹងនោះ បង្កើនការត្រួតពិនិត្យ និងត្រួតពិនិត្យតាមដាននៅតាមអង្គភាពមួយចំនួន ដើម្បីធានាបាននូវវឌ្ឍនភាព គុណភាព ផ្សារភ្ជាប់យ៉ាងច្បាស់លាស់នឹងការទទួលខុសត្រូវ ពិសេសគឺអ្នកដឹកនាំក្បាលម៉ាស៊ីន។
ក្រសួងការពារប្រទេស ត្រូវបានប្រគល់ភារកិច្ចឱ្យធ្វើជាម្ចាស់ការ សម្របសម្រួលជាមួយបណ្តាស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យឡើងវិញ និងកែសម្រួលផែនការ ព្រមទាំងកាលវិភាគអនុវត្តរបស់បណ្តាភូមិភាគយោធា និងគណៈកម្មាធិការដឹកនាំថ្នាក់ខេត្ត ធានាបំពេញសម្រេចបាននូវគោលដៅឆ្នាំ ២០២៦ ត្រឹមត្រូវតាមវឌ្ឍនភាព ជៀសវាងភាពអសកម្ម និងការយឺតយ៉ាវឡើយ។
ដកស្រង់អំពីការងារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ឧបនាយករដ្ឋមន្ត្រីបានតម្រូវឱ្យបន្តជំរុញខ្លាំង ដោយយកភារកិច្ចស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុកងទ័ពពលី រួមជាមួយការងារថែទាំអ្នកមានគុណូបការៈជាស្នូល តាមរយៈនោះ បង្កើតបានជាកម្លាំងរីកសាយភាយក្នុងសង្គម ដាស់តឿនស្មារតីដឹងគុណ និងការឯកភាពគ្នាយ៉ាងទូលំទូលាយ តម្រង់ឆ្ពោះទៅរកការប្រារព្ធពិធីរំលឹកខួបលើកទី ៨០ ទិវាយុទ្ធជនពិការនិងយុទ្ធជនពលី។ គណៈឃោសនាអប់រំមជ្ឈិម និងគណៈចលនាមហាជនមជ្ឈិម ធ្វើជាម្ចាស់ការអនុវត្តប្រកបដោយភាពឯកភាពគ្នា ធានាភាពស៊ីសង្វាក់គ្នាពីថ្នាក់មជ្ឈិមរហូតដល់មូលដ្ឋាន ព្រមទាំងបង្កើនការផ្សព្វផ្សាយព័ត៌មាននៅលើប្រព័ន្ធបច្ចេកវិទ្យា ឌីជីថល និងកិច្ចការបរទេស។
![]() |
| សន្និសីទបូកសរុបការងាររយៈពេល ៦ ខែដើមឆ្នាំ និងអនុវត្តភារកិច្ចរយៈពេល ៦ ខែចុងឆ្នាំ ២០២៦ របស់គណៈកម្មាធិការដឹកនាំជាតិស្តីពីការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុកងទ័ពពលី។ |
ការផ្តល់ព័ត៌មានត្រូវតែមានភាពទាន់ពេលវេលា គ្រប់គ្រាន់ និងមានអង្គភាពសម្របសម្រួលច្បាស់លាស់ សំដៅធានាព័ត៌មានបម្រើឱ្យវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ។ បណ្តាស្ថាប័នសារព័ត៌មានចាំបាច់ត្រូវបិទជិតនឹងតថភាពជាក់ស្តែង ឆ្លុះបញ្ចាំងពីវឌ្ឍនភាព គំរូគំនិតល្អៗ របៀបធ្វើមានប្រសិទ្ធភាព ទន្ទឹមនឹងនោះ គឺរីកសាយភាយនូវបណ្តាបុគ្គលគំរូឆ្នើម។ សមាគមអតីតយុទ្ធជនវៀតណាម បន្តលើកកម្ពស់តួនាទីសម្របសម្រួលក្នុងការឃោសនា និងចលនាសង្គម។
ទន្ទឹមនឹងនោះ គឺត្រូវបង្កើនការប្រមូល វិភាគ និងផ្ទៀងផ្ទាត់ផ្ទឹមព័ត៌មាននៅលើមូលដ្ឋានវិទ្យាសាស្ត្រ គតិយុត្ត ប្រវត្តិសាស្ត្រ និងតថភាពជាក់ស្តែង ដើម្បីបម្រើប្រកបដោយប្រសិទ្ធភាពដល់ការងារស្វែងរក និងប្រមូលផ្តុំ ពិសេសគឺចំពោះបណ្តាផ្នូរសពកងទ័ពពលីសមូហភាព; ព្រមទាំងបំពេញបង្គ្រប់យន្តការកៀងគរប្រភពធនធាន រួមផ្សំរវាងស្ថាប័នជំនាញ និងកងកម្លាំងសង្គម សំដៅពង្រីកបណ្តាញទិន្នន័យបម្រើការផ្ទៀងផ្ទាត់បញ្ជាក់។
ដកស្រង់អំពីគោលនយោបាយ ឧបនាយករដ្ឋមន្ត្រីបានតម្រូវឱ្យខិតខំប្រឹងប្រែងបំពេញបង្គ្រប់ព្រះរាជក្រឹត្យ ស្តីពីការផ្តល់ការឧបត្ថម្ភអាទិភាពចំពោះអ្នកមានគុណូបការៈ ដោយខិតខំប្រឹងប្រែងដាក់ជូនក្នុងខែកក្កដា និងកែសម្រួលទាន់ពេលវេលានូវរបបប្រាក់ឧបត្ថម្ភសម្រាប់មុខសញ្ញាទទួលផលទាំងឡាយ ធានាឱ្យបានត្រឹមត្រូវ គ្រប់គ្រាន់ និងទាន់ពេលវេលា ដោយយកចិត្តទុកដាក់ជាពិសេសចំពោះក្រុមមុខសញ្ញាមានលក្ខណៈពិសេសដោយឡែក។
លើសពីនេះទៅទៀត ប្រភពធនធានសម្រាប់យុទ្ធនាការត្រូវតែបានផ្តល់អាទិភាពជាអតិបរមា ក្នុងនោះផ្តោតសំខាន់លើការវិនិយោគលើកកម្ពស់បច្ចេកវិទ្យាកោសល្យវិច័យ ADN។
“ភារកិច្ចស្នូលបំផុតគឺការជំរុញខ្លាំងការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុកងទ័ពពលី ដោយតម្រូវឱ្យគ្រប់លំដាប់ថ្នាក់ និងគ្រប់វិស័យផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុត ធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ កាត់បន្ថយបណ្តានីតិវិធីដែលមិនចាំបាច់ លើកកម្ពស់ជាអតិបរមានូវតួនាទីរបស់បណ្តាអង្គការ សហគ្រាស និងបុគ្គលដែលមានចិត្តជ្រះថ្លានិងបទពិសោធន៍” ឧបនាយករដ្ឋមន្ត្រី លោកស្រី Pham Thi Thanh Tra បានសង្កត់ធ្ងន់។
ទន្ទឹមនឹងនោះ គឺបន្តបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយឡាវ កម្ពុជា និងបណ្តាដៃគូដូចជាសហរដ្ឋអាមេរិក ក្នុងការធ្វើអាជីវកម្ម និងផ្លាស់ប្តូរព័ត៌មាន ទិន្នន័យ និងវត្ថុអនុស្សាវរីយ៍សង្គ្រាម។
“សមូហភាព និងបុគ្គលម្នាក់ៗ ចាំបាច់ត្រូវកំណត់ច្បាស់ថា នេះគឺជាក្តីសេចក្តីសុខ និងជាកិត្តិយសដ៏ធំធេង ដើម្បីពីទីនោះលើកកម្ពស់ស្មារតីទទួលខុសត្រូវ រួមចំណែកយ៉ាងសកម្ម និងមានប្រសិទ្ធភាពបន្ថែមទៀតសម្រាប់ភារកិច្ចរួម” ឧបនាយករដ្ឋមន្ត្រី លោកស្រី Pham Thi Thanh Tra បានមានប្រសាសន៍៕
យុគសម័យ - ការបំប្លែងឌីជីថល មិនមែនត្រឹមតែជាការនាំយកបណ្តាសកម្មភាពឡើងទៅលើបរិយាកាសបណ្តាញ ឬការវិនិយោគបន្ថែមលើខឿនបច្ចេកវិទ្យា និងកម្មវិធី នោះឡើយ។ អ្វីដែលសំខាន់ជាងនេះទៅទៀត គឺការបង្កើតនូវរបៀបធ្វើការថ្មីៗផ្អែកលើបច្ចេកវិទ្យាឌីជីថល ដើម្បីដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវបណ្តាបញ្ហាជាក់ស្តែង នាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនដល់ប្រជាពលរដ្ឋ សហគ្រាស និងស្ថាប័នរដ្ឋ។ |
យុគសម័យ - នាថ្ងៃទី ៣ ខែមិថុនា នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនៅទីក្រុង New York (សហរដ្ឋអាមេរិក) ពិព័រណ៍វប្បធម៌ - ម្ហូបអាហារអន្តរជាតិអង្គការសហប្រជាជាតិ (UN International Bazaar) ឆ្នាំ ២០២៦ បានប្រព្រឹត្តទៅយ៉ាងរស់រវើក ជាមួយការចូលរួមពីបណ្តាស្តង់ទំនិញប្រមាណ ៦០ មកពីបណ្តាប្រទេសជាសមាជិកអង្គការសហប្រជាជាតិ។ |
thoidai.com.vn






មតិពីមិត្តអ្នកអាន