យុគសម័យ - ការបំប្លែងឌីជីថល មិនមែនត្រឹមតែជាការនាំយកបណ្តាសកម្មភាពឡើងទៅលើបរិយាកាសបណ្តាញ ឬការវិនិយោគបន្ថែមលើខឿនបច្ចេកវិទ្យា និងកម្មវិធី នោះឡើយ។ អ្វីដែលសំខាន់ជាងនេះទៅទៀត គឺការបង្កើតនូវរបៀបធ្វើការថ្មីៗផ្អែកលើបច្ចេកវិទ្យាឌីជីថល ដើម្បីដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវបណ្តាបញ្ហាជាក់ស្តែង នាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនដល់ប្រជាពលរដ្ឋ សហគ្រាស និងស្ថាប័នរដ្ឋ។
| ផលិតផលសិប្បកម្ម និងម្ហូបអាហារវៀតណាម ទាក់ទាញភ្ញៀវអន្តរជាតិនៅក្នុងពិព័រណ៍អង្គការសហប្រជាជាតិឆ្នាំ ២០២៦ ក្រុមប្រឹក្សាសន្តិភាពនិងការអភិវឌ្ឍន៍វៀតណាម ធ្វើសន្និបាតបូកសរុបការងាររយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២៦ |
![]() |
| អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លោក Bui Hoang Phuong ថ្លែងមតិនៅក្នុងវេទិកាជាតិឌីជីថលវៀតណាម ឆ្នាំ ២០២៦។ |
នាព្រឹកថ្ងៃទី ៥ ខែមិថុនា នៅខេត្ត Ninh Binh ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានសហការជាមួយសហភាពបណ្តាសមាគមវិទ្យាសាស្ត្រ និងបច្ចេកទេសវៀតណាម ព្រមទាំងគណៈកម្មាធិការប្រជាជនខេត្ត Ninh Binh រៀបចំវេទិកាជាតិឌីជីថលវៀតណាម ឆ្នាំ ២០២៦ (Vietnam Digital Summit 2026) ក្រោមប្រធានបទ «ការអភិវឌ្ឍខឿនបច្ចេកវិទ្យាឌីជីថល និងសេវាកម្មឌីជីថល ការផ្លាស់ប្តូរសកម្មភាពឡើងទៅលើបរិយាកាសឌីជីថល»។
វេទិកានេះប្រព្រឹត្តទៅក្នុងបរិបទដែលវៀតណាមកំពុងជម្រុញការអនុវត្តបណ្តាគោលដៅអភិវឌ្ឍន៍វិទ្យាសាស្ត្របច្ចេកវិទ្យា, នវានុវត្តន៍ និងការបំប្លែងឌីជីថល តាមស្មារតីនៃសេចក្តីសម្រេចចិត្តលេខ 57-NQ/TW ដោយចាត់ទុកនេះជាសសរស្តម្ភរបកគំហើញដ៏សំខាន់ឈានមុខគេទាំងបី ដែលបង្កើតជាកម្លាំងចលករអភិវឌ្ឍន៍ប្រទេសជាតិក្នុងយុគសម័យថ្មី។
ជម្រុញការអភិវឌ្ឍខឿនបច្ចេកវិទ្យាឌីជីថល និងសេវាកម្មឌីជីថល
ថ្លែងមតិនៅក្នុងវេទិកានេះ អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លោក Bui Hoang Phuong បានសង្កត់ធ្ងន់ថា ការបំប្លែងឌីជីថលកំពុងដើរតួនាទីយ៉ាងសំខាន់ជាពិសេសក្នុងការជម្រុញកំណើនសេដ្ឋកិច្ច, លើកកម្ពស់ទិន្នផលពលកម្ម, សមត្ថភាពប្រកួតប្រជែងជាតិ និងគុណភាពនៃការបម្រើប្រជាពលរដ្ឋ ព្រមទាំងសហគ្រាស។
តាមប្រសាសន៍របស់លោកអនុរដ្ឋមន្ត្រី ក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណោះ វៀតណាមសម្រេចបាននូវលទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើនក្នុងការជម្រុញការបំប្លែងឌីជីថលជាតិ។
ជាដំបូង ប្រព័ន្ធស្ថាប័នបម្រើឱ្យការបំប្លែងឌីជីថលកាន់តែត្រូវបានបំពេញបន្ថែមឱ្យបានល្អឥតខ្ចោះ។ តែក្នុងឆ្នាំ ២០២៥ តែមួយប៉ុណ្ណោះ វៀតណាមបានធ្វើវិសោធនកម្មច្បាប់ចំនួន ១០ ព្រមទាំងអនុក្រឹត្យ និងសារាចររាប់សិបច្បាប់ផ្សេងទៀត ក្នុងនោះមានបណ្តាច្បាប់គ្រឹះដូចជា៖ ច្បាប់ស្តីពីការបំប្លែងឌីជីថល, ច្បាប់ឧស្សាហកម្មបច្ចេកវិទ្យាឌីជីថល, ច្បាប់ទិន្នន័យ និងច្បាប់ AI ដែលបង្កើតបានជាច្រករបៀងគតិយុត្តសហវិទ្យាល័យមួយប្រកបដោយភាពគ្រប់ជ្រុងជ្រោយសម្រាប់ដំណើរការបំប្លែងឌីជីថលជាតិ។
ទន្ទឹមនឹងនោះ ហេដ្ឋារចនាសម្ព័ន្ធឌីជីថលបន្តត្រូវបានវិនិយោគយ៉ាងខ្លាំងក្លា ដោយអត្រាគ្របដណ្តប់នៃបណ្តាញ 5G សម្រេចបានជាង ៩០% នៃចំនួនប្រជាជនសរុប។ មូលដ្ឋានទិន្នន័យជាតិ និងខឿនបច្ចេកវិទ្យាឌីជីថលប្រើប្រាស់រួមខ្នាតធំជាច្រើនត្រូវបានកសាងឡើង ដែលលេចធ្លោជាងគេគឺ មូលដ្ឋានទិន្នន័យជាតិស្តីពីប្រជាជន និងខឿនបច្ចេកវិទ្យា VNeID។
ការអនុវត្តបញ្ញាសិប្បនិម្មិត (AI) នៅក្នុងបណ្តាស្ថាប័នរដ្ឋ និងជីវភាពរស់នៅរបស់សង្គមក៏កំពុងត្រូវបានជម្រុញយ៉ាងខ្លាំងក្លាផងដែរ។ ជាមួយគ្នានេះ កម្មវិធីបណ្តុះបណ្តាលប្រភពធនធានមនុស្សគុណភាពខ្ពស់ផ្នែកវិទ្យាសាស្ត្របច្ចេកវិទ្យា, ការគាំទ្រសហគ្រាសធុនតូច និងមធ្យមក្នុងការបំប្លែងឌីជីថល ព្រមទាំងការផ្សព្វផ្សាយជំនាញឌីជីថលជូនដល់ប្រជាពលរដ្ឋ កំពុងត្រូវបានអនុវត្តនៅទូទាំងប្រទេស។
![]() |
| បណ្តាប្រតិភូចូលទស្សនាតំបន់តាំងពិព័រណ៍នៅក្នុងក្របខ័ណ្ឌនៃវេទិកា។ |
ទន្ទឹមនឹងបណ្តាលទ្ធផលដែលសម្រេចបាន ថ្នាក់ដឹកនាំក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានចាត់ទុកថា ចាំបាច់ត្រូវសម្លឹងមើលដោយត្រង់ទៅត្រង់មកលើបណ្តាការលំបាក និងកម្រិតកំណត់ដែលនៅសេសសល់។ នោះគឺគម្លាតរវាងស្ថាប័ននិងការអនុវត្ត; រវាងហេដ្ឋារចនាសម្ព័ន្ធដែលបានវិនិយោគជាមួយតម្លៃជាក់ស្តែងដែលត្រូវបានបង្កើតឡើង; រវាងការរំពឹងទុកនិងទំនុកចិត្តឌីជីថលរបស់ប្រជាពលរដ្ឋ ព្រមទាំងសហគ្រាស។
តាមប្រសាសន៍របស់លោកអនុរដ្ឋមន្ត្រី សំណួរមួយដែលតែងតែត្រូវបានចោទសួរចំពោះបណ្តាស្ថាប័នគ្រប់គ្រង គឺធ្វើដូចម្តេចដើម្បីឱ្យការបំប្លែងឌីជីថលដើរចូលទៅក្នុងជីវភាពរស់នៅយ៉ាងពិតប្រាកដ បង្កើតបានជាបណ្តាតម្លៃធំធេង និងមានលក្ខណៈរបកគំហើញ។ ដើម្បីធ្វើបានបែបនោះ អ្វីដែលសំខាន់បំផុតគឺត្រូវផ្លាស់ប្តូរការគិត អំពីការបំប្លែងឌីជីថល។
បច្ចុប្បន្ននេះ មនុស្សជាច្រើននៅតែយល់ថា ការបំប្លែងឌីជីថលជាចម្បងគឺការវិនិយោគបន្ថែមលើគ្រឿងម៉ាស៊ីន, កម្មវិធី, ខឿនបច្ចេកវិទ្យាឌីជីថល ឬមូលដ្ឋានទិន្នន័យ។ នេះជាចាំបាច់ ប៉ុន្តែមិនទាន់ជាចំណុចស្នូលនៃការបំប្លែងឌីជីថលនោះឡើយ។
តាមប្រសាសន៍របស់អនុរដ្ឋមន្ត្រី លោក Bui Hoang Phuong ការបំប្លែងឌីជីថលត្រូវតែចាប់ផ្តើមពីបណ្តាការលំបាក និងបញ្ហាប្រឈមនៅក្នុងការអនុវត្តជាក់ស្តែងរបស់ប្រជាពលរដ្ឋ, សហគ្រាស និងស្ថាប័នរដ្ឋ ដើម្បីស្វែងរកនូវនីតិវិធីថ្មីៗ និងរបៀបធ្វើការថ្មីៗផ្អែកលើបច្ចេកវិទ្យាឌីជីថល។
គោលដៅចុងក្រោយ មិនមែនជាការផ្លាស់ប្តូរបណ្តាការងារចាស់ឡើងទៅលើបរិយាកាសឌីជីថលនោះទេ ប៉ុន្តែគឺការធ្វើឱ្យកាន់តែល្អប្រសើរនូវបណ្តាការងារដែលត្រូវធ្វើ តាមទិសដៅលឿនជាង ងាយស្រួលជាង មានតម្លាភាពជាង និងមានប្រសិទ្ធភាពជាង។ នៅពេលដែលប្រជាពលរដ្ឋ, សហគ្រាស និងជួរកម្មាភិបាលទទួលអារម្មណ៍ដោយផ្ទាល់នូវបណ្តាផលប្រយោជន៍ទាំងនោះ ពួកគេនឹងម្ចាស់ការចូលរួម និងក្លាយជាកម្លាំងចលករដ៏សំខាន់ធានាដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៃដំណើរការបំប្លែងឌីជីថលជាតិ។
«ការបំប្លែងឌីជីថល មិនមែនជាការធ្វើឌីជីថលកម្មលើនីតិវិធីចាស់នោះទេ ប៉ុន្តែគឺការបង្កើតនូវរបៀបធ្វើការថ្មីដោយបច្ចេកវិទ្យាឌីជីថល ជាមួយប្រសិទ្ធភាពដ៏លេចធ្លោរំលងហួស» អនុរដ្ឋមន្ត្រី លោក Bui Hoang Phuong បានសង្កត់ធ្ងន់។
ជាមួយប្រធានបទ «ការអភិវឌ្ឍខឿនបច្ចេកវិទ្យាឌីជីថល និងសេវាកម្មឌីជីថល ការផ្លាស់ប្តូរសកម្មភាពឡើងទៅលើបរិយាកាសឌីជីថល» វេទិកាជាតិឌីជីថលវៀតណាម ឆ្នាំ ២០២៦ ត្រូវបានរំពឹងថានឹងរួមចំណែកជម្រុញការផ្លាស់ប្តូរជាសារវន្តនៅក្នុងរបៀបរបបប្រតិបត្តិការរបស់ប្រទេសជាតិ ពីលក្ខណៈសិប្បកម្ម ទៅជាឌីជីថល, ពីលក្ខណៈដាច់ដោយឡែកទៅជាតភ្ជាប់អន្តរកម្ម, ពីការគ្រប់គ្រងរដ្ឋបាលទៅជាការគ្រប់គ្រងការអភិវឌ្ឍផ្អែកលើទិន្នន័យ និងបញ្ញាសិប្បនិម្មិត (AI)។
វេទិកានេះផ្តោតការយកចិត្តទុកដាក់លើគោលដៅស្នូលទាំងបួន៖ ជម្រុញការសន្ទនាគោលនយោបាយរវាងរដ្ឋ, សហគ្រាស, មជ្ឈដ្ឋានវិទ្យាសាស្ត្រ និងដៃគូអន្តរជាតិ; អភិវឌ្ឍខឿនបច្ចេកវិទ្យាឌីជីថល និងសេវាកម្មឌីជីថលផ្អែកលើទិន្នន័យ និង AI; ផ្សព្វផ្សាយបណ្តាម៉ូដែលបំប្លែងឌីជីថលដែលមានប្រសិទ្ធភាពនៅទូទាំងប្រទេស; ទន្ទឹមនឹងនោះពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ, លើកកម្ពស់សមត្ថភាពស្វ័យភាពបច្ចេកវិទ្យា និងឋានៈរបស់វៀតណាមនៅក្នុងយុគសម័យឌីជីថល។
តាមរយៈបណ្តាសម័យពិភាក្សាស៊ីជម្រៅ វេទិកានេះគឺជាឱកាសមួយដើម្បីឱ្យបណ្តាស្ថាប័នគ្រប់គ្រង, អ្នកជំនាញ, សហគ្រាសបច្ចេកវិទ្យា ព្រមទាំងដៃគូអន្តរជាតិ រួមគ្នាផ្លាស់ប្តូរយោបល់ និងស្នើឡើងនូវបណ្តាដំណោះស្រាយអភិវឌ្ឍន៍ខឿនបច្ចេកវិទ្យាឌីជីថល, សេវាកម្មឌីជីថល និងជម្រុញការផ្លាស់ប្តូរបណ្តាសកម្មភាពឡើងទៅលើបរិយាកាសឌីជីថល រួមចំណែកកសាងដោយជោគជ័យនូវប្រទេសជាតិឌីជីថល, អភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថលនៅប្រទេសវៀតណាម៕
យុគសម័យ - រង្វាន់សារព័ត៌មានផ្សព្វផ្សាយអំពីសិទ្ធិមនុស្ស «វៀតណាមមានសុភមង្គល - Happy Vietnam ២០២៦» ត្រូវបានបើកដំណើរការ ដោយបន្តផ្សព្វផ្សាយពង្រីកនូវបណ្ដារឿងរ៉ាវនៃជីវភាពរស់នៅដ៏ពិតប្រាកដ រួមចំណែកឆ្លុះបញ្ចាំងពីលក្ខណៈរូបភាពនៃប្រទេស វៀតណាម មួយប្រកបដោយសន្តិភាព, ការអភិវឌ្ឍ និងមានសុភមង្គល។ |
យុគសម័យ - យោងតាមអនុក្រឹត្យលេខ 162/2026/ND-CP ដែលរដ្ឋាភិបាលទើបតែបានប្រកាសដាក់ឱ្យប្រើប្រាស់ ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៦ ប្រាក់សោធននិវត្តន៍ និងការឧបត្ថម្ភធានារ៉ាប់រងសង្គម នឹងត្រូវកសាងបង្កើនបន្ថែម ៨%។ ចំពោះករណីមួយចំនួនដែលមានកម្រិតទទួលទាប ក្រោយពេលទទួលបានការបង្កើនជារួមហើយនោះ នឹងត្រូវលើកកម្ពស់កម្រិតប្រាក់សោធននិវត្តន៍ ការឧបត្ថម្ភធានារ៉ាប់រងសង្គម និងការឧបត្ថម្ភប្រចាំខែ រហូតដល់ ៣,៨ លានដុង/ខែ។ |


មតិពីមិត្តអ្នកអាន