Trending now

វៀតណាមសហប្រធានរៀបចំសន្និសីទមន្ត្រីជាន់ខ្ពស់នៃភាពជាដៃគូមេគង្គ - សហរដ្ឋអាមេរិក

09:21 | 07/06/2026 ឌឹកអាញ់

យុគសម័យ - ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ២-៣ ខែមិថុនា នៅទីស្នាក់ការកណ្តាលនៃលេខាធិការដ្ឋានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងទីក្រុងហ្សាកាតា (ឥណ្ឌូនេស៊ី) អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Dang Hoang Giang ដែលជាប្រធានគណៈប្រតិភូមន្ត្រីជាន់ខ្ពស់ (SOM) អាស៊ានវៀតណាម បានសហប្រធានរៀបចំសន្និសីទមន្ត្រីជាន់ខ្ពស់នៃភាពជាដៃគូមេគង្គ - សហរដ្ឋអាមេរិក (MUSP) ឆ្នាំ ២០២៦ និងបានអញ្ជើញចូលរួមក្នុងកិច្ចសន្ទនាអាស៊ាន - សហរដ្ឋអាមេរិក លើកទី ៣៨ (AUSD 38)។

អបអរសាទរបុណ្យចូលឆ្នាំប្រពៃណីកម្ពុជានៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាយករដ្ឋមន្ត្រីវៀតណាម អញ្ញើញទទួលជួបថ្នាក់ដឹកនាំក្រុមហ៊ុន SpaceX Group សហរដ្ឋអាមេរិក

សន្និសីទមន្ត្រីជាន់ខ្ពស់ MUSP ឆ្នាំ ២០២៦ មានការអញ្ជើញចូលរួមពីបណ្តាប្រទេសជាសមាជិកមេគង្គ សហរដ្ឋអាមេរិក និងលេខាធិការដ្ឋានអាស៊ាន សំដៅពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃការអនុវត្តកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរយោបល់លើបណ្តាទិសដៅអាទិភាពនាពេលខាងមុខ និងត្រៀមលក្ខណៈសម្រាប់បណ្តាសកម្មភាពថ្នាក់ជាន់ខ្ពស់នៅក្នុងក្របខ័ណ្ឌនៃយន្តការសហប្រតិបត្តិការនេះ។

នៅក្នុងសន្និសីទនេះ បណ្តាប្រទេសបានវាយតម្លៃជាវិជ្ជមានចំពោះលទ្ធផលនៃការអនុវត្តកិច្ចសហប្រតិបត្តិការនារយៈពេលកន្លងមកលើវិស័យអាទិភាពជាច្រើន រួមមានការគ្រប់គ្រង និងការប្រើប្រាស់ប្រកបដោយចីរភាពនូវប្រភពទឹកមេគង្គ, ការតភ្ជាប់សេដ្ឋកិច្ច, ថាមពល, ការបំប្លែងឌីជីថល, កសិកម្ម, បរិស្ថាន, សុខាភិបាល, ការលើកកម្ពស់សមត្ថភាពឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ និងបណ្តាបញ្ហាប្រឈមឆ្លងដែន។ បណ្តាប្រតិភូបានចាត់ទុកថា ក្នុងបរិបទដែលតំបន់ និងពិភពលោកបន្តមានការប្រែប្រួលជាច្រើន ការរក្សាកិច្ចសហប្រតិបត្តិការជាក់ស្តែង មានប្រសិទ្ធភាព និងបន្សាំទៅនឹងតម្រូវការអភិវឌ្ឍន៍ថ្មីៗរបស់អនុតំបន់ គឺកាន់តែមានអត្ថន័យសំខាន់។

វៀតណាមសហប្រធានរៀបចំសន្និសីទមន្ត្រីជាន់ខ្ពស់នៃភាពជាដៃគូមេគង្គ - សហរដ្ឋអាមេរិក
អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Dang Hoang Giang ប្រធានគណៈប្រតិភូមន្ត្រីជាន់ខ្ពស់ (SOM) អាស៊ានវៀតណាម ថ្លែងមតិ។

ថ្លែងមតិនៅក្នុងសន្និសីទនេះ អនុរដ្ឋមន្ត្រី លោក Dang Hoang Giang បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការមេគង្គចាំបាច់ត្រូវបន្តរួមចំណែកយ៉ាងជាក់ស្តែងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព, ការបង្រួញគម្លាតអភិវឌ្ឍន៍ និងការលើកកម្ពស់សមត្ថភាពទប់ទល់របស់បណ្តាប្រទេសនៅក្នុងអនុតំបន់។ អនុរដ្ឋមន្ត្រីបានស្នើឱ្យបណ្តាដៃគូបន្តរក្សានូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ, ធានាប្រភពធនធាន និងជម្រុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវបណ្តាគម្រោងសហប្រតិបត្តិការជាក់ស្តែង ដោយយកប្រជាពលរដ្ឋជាមជ្ឈមណ្ឌល និងឆ្លើយតបបានកាន់តែល្អប្រសើរនូវតម្រូវការអភិវឌ្ឍន៍របស់បណ្តាប្រទេសមេគង្គ។

អនុរដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ផងដែរអំពីតម្រូវការក្នុងការបង្កើនលក្ខណៈបំពេញបន្ថែម និងការតភ្ជាប់រវាងបណ្តាយន្តការសហប្រតិបត្តិការអនុតំបន់មេគង្គ ជាមួយដំណើរការកសាងសហគមន៍អាស៊ាន ធានាតួនាទីមជ្ឈភាពរបស់អាស៊ាននៅក្នុងរចនាសម្ព័ន្ធតំបន់ដែលកំពុងរូបរាងឡើង ទន្ទឹមនឹងនោះជៀសវាងការជាន់គ្នានៃការងារ លើកកម្ពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ប្រភពធនធាន និងបង្កើនតម្លៃរួមផ្សំគ្នារវាងបណ្តាយន្តការដែលមានស្រាប់។

ចំពោះទិសដៅសហប្រតិបត្តិការនាពេលខាងមុខ បណ្តាប្រទេសបានឯកភាពគ្នាបន្តជម្រុញបណ្តាវិស័យអាទិភាពរបស់ MUSP, បង្កើនការសម្របសម្រួលគោលនយោបាយ, លើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តបណ្តាកម្មវិធីដែលមានស្រាប់ និងពង្រីកកិច្ចសហប្រតិបត្តិការលើបណ្តាវិស័យដែលកំពុងលេចធ្លោ សំដៅពង្រឹងសមត្ថភាពទប់ទល់ ការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងចីរភាពសម្រាប់អនុតំបន់មេគង្គ។

នៅក្នុងក្របខ័ណ្ឌនៃកម្មវិធីការងារនេះផងដែរ អនុរដ្ឋមន្ត្រី លោក Dang Hoang Giang បានអញ្ជើញចូលរួមក្នុងកិច្ចសន្ទនាអាស៊ាន - សហរដ្ឋអាមេរិក លើកទី ៣៨ រួមជាមួយបណ្តាប្រទេសអាស៊ាន និងភាគីសហរដ្ឋអាមេរិក សំដៅពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃការអនុវត្តទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន - សហរដ្ឋអាមេរិក។

វៀតណាមសហប្រធានរៀបចំសន្និសីទមន្ត្រីជាន់ខ្ពស់នៃភាពជាដៃគូមេគង្គ - សហរដ្ឋអាមេរិក
អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Dang Hoang Giang និងជំនួយការរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Michael DeSombre សហប្រធានរៀបចំសន្និសីទមន្ត្រីជាន់ខ្ពស់នៃភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក។

នៅក្នុងកិច្ចសន្ទនានេះ ភាគីនានាបានផ្លាស់ប្តូរយោបល់អំពីសភាពការណ៍អន្តរជាតិ និងតំបន់, វាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តបណ្តាវិស័យសហប្រតិបត្តិការអាទិភាព ក្នុងនោះមាន សេដ្ឋកិច្ច, ពាណិជ្ជកម្ម, ការវិនិយោគ, វិទ្យាសាស្ត្របច្ចេកវិទ្យា, ការបំប្លែងឌីជីថល, ការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់, អប់រំ, នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការឆ្លើយតបនឹងបណ្តាបញ្ហាប្រឈមដែលកំពុងលេចធ្លោ។

គណៈប្រតិភូវៀតណាមបានអះអាងការគាំទ្រចំពោះការបង្កើនទំនាក់ទំនងអាស៊ាន - សហរដ្ឋអាមេរិក តាមទិសដៅមានតុល្យភាព ជាក់ស្តែង មានប្រសិទ្ធភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក; សង្កត់ធ្ងន់លើការរក្សាសាមគ្គីភាព និងតួនាទីមជ្ឈភាពរបស់អាស៊ាន, ជម្រុញពហុភាគីនិយម, ការសន្ទនា និងកិច្ចសហប្រតិបត្តិការដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់៕

សហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់វៀតណាមក្នុងខែមករា ឆ្នាំ ២០២២ សហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់វៀតណាមក្នុងខែមករា ឆ្នាំ ២០២២

ការនាំចេញនៃវិស័យសេដ្ឋកិច្ចក្នុងប្រទេសសម្រេចបាន ៨,២ ពាន់លានដុល្លារអាមេរិក កើនជាង ២០ % បើប្រៀបធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ ហើយវិស័យដែលមានទុនវិនិយោគពីបរទេសសម្រេចបាន ២០,៨ ពាន់លានដុល្លារអាមេរិក ថយចុះ ៣,៩% បើប្រៀបធៀបនឹងខែមុន។

សហរដ្ឋអាមេរិក និងជប៉ុនក្លាយជាទីផ្សារដ៏ធំសម្រាប់ផលិតផលកសិកម្មរបស់វៀតណាម សហរដ្ឋអាមេរិក និងជប៉ុនក្លាយជាទីផ្សារដ៏ធំសម្រាប់ផលិតផលកសិកម្មរបស់វៀតណាម

យុគសម័យ - អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Phung Duc Tien បានឲ្យដឹងថា ការនាំចេញកសិផល រុក្ខផល និងជលផល នៅឆ្នាំ ២០២១ អាចសម្រេចបា ៤៧ ពាន់លានដុល្លារអាមេរិក។ សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង និងចិន គឺជាទីផ្សារនាំចេញដ៏សំខាន់សម្រាប់ផលិតផលកសិកម្មរបស់វៀតណាម។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមសហប្រធានរៀបចំសន្និសីទមន្ត្រីជាន់ខ្ពស់នៃភាពជាដៃគូមេគង្គ - សហរដ្ឋអាមេរិក
នាយករដ្ឋមន្ត្រីទីម័រឡេស្តេ រៀបចំអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម៖ ពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព
ខេត្ត Hung Yen - ជប៉ុន៖ បង្កើនការតភ្ជាប់ ជម្រុញកិច្ចសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្ម និងពង្រីកទំនាក់ទំនង
ផលិតផលសិប្បកម្ម និងម្ហូបអាហារវៀតណាម ទាក់ទាញភ្ញៀវអន្តរជាតិនៅក្នុងពិព័រណ៍អង្គការសហប្រជាជាតិឆ្នាំ ២០២៦
នាយករដ្ឋមន្ត្រីឡាវ និងកម្ពុជា រៀបចំអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន