Trending now

នាយករដ្ឋមន្ត្រីទីម័រឡេស្តេ រៀបចំអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម៖ ពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព

08:38 | 07/06/2026 ឌឹកអាញ់

យុគសម័យ - តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Le Minh Hung នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ លោក Kay Rala Xanana Gusmão នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ានលើកទី ៣ ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១០ ខែមិថុនា។

ឯកអគ្គរដ្ឋទូតទីម័រឡេស្តេ៖ វៀតណាមនឹងរួមចំណែកក្នុងការប្រែក្លាយអាស៊ានទៅជាប្លុកដ៏រឹងមាំមួយ ប្រមុខការទូតអាស៊ាន អនុម័តលើគោលការណ៍ណែនាំ សម្រាប់ចូលជាសមាជិក របស់ទីម័រឡេស្តេ
នាយករដ្ឋមន្ត្រីទីម័រឡេស្តេ រៀបចំអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម៖ ពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព

នាយករដ្ឋមន្ត្រីទីម័រឡេស្តេ រៀបចំអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម៖ ពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព

ទស្សនកិច្ចនេះប្រព្រឹត្តទៅក្នុងបរិបទដែលទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្តមានការរីកចម្រើនជាវិជ្ជមាន ទន្ទឹមនឹងនោះប្រទេសទីម័រឡេស្តេកំពុងជម្រុញដំណើរការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅទៅក្នុងតំបន់។

វៀតណាម និងទីម័រឡេស្តេបានបង្កើតទំនាក់ទំនងការទូតជាមួយគ្នានៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០០២ ភ្លាមៗបន្ទាប់ពីទីម័រឡេស្តេទទួលបានឯករាជ្យ។ ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ ប្រទេសទាំងពីរបានរក្សាទំនាក់ទំនងមិត្តភាពយ៉ាងល្អប្រសើរ បង្កើនការផ្លាស់ប្តូរគណៈប្រតិភូ និងការសម្របសម្រួលគ្នានៅតាមបណ្តាវេទិកាតំបន់ និងអន្តរជាតិ។

ខ្លឹមសារលេចធ្លោមួយក្នុងទំនាក់ទំនងទ្វេរភាគីនារយៈពេលកន្លងមក គឺការសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធពាក់ព័ន្ធនឹងដំណើរការធ្វើសមាហរណកម្មតំបន់របស់ទីម័រឡេស្តេ។ វៀតណាមបានអះអាងជាច្រើនដងនូវការគាំទ្រទីម័រឡេស្តេក្នុងការចូលរួមជាសមាជិកពេញសិទ្ធិរបស់អាស៊ាន ព្រមទាំងត្រៀមខ្លួនជាស្រេចក្នុងការចែករំលែកបទពិសោធន៍សមាហរណកម្ម ការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម និងការគាំទ្រលើកកម្ពស់សមត្ថភាព ដើម្បីឱ្យទីម័រឡេស្តេចូលរួមប្រកបដោយប្រសិទ្ធភាពទៅក្នុងបណ្តាយន្តការរបស់អាស៊ាន។

ថ្នាក់ដឹកនាំទីម័រឡេស្តេក៏បានអះអាងជាច្រើនលើកច្រើនសារផងដែរថា ចាត់ទុកវៀតណាមជាដៃគូដ៏សំខាន់នៅក្នុងតំបន់ និងវាយតម្លៃខ្ពស់ចំពោះការគាំទ្រដ៏មុតមាំនិងឥតប្រែប្រួលរបស់វៀតណាមចំពោះផែនការណ៍ចូលជាសមាជិកអាស៊ានរបស់ខ្លួន។ នៅក្នុងបណ្តាការជួបប្រាស្រ័យកម្រិតខ្ពស់នាពេលថ្មីៗនេះ ភាគីទីម័រឡេស្តេបានសម្តែងនូវបំណងប្រាថ្នាចង់បន្តបង្កើនការផ្លាស់ប្តូរបទពិសោធន៍ជាមួយវៀតណាមលើវិស័យអភិវឌ្ឍន៍ ការកសាងស្ថាប័ន និងការធ្វើសមាហរណកម្មអន្តរជាតិ។

ដំណើរបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាមលើកនេះរបស់នាយករដ្ឋមន្ត្រី លោក Kay Rala Xanana Gusmão ត្រូវបានរំពឹងថានឹងរួមចំណែកពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងបង្កើនការសម្របសម្រួលរវាងប្រទេសទាំងពីរលើបណ្តាបញ្ហាតំបន់ និងអន្តរជាតិដែលជាការយកចិត្តទុកដាក់រួម។

ការអញ្ជើញចូលរួមរបស់នាយករដ្ឋមន្ត្រីទីម័រឡេស្តេនៅក្នុងវេទិកាអនាគតអាស៊ានលើកទី ៣ ក៏បានឆ្លុះបញ្ចាំងពីការផ្តល់តម្លៃរបស់ទីក្រុងឌីលី ចំពោះបណ្តាយន្តការសន្ទនា និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ក្នុងបរិបទដែលទីម័រឡេស្តកំពុងរៀបចំយ៉ាងសកម្មសម្រាប់ផែនការណ៍ធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងអាស៊ាន និងការចូលរួមកាន់តែមានប្រសិទ្ធភាពទៅក្នុងរចនាសម្ព័ន្ធសហប្រតិបត្តិការតំបន់៕

ប្រមុខការទូតអាស៊ាន អនុម័តលើគោលការណ៍ណែនាំ សម្រាប់ចូលជាសមាជិក របស់ទីម័រឡេស្តេ ប្រមុខការទូតអាស៊ាន អនុម័តលើគោលការណ៍ណែនាំ សម្រាប់ចូលជាសមាជិក របស់ទីម័រឡេស្តេ

ក្នុងកិច្ចប្រជុំក្រុមប្រឹក្សា សម្របសម្រួលអាស៊ាន លើកទី២៩ នៅថ្ងៃទី២ សីហា រដ្ឋមន្ត្រីការបរទេស អាស៊ាន បានអនុម័តលើគោល ការណ៍ណែនាំ សម្រាប់ការចូលរួមជាសមាជិក របស់ប្រទេសទីម័រឡេស្តេ ក្នុងសកម្មភាពនានា របស់អាស៊ាន ។

កម្ពុជា-ទីម័រឡេស្តេពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ កម្ពុជា-ទីម័រឡេស្តេពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍

កម្ពុជានិងទីម័រឡេស្តេ ចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសដទៃឱ្យបានកាន់តែច្រើន និងកាន់តែរឹងមាំ តួយ៉ាងកម្ពុជា-ទីម័រឡេស្ដេ មុននិងក្រោយក៏គង់តែក្លាយជាបងប្អូនរួមតំបន់តែមួយ។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រីទីម័រឡេស្តេ រៀបចំអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម៖ ពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព
ខេត្ត Hung Yen - ជប៉ុន៖ បង្កើនការតភ្ជាប់ ជម្រុញកិច្ចសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្ម និងពង្រីកទំនាក់ទំនង
ផលិតផលសិប្បកម្ម និងម្ហូបអាហារវៀតណាម ទាក់ទាញភ្ញៀវអន្តរជាតិនៅក្នុងពិព័រណ៍អង្គការសហប្រជាជាតិឆ្នាំ ២០២៦
នាយករដ្ឋមន្ត្រីឡាវ និងកម្ពុជា រៀបចំអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន
ខេត្ត Gia Lai ទុកថវិកាជាង ២.១០០ ពាន់លានដុង ដើម្បីរៀបចំកន្លែងស្នាក់នៅប្រកបដោយសុវត្ថិភាពជូនប្រជាពលរដ្ឋចំនួន ១.៤៩៥ គ្រួសារ