Trending now

ខេត្ត Hung Yen - ជប៉ុន៖ បង្កើនការតភ្ជាប់ ជម្រុញកិច្ចសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្ម និងពង្រីកទំនាក់ទំនង

11:04 | 06/06/2026 ឌឹកអាញ់

យុគសម័យ - នាថ្ងៃទី ៣ ខែមិថុនា គណៈកម្មាធិការប្រជាជនខេត្ត Hung Yen បានសម្របសម្រួលជាមួយក្រសួងការបរទេស និងស្ថានទូតជប៉ុនប្រចាំនៅវៀតណាម រៀបចំកម្មវិធីតភ្ជាប់ Hung Yen - ជប៉ុន។ សកម្មភាពនេះគឺសំដៅបង្កើនការតភ្ជាប់ ជម្រុញកិច្ចសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្ម និងពង្រីកទំនាក់ទំនងរវាងខេត្ត Hung Yen ជាមួយបណ្តាដៃគូ និងសហគ្រាសជប៉ុន នៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី។

ខេត្ត Hung Yen ជម្រុញខ្លាំងក្លាការយកសំណាក ADN អដ្ឋិធាតុយុទ្ធជនពលីមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ ២០២៧ ទីសក្ការបូជា Dinh Yen (ខេត្ត Dong Thap) - កេរដំណែល​ប្រវត្តិសាស្រ្ត​វប្បធម៌​​ថ្នាក់​​ជាតិរបស់វៀតណាម

ថ្លែងមតិបើកកម្មវិធី លេខាគណៈកម្មាធិការបក្សខេត្ត Hung Yen លោក Pham Quang Ngoc បានសម្តែងថា ផ្អែកលើគ្រឹះស្ថាននៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ជប៉ុន ទំនាក់ទំនងសហប្រតិបត្តិការរវាងខេត្ត Hung Yen ជាមួយបណ្តាមូលដ្ឋាន និងសហគ្រាសជប៉ុន នារយៈពេលកន្លងមក ត្រូវបានពង្រឹង និងអភិវឌ្ឍជាបន្តបន្ទាប់ ដោយបានក្លាយជាចំណុចលេចធ្លោនៅក្នុងសកម្មភាពកិច្ចការបរទេស និងការទាក់ទាញការវិនិយោគរបស់ខេត្ត។

លេខាគណៈកម្មាធិការបក្សខេត្ត Hung Yen បានអះអាងថា ខេត្តប្តេជ្ញាអនុវត្តឱ្យបានពេញលេញនូវបណ្តាយន្តការ និងគោលនយោបាយលើកទឹកចិត្តនានាតាមបទប្បញ្ញត្តិរបស់រដ្ឋាភិបាលវៀតណាម ទន្ទឹមនឹងនោះបង្កើតលក្ខខណ្ឌអំណោយផលបំផុត ដើម្បីឱ្យបណ្តាវិនិយោគិនមានភាពកក់ក្តៅក្នុងចិត្តក្នុងការពង្រីកការផលិត និងអាជីវកម្ម។ ខេត្ត Hung Yen តែងតែចាត់ទុកភាពជោគជ័យរបស់សហគ្រាស គឺជាការអភិវឌ្ឍ និងភាពរុងរឿងរបស់មូលដ្ឋាន។

ខេត្ត Hung Yen - ជប៉ុន៖ បង្កើនការតភ្ជាប់ ជម្រុញកិច្ចសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្ម និងពង្រីកទំនាក់ទំនង
បណ្តាប្រតិភូនៃប្រទេសទាំងពីរ និងជប៉ុនប្រចាំនៅវៀតណាម អញ្ជើញចូលរួមក្នុងកម្មវិធី។

ដោយវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមនៃការរៀបចំកម្មវិធីនេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Anh Tuan បានចាត់ទុកថា នេះគឺជាសកម្មភាពជាក់ស្តែង សំដៅធ្វើឱ្យជាក់ស្តែងនូវបណ្តាទិសដៅសហប្រតិបត្តិការធំៗនៅក្នុងទំនាក់ទំនងវៀតណាម - ជប៉ុន។ ដើម្បីនាំឱ្យទំនាក់ទំនងសហប្រតិបត្តិការរវាងខេត្ត Hung Yen ជាមួយបណ្តាដៃគូជប៉ុន អភិវឌ្ឍកាន់តែស៊ីជម្រៅ ធំទូលាយ និងមានប្រសិទ្ធភាពជាងមុន។

អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Anh Tuan បានស្នើឱ្យភាគីនានាផ្តោតការយកចិត្តទុកដាក់ជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ; ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ - បច្ចេកវិទ្យា នវានុវត្តន៍ និងការបំប្លែងឌីជីថល; ទន្ទឹមនឹងនោះ បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យថាមពល និងការបំប្លែងពណ៌បៃតង ដែលជាបណ្តាវិស័យកំពុងបើកឡើងនូវសក្តានុពលអភិវឌ្ឍន៍ជាច្រើននៅក្នុងដំណាក់កាលខាងមុខ។

ខេត្ត Hung Yen - ជប៉ុន៖ បង្កើនការតភ្ជាប់ ជម្រុញកិច្ចសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្ម និងពង្រីកទំនាក់ទំនង
សម័យសន្ទនារវាងថ្នាក់ដឹកនាំខេត្ត Hung Yen និងបណ្តាសហគ្រាសជប៉ុន។

ពីមុំមើលនៃបណ្តាវិនិយោគិនជប៉ុន លោក Ito Naoki ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពជប៉ុនប្រចាំនៅវៀតណាម និងជាតំណាងបណ្តាអង្គការជម្រុញពាណិជ្ជកម្ម និងការវិនិយោគរបស់ជប៉ុន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមនិយាយរួម និងខេត្ត Hung Yen និយាយដោយឡែក ក្នុងការកែលម្អបរិយាកាសវិនិយោគ, ធ្វើឱ្យសាមញ្ញកម្មនីតិវិធីរដ្ឋបាល, លើកកម្ពស់តម្លាភាព និងបង្កើនសមត្ថភាពខ្សែសង្វាក់ផ្គត់ផ្គង់។

នៅក្នុងកម្មវិធីនេះ ថ្នាក់ដឹកនាំខេត្ត Hung Yen បានមានសម័យសន្ទនាផ្ទាល់ជាមួយស្ថានទូតជប៉ុនប្រចាំនៅវៀតណាម, សមាគមសហគ្រាសជប៉ុន ព្រមទាំងសហគមន៍សហគ្រាសជប៉ុនដែលកំពុងវិនិយោគនៅលើទឹកដីខេត្ត។

នៅទីនេះ បណ្តាសហគ្រាសបានចែករំលែកនូវការលំបាក និងបញ្ហាប្រឈមនានានៅក្នុងដំណើរការសកម្មភាព; ទន្ទឹមនឹងនោះ បានអនុសាសន៍នូវខ្លឹមសារមួយចំនួនដែលពាក់ព័ន្ធនឹងការជ្រើសរើសពលកម្ម, ការបណ្តុះបណ្តាលវិជ្ជាជីវៈ, នីតិវិធីវិនិយោគ, ការចុះបញ្ជីសហគ្រាស, ហេដ្ឋារចនាសម្ព័ន្ធបណ្តុំឧស្សាហកម្ម, ពន្ធដារ, គយ, ការបង្ការនិងពន្លត់អគ្គិភ័យ ព្រមទាំងបណ្តាលក្ខខណ្ឌគាំទ្រសហគ្រាស។

ខេត្ត Hung Yen - ជប៉ុន៖ បង្កើនការតភ្ជាប់ ជម្រុញកិច្ចសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្ម និងពង្រីកទំនាក់ទំនង
បណ្តាលោកស្រី លោកថ្នាក់ដឹកនាំ និងប្រតិភូ ថតរូបអនុស្សាវរីយ៍នៅក្នុងកម្មវិធីតភ្ជាប់ Hung Yen - ជប៉ុន។

ថ្លែងមតិបិទកម្មវិធី ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Hung Yen លោក Nguyen Manh Quyền បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមតិយោបល់ប្រកបដោយទឹកចិត្ត និងការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំបណ្តាក្រសួង វិស័យថ្នាក់មជ្ឈិម, ស្ថានទូតជប៉ុន, សមាគមសហគ្រាសជប៉ុន និងសហគមន៍សហគ្រាស។

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Hung Yen បានអះអាងថា ខេត្តនឹងទទួលយកដោយចិត្តទុកដាក់ និងធ្វើឱ្យជាក់ស្តែងនូវបណ្តាមតិរួមចំណែកទាំងនេះ ទៅជាបណ្តាដំណោះស្រាយជាក់ស្តែង សំដៅបន្តកែលម្អបរិយាកាសវិនិយោគ, លើកកម្ពស់គុណភាពបម្រើសហគ្រាស តាមរយៈនោះរួមចំណែកនាំឱ្យទំនាក់ទំនងសហប្រតិបត្តិការរវាងខេត្ត Hung Yen និងបណ្តាដៃគូជប៉ុន កាន់តែអភិវឌ្ឍទៅជាធរមាន មានប្រសិទ្ធភាព និងចីរភាព។

ចំពោះប្រទេសជប៉ុន នារយៈពេលកន្លងមក ខេត្ត Hung Yen បានអនុវត្តសកម្មភាពសហប្រតិបត្តិការជាច្រើនលើបណ្តាវិស័យសេដ្ឋកិច្ច ការវិនិយោគ វប្បធម៌ អប់រំ កីឡា និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។ ជាពិសេស បច្ចុប្បន្ននេះជប៉ុនគឺជាវិនិយោគិនធំបំផុតនៅខេត្ត Hung Yen ជាមួយគម្រោងចំនួន ១៩០ កំពុងមានសុពលភាព និងមានដើមទុនចុះបញ្ជីសរុបជិត ៦,៥ ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ តំបន់ឧស្សាហកម្ម Thang Long II ដែលវិនិយោគហេដ្ឋារចនាសម្ព័ន្ធដោយសម្ព័ន្ធក្រុមហ៊ុន Sumitomo បានក្លាយជាគោលដៅនៃគម្រោង FDI របស់ជប៉ុនចំនួន ៩៨ គម្រោង ជាមួយដើមទុនចុះបញ្ជីសរុបប្រមាណ ៣,៦ ពាន់លានដុល្លារអាមេរិក ដោយបង្កើតបានជាប្រព័ន្ធអេកូឡូស៊ីសហគ្រាសជប៉ុនអភិវឌ្ឍយ៉ាងសកម្មនៅលើទឹកដីខេត្ត៕
ខេត្ត Quang Ninh (វៀតណាម) - Hokkaido (ជប៉ុន) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើន ខេត្ត Quang Ninh (វៀតណាម) - Hokkaido (ជប៉ុន) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើន

យុគសម័យ - នាពេលថ្មីៗនេះ នៅទីក្រុង Ha Long ខេត្ត Quang Ninh (វៀតណាម) និងខេត្ត Hokkaido (ជប៉ុន) បានប្រព្រឹត្តទៅកម្មវិធីពិភាក្សា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងខេត្តទាំងពីរ។ នេះជាព្រឹត្តិការណ៍ផ្លូវការលើកដំបូងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ ទីភ្នាក់ងារជំនាញ តំណាងមូលដ្ឋាន និងធុរកិច្ចនៃខេត្តទាំងពីរ។

ពិធីបុណ្យ Chu Dong Tu - Tien Dung នៅខេត្ត Hung Yen (វៀតណាម) ពិធីបុណ្យ Chu Dong Tu - Tien Dung នៅខេត្ត Hung Yen (វៀតណាម)

ពិធីបុណ្យ Chu Dong Tu - Tien Dung (ពិធីបុណ្យនៃសេចក្ដីស្នេហា) គឺជាពិធីបុណ្យដ៏ល្បីល្បាញមួយរបស់ខេត្ត Hung Yen ។ នេះគឺជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំៗបំផុតទាំង ១៦ របស់ប្រទេសជាតិទាំងមូល ដែលផ្សាភ្ជាប់ជាមួយនឹងរឿងព្រេងនិទានអំពីសេចក្ដីស្នេហារវាង Chu Dong Tu ដែលជាអ្នកនេសាទក្រីក្រម្នាក់ និង Tien Dung រាជបុត្រីរបស់ស្តេច Hung ...

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខេត្ត Hung Yen - ជប៉ុន៖ បង្កើនការតភ្ជាប់ ជម្រុញកិច្ចសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្ម និងពង្រីកទំនាក់ទំនង
ផលិតផលសិប្បកម្ម និងម្ហូបអាហារវៀតណាម ទាក់ទាញភ្ញៀវអន្តរជាតិនៅក្នុងពិព័រណ៍អង្គការសហប្រជាជាតិឆ្នាំ ២០២៦
នាយករដ្ឋមន្ត្រីឡាវ និងកម្ពុជា រៀបចំអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន
ខេត្ត Gia Lai ទុកថវិកាជាង ២.១០០ ពាន់លានដុង ដើម្បីរៀបចំកន្លែងស្នាក់នៅប្រកបដោយសុវត្ថិភាពជូនប្រជាពលរដ្ឋចំនួន ១.៤៩៥ គ្រួសារ
ខេត្ត Tuyen Quang: គាំទ្រដល់ភ្ញៀវទេសចរអន្តរជាតិក្នុងអំឡុងពេលស្នាក់នៅក្នុងប្រទេសវៀតណាម