Trending now

ពិធីបុណ្យ Chu Dong Tu - Tien Dung នៅខេត្ត Hung Yen (វៀតណាម)

10:11 | 12/10/2023 យោងតាមវិទ្យុសំលេងវៀតណាម

ពិធីបុណ្យ Chu Dong Tu - Tien Dung (ពិធីបុណ្យនៃសេចក្ដីស្នេហា) គឺជាពិធីបុណ្យដ៏ល្បីល្បាញមួយរបស់ខេត្ត Hung Yen ។ នេះគឺជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំៗបំផុតទាំង ១៦ របស់ប្រទេសជាតិទាំងមូល ដែលផ្សាភ្ជាប់ជាមួយនឹងរឿងព្រេងនិទានអំពីសេចក្ដីស្នេហារវាង Chu Dong Tu ដែលជាអ្នកនេសាទក្រីក្រម្នាក់ និង Tien Dung រាជបុត្រីរបស់ស្តេច Hung ទី ១៨ (៤០៨ - ២៥៨ មុនគ.ស)។ ក្នុងឆ្នាំនេះ ការរៀបចំពិធីបុណ្យកាន់តែមានន័យជាង នៅពេលដែលពិធីបុណ្យនេះត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាតិ។

កសាងម៉ាកយីហោ លើកកំពស់ការប្រកួតប្រជែងនៃផលិតផល OCOP នៅក្នុងខេត្ត Hung Yen (វៀតណាម) កសាងម៉ាកយីហោ លើកកំពស់ការប្រកួតប្រជែងនៃផលិតផល OCOP នៅក្នុងខេត្ត Hung Yen (វៀតណាម)
វៀតណាម៖ ពិធីបើក Festival អាវ Ba Ba នៅខេត្ត Hau Giang ឆ្នាំ២០២៣ វៀតណាម៖ ពិធីបើក Festival អាវ Ba Ba នៅខេត្ត Hau Giang ឆ្នាំ២០២៣
ពិធីបុណ្យ Chu Dong Tu - Tien Dung នៅខេត្ត Hung Yen (វៀតណាម)
ពិធីបុណ្យ Chu Dong Tu - Tien Dung នៅខេត្ត Hung Yen (វៀតណាម)

ពិធីបុណ្យ Chu Dong Tu - Tien Dung គឺជាពិធីបុណ្យដ៏ធំមួយរបស់ប្រទេសជាតិទាំងមូល បង្កើតឡើងវិញនូវផ្ទាំងគំនូរខាងស្មារតីសម្បូរបែប រស់រវើក ហើយមានតម្លៃវប្បធម៌យ៉ាងជ្រាលជ្រៅរបស់ប្រជាជនវៀតណាមក្នុងការត្រួសត្រាយ បង្កើត និងអភិវឌ្ឍន៍ជីវភាពរស់នៅតាមដងទន្លេក្រហម។

ពិធីបុណ្យ គឺជាព្រឹត្តិការណ៍វប្បធម៌ដ៏សំខាន់ក្នុងកម្មវិធីបុណ្យវប្បធម៌ថ្នាក់ខេត្តរបស់ខេត្ត Hung Yen និងជួយជ្រោមជ្រែងឆ្នាំទេសចរណ៍ជាតិនៅតំបន់ដីសណ្តទន្លេក្រហម - Hai Phong ឆ្នាំ ២០២៣។ ពិធីបុណ្យនេះត្រូវបានប្រារព្ធឡើងនៅតាមមណ្ឌលកេរ្កិ៍ដំណែលចំនួន ២គឺ៖ វិហារ Da Hoa (ឃុំ Binh Minh) និងវិហារ Hoa (ឃុំ Da Trach)។

ក្នុងឆ្នាំនេះនៅវិហារ Da Hoa ពិធីបុណ្យត្រូវបានប្រារព្ធឡើងដែលមានទ្រង់ទ្រាយធំ (ប្រារព្ធរៀងរាល់ ៣ ឆ្នាំម្តង) ពោលគឺធំបំផុតតាំងពីមុនមក។ ពិធីបុណ្យទាក់ទាញបានការចូលរួមរបស់ភូមិចំនួន ៩ ចំណុះឃុំ Binh Minh (Khoai Chau) និង Me So (Van Giang)។

សកម្មភាពបើកឆាកក្នុងពិធីបុណ្យគឺជាពិធីដង្ហែអ្នកតាភូមិទៅកាន់វិហារ Da Hoa។ នៅក្បាលក្បួនដង្ហែមានរូបនាគប្រវែងជាង២០ម៉ែត្រ ដែលត្រូវបានយុវជនប្តូរវេនគ្នារាំតាមការចង្វាក់វាយស្គរ។ បន្ទាប់មកគឺក្រុមមនុស្សកាន់ទង់ ស្គរ គង ដាវដងវែង ក្រុមរាំមួក ក្រុមតន្ត្រីពិធី។

ទន្ទឹមនឹងពិធីបុណ្យដែលបានប្រព្រឹត្តិទៅនៅវិហារ Da Hoa នោះ នៅវិហារ Hoa ប្រជាជនក៏បានរៀបចំក្រុមដង្ហែរទឹកពីទន្លេក្រហម ដើម្បីថ្វាយព្រះអាទិទេព្យ ដែលជាពិធីមិនអាចខ្វះបានក្នុងពិធីបុណ្យ។ តាមទំនៀមទម្លាប់ ទឹកដែលប្រើប្រាស់ក្នុងពិធីត្រូវជាទឹកដែលយកពីកណ្ដាលទន្លេក្រហម។ ប្រជាជនក្នុងតំបន់គោរពពិធីយកទឹកណាស់ ដោយបង្ហាញពីទឹកចិត្តគោរពដឹងគុណ ព្រះអាទិទេព្យ ។ ប្រជាជនមានទស្សនទានថា ឆ្នាំណាដែលយកទឹកងាយស្រួលគឺឆ្នាំនោះគឺទទួលបានរដូវអំណោយផល ប្រជាជនក្នុងតំបន់សុខសាន្តត្រាណ រកស៊ីមានបាន។

ក្រោយពីពិធីយកទឹកថ្វាយព្រះអាទិទេព្យ ពិធីបុណ្យត្រូវបានប្រព្រឹត្តិទៅជាផ្លូវការ។តំណាងព្រឹទ្ធាចារ្យក្នុងតំបន់បានអានសេចក្ដីអំពាវនាវ រំលឹកឡើងវិញដល់គុណូបការៈរបស់ព្រះ Chu Dong Tu និងវីរបុរសជាតិដទៃទៀត៖ “បងប្អូនជនរួមជាតិ ញាតិមិត្ត ពូមីង និងភ្ញៀវទាំងអស់មកពីគ្រប់ទិសទី។ ថ្ងៃនេះ ប្រជាជនក្នុងតំបន់បានបើកពិធីបុណ្យប្រពៃណីរបស់ស្រុកកំណើតដើម្បីរំលឹកវិញ្ញាណក្ខ័ន្ធព្រះ Chu Dong Tu និងភរិយា ដែលបានធ្វើជាគំរូដ៏ភ្លឺអំពីកតញូតាធម៌ និងភក្ដីភាព ដែលបានបើកផ្លូវទំនាក់ទំនងពាណិជ្ជកម្ម ពាណិជ្ជកម្មជាមួយបរទេសសម្រាប់ប្រជាជនក្នុងតំបន់ផងដែរ”។

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំបក្សនិងរដ្ឋ អបអរសាទរមហាពិធីពិសាខបូជាឆ្នាំ២០២៤
លោក Tran Thanh Man ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភាវៀតណាមសម្រាប់អាណត្តិ ២០២១ - ២០២៦
សកម្មភាពអបអរសាទរខួបកំណើតលោកប្រធានហូជីមិញនៅឯ​បរទេស
SIAL កាណាដា ២០២៤ បើកឱកាសនាំចេញអាហារកែច្នៃសម្រាប់អាជីវកម្មវៀតណាម
ផ្សព្វផ្សាយអំពី​ប្រទេសជាតិ​ ប្រជាជន និងវប្បធម៌វៀតណាមទៅកាន់មិត្ត​ភក្តិ​អន្តរជាតិ