Trending now

ទីក្រុង Hai Phong ចលនាបានថវិកាជំនួយក្រៅរដ្ឋាភិបាលជាង ១.៣៦ លានដុល្លារអាមេរិក

13:29 | 21/07/2026 ឌឹកអាញ់

យុគសម័យ - នៅក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៦ សហព័ន្ធបណ្តាអង្គការមិត្តភាពទីក្រុង Hai Phong បានចលនាបានថវិកាជំនួយក្រៅរដ្ឋាភិបាលបរទេសជាង ១.៣៦ លានដុល្លារអាមេរិក នៅក្នុងនោះបានបើកផ្តល់ថវិកាលើសពី ១.១ លានដុល្លារអាមេរិក។ នាពេលខាងមុខ ទីក្រុងផ្តល់អាទិភាពពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងបណ្តាវិស័យឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ជីវភាពរស់នៅប្រកបដោយចីរភាព ការអប់រំ សុខាភិបាលព្រមទាំងការផ្លាស់ប្តូរឌីជីថល។

ការប្រារព្ធខួបលើកទី ៣៦ នៃទិវាបុណ្យជាតិសហព័ន្ធរុស្ស៊ី នៅទីក្រុង Ho Chi Minh អង្គការក្រៅរដ្ឋាភិបាលសហរដ្ឋអាមេរិក គាំទ្រជនពិការនៅ Hai Phong ក្នុងការកែលម្អលក្ខខណ្ឌជីវភាពរស់នៅ
សន្និបាតបូកសរុបជំហានដំបូងការងាររយៈពេល ៦ ខែដើមឆ្នាំ ព្រមទាំងដាក់ចេញទិសដៅភារកិច្ចរយៈពេល ៦ ខែចុងឆ្នាំ ២០២៦ នៃសហព័ន្ធបណ្តាអង្គការមិត្តភាពទីក្រុង Hai Phong។
សន្និបាតបូកសរុបជំហានដំបូងការងាររយៈពេល ៦ ខែដើមឆ្នាំ ព្រមទាំងដាក់ចេញទិសដៅភារកិច្ចរយៈពេល ៦ ខែចុងឆ្នាំ ២០២៦ នៃសហព័ន្ធបណ្តាអង្គការមិត្តភាពទីក្រុង Hai Phong។

លទ្ធផលខាងលើគឺទើបតែត្រូវបានប្រកាសនៅក្នុងសន្និបាតបូកសរុបជំហានដំបូងការងាររយៈពេល ៦ ខែដើមឆ្នាំ ព្រមទាំងដាក់ចេញភារកិច្ចរយៈពេល ៦ ខែចុងឆ្នាំ ២០២៦ នៃសហព័ន្ធបណ្តាអង្គការមិត្តភាពទីក្រុង Hai Phong។

យោងតាមច្រកទ្វារព័ត៌មានអេឡិចត្រូនិកទីក្រុង Hai Phong ប្រភពជំនួយដែលចលនាបាននោះគឺបានរួមចំណែកបំពេញបន្ថែមប្រភពធនធានអន្តរជាតិបម្រើដល់បណ្តាគោលដៅអភិវឌ្ឍន៍របស់ទីក្រុង។ ទន្ទឹមនឹងនោះដែរ បណ្តាសកម្មភាពសន្តិភាព សាមគ្គីភាព មិត្តភាពព្រមទាំងការផ្លាស់ប្តូរប្រជាជនគឺត្រូវបានចាត់តាំងអនុវត្តដោយម្ចាស់ការ ភាពបត់បែន ការងារព័ត៌មានកិច្ចការបរទេសគឺត្រូវបានផ្លាស់ប្តូរថ្មីជាជំហានៗនៅលើបណ្តាប្រព័ន្ធឌីជីថល។

ក្រោយរយៈពេល ១ ឆ្នាំនៃការធ្វើសមាហរណកម្ម សហព័ន្ធបណ្តាអង្គការមិត្តភាពទីក្រុង Hai Phong គឺបានស្ថិតស្ថេរការចាត់តាំង ពង្រឹងក្រុមកម្មាភិបាលជំនាញការទៅតាមទិសដៅបង្រួមស្អាត ព្រមទាំងបង្កើនភាពរឹងមាំជាជំហានៗនូវសកម្មភាពរបស់បណ្តាអង្គការជាសមាជិក។ ទោះជាយ៉ាងណាក៏ដោយ គុណភាពសកម្មភាពនៅឯមូលដ្ឋាន ការធ្វើឱ្យយុវវ័យភាវូបនីយកម្មសមាជិកព្រមទាំងការពង្រីកបណ្តាញសាខាសមាគមគឺនៅតែជាបណ្តាបញ្ហាដែលត្រូវការបន្តផ្តោតអារម្មណ៍នាពេលខាងមុខ។

នៅក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦ សហព័ន្ធបណ្តាអង្គការមិត្តភាពទីក្រុង Hai Phong បានកំណត់ពង្រឹងការចលនាបណ្តាអង្គការក្រៅរដ្ឋាភិបាលបរទេស ភ្ជាប់ការទទួលព្រមទាំងការប្រើប្រាស់ជំនួយជាមួយនិងគោលដៅអភិវឌ្ឍន៍ក៏ដូចជាតម្រូវការនយោបាយ កិច្ចការបរទេសរបស់ទីក្រុង។

បណ្តាវិស័យដែលត្រូវបានផ្តល់អាទិភាពរួមមាន ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាព ការអប់រំ សុខាភិបាលព្រមទាំងការផ្លាស់ប្តូរឌីជីថល។ នេះគឺជាបណ្តាវិស័យភ្ជាប់ផ្ទាល់ជាមួយនិងជីវភាពរស់នៅរបស់ប្រជាជន ទន្ទឹមនឹងនោះគឺមានតម្រូវការកៀងគរប្រភពធនធាន បទពិសោធន៍ព្រមទាំងដំណោះស្រាយអន្តរជាតិ។

សហព័ន្ធបណ្តាអង្គការមិត្តភាពទីក្រុង Hai Phong ក៏នឹងធ្វើឱ្យមានភាពសម្បូរបែបនូវខ្លឹមសារ ទម្រង់នៃការផ្លាស់ប្តូរប្រជាជន លើកកម្ពស់គុណភាពព័ត៌មានកិច្ចការបរទេស កសាងមូលដ្ឋានទិន្នន័យដៃគូអន្តរជាតិ បង្កើនការតភ្ជាប់ជាមួយនិងប្រជាជន Hai Phong នៅឯបរទេសព្រមទាំងវាយតម្លៃខ្ពស់ប្រភពធនធានអាណិកជន។

រួមជាមួយនិងការបង្ហើយការរៀបចំចាត់ចែង ធ្វើសមាហរណកម្មបណ្តាអង្គការជាសមាជិក សហព័ន្ធបណ្តាអង្គការមិត្តភាពទីក្រុង Hai Phong នឹងជម្រុញខ្លាំងការផ្លាស់ប្តូរឌីជីថលព្រមទាំងអនុវត្តបាវចនា "ច្បាស់លាស់ទាំង ៦" ក្នុងការបែងចែកភារកិច្ច រួមមានច្បាស់លាស់មនុស្ស ច្បាស់លាស់ការងារ ច្បាស់លាស់ពេលវេលា ច្បាស់លាស់ការទទួលខុសត្រូវ ច្បាស់លាស់ផលិតផលព្រមទាំងច្បាស់លាស់សមត្ថកិច្ច៕

ទីក្រុង Hai Phong៖ ការធ្វើសមាហរណកម្មសកម្មភាពការទូតប្រជាជនទៅក្នុងគម្រោងមិនមែនរដ្ឋាភិបាល ទីក្រុង Hai Phong៖ ការធ្វើសមាហរណកម្មសកម្មភាពការទូតប្រជាជនទៅក្នុងគម្រោងមិនមែនរដ្ឋាភិបាល

យុគសម័យ - ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការធ្វើសមាហរណកម្មសកម្មភាពការទូតប្រជាជន ទៅក្នុងការអនុវត្តកម្មវិធី និងគម្រោងអង្គការមិនមែនរដ្ឋាភិបាលបរទេសនៅទីក្រុង Hai Phong បាននាំមកនូវលទ្ធផលជាក់ស្តែងជាច្រើន។

ទីក្រុង​ Ha Noi - ទីក្រុង Ho Chi Minh បន្តស្ថិតក្នុងផ្លូវរត់ក្នុងស្រុកដ៏មមាញឹកបំផុតទាំង ១០ នៅលើពិភពលោក ទីក្រុង​ Ha Noi - ទីក្រុង Ho Chi Minh បន្តស្ថិតក្នុងផ្លូវរត់ក្នុងស្រុកដ៏មមាញឹកបំផុតទាំង ១០ នៅលើពិភពលោក

យុគសម័យ - ជាមួយនឹងជើងហោះហើរជាង ១០០,០០០ ក្នុងរយៈពេលត្រឹមតែ ៦ ខែ ផ្លូវហោះហើរទីក្រុង​ Ha Noi - ទីក្រុង Ho Chi Minh រក្សាទីតាំងរបស់ខ្លួននៅក្នុងផ្លូវហោះហើរក្នុងស្រុកដ៏មមាញឹកបំផុតទាំង ១០ នៅទូទាំងពិភពលោក ដែលបង្កើតសម្ពាធប្រតិបត្តិការដ៏អស្ចារ្យ។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព
ទីក្រុង Hai Phong ចលនាបានថវិកាជំនួយក្រៅរដ្ឋាភិបាលជាង ១.៣៦ លានដុល្លារអាមេរិក
រណសិរ្សមាតុភូមិវៀតណាមផ្តោតអារម្មណ៍លើការធ្វើឱ្យក្បាលម៉ាស៊ីនមានភាពបង្រួមស្អាត លើកកម្ពស់ប្រសិទ្ធភាពសកម្មភាពនៅក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
រំលឹកខួបលើកទី ៧៣ នៃការវាយលុកបន្ទាយ Moncada នៅទីក្រុង Ho Chi Minh