Trending now

វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន

09:50 | 21/07/2026 ឌឹកអាញ់

យុគសម័យ - យោងតាមអ្នកជំនាញការ វដ្តកំណើនសេដ្ឋកិច្ចបន្ទាប់នៃបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍នឹងត្រូវបានកំណត់រូបរាងដោយក្រុម ៥ ប្រទេស រួមមាន វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃព្រមទាំងហ្វីលីពីន។

ឯកអគ្គរដ្ឋទូតកាណាដា៖ វៀតណាមមានតួនាទីគន្លឹះនៅក្នុងអាស៊ាន និងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក សេចក្តីសម្រេចចិត្តលេខ ០៦-NQ/TW៖ ជំរុញកិច្ចការបរទេសប្រជាជនឱ្យឈានចូលជម្រៅស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង

វដ្តកំណើនសេដ្ឋកិច្ចបន្ទាប់នៃអាស៊ីអាគ្នេយ៍នឹងមិនលែងពឹងផ្អែកទៅលើខឿនសេដ្ឋកិច្ចតែមួយឬមួយក៏វដ្តទំនិញលីវតែមួយនោះឡើយ ប៉ុន្តែនឹងត្រូវបានកំណត់រូបរាងដោយក្រុម ៥ ប្រទេសក្នុងតំបន់ រួមមាន វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃព្រមទាំងហ្វីលីពីន នេះបើតាមកាសែត VietnamPlus ផ្តល់ព័ត៌មាន។

លោក Shan Saeed អ្នកជំនាញការសេដ្ឋកិច្ចប្រធានសកលនៃ Juwai IQI បានរំលេចថា ការរួមផ្សំគ្នារវាងទំហំប្រជាសាស្ត្រ ជម្រៅឧស្សាហកម្ម បណ្តាតំបន់ទ្រនាប់ខាងក្រៅព្រមទាំងវិន័យគោលនយោបាយនៃខឿនសេដ្ឋកិច្ចទាំង ៥ នេះគឺកំពុងកំណត់រូបរាងឡើងវិញនូវការអភិវឌ្ឍន៍របស់អាស៊ាន។

យោងតាមកាសែតពិភពលោកនិងវៀតណាម ជាមួយនឹងចំនួនប្រជាជនសរុបជាង ៦១០ លាននាក់ ដែលក្តោបក្តាប់ជិត ៩/១០ នៃចំនួនប្រជាជនទូទាំងតំបន់ ក្រុមនេះគឺមានប្រៀបខ្លាំងអំពីទំហំលក្ខណៈរចនាសម្ព័ន្ធ ចាប់តាំងពីទីផ្សារក្នុងស្រុកដ៏ធំធេងរបស់ឥណ្ឌូនេស៊ីដែលមានប្រជាជន ២៨៧ លាននាក់ រហូតដល់លទ្ធភាពផលិតកម្មនាំចេញយ៉ាងខ្លាំងក្លារបស់វៀតណាមដែលមានប្រជាជនជាង ១០០ លាននាក់។

វៀតណាមកត់ត្រានូវកម្រិតកំណើនលឿនបំផុតជាមួយនឹង ៧.៨៣% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំមុននោះ បន្ទាប់មកទៀតគឺឥណ្ឌូនេស៊ីជាមួយនឹង ៥.៦១% ព្រមទាំងម៉ាឡេស៊ីសម្រេចបាន ៥.៤% ដោយសារកម្លាំងចលករពីការប្រើប្រាស់ឯកជនព្រមទាំងផលិតកម្ម។

វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
ការផលិតផលិតផលសំបកកង់ម៉ូតូនៅរោងចក្រនៃក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតកៅស៊ូ CAMEL វៀតណាម ដែលមានដើមទុនថៃ ១០០% ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែនអន្តរជាតិ Lao Bao ខេត្ត Quang Tri។

ក្នុងពេលជាមួយគ្នានោះដែរ ថៃព្រមទាំងហ្វីលីពីនរួមគ្នាកត់ត្រានូវកម្រិតកំណើន ២.៨% ដែលឆ្លុះបញ្ចាំងពីបណ្តាការប្រឈមដាច់ដោយឡែកចាប់តាំងពីការអនុវត្តថវិកាយឺតយ៉ាវរហូតដល់ដំណើរការស្តារឡើងវិញនៃវិស័យទេសចរណ៍ព្រមទាំងការនាំចេញ។

លោក Shan Saeed វាយតម្លៃថា មូលដ្ឋានគ្រឹះសេដ្ឋកិច្ចម៉ាក្រូយ៉ាងរឹងមាំត្រូវបានពង្រឹងដោយការបម្រុងទុកអន្តរជាតិយ៉ាងបរិបូរណ៍ ដែលជួយឱ្យបណ្តាប្រទេសទាំងនេះធន់ទ្រាំបានល្អចំពោះមុខបណ្តាការប្រែប្រួលអំពីអត្រាការប្រាក់សកលព្រមទាំងហានិភ័យភូមិសាស្ត្រ។

ការបែកខ្ញែកនេះគឺមិនធ្វើឱ្យទន់ខ្សោយទៅលើរឿងរ៉ាវរបស់អាស៊ាននោះឡើយ ប៉ុន្តែផ្ទុយទៅវិញគឺនៅទាំងបង្កើនបន្ថែមនូវកម្លាំងទាក់ទាញនៃតំបន់ចំពោះមុខចរន្តដើមទុនអន្តរជាតិ ដែលជាកន្លែងផ្តល់អាទិភាពដល់បណ្តាខឿនសេដ្ឋកិច្ចរួមផ្សំបាននូវកំណើនជាមួយនិងកេរ្តិ៍ឈ្មោះស្ថាប័នព្រមទាំងភាពស្ថិតស្ថេរក្រៅប្លុក។

ទិន្នន័យកំណើននៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៦ បង្ហាញពីការបែងចែកយ៉ាងច្បាស់លាស់ ដែលជាកត្តាដែលបណ្តាចរន្តដើមទុនវិនិយោគនាពេលបច្ចុប្បន្ននេះកំពុងឆ្ពោះទៅរក ជំនួសឱ្យការគ្រាន់តែសម្លឹងមើលទៅលើល្បឿនកំណើនរួម។

វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
វៀតណាមគឺជាចំណុចភ្លឺស្វាងសេដ្ឋកិច្ច ដោយកត់ត្រានូវកម្រិតកំណើនលឿនបំផុតជាមួយនឹង ៧.៨៣% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

លោក Shan Saeed វាយតម្លៃថា មូលដ្ឋានគ្រឹះសេដ្ឋកិច្ចម៉ាក្រូយ៉ាងរឹងមាំត្រូវបានពង្រឹងដោយការបម្រុងទុកអន្តរជាតិយ៉ាងបរិបូរណ៍ ដែលជួយឱ្យបណ្តាប្រទេសទាំងនេះធន់ទ្រាំបានល្អចំពោះមុខបណ្តាការប្រែប្រួលអំពីអត្រាការប្រាក់សកលព្រមទាំងហានិភ័យភូមិសាស្ត្រនយោបាយ។ គិតត្រឹមពាក់កណ្តាលឆ្នាំ ២០២៦ ការបម្រុងទុកដូរលុយក្រៅប្រទេសរបស់ថៃគឺនាំមុខគេជាមួយនឹងប្រហែល ២៨០.៥ ប៊ីលីយូនដុល្លារអាមេរិក បន្ទាប់មកទៀតគឺឥណ្ឌូនេស៊ីជាមួយនឹង ១៤៨.២ ប៊ីលីយូនដុល្លារអាមេរិកព្រមទាំងម៉ាឡេស៊ីជាមួយនឹង ១៣០.៥ ប៊ីលីយូនដុល្លារអាមេរិក។

ប្រភពបម្រុងទុកទាំងនេះគឺមិនត្រឹមតែធានានូវលទ្ធភាពទូទាត់ការនាំចូលនោះឡើយ ប៉ុន្តែនៅទាំងបង្កើនបន្ថែមនូវជំនឿចិត្តរបស់អ្នកវិនិយោគទៅលើការស្តារឡើងវិញនៃរូបិយវត្ថុព្រមទាំងលក្ខណៈទូទាត់ជាតិ។

ទន្ទឹមនឹងនោះដែរ បណ្តាប្រៀបខ្លាំងធនធានយុទ្ធសាស្ត្រដូចជាប្រេងដូងនៅម៉ាឡេស៊ីព្រមទាំងឥណ្ឌូនេស៊ី ឬមួយក៏កសិផលនាំចេញបង្គោលចម្បងរបស់វៀតណាមព្រមទាំងថៃ គឺបន្តដើរតួនាទីជាបណ្តាវិទ្យាសាស្ត្រយុថ្កាសេដ្ឋកិច្ចពិតប្រាកដ គាំទ្រចំណូលដូរលុយបរទេសព្រមទាំងតារាងតុល្យការគណនេយ្យជាតិ។

ការផ្លាស់ប្តូរឌីជីថលព្រមទាំងហេដ្ឋារចនាសម្ព័ន្ធទិន្នន័យត្រូវបានព្យាករណ៍ថានឹងជាកម្លាំងចលករចម្បងសម្រាប់ដំណាក់កាលបែងចែកដើមទុនបន្ទាប់នៅក្នុងតំបន់។ ថៃព្រមទាំងម៉ាឡេស៊ីគឺកំពុងឈានឡើងយ៉ាងខ្លាំងក្លាដូចជាបណ្តាទីផ្សារមជ្ឈមណ្ឌលទិន្នន័យមានភាពរស់រវើកបំផុតរបស់អាស៊ាន។ វៀតណាមក៏កំពុងទាក់ទាញបណ្តាការប្តេជ្ញាចិត្តហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធទៅនឹង AI ព្រមទាំងសារធាតុពាក់កណ្តាលចម្លង ក្នុងពេលដែលឥណ្ឌូនេស៊ីនៅតែជាទីផ្សារប្រើប្រាស់ឌីជីថលធំបំផុត។

ប្រសិនបើត្រូវបានអនុវត្តបានល្អ កិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីសេដ្ឋកិច្ចឌីជីថលអាស៊ានអាចជួយឱ្យទំហំសេដ្ឋកិច្ចឌីជីថលរបស់ប្លុកកើនឡើងជិតទ្វេដង ដោយសម្រេចបាន ២០០០ ប៊ីលីយូនដុល្លារអាមេរិកនាឆ្នាំ ២០៣០។ ទោះជាយ៉ាងណាក៏ដោយ យោងតាមអ្នកសេដ្ឋកិច្ច លោក Shan Saeed បណ្តាប្រទេសគឺនៅតែត្រូវប្រឈមមុខជាមួយនិងបណ្តាការប្រឈមរចនាសម្ព័ន្ធដូចជាបំណុលគ្រួសារនៅថៃ ឬមួយក៏តម្រូវការរក្សានូវទម្ងន់កែទម្រង់ព្រមទាំងការទាក់ទាញអ្នកមានទេពកោសល្យនៅម៉ាឡេស៊ីដើម្បីរក្សាប្រៀបប្រកួតប្រជែងយូរអង្វែង៕

ឯកអគ្គរដ្ឋទូតរុស្ស៊ី៖ រចនាសម្ព័ន្ធតំបន់ដែលយកអាស៊ានជាមជ្ឈមណ្ឌលជួយរក្សាតុល្យភាពផលប្រយោជន៍ បង្កើតការសន្ទនា និងជំរុញសន្តិភាព ឯកអគ្គរដ្ឋទូតរុស្ស៊ី៖ រចនាសម្ព័ន្ធតំបន់ដែលយកអាស៊ានជាមជ្ឈមណ្ឌលជួយរក្សាតុល្យភាពផលប្រយោជន៍ បង្កើតការសន្ទនា និងជំរុញសន្តិភាព

យុគសម័យ - លោក Gennady Stepanovich Bezdetko ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅវៀតណាមបានយល់ឃើញថា កិច្ចប្រជុំកំពូលរំលឹកខួបលើកទី ៣៥ នៃកិច្ចសហប្រតិបត្តិការអាស៊ាន-រុស្ស៊ី នឹងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រុស្ស៊ីនិងអាស៊ានចំពោះម៉ូដែលសហប្រតិបត្តិការបើកចំហនិងបរិយាបន្ន ព្រមទាំងបង្កើតកម្លាំងរុញច្រានបន្ថែមសម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែង។

វៀតណាមគឺជា វៀតណាមគឺជា "កូនសោ" ដើម្បីរក្សាភាពតុល្យភាពនៃតំបន់អាស៊ានទាំងមូល

យុគសម័យ - ក្នុងការឆ្លើយតបនឹងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម (TTXVN) ប្រចាំនៅទីក្រុងម៉ូស្គូ លោក Grigory Trofimchuk អ្នកជំនាញរុស្ស៊ីខាងបញ្ហាទំនាក់ទំនងអន្តរជាតិ បានលើកឡើងការវាយតម្លៃថា ក្នុងបរិបទអន្តរជាតិបច្ចុប្បន្ន ឋានៈរបស់វៀតណាមនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) គឺជាកូនសោដើម្បីរក្សាភាពតុល្យភាពនៃតំបន់ទាំងមូល។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព
ទីក្រុង Hai Phong ចលនាបានថវិកាជំនួយក្រៅរដ្ឋាភិបាលជាង ១.៣៦ លានដុល្លារអាមេរិក
រណសិរ្សមាតុភូមិវៀតណាមផ្តោតអារម្មណ៍លើការធ្វើឱ្យក្បាលម៉ាស៊ីនមានភាពបង្រួមស្អាត លើកកម្ពស់ប្រសិទ្ធភាពសកម្មភាពនៅក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
រំលឹកខួបលើកទី ៧៣ នៃការវាយលុកបន្ទាយ Moncada នៅទីក្រុង Ho Chi Minh