Trending now

រណសិរ្សមាតុភូមិវៀតណាមផ្តោតអារម្មណ៍លើការធ្វើឱ្យក្បាលម៉ាស៊ីនមានភាពបង្រួមស្អាត លើកកម្ពស់ប្រសិទ្ធភាពសកម្មភាពនៅក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦

10:34 | 21/07/2026 ឌឹកអាញ់

យុគសម័យ - ជានារសៀលថ្ងៃទី ១៦ ខែកក្កដា នៅឯរាជធានី Ha Noi ស្ថាប័នគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានចាត់តាំងសន្និបាតបូកសរុបជំហានដំបូងការងាររយៈពេល ៦ ខែដើមឆ្នាំ ព្រមទាំងដាក់ចេញភារកិច្ចរយៈពេល ៦ ខែចុងឆ្នាំ ២០២៦។ ភារកិច្ចបង្គោលចម្បងមួយក្នុងចំណោមភារកិច្ចបង្គោលចម្បងៗដែលត្រូវបានកំណត់នោះគឺ បន្តរៀបចំចាត់ចែង ធ្វើឱ្យចាត់តាំងក្បាលម៉ាស៊ីនមានភាពបង្រួមស្អាត ផ្លាស់ប្តូរថ្មីវិធីសាស្ត្រសកម្មភាព ជម្រុញខ្លាំងការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យាព្រមទាំងការផ្លាស់ប្តូរឌីជីថលនៅក្នុងទូទាំងប្រព័ន្ធ។

វិស័យទេសចរណ៍សម្រេចបានជិត ៥០% នៃគោលដៅទទួលភ្ញៀវអន្តរជាតិនៅក្នុងឆ្នាំ ២០២៦ ការបើកជំរុំរដូវក្តៅវៀតណាម ២០២៦៖ ការបណ្តុះនូវក្តីស្រឡាញ់និងមោទនភាពចំពោះស្រុកកំណើត

លោកស្រី Ha Thi Nga សមាជិកាគណៈកម្មាធិការមជ្ឈិមបក្សព្រមទាំងជាអនុប្រធាននិងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានអធិបតីសន្និបាត។ រួមជាមួយគ្នានោះមានបណ្តាអនុប្រធាននៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Hoang Cong Thuy លោក Nguyen Duc Phong លោក Tran Thang ព្រមទាំងលោក Cao Xuan Thao រួមអធិបតី។

រណសិរ្សមាតុភូមិវៀតណាមផ្តោតអារម្មណ៍លើការធ្វើឱ្យក្បាលម៉ាស៊ីនមានភាពបង្រួមស្អាត លើកកម្ពស់ប្រសិទ្ធភាពសកម្មភាពនៅក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦
សន្និបាតបូកសរុបជំហានដំបូងការងាររយៈពេល ៦ ខែដើមឆ្នាំ ព្រមទាំងដាក់ចេញភារកិច្ចរយៈពេល ៦ ខែចុងឆ្នាំ ២០២៦។

យោងតាមរបាយការណ៍នៅឯសន្និបាត នៅក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៦ ស្ថាប័នគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមជាមូលដ្ឋានគឺបានបង្ហើយបណ្តាភារកិច្ចទៅតាមវឌ្ឍនភាពដែលបានដាក់ចេញ។ ផ្អែកលើផែនការរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ជាមួយនិងក្រុមភារកិច្ចបង្គោលចម្បងចំនួន ៦ ក្រុមព្រមទាំងក្បាលការងារជាក់ស្តែងចំនួន ៣៣៩ ក្បាលការងារ បណ្តាគណៈនិងអង្គភាពគឺបានកំណត់ច្បាស់លាស់នូវស្ថាប័នបង្គោលសេនាធិការ ផលិតផល វឌ្ឍនភាព ការទទួលខុសត្រូវសម្របសម្រួលព្រមទាំងកាលកំណត់អនុវត្ត។

គិតដោយឡែកបណ្តាគណៈនិងអង្គភាពសេនាធិការព្រមទាំងជួយការងាររួម គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា គឺមានភារកិច្ចចំនួន ៦ ០ ភារកិច្ចបានបង្ហើយ ភារកិច្ចចំនួន ៦៧ ភារកិច្ចកំពុងត្រូវបានចាត់តាំងអនុវត្តទៅតាមវឌ្ឍនភាព ភារកិច្ចចំនួន ៧ ភារកិច្ចយឺតយ៉ាវជាងវឌ្ឍនភាពព្រមទាំងភារកិច្ចចំនួន ១ ភារកិច្ចត្រូវបានកែសម្រួលមិនចាត់តាំងអនុវត្តឡើយ។

បណ្តាភារកិច្ចនយោបាយបង្គោលចម្បងគឺត្រូវបានផ្តោតអារម្មណ៍អនុវត្ត នៅក្នុងនោះមានការងារបម្រើមហាសន្និបាតលើកទី ១១ នៃរណសិរ្សមាតុភូមិវៀតណាមព្រមទាំងមហាសន្និបាតនៃបណ្តាអង្គការនយោបាយ - សង្គម ចូលរួមសម្របសម្រួលអនុវត្តការបោះឆ្នោតជ្រើសតាំងតំណាងរដ្ឋសភានីតិកាលទី ១៦ ព្រមទាំងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ អនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតទី ១៤ របស់បក្ស សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១១ នៃរណសិរ្សមាតុភូមិវៀតណាម ធ្វើជាសេនាធិការបង្ហើយឱ្យបានល្អនូវស្ថាប័ន យន្តការព្រមទាំងគោលនយោបាយពាក់ព័ន្ធទៅនឹងមុខងារនិងភារកិច្ចរបស់រណសិរ្សមាតុភូមិវៀតណាម។

សកម្មភាពឃោសនា ចលនាព្រមទាំងក្តោបក្តាប់ស្ថានការណ៍ប្រជាជនគឺត្រូវបានចាត់តាំងអនុវត្តភ្ជាប់ជាមួយនិងបណ្តាព្រឹត្តិការណ៍នយោបាយសំខាន់ៗរបស់ប្រទេសជាតិព្រមទាំងរណសិរ្សមាតុភូមិវៀតណាម។ ភារកិច្ចគួរឱ្យកត់សម្គាល់មួយចំនួនដែលកំពុងត្រូវបានអនុវត្តរួមមាន ការស្រាវជ្រាវវិទ្យាសាស្ត្របម្រើការកសាងគម្រោងយុទ្ធសាស្ត្រមហាសាមគ្គីភាពទូទាំងប្រជាជាតិរហូតដល់ឆ្នាំ ២០៣៥ ចក្ខុវិស័យរហូតដល់ឆ្នាំ ២០៤៥ ព្រមទាំងស្រាវជ្រាវកសាងសំណុំសន្ទស្សន៍ជំនឿចិត្តសង្គមថ្នាក់ខេត្ត។

បណ្តាវិស័យត្រួតពិនិត្យ ឆ្លុះបញ្ចាំងសង្គម ចូលរួមការកសាងបក្សព្រមទាំងរដ្ឋ ការងារជនជាតិ សាសនា របបសន្តិសុខសង្គម បណ្តាការចលនាព្រមទាំងចលនាប្រឡងប្រណាំងគឺបន្តត្រូវបានចាត់តាំងអនុវត្ត។ ការងារកិច្ចការបរទេសប្រជាជន បងប្អូនរួមជាតិវៀតណាមនៅឯបរទេសព្រមទាំងសកម្មភាពរបស់បណ្តាសមាគមមហាជនក៏ត្រូវបានជម្រុញខ្លាំងទៅតាមកម្មវិធីការងារ។

ការអនុវត្តបណ្តាប្រព័ន្ធឌីជីថល ច្រកទ្វាររណសិរ្សឌីជីថល ប្រព័ន្ធផ្សព្វផ្សាយពហុមេឌា កម្មវិធីគ្រប់គ្រងព្រមទាំងកសាងមូលដ្ឋានទិន្នន័យគឺត្រូវបានយកចិត្តទុកដាក់ជាជំហានៗ។ ការងារពង្រឹងចាត់តាំងក្បាលម៉ាស៊ីន កម្មាភិបាល ពិនិត្យ ត្រួតពិនិត្យ ប្រឡងប្រណាំង - លើកសរសើរ បណ្តុះបណ្តាល បំប៉នគឺបន្តត្រូវបានអនុវត្តក្នុងគោលបំណងឆ្លើយតបទៅនឹងតម្រូវការសកម្មភាពនៅក្នុងបរិបទផ្លាស់ប្តូរទម្រង់ចាត់តាំងព្រមទាំងផ្លាស់ប្តូរថ្មីវិធីសាស្ត្រសកម្មភាព។

មានប្រសាសន៍នៅឯសន្និបាត លោកស្រី Ha Thi Nga បានកត់ត្រានូវការខិតខំប្រឹងប្រែងរបស់បណ្តាគណៈនិងអង្គភាពនៅក្នុងរយៈពេល ៦ ខែដើមឆ្នាំ ជាពិសេសគឺការចាត់តាំងអនុវត្តភារកិច្ចថ្មីៗ ពិបាកៗព្រមទាំងមិនទាន់មានគំរូពីមុនមកជាច្រើន ប៉ុន្តែជាមូលដ្ឋានគឺធានាបាននូវតម្រូវការអំពីវឌ្ឍនភាព គុណភាពព្រមទាំងប្រសិទ្ធភាព។

រណសិរ្សមាតុភូមិវៀតណាមផ្តោតអារម្មណ៍លើការធ្វើឱ្យក្បាលម៉ាស៊ីនមានភាពបង្រួមស្អាត លើកកម្ពស់ប្រសិទ្ធភាពសកម្មភាពនៅក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦
លោកស្រី Ha Thi Nga សមាជិកាគណៈកម្មាធិការមជ្ឈិមបក្សព្រមទាំងជាអនុប្រធាននិងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម។

ចំពោះភារកិច្ចនាពេលខាងមុខ អនុប្រធាននិងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានតម្រូវឱ្យបណ្តាគណៈនិងអង្គភាពបន្តតាមដានយ៉ាងកៀកកិតនូវផែនការការងារទៅតាមខែនីមួយៗព្រមទាំងត្រីមាសនីមួយៗ ម្ចាស់ការធ្វើជាសេនាធិការ ព្រមទាំងផ្លាស់ប្តូរថ្មីគំនិតពិចារណា វិធីសាស្ត្រព្រមទាំងរបៀបរបបចាត់តាំងអនុវត្ត។

យោងតាមលោកស្រី Ha Thi Nga កម្មាភិបាល មន្ត្រីរាជការ និយោជិតម្នាក់ៗគឺត្រូវការស្រាវជ្រាវយ៉ាងហ្មត់ចត់នូវបណ្តាទស្សនៈដឹកនាំព្រមទាំងសេចក្តីសម្រេចចិត្តថ្មីៗរបស់បក្សនិងរដ្ឋ ជាពិសេសគឺសេចក្តីសម្រេចចិត្តនៃមហាសន្និបាតទី ១៤ របស់បក្សព្រមទាំងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១១ នៃរណសិរ្សមាតុភូមិវៀតណាម ចេញពីទីនោះធ្វើឱ្យជាក់ស្តែងចូលទៅក្នុងភារកិច្ចជំនាញការ។

ស្ថាប័នគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមក៏ត្រូវការជាប្រចាំតាមដានយ៉ាងកៀកកិតនូវស្ថានការណ៍មូលដ្ឋាន ណែនាំព្រមទាំងគាំទ្រមូលដ្ឋានទាន់ពេលវេលាដើម្បីដោះស្រាយរាល់ការលំបាក កង្វល់ដែលកើតមានឡើងនៅក្នុងដំណើរការចាត់តាំងអនុវត្តភារកិច្ច។

នៅក្នុងរយៈពេល ៦ ខែចុងឆ្នាំ ភារកិច្ចបង្គោលចម្បងមួយគឺបន្តរៀបចំចាត់ចែង ធ្វើឱ្យចាត់តាំងក្បាលម៉ាស៊ីនរបស់រណសិរ្សមាតុភូមិវៀតណាម បណ្តាអង្គការនយោបាយ - សង្គមព្រមទាំងបណ្តាសមាគមមហាជនដែលត្រូវបានបក្សនិងរដ្ឋប្រគល់ភារកិច្ចឱ្យមានភាពបង្រួមស្អាត។ ស្ថាប័នគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមនឹងផ្តោតអារម្មណ៍ស្រាវជ្រាវ ធ្វើជាសេនាធិការកែសម្រួល បំពេញបន្ថែមសេចក្តីសម្រេចលេខ ៣០១-QĐ/TW ព្រមទាំងសេចក្តីសម្រេចលេខ ៣០៤-QĐ/TW ធានាឱ្យស្របស្របជាមួយនិងទម្រង់ចាត់តាំងក្បាលម៉ាស៊ីនថ្មី ព្រមទាំងបន្តបង្ហើយឱ្យបានល្អនូវបណ្តាលក្ខន្តិកៈ បទប្បញ្ញត្តិដើម្បីធានាសកម្មភាពប្រព្រឹត្តទៅបានរលូនល្អ។

ថ្នាក់ដឹកនាំបណ្តាគណៈនិងអង្គភាពគឺត្រូវបានតម្រូវឱ្យបែងចែកភារកិច្ចជាក់ស្តែងទៅតាមស្មារតី "ច្បាស់លាស់ទាំង ៦" បង្កើនការសម្របសម្រួលក្នុងការចាត់តាំងការងារ ជាពិសេសគឺកម្មវិធីសកម្មភាពចំនួន ៧ កម្មវិធីដែលត្រូវបានកំណត់ក្រោយមហាសន្និបាតលើកទី ១១ នៃរណសិរ្សមាតុភូមិវៀតណាម។

រួមជាមួយនិងការពង្រឹងការចាត់តាំង រណសិរ្សមាតុភូមិវៀតណាមនឹងជម្រុញខ្លាំងការឃោសនា ចលនាព្រមទាំងប្រមូលផ្តុំបណ្តាស្រទាប់ប្រជាជន កសាងគម្រោងយុទ្ធសាស្ត្រមហាសាមគ្គីភាពទូទាំងប្រជាជាតិ វាយតម្លៃខ្ពស់តួនាទីរបស់អ្នកមានកេរ្តិ៍ឈ្មោះ ឥស្សរជនសាសនា ប្រព័ន្ធផ្សព្វផ្សាយព្រមទាំងបណ្តាប្រព័ន្ធឌីជីថលក្នុងការពង្រឹងការឯកភាពគ្នាក្នុងសង្គម។ គុណភាពត្រួតពិនិត្យ ឆ្លុះបញ្ចាំងសង្គម ចូលរួមការកសាងបក្ស រដ្ឋព្រមទាំងការងារតំណាង ការពារសិទ្ធិ ផលប្រយោជន៍ស្របច្បាប់ សមស្របរបស់ប្រជាជនគឺបន្តត្រូវបានលើកកម្ពស់។

បណ្តាភារកិច្ចអំពីរបបសន្តិសុខសង្គម ការចលនាព្រមទាំងចលនាប្រឡងប្រណាំង វាយតម្លៃខ្ពស់សិទ្ធិធ្វើម្ចាស់ព្រមទាំងស្មារតីស្វ័យគ្រប់គ្រងរបស់ប្រជាជននៅឯមូលដ្ឋានក៏នឹងត្រូវបានយកចិត្តទុកដាក់។ ទន្ទឹមនឹងនោះដែរគឺការលើកកម្ពស់ប្រសិទ្ធភាពការងារកិច្ចការបរទេសប្រជាជន កិច្ចសហប្រតិបត្តិការអន្តរជាតិ ការងារចំពោះបងប្អូនរួមជាតិវៀតណាមនៅឯបរទេសព្រមទាំងជំរុញការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ប្តូរថ្មីច្នៃប្រឌិត ការផ្លាស់ប្តូរឌីជីថលនៅក្នុងប្រព័ន្ធរណសិរ្ស។

នៅឯសន្និបាត លោកស្រី Ha Thi Nga បានប្រគល់ប័ណ្ណសរសើររបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលជូនលោក Hoang Cong Thuy អនុប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ដោយសារស្នាដៃដឹកនាំផ្ទាល់ ចាត់តាំងអនុវត្តសេចក្តីសម្រេចរបស់ប្រធានរដ្ឋស្តីពីការលើកលែងទោសជាពិសេសនាឆ្នាំ ២០២៥។

នៅក្នុងឱកាសនេះ តំណាងឱ្យគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម អនុប្រធាន Cao Xuan Thao បានបំផុសចលនាប្រឡងប្រណាំងកសាងស្ថាប័នគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម "ភ្លឺ - បៃតង - ស្អាត - ស្អាតល្អ វប្បធម៌ ទំនើប" ឆ្ពោះទៅរកការកសាងមជ្ឈដ្ឋានធ្វើការមានលក្ខណៈជំនាញការ វិន័យ ទំនើបព្រមទាំងស្និទ្ធស្នាលជាមួយនិងមជ្ឈដ្ឋានជុំវិញ៕

សប្តាហ៍វិស័យទឹកវៀតណាមឆ្នាំ ២០២៦៖ ជំរុញការផ្លាស់ប្តូរឌីជីថល លើកកម្ពស់សមត្ថភាពបន្ស៊ាំខ្លួននៃវិស័យទឹក សប្តាហ៍វិស័យទឹកវៀតណាមឆ្នាំ ២០២៦៖ ជំរុញការផ្លាស់ប្តូរឌីជីថល លើកកម្ពស់សមត្ថភាពបន្ស៊ាំខ្លួននៃវិស័យទឹក

យុគសម័យ - សប្តាហ៍វិស័យទឹកវៀតណាម - Vietnam Water Week 2026 មានប្រធានបទ “ការផ្លាស់ប្តូរឌីជីថល - បង្កើនសមត្ថភាពបន្ស៊ាំខ្លួននៃវិស័យទឹកក្នុងយុគសម័យថ្មី” ត្រូវ​​បានរំពឹងថានឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងហាណូយ។

រដ្ឋាភិបាលប្រគល់សូចនាករកំណើនឆ្នាំ ២០២៦ និងដំណាក់កាល ២០២៦ - ២០៣០ ចំពោះបណ្តាមូលដ្ឋាន រដ្ឋាភិបាលប្រគល់សូចនាករកំណើនឆ្នាំ ២០២៦ និងដំណាក់កាល ២០២៦ - ២០៣០ ចំពោះបណ្តាមូលដ្ឋាន

យុគសម័យ - រដ្ឋាភិបាលទើបតែបានប្រកាសផ្សព្វផ្សាយសេចក្តីសម្រេចចិត្តលេខ ១៦៩/NQ-CP នាថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៦ ស្តីពីគោលដៅកំណើនរបស់បណ្តាមូលដ្ឋានក្នុងឆ្នាំ ២០២៦ និងដំណាក់កាល ២០២៦ - ២០៣០ ដើម្បីអនុវត្តសេចក្តីសន្និដ្ឋានលេខ ១៨-KL/TW របស់មជ្ឈិម សេចក្តីសម្រេចចិត្តលេខ ២៥/២០២៦/QH16 របស់រដ្ឋសភា និងសេចក្តីសម្រេចចិត្តលេខ ១០៩/NQ-CP របស់រដ្ឋាភិបាល។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព
ទីក្រុង Hai Phong ចលនាបានថវិកាជំនួយក្រៅរដ្ឋាភិបាលជាង ១.៣៦ លានដុល្លារអាមេរិក
រណសិរ្សមាតុភូមិវៀតណាមផ្តោតអារម្មណ៍លើការធ្វើឱ្យក្បាលម៉ាស៊ីនមានភាពបង្រួមស្អាត លើកកម្ពស់ប្រសិទ្ធភាពសកម្មភាពនៅក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
រំលឹកខួបលើកទី ៧៣ នៃការវាយលុកបន្ទាយ Moncada នៅទីក្រុង Ho Chi Minh