Trending now

សប្តាហ៍វិស័យទឹកវៀតណាមឆ្នាំ ២០២៦៖ ជំរុញការផ្លាស់ប្តូរឌីជីថល លើកកម្ពស់សមត្ថភាពបន្ស៊ាំខ្លួននៃវិស័យទឹក

08:10 | 01/07/2026 ឌឹកអាញ់

យុគសម័យ - សប្តាហ៍វិស័យទឹកវៀតណាម - Vietnam Water Week 2026 មានប្រធានបទ “ការផ្លាស់ប្តូរឌីជីថល - បង្កើនសមត្ថភាពបន្ស៊ាំខ្លួននៃវិស័យទឹកក្នុងយុគសម័យថ្មី” ត្រូវ​​បានរំពឹងថានឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងហាណូយ។

រដ្ឋាភិបាលប្រគល់សូចនាករកំណើនឆ្នាំ ២០២៦ និងដំណាក់កាល ២០២៦ - ២០៣០ ចំពោះបណ្តាមូលដ្ឋាន ប្តេជ្ញាចិត្តស្វែងរក និងប្រមូលផ្តុំអដ្ឋិធាតុកងទ័ពពលីចំនួន ៣.០០០ រូប ក្នុងឆ្នាំ ២០២៦
សប្តាហ៍វិស័យទឹកវៀតណាមឆ្នាំ ២០២៦៖ ជំរុញការផ្លាស់ប្តូរឌីជីថល លើកកម្ពស់សមត្ថភាពបន្ស៊ាំខ្លួននៃវិស័យទឹក
សប្តាហ៍វិស័យទឹកវៀតណាមឆ្នាំ ២០២៦៖ ជំរុញការផ្លាស់ប្តូរឌីជីថល លើកកម្ពស់សមត្ថភាពបន្ស៊ាំខ្លួននៃវិស័យទឹក

សមាគមផ្គត់ផ្គង់ទឹក និងលូទឹកវៀតណាម (VWSA) ទើបតែបានប្រកាសពីការរៀបចំសប្តាហ៍វិស័យទឹកវៀតណាម - Vietnam Water Week 2026។ បន្តបន្ទាប់ពីភាពជោគជ័យនៃបណ្តាលើកនៃការរៀបចំមុនៗ Vietnam Water Week 2026 បន្តបញ្ជាក់ពីតួនាទីជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏សំខាន់នៃវិស័យទឹកវៀតណាម ទន្ទឹមនឹងនោះ គឺតម្រង់ឆ្ពោះទៅរកការក្លាយជាវេទិកាជំនាញដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ចំណុចលេចធ្លោនៃព្រឹត្តិការណ៍នេះ គឺតំបន់ពិព័រណ៍ជំនាញដែលមានផ្ទៃដីប្រមាណ ៤.០០០ ម៉ែត្រការ៉េ ត្រូវបានរំពឹងថានឹងប្រមូលផ្តុំបណ្តាអង្គការ និងសហគ្រាសប្រមាណ ២០០ រួមជាមួយស្តង់ទំនិញចំនួន ២៥០ ដែលមកពី ២០ ប្រទេស និងដែនដី។

បណ្តាបច្ចេកវិទ្យា ឧបករណ៍ និងដំណោះស្រាយជឿនលឿននៅក្នុងវិស័យទឹកនឹងត្រូវបានណែនាំ ដោយផ្តោតសំខាន់លើបណ្តាក្រុមប្រធានបទ ដូចជា ការផ្គត់ផ្គង់ទឹក និងលូទឹកទីក្រុង ការចាត់ការទឹកស្អាត និងទឹកកខ្វក់ ការផ្លាស់ប្តូរឌីជីថលវិស័យទឹក ការគ្រប់គ្រងទិន្នន័យ ការដំណើរការឆ្លាតវៃ ការកាត់បន្ថយការបាត់បង់ទឹក ស្វ័យប្រវត្តកម្ម ការសន្សំសំចៃថាមពល ការកាត់បន្ថយការភាយចេញឧស្ម័នកាបូន សេដ្ឋកិច្ចវិលជុំ និងការប្រើប្រាស់ទឹកឡើងវិញ។

ទន្ទឹមនឹងនោះ បណ្តាដំណោះស្រាយបច្ចេកវិទ្យាបៃតងបម្រើឱ្យការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព បច្ចេកវិទ្យាចាត់ការបរិស្ថាន ការចម្រោះទឹក ការគ្រប់គ្រង ការចាត់ការ និងការកែច្នៃសំណល់ឡើងវិញ ក៏នឹងត្រូវបានណែនាំផងដែរ ដែលបើកឡើងនូវឱកាសតភ្ជាប់ និងសហប្រតិបត្តិការរវាងបណ្តាសហគ្រាស ព្រមទាំងអង្គការនានានៅក្នុងស្រុក និងអន្តរជាតិ។

ទន្ទឹមនឹងសកម្មភាពពិព័រណ៍ Vietnam Water Week 2026 នឹងរៀបចំបណ្តុំសិក្ខាសាលាពិភាក្សាជំនាញ ដោយមានការចូលរួមពីស្ថាប័នគ្រប់គ្រងរដ្ឋ អង្គការអន្តរជាតិ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងសហគមន៍សហគ្រាស។

បណ្តាខ្លឹមសារស្នូលរួមមាន៖ ការផ្លាស់ប្តូរឌីជីថលវិស័យទឹកក្នុងយុគសម័យថ្មី; ដំណោះស្រាយបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ; ការជំរុញការវិនិយោគឯកជន និងគំរូសហប្រតិបត្តិការរវាងរដ្ឋនិងឯកជន (PPP); សមភាពយេនឌ័រនៅក្នុងសហគ្រាសវិស័យទឹក; រួមជាមួយវគ្គពិភាក្សាខាងបច្ចេកទេស ជំនួបពិភាក្សា និងសកម្មភាពតភ្ជាប់ការដោះដូរពាណិជ្ជកម្មជាច្រើនទៀត។

តាមរយៈបណ្តាសកម្មភាពសិក្ខាសាលា ពិព័រណ៍ កម្មវិធីតភ្ជាប់សហគ្រាស (B2B Matching Program) និងការផ្លាស់ប្តូរបច្ចេកទេស ព្រឹត្តិការណ៍នេះត្រូវបានរំពឹងថានឹងបង្កើតបានជាលំហសហប្រតិបត្តិការជាក់ស្តែងរវាងស្ថាប័នគ្រប់គ្រង សហគ្រាស អង្គការអភិវឌ្ឍន៍ និងមជ្ឈដ្ឋានអ្នកជំនាញ តាមរយៈនោះ ជំរុញការផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិត ចែករំលែកបទពិសោធន៍អន្តរជាតិ និងស្វែងរកបណ្តាគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់វិស័យទឹក។

ត្រូវ​​បានរំពឹងថា Vietnam Water Week 2026 នឹងមានការចូលរួមពីអង្គការអន្តរជាតិជាច្រើន ដូចជា ធនាគារពិភពលោក (WB) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សមាគមទឹកអន្តរជាតិ (IWA) រួមជាមួយបណ្តាសមាគមវិស័យទឹក ស្ថាប័នគ្រប់គ្រង សហគ្រាស និងអ្នកជំនាញអន្តរជាតិនានា។

ជាពិសេស ជាលើកដំបូងបង្អស់ដែលព្រឹត្តិការណ៍ Vietnam Water Week ត្រូវបានរៀបចំឡើងទន្ទឹមគ្នានឹងមហាសន្និសីតតំណាងទូទាំងប្រទេសនៃសមាគមផ្គត់ផ្គង់ទឹក និងលូទឹកវៀតណាម អាណត្តិទី VII (២០២៦-២០៣១)។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលគូសបញ្ជាក់ពីជំហាននៃការផ្ទេរជំនាន់ថ្នាក់ដឹកនាំ និងកំណត់បណ្តាទិសដៅយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យទឹកវៀតណាមក្នុងដំណាក់កាលថ្មី។

មហាសន្និសីទនឹងផ្តោតសំខាន់លើការពិភាក្សានូវបណ្តាបញ្ហាគន្លឹះៗ ដូចជា ការបំពេញបង្គ្រប់យន្តការ គោលនយោបាយ ការអភិវឌ្ឍប្រភពធនធានមនុស្ស ការអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យា ការជំរុញការផ្លាស់ប្តូរឌីជីថល និងការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ សំដៅលើកកម្ពស់ប្រសិទ្ធភាពសកម្មភាពនៃវិស័យទឹកចំពោះមុខបណ្តាតម្រូវការថ្មីៗ។

នៅក្នុងក្របខ័ណ្ឌនៃកម្មវិធី សមាគមផ្គត់ផ្គង់ទឹក និងលូទឹកវៀតណាម ក៏រៀបចំបណ្តាសកម្មភាពលើកតម្កើង និងប្រគល់រង្វាន់ប្រចាំឆ្នាំរបស់វិស័យ ដូចជា រង្វាន់ “ខ្សែទឹកបៃតងវៀតណាម” រង្វាន់ “កម្មាភិបាលវ័យក្មេងនៃវិស័យទឹកវៀតណាម” រង្វាន់ “សារណាបញ្ចប់ការសិក្សាឆ្នើមជំនាញទឹក និងបរិស្ថាន” និងការប្រកួតប្រជែងរូបថត “ទឹកសម្រាប់ជីវិត”។

ប្រធានសមាគមផ្គត់ផ្គង់ទឹក និងលូទឹកវៀតណាម លោក Nguyen Ngoc Diep បានឱ្យដឹងថា វិស័យទឹកកំពុងឈានចូលដំណាក់កាលនៃការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ ក្រោមឥទ្ធិពលនៃបច្ចេកវិទ្យាឌីជីថល ការប្រែប្រួលអាកាសធាតុ និងតម្រូវការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ការផ្លាស់ប្តូរឌីជីថលមិនត្រឹមតែជួយលើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រង និងដំណើរការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកបង្កើនសមត្ថភាពប៉ាន់ប្រមាណ គ្រប់គ្រងហានិភ័យ និងធានាសន្តិសុខប្រភពទឹកទៀតផង។

យោងតាមលោក Nguyen Ngoc Diep ព្រឹត្តិការណ៍ Vietnam Water Week 2026 មិនត្រឹមតែជាកន្លែងណែនាំបណ្តាបច្ចេកវិទ្យា និងដំណោះស្រាយជឿនលឿនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវេទិកាដើម្បីឱ្យបណ្តាអ្នករៀបចំគោលនយោបាយ សហគ្រាស អ្នកជំនាញ និងដៃគូអន្តរជាតិ ធ្វើការផ្លាស់ប្តូរបទពិសោធន៍ ចែករំលែកចំណេះដឹង និងជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពនៃវិស័យទឹកវៀតណាម និងក្នុងតំបន់៕

វេទិកាជាតិឌីជីថលវៀតណាម ឆ្នាំ ២០២៦៖ ការបំប្លែងឌីជីថល មិនមែនជាការធ្វើឌីជីថលកម្មលើនីតិវិធីចាស់នោះទេ វេទិកាជាតិឌីជីថលវៀតណាម ឆ្នាំ ២០២៦៖ ការបំប្លែងឌីជីថល មិនមែនជាការធ្វើឌីជីថលកម្មលើនីតិវិធីចាស់នោះទេ

យុគសម័យ - ការបំប្លែងឌីជីថល មិនមែនត្រឹមតែជាការនាំយកបណ្តាសកម្មភាពឡើងទៅលើបរិយាកាសបណ្តាញ ឬការវិនិយោគបន្ថែមលើខឿនបច្ចេកវិទ្យា និងកម្មវិធី នោះឡើយ។ អ្វីដែលសំខាន់ជាងនេះទៅទៀត គឺការបង្កើតនូវរបៀបធ្វើការថ្មីៗផ្អែកលើបច្ចេកវិទ្យាឌីជីថល ដើម្បីដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវបណ្តាបញ្ហាជាក់ស្តែង នាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនដល់ប្រជាពលរដ្ឋ សហគ្រាស និងស្ថាប័នរដ្ឋ។

ផលិតផលសិប្បកម្ម និងម្ហូបអាហារវៀតណាម ទាក់ទាញភ្ញៀវអន្តរជាតិនៅក្នុងពិព័រណ៍អង្គការសហប្រជាជាតិឆ្នាំ ២០២៦ ផលិតផលសិប្បកម្ម និងម្ហូបអាហារវៀតណាម ទាក់ទាញភ្ញៀវអន្តរជាតិនៅក្នុងពិព័រណ៍អង្គការសហប្រជាជាតិឆ្នាំ ២០២៦

យុគសម័យ - នាថ្ងៃទី ៣ ខែមិថុនា នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនៅទីក្រុង New York (សហរដ្ឋអាមេរិក) ពិព័រណ៍វប្បធម៌ - ម្ហូបអាហារអន្តរជាតិអង្គការសហប្រជាជាតិ (UN International Bazaar) ឆ្នាំ ២០២៦ បានប្រព្រឹត្តទៅយ៉ាងរស់រវើក ជាមួយការចូលរួមពីបណ្តាស្តង់ទំនិញប្រមាណ ៦០ មកពីបណ្តាប្រទេសជាសមាជិកអង្គការសហប្រជាជាតិ។

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

តំបន់វាលទំនាបទន្លេមេគង្គត្រូវការប្រព័ន្ធអេកូឡូស៊ីផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិតជាក់ស្តែង
សប្តាហ៍វិស័យទឹកវៀតណាមឆ្នាំ ២០២៦៖ ជំរុញការផ្លាស់ប្តូរឌីជីថល លើកកម្ពស់សមត្ថភាពបន្ស៊ាំខ្លួននៃវិស័យទឹក
រដ្ឋាភិបាលប្រគល់សូចនាករកំណើនឆ្នាំ ២០២៦ និងដំណាក់កាល ២០២៦ - ២០៣០ ចំពោះបណ្តាមូលដ្ឋាន
វៀតណាមស្នើឡើងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទពេញអង្គ ICAPP ឆ្នាំ ២០២៨ ជំរុញកិច្ចសហប្រតិបត្តិការរវាងបណ្តាគណបក្សនយោបាយស្តីពី AI
ប្តេជ្ញាចិត្តស្វែងរក និងប្រមូលផ្តុំអដ្ឋិធាតុកងទ័ពពលីចំនួន ៣.០០០ រូប ក្នុងឆ្នាំ ២០២៦