Trending now

តំបន់វាលទំនាបទន្លេមេគង្គត្រូវការប្រព័ន្ធអេកូឡូស៊ីផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិតជាក់ស្តែង

09:20 | 01/07/2026

យុគសម័យ - ចង់ឱ្យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិត ក្លាយជាកម្លាំងចលករកំណើនថ្មីយ៉ាងពិតប្រាកដរបស់តំបន់វាលទំនាបទន្លេមេគង្គ នោះការតភ្ជាប់រវាងរដ្ឋ សហគ្រាស អ្នកវិទ្យាសាស្ត្រ និងប្រជាពលរដ្ឋ ត្រូវតែឈានចូលទៅក្នុងភាពជាក់ស្តែង ក្នុងនោះសហគ្រាសរក្សាតួនាទីជាមជ្ឈមណ្ឌលនៃប្រព័ន្ធអេកូឡូស៊ីផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិត។

ទីក្រុង Can Tho ឆ្ពោះទៅរកការក្លាយជាមជ្ឈមណ្ឌលឡូជីស្ទិក និងនវានុវត្តន៍នៃតំបន់វាលទំនាបទន្លេមេគង្គ សហរដ្ឋអាមេរិកមានបំណងចង់ជួយឧបត្ថម្ភតំបន់រងទន្លេមេគង្គឱ្យ "មានសុវត្ថិភាពជាងមុន ខ្លាំងក្លាជាងមុន និងមានវិបុលភាពជាងមុន"
បណ្តាអ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងអ្នកគ្រប់គ្រងដែលអញ្ជើញចូលរួមសិក្ខាសាលា បានរួមគ្នាផ្លាស់ប្តូរមតិអំពីបណ្តាដំណោះស្រាយកសាងប្រព័ន្ធអេកូឡូស៊ីផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិត និងលើកកម្ពស់ប្រសិទ្ធភាពនៃការតភ្ជាប់ “ផ្ទះទាំង ៤” នៅតំបន់វាលទំនាបទន្លេមេគង្គ។
បណ្តាអ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងអ្នកគ្រប់គ្រងដែលអញ្ជើញចូលរួមសិក្ខាសាលា បានរួមគ្នាផ្លាស់ប្តូរមតិអំពីបណ្តាដំណោះស្រាយកសាងប្រព័ន្ធអេកូឡូស៊ីផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិត និងលើកកម្ពស់ប្រសិទ្ធភាពនៃការតភ្ជាប់ “ផ្ទះទាំង ៤” នៅតំបន់វាលទំនាបទន្លេមេគង្គ។

នេះគឺជាសារសាយភាយទម្លុះទម្លាយដែលត្រូវបានបណ្តាអ្នកជំនាញ និងអ្នកគ្រប់គ្រងដាក់ចេញនៅក្នុងសិក្ខាសាលាវិទ្យាសាស្ត្រ “ការតភ្ជាប់រវាងរដ្ឋ – សហគ្រាស – អ្នកវិទ្យាសាស្ត្រ – ប្រជាពលរដ្ឋ ក្នុងការស្រាវជ្រាវ អនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិត នៅតំបន់វាលទំនាបទន្លេមេគង្គ – ទ្រឹស្តី តថភាពជាក់ស្តែង និងបណ្តាបញ្ហាដែលបានដាក់ចេញ” ដែលត្រូវបានរៀបចំឡើងដោយវិទ្យាស្ថាននយោបាយតំបន់ IV នារសៀលថ្ងៃទី ២៦ ខែមិថុនា។

ការផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិត ត្រូវតែចាប់ផ្តើមពីការតភ្ជាប់ជាក់ស្តែង

យោងតាមបណ្ឌិត Tran Hoang Hieu វិទ្យាស្ថាននយោបាយតំបន់ IV នៅក្នុងបរិបទដែលវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិត និងការផ្លាស់ប្តូរឌីជីថល បានក្លាយជាកម្លាំងផលិតកម្មដោយផ្ទាល់ ជាកត្តាកំណត់នូវសមត្ថភាពប្រកួតប្រជែង និងគុណភាពកំណើនរបស់ប្រទេសនីមួយៗ នោះការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តលេខ ៥៧-NQ/TW របស់ការិយាល័យនយោបាយ ស្តីពីការទម្លុះទម្លាយអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិត និងការផ្លាស់ប្តូរឌីជីថលជាតិ គឺមានអត្ថន័យដ៏សំខាន់ជាពិសេស។

ចំពោះតំបន់វាលទំនាបទន្លេមេគង្គ តម្រូវការនេះគឺកាន់តែលេចឡើងនូវភាពបន្ទាន់ នៅពេលដែលនេះជាតំបន់សេដ្ឋកិច្ចគន្លឹះស្តីពីកសិកម្ម វារីវប្បកម្ម និងសេដ្ឋកិច្ចសមុទ្រ ប៉ុន្តែទន្ទឹមនឹងនោះ ក៏រងឥទ្ធិពលកាន់តែធំធេងឡើងពីការប្រែប្រួលអាកាសធាតុ ទឹកសមុទ្រឡើងខ្ពស់ ការជ្រៀតចូលនៃទឹកប្រៃ ការបាក់ស្រុតច្រាំងទន្លេ និងឆ្នេរសមុទ្រ ព្រមទាំងការប្រឈមជាច្រើនទៀតអំពីគុណភាពនៃប្រភពធនធានមនុស្ស សមត្ថភាពផ្លាស់ប្តូរបច្ចេកវិទ្យាថ្មី ក៏ដូចជាលទ្ធភាពធ្វើពាណិជ្ជកម្មភាវូបនីយកម្មនូវបណ្តាលទ្ធផលស្រាវជ្រាវ។

យោងតាមបណ្តាអ្នកជំនាញ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាគឺពិតជាក្លាយជាកម្លាំងចលករអភិវឌ្ឍន៍យ៉ាងពិតប្រាកដ លុះត្រាតែបណ្តាលទ្ធផលស្រាវជ្រាវត្រូវបានបំប្លែងទៅជាផលិតផល សេវាកម្ម និងតម្លៃបន្ថែមបម្រើឱ្យជីវភាពរស់នៅ ព្រមទាំងការផលិត។ ចង់ធ្វើបាននូវរឿងនោះ គឺត្រូវការការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធរវាងរដ្ឋជាមួយនឹងតួនាទីស្ថាបនាលិខិតបទដ្ឋានគតិយុត្ត; សហគ្រាសជាមជ្ឈមណ្ឌលអនុវត្ត និងធ្វើពាណិជ្ជកម្មភាវូបនីយកម្មលទ្ធផលស្រាវជ្រាវ; អ្នកវិទ្យាសាស្ត្របង្កើតថ្មីនូវចំណេះដឹង ផ្គត់ផ្គង់ដំណោះស្រាយបច្ចេកវិទ្យា; រីឯប្រជាពលរដ្ឋជាម្ចាស់កម្មវត្ថុទទួលយក អនុវត្ត និងរីកសាយភាយបណ្តាសមិទ្ធផលវិទ្យាសាស្ត្រ បច្ចេកវិទ្យាចូលទៅក្នុងតថភាពជាក់ស្តែង។

ចេញពីមុំអភិក្រមជាច្រើន របាយការណ៍នានានៅក្នុងសិក្ខាសាលា សុទ្ធតែបានឯកភាពគ្នាដោយចាត់ទុកថា ការកសាងប្រព័ន្ធអេកូឡូស៊ីផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិតរបស់តំបន់ មិនត្រឹមតែជាតម្រូវការចំពោះមុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាដំណោះស្រាយយូរអង្វែងដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែង បង្កើតកម្លាំងចលករកំណើនថ្មីសម្រាប់តំបន់វាលទំនាបទន្លេមេគង្គ នៅក្នុងបរិបទនៃការសមាហរណកម្មអន្តរជាតិ និងការផ្លាស់ប្តូរឌីជីថលដែលកំពុងប្រព្រឹត្តទៅយ៉ាងខ្លាំងក្លា។

អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺមតិជាច្រើនបានចាត់ទុកថា ការតភ្ជាប់ “ផ្ទះទាំង ៤” គឺហុចផលប្រយោជន៍បានតែនៅពេលដែលត្រូវបានដំណើរការនៅលើមូលដ្ឋានផលប្រយោជន៍ប្រកបដោយសុខដុមរមនារវាងបណ្តាម្ចាស់កម្មវត្ថុ ចាប់តាំងពីដំណាក់កាលកំណត់តម្រូវការជាក់ស្តែង ការបញ្ជាទិញភារកិច្ចវិទ្យាសាស្ត្រ ការរៀបចំការស្រាវជ្រាវ ការផ្ទេរប្រគល់បច្ចេកវិទ្យា រហូតដល់ការធ្វើពាណិជ្ជកម្មភាវូបនីយកម្មលទ្ធផល និងការបណ្តុះបណ្តាលប្រភពធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។

សហគ្រាសត្រូវតែហក់ឡើងក្លាយជាមជ្ឈមណ្ឌលនៃប្រព័ន្ធអេកូឡូស៊ីផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិត

ចេញពីតថភាពជាក់ស្តែងរបស់មូលដ្ឋាន អនុប្រធានមន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្រុង Can Tho លោក Pham Truong Giang បានចាត់ទុកថា តំបន់វាលទំនាបទន្លេមេគង្គមានសក្តានុពលធំធេងណាស់សម្រាប់ការអភិវឌ្ឍដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិត ប៉ុន្តែក៏កំពុងប្រឈមមុខនឹងការសាកល្បងជាច្រើនក្នុងដំណើរការផ្លាស់ប្តូរគំរូកំណើនផងដែរ។

ជាតំបន់ដែលមានតួនាទីសំខាន់ជាពិសេសចំពោះសន្តិសុខស្បៀងជាតិ និងការនាំចេញកសិផល វារីផល តំបន់វាលទំនាបទន្លេមេគង្គនៅតែអភិវឌ្ឍន៍ជាចម្បងដោយផ្អែកលើការធ្វើអាជីវកម្មធនធានធម្មជាតិ ក្នុងពេលដែលខ្លឹមសារវិទ្យាសាស្ត្រ បច្ចេកវិទ្យានៅក្នុងការផលិតនៅមានកម្រិតទាបនៅឡើយ។ ទន្ទឹមនឹងនោះ គឺបណ្តាឥទ្ធិពលកាន់តែច្បាស់ក្រឡែតនៃការប្រែប្រួលអាកាសធាតុ ការជ្រៀតចូលនៃទឹកប្រៃ ការស្រុតចុះនៃដីធ្លី និងដំណើរការបំប្លែងរចនាសម្ព័ន្ធសេដ្ឋកិច្ចនៅមានភាពយឺតយ៉ាវ។

យោងតាមលោក Pham Truong Giang កូនសោបង្កើតការទម្លុះទម្លាយយ៉ាងពិតប្រាកដ គឺការនាំយកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិត ឱ្យក្លាយទៅជាកម្លាំងចលករផ្លាស់ប្តូរគំរូកំណើន។ ចង់បានដូចនោះ ការតភ្ជាប់រវាងរដ្ឋ សហគ្រាស អ្នកវិទ្យាសាស្ត្រ និងប្រជាពលរដ្ឋ ត្រូវតែបានបង្កើតឡើងប្រកបដោយភាពជាក់ស្តែង ក្នុងនោះសហគ្រាសត្រូវរក្សាតួនាទីជាមជ្ឈមណ្ឌលនៃប្រព័ន្ធអេកូឡូស៊ីផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិត ធ្វើជាស្ពានចម្លងរវាងការស្រាវជ្រាវវិទ្យាសាស្ត្រជាមួយនឹងទីផ្សារ និងតម្រូវការផលិតកម្ម។

ជាក់ស្តែងនាពេលកន្លងមក បានលេចចេញនូវសញ្ញាវិជ្ជមានជាច្រើន។ បណ្តាគំរូតភ្ជាប់ការផលិត និងការប្រើប្រាស់នៅក្នុងវាលស្រែធំៗ ខ្សែសង្វាក់វារីផល និងតំបន់ដាំឈើហូបផ្លែទ្រង់ទ្រាយធំ ត្រូវបានបង្កើតឡើងជាបណ្តើរៗ; វិទ្យាស្ថានស្រាវជ្រាវ សាកលវិទ្យាល័យជាច្រើនបានជំរុញខ្លាំងនូវបណ្តាកម្មវិធីស្រាវជ្រាវផ្សារភ្ជាប់ជាមួយនឹងតម្រូវការផលិតកម្មកសិកម្ម; សហគ្រាសកាន់តែយកចិត្តទុកដាក់ដល់ការផ្លាស់ប្តូរបច្ចេកវិទ្យាថ្មី ពិសេសគឺនៅក្នុងវិស័យកែច្នៃកសិផល និងវារីផល។

ទន្ទឹមនឹងនោះ ប្រជាពលរដ្ឋក៏បានឈានចូលទៅជិតបណ្តាភាពជឿនលឿនផ្នែកបច្ចេកទេសជាបណ្តើរៗ ដោយអនុវត្តបច្ចេកវិទ្យាថ្មីទៅក្នុងការផលិត; សកម្មភាពតភ្ជាប់ការផ្គត់ផ្គង់ និងតម្រូវការបច្ចេកវិទ្យា ព្រមទាំងការផ្ទេរប្រគល់លទ្ធផលស្រាវជ្រាវពីវិទ្យាស្ថាន សាលារៀន ទៅកាន់សហគ្រាស សហករណ៍ កាន់តែត្រូវបានពង្រីក ដែលបង្កើតបានជាមូលដ្ឋានគ្រឹះដ៏សំខាន់ដើម្បីបង្កើតឡើងនូវប្រព័ន្ធអេកូឡូស៊ីផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិតរបស់តំបន់។

ដោះស្រាយចំណុចស្ទះ ដើម្បីឱ្យវិទ្យាសាស្ត្រឈានចូលទៅក្នុងជីវភាពរស់នៅ

ទន្ទឹមនឹងបណ្តាលទ្ធផលជំហានដំបូង ប្រតិភូនានាក៏បានទទួលស្គាល់ដោយត្រង់ៗនូវ “ចំណុចស្ទះ” ជាច្រើន ដែលកំពុងធ្វើឱ្យថយចុះនូវប្រសិទ្ធភាពនៃការតភ្ជាប់រវាងរដ្ឋ សហគ្រាស អ្នកវិទ្យាសាស្ត្រ និងប្រជាពលរដ្ឋ។

យោងតាមលោក Pham Truong Giang ជាបឋមគឺទំនាក់ទំនងតភ្ជាប់រវាងបណ្តាម្ចាស់កម្មវត្ថុនៅមានភាពរលុងនៅឡើយ ដោយខ្វះខាតនូវបណ្តាយន្តការសហប្រតិបត្តិការច្បាស់លាស់ និងប្រកបដោយចីរភាព។ ភាគច្រើននៃសហគ្រាសនៅក្នុងតំបន់មានទ្រង់ទ្រាយតូច ហេតុដូច្នេះប្រភពធនធានដែលលៃទុកសម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍនៅមានកម្រិតកំណត់នៅឡើយ ក្នុងពេលដែលបណ្តាគោលនយោបាយគាំទ្រមិនទាន់មានភាពស៊ីសង្វាក់គ្នាយ៉ាងពិតប្រាកដ និងមិនទាន់បង្កើតបានកម្លាំងចលករខ្លាំងក្លាគ្រប់គ្រាន់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងភាគីនានា។

ទន្ទឹមនឹងនោះ ការធ្វើពាណិជ្ជកម្មភាវូបនីយកម្មនូវបណ្តាលទ្ធផលស្រាវជ្រាវនៅតែជួបប្រទះការលំបាកជាច្រើន; គុណភាពនៃប្រភពធនធានមនុស្សវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងលទ្ធភាពឆ្លើយតបទៅនឹងតម្រូវការផ្លាស់ប្តូរឌីជីថលនៅមានកម្រិតកំណត់នៅឡើយ។ ប្រជាពលរដ្ឋនៅតាមមូលដ្ឋានជាច្រើនក៏មិនទាន់មានលក្ខខណ្ឌចូលទៅទទួលបានព័ត៌មាន ជំនាញ និងបណ្តាបច្ចេកវិទ្យាថ្មីៗឱ្យបានពេញលេញ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពចូលទៅក្នុងការផលិត និងជីវភាពរស់នៅនោះដែរ។

ចេញពីតថភាពជាក់ស្តែងនោះ មតិជាច្រើននៅក្នុងសិក្ខាសាលាបានឯកភាពគ្នាថា ត្រូវតែបន្តបំពេញបង្គ្រប់លិខិតបទដ្ឋានគតិយុត្តអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិត តាមទិសដៅស៊ីសង្វាក់គ្នា និងទំនើប; អភិវឌ្ឍន៍សហគ្រាសវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា; ផ្លាស់ប្តូរថ្មីយន្តការហិរញ្ញវត្ថុ; កសាងប្រព័ន្ធអេកូឡូស៊ីផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិតរបស់តំបន់; លើកកម្ពស់គុណភាពនៃប្រភពធនធានមនុស្ស ទន្ទឹមនឹងនោះគឺជំរុញខ្លាំងការផ្លាស់ប្តូរឌីជីថល និងលើកកម្ពស់តួនាទីជាម្ចាស់កម្មវត្ថុរបស់ប្រជាពលរដ្ឋក្នុងដំណើរការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា។

ថ្លែងការណ៍បិទសិក្ខាសាលា បណ្ឌិត Nguyen Van Sy អនុប្រធានវិទ្យាស្ថាននយោបាយតំបន់ IV បានបញ្ជាក់ថា របាយការណ៍នានាបានរួមចំណែកធ្វើឱ្យកាន់តែច្បាស់នូវបណ្តាបញ្ហាទ្រឹស្តី និងតថភាពជាក់ស្តែងអំពីគំរូតភ្ជាប់រវាងរដ្ឋ សហគ្រាស អ្នកវិទ្យាសាស្ត្រ និងប្រជាពលរដ្ឋ ក្នុងការស្រាវជ្រាវ អនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិត។

យោងតាមលោក នៅក្នុងបរិបទនៃការអភិវឌ្ឍខឿនសេដ្ឋកិច្ចពុទ្ធិ និងការផ្លាស់ប្តូរឌីជីថល គំរូតភ្ជាប់ “ផ្ទះទាំង ៤” មិនត្រឹមតែជាតម្រូវការគោលនោម័តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាលក្ខខណ្ឌដ៏សំខាន់ដើម្បីបង្កើតឡើងនូវប្រព័ន្ធអេកូឡូស៊ីផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិត បង្កើតកម្លាំងចលករជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់តំបន់វាលទំនាបទន្លេមេគង្គផងដែរ។

ប្រតិភូនានាក៏បានឯកភាពគ្នាថា ម្ចាស់កម្មវត្ថុនីមួយៗសុទ្ធតែរក្សាតួនាទីមួយដែលមិនអាចជំនួសបាននៅក្នុងប្រព័ន្ធតភ្ជាប់។ រដ្ឋរក្សាតួនាទីស្ថាបនាលិខិតបទដ្ឋានគតិយុត្ត សម្របសម្រួលប្រភពធនធាន និងបង្កើតបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍ; សហគ្រាសជាមជ្ឈមណ្ឌលនៃសកម្មភាពផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិត និងធ្វើពាណិជ្ជកម្មភាវូបនីយកម្មលទ្ធផលស្រាវជ្រាវ; អ្នកវិទ្យាសាស្ត្រផ្គត់ផ្គង់ចំណេះដឹង បច្ចេកវិទ្យា និងបណ្តាលំយោងវិទ្យាសាស្ត្រ; រីឯប្រជាពលរដ្ឋដើរតួជាម្ចាស់កម្មវត្ថុចូលរួមផង និងជាមុខសញ្ញាទទួលផលដោយផ្ទាល់ពីសមិទ្ធផលនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យាផងដែរ។

តថភាពជាក់ស្តែងនៅតំបន់វាលទំនាបទន្លេមេគង្គបានបង្ហាញឱ្យឃើញថា គំរូតភ្ជាប់ជាច្រើននៅក្នុងវិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់ ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិត និងការអភិវឌ្ឍខ្សែសង្វាក់តម្លៃ បាននាំមកនូវបណ្តាលទ្ធផលវិជ្ជមាន។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីឱ្យបណ្តាគំរូទាំងនេះហុចផលប្រយោជន៍នៅលើទ្រង់ទ្រាយធំ គឺចាំបាច់ត្រូវតែបន្តបំពេញបង្គ្រប់យន្តការសម្របសម្រួល អភិវឌ្ឍន៍ទីផ្សារវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា កសាងបណ្តាមជ្ឈមណ្ឌលផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិត ព្រមទាំងបង្កើនការតភ្ជាប់រវាងបណ្តាមូលដ្ឋាន វិទ្យាស្ថានស្រាវជ្រាវ សាកលវិទ្យាល័យ ជាមួយនឹងសហគមន៍សហគ្រាស។

វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាគឺពិតជាក្លាយជាកម្លាំងចលករអភិវឌ្ឍន៍យ៉ាងពិតប្រាកដ លុះត្រាតែបណ្តាលទ្ធផលស្រាវជ្រាវហក់ចេញផុតពីបន្ទប់ពិសោធន៍ ដើម្បីឈានចូលទៅកាន់វាលស្រែចម្ការ រោងចក្រ និងទីផ្សារ។ នោះក៏ជាគោលដៅដែលគំរូតភ្ជាប់ “ផ្ទះទាំង ៤” តម្រង់ឆ្ពោះទៅរក ដែលរួមចំណែកបង្កើតបានជាប្រព័ន្ធអេកូឡូស៊ីផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិតជាក់ស្តែង ធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនូវសក្តានុពល និងប្រៀបខ្លាំងរបស់តំបន់វាលទំនាបទន្លេមេគង្គ ព្រមទាំងបង្កើតគ្រឹះស្ថានសម្រាប់កំណើនលឿន និងចីរភាពក្នុងដំណាក់កាលថ្មី៕

លោក Pham Thanh Binh អនុរដ្ឋមន្ត្រីការបរទេសវៀតណាម៖ លើកកម្ពស់មហាអនុតំបន់មេគង្គឡើងកម្ពស់ថ្មីនៅក្នុងខ្សែសង្វាក់តម្លៃក្នុងតំបន់ និងអន្តរជាតិ លោក Pham Thanh Binh អនុរដ្ឋមន្ត្រីការបរទេសវៀតណាម៖ លើកកម្ពស់មហាអនុតំបន់មេគង្គឡើងកម្ពស់ថ្មីនៅក្នុងខ្សែសង្វាក់តម្លៃក្នុងតំបន់ និងអន្តរជាតិ

ក្នុងឱកាសលោក Pham Minh Chinh នាយករដ្ឋមន្ត្រី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ កិច្ចប្រជុំកំពូលស្តីពីយុទ្ធសាស្ត្រនៃកិច្ចហប្រតិបត្តិការសេដ្ឋកិច្ច Ayeyawady-Chao Phraya-Mekong លើកទី១០ កិច្ចប្រជុំកំពូលស្តីពីកិច្ចសហប្រតិបត្តិការវៀតណាម កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១១ និងដំណើរបំពេញទស្សនកិច្ចការងារនៅប្រទេសចិនចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៨ ខែវិច្ឆិកា លោក Pham Thanh Binh ...

វៀតណាមមានបំណងចង់សហការក្នុងការគ្រប់គ្រង និងប្រើប្រាស់ធនធានទឹកទន្លេមេគង្គប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព វៀតណាមមានបំណងចង់សហការក្នុងការគ្រប់គ្រង និងប្រើប្រាស់ធនធានទឹកទន្លេមេគង្គប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព

ក្នុងនាមប្រទេសជាប្រទេសជាប់ទន្លេមេគង្គក្រោម វៀតណាមមានការយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ឆ្លងដែន និងសមត្ថភាពស្តុកទឹករបស់គម្រោងវារីអគ្គិសនីនៅលើដងទន្លេមេគង្គ។

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ម៉ូដែលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាង ១,៤ ពាន់ជួយលើកកម្ពស់ជីវភាពរស់នៅតំបន់ជនបទ និងតំបន់ភ្នំ
តំបន់វាលទំនាបទន្លេមេគង្គត្រូវការប្រព័ន្ធអេកូឡូស៊ីផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិតជាក់ស្តែង
សប្តាហ៍វិស័យទឹកវៀតណាមឆ្នាំ ២០២៦៖ ជំរុញការផ្លាស់ប្តូរឌីជីថល លើកកម្ពស់សមត្ថភាពបន្ស៊ាំខ្លួននៃវិស័យទឹក
រដ្ឋាភិបាលប្រគល់សូចនាករកំណើនឆ្នាំ ២០២៦ និងដំណាក់កាល ២០២៦ - ២០៣០ ចំពោះបណ្តាមូលដ្ឋាន
វៀតណាមស្នើឡើងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទពេញអង្គ ICAPP ឆ្នាំ ២០២៨ ជំរុញកិច្ចសហប្រតិបត្តិការរវាងបណ្តាគណបក្សនយោបាយស្តីពី AI