យុគសម័យ - ចំពោះមុខបណ្តាតម្រូវការថ្មីៗនៃដំណើរការសមាហរណកម្ម និងការអភិវឌ្ឍ ទីក្រុងសានថឺកំពុងជម្រុញខ្លាំងក្លានូវការកសាងបណ្តាកម្លាំងចលករកំណើនថ្មី ដែលក្នុងនោះ ការអភិវឌ្ឍវិស័យឡូជីស្ទិក និងនវានុវត្តន៍ ត្រូវបានកំណត់ថាជាសសរស្តម្ភដ៏សំខាន់ទាំងពីរ សំដៅលើកកម្ពស់សមត្ថភាពប្រកួតប្រជែង ជំរុញការតភ្ជាប់តំបន់ និងអះអាងពីតួនាទីជាមជ្ឈមណ្ឌលរបស់ទីក្រុង នៅក្នុងតំបន់វាលទំនាបទន្លេមេគង្គ។
នាថ្ងៃទី ១០ មិថុនា នៅទីក្រុងសានថឺ បានប្រព្រឹត្តទៅនូវសិក្ខាសាលាវិទ្យាសាស្ត្រថ្នាក់ទីក្រុងចំនួនពីរ ក្រោមប្រធានបទ «ការអភិវឌ្ឍសេវាកម្មឡូជីស្ទិក ទីក្រុងសានថឺ ជាមួយនឹងតួនាទីជាមជ្ឈមណ្ឌលតំបន់វាលទំនាបទន្លេមេគង្គ» និង «គំរូមជ្ឈមណ្ឌលនវានុវត្តន៍ ទីក្រុងសានថឺ - ជំរុញការតភ្ជាប់អភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍»។ បណ្តាព្រឹត្តិការណ៍នេះបានទាក់ទាញការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំមជ្ឈិម ថ្នាក់ដឹកនាំទីក្រុង បណ្តាវិទ្យាស្ថានស្រាវជ្រាវ សាកលវិទ្យាល័យ សមាគមវិជ្ជាជីវៈ សហគ្រាស និងអ្នកជំនាញការយ៉ាងច្រើនកុះករនៅក្នុងវិស័យជាច្រើន។
ឡូជីស្ទិក - គ្រឹះស្ថានតភ្ជាប់ខ្សែច្រវាក់តម្លៃតំបន់
ថ្លែងមតិនៅក្នុងសិក្ខាសាលាស្តីពីឡូជីស្ទិក លោក Le Thanh Hoa ប្រធានស្តីទីនៃវិទ្យាស្ថានសេដ្ឋកិច្ច - សង្គមទីក្រុងសានថឺ បានយល់ឃើញថា វិស័យឡូជីស្ទិកកាន់តែដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់មូលដ្ឋាននីមួយៗ និងខឿនសេដ្ឋកិច្ច។ ចំពោះតំបន់វាលទំនាបទន្លេមេគង្គ ដែលជាតំបន់ផលិតកម្មកសិកម្ម និងវារីសត្វស្នូលរបស់ប្រទេសទាំងមូល វិស័យឡូជីស្ទិកគឺមានអត្ថន័យជាពិសេសនៅក្នុងការកាត់បន្ថយការចំណាយ លើកកម្ពស់តម្លៃផលិតផល បង្កើនសមត្ថភាពតភ្ជាប់ទីផ្សារ និងពង្រីកការនាំចេញ។
![]() |
| ទិដ្ឋភាពទូទៅនៃសិក្ខាសាលាវិទ្យាសាស្ត្រ «ការអភិវឌ្ឍសេវាកម្មឡូជីស្ទិក ទីក្រុងសានថឺ»។ |
តាមលោក Hoa បណ្តាយុទ្ធសាស្ត្រ និងផែនការមេថ្នាក់ជាតិ សុទ្ធតែបានកំណត់ថា ទីក្រុងសានថឺគឺជាមជ្ឈមណ្ឌលសេវាកម្ម ពាណិជ្ជកម្ម និងឡូជីស្ទិករបស់តំបន់ទាំងមូល។ ជាមួយនឹងប្រៀបខ្លាំងខាងទីតាំងភូមិសាស្ត្រ រួមផ្សំនឹងប្រព័ន្ធដឹកជញ្ជូនពហុទម្រង់ ដែលមានផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ទីក្រុងគឺមានលក្ខណៈងាយស្រួលជាច្រើនដើម្បីអភិវឌ្ឍទៅជាមជ្ឈមណ្ឌលឡូជីស្ទិកប្រចាំតំបន់។
ទោះជាយ៉ាងណាក៏ដោយ បណ្តាតំណាងក៏បានចង្អុលបង្ហាញនូវចំណុចស្ទះជាច្រើនផងដែរ ដូចជា ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់មិនទាន់មានភាពស៊ីសង្វាក់គ្នា ការចំណាយលើផ្នែកឡូជីស្ទិកនៅមានកម្រិតខ្ពស់ សហគ្រាសឡូជីស្ទិកភាគច្រើនមានទ្រង់ទ្រាយតូច កម្រិតនៃការតភ្ជាប់តំបន់ និងការផ្លាស់ប្តូរឌីជីថលមិនទាន់ឆ្លើយតបបានតាមតម្រូវការអភិវឌ្ឍន៍នៅឡើយ។
លោក Tran Thanh Hai អនុប្រធាននាយកដ្ឋាននាំចេញ-នាំចូល (ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម) បានយល់ឃើញថា ឡូជីស្ទិកមិនត្រឹមតែជាសេវាកម្មជួយជ្រោមជ្រែងដល់ការដឹកជញ្ជូនទំនិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកត្តាដ៏សំខាន់ដែលសម្រេចលើសមត្ថភាពទាក់ទាញការវិនិយោគ ពង្រីកទីផ្សារ និងការចូលរួមយ៉ាងជ្រាលជ្រៅទៅក្នុងខ្សែច្រវាក់តម្លៃសកល។ ចំពោះតំបន់វាលទំនាបទន្លេមេគង្គ ការអភិវឌ្ឍវិស័យឡូជីស្ទិកនឹងរួមចំណែកកាត់បន្ថយការចំណាយ លើកកម្ពស់គុណភាពនៃការថែរក្សា ការដឹកជញ្ជូនទំនិញ និងបង្កើនតម្លៃនៃការនាំចេញ។
ថ្លែងមតិបូកសរុបសិក្ខាសាលា លោក Le Cong Ly អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនទីក្រុងសានថឺ បានសង្កត់ធ្ងន់ថា ឡូជីស្ទិកគឺជា «ហេដ្ឋារចនាសម្ព័ន្ធទន់» នៃខឿនសេដ្ឋកិច្ច ដែលសម្រេចលើសមត្ថភាពចាត់តាំងរាល់លំហូរទំនិញ ទិន្នន័យ ពាណិជ្ជកម្ម និងតម្លៃ។
![]() |
| លោក Le Cong Ly អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនទីក្រុងសានថឺ ថ្លែងមតិនៅក្នុងសិក្ខាសាលាវិទ្យាសាស្ត្រ «ការអភិវឌ្ឍសេវាកម្មឡូជីស្ទិក ទីក្រុងសានថឺ»។ |
បើតាមថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនទីក្រុង ក្រោយការរួមបញ្ចូលគ្នា ទីក្រុងសានថឺមានលំហអភិវឌ្ឍន៍កាន់តែធំទូលាយជាងមុន ជាមួយនឹងប្រៀបខ្លាំងជាច្រើន ដូចជា ព្រលានយន្តហោះអន្តរជាតិ ប្រព័ន្ធទន្លេនិងព្រែកខ្វាត់ខ្វែង បណ្តាតំបន់ឧស្សាហកម្ម តំបន់វត្ថុធាតុដើមកសិ-វារីសត្វ លំហសេដ្ឋកិច្ចសមុទ្រ និងទិសដៅអភិវឌ្ឍន៍កំពង់ផែសមុទ្រទឹកជ្រៅ Tran De។ នេះគឺជាគ្រឹះស្ថានដ៏សំខាន់មួយដើម្បីឱ្យទីក្រុងក្លាយជាមជ្ឈមណ្ឌលឡូជីស្ទិក មជ្ឈមណ្ឌលសម្របសម្រួលខ្សែច្រវាក់ផ្គត់ផ្គង់ និងជាច្រកទ្វារនាំចេញ-នាំចូលរបស់តំបន់ទាំងមូលជាជំហានៗ។
នារយៈពេលខាងមុខ ទីក្រុងនឹងផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍប្រព័ន្ធមជ្ឈមណ្ឌលឡូជីស្ទិកភ្ជាប់ទៅនឹងកំពង់ផែ Cai Cui, Thot Not, កំពង់ផែអាកាសយានដ្ឋានអន្តរជាតិសានថឺ បណ្តាតំបន់ឧស្សាហកម្ម និងតំបន់វត្ថុធាតុដើម ជំរុញខ្លាំងក្លានូវឡូជីស្ទិកពហុទម្រង់ ឡូជីស្ទិកកសិកម្ម វារីសត្វ និងខ្សែច្រវាក់ត្រជាក់ ទន្ទឹមនឹងនោះ បង្កើនការផ្លាស់ប្តូរឌីជីថល អភិវឌ្ឍឡូជីស្ទិកបៃតង និងទាក់ទាញបណ្តាវិនិយោគិនយុទ្ធសាស្ត្រ។
នវានុវត្តន៍ - កម្លាំងចលករកំណើនថ្មី
ក្នុងពេលដំណាលគ្នានឹងការអភិវឌ្ឍវិស័យឡូជីស្ទិក ទីក្រុងសានថឺកំពុងជំរុញការកសាងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ សំដៅបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងដំណាក់កាលថ្មី។
![]() |
| ទិដ្ឋភាពទូទៅនៃសិក្ខាសាលាវិទ្យាសាស្ត្រស្តីពី «គំរូមជ្ឈមណ្ឌលនវានុវត្តន៍ ទីក្រុងសានថឺ - ជំរុញការតភ្ជាប់អភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍»។ |
ថ្លែងមតិនៅក្នុងសិក្ខាសាលាស្តីពីគំរូមជ្ឈមណ្ឌលនវានុវត្តន៍ទីក្រុង លោក Nguyen Van Khoi អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងសានថឺ បានឱ្យដឹងថា នវានុវត្តន៍កំពុងដើរតួនាទីយ៉ាងសំខាន់ជាពិសេសនៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍លឿន និងប្រកបដោយចីរភាពរបស់មូលដ្ឋាន ជាពិសេសគឺនៅក្នុងបរិបទនៃការដាក់ឱ្យអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧-NQ/TW របស់ការិយាល័យនយោបាយ ស្តីពីចំណុចរបត់អភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលថ្នាក់ជាតិ។
តាមលោក Khoi ទីក្រុងបានកំណត់ថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាកម្លាំងចលករកំណើនថ្មី ដែលរួមចំណែកលើកកម្ពស់ទិន្នផលពលកម្ម ប្រសិទ្ធភាពគ្រប់គ្រង និងគុណភាពបម្រើប្រជាពលរដ្ឋ ក៏ដូចជាសហគ្រាស។ ការបង្កើតឡើងនូវមជ្ឈមណ្ឌលនវានុវត្តន៍មួយដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការតភ្ជាប់ប្រភពធនធាន ជំរុញការស្រាវជ្រាវ ការផ្ទេរចំណេះដឹង និងការធ្វើពាណិជ្ជកម្មនីយកម្មលទ្ធផលវិទ្យាសាស្ត្រ គឺជារឿងដែលចាំបាច់និងបន្ទាន់បំផុត។
![]() |
| លោក Nguyen Van Khoi អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងសានថឺ ថ្លែងមតិនៅក្នុងសិក្ខាសាលាវិទ្យាសាស្ត្រស្តីពី «គំរូមជ្ឈមណ្ឌលនវានុវត្តន៍ ទីក្រុងសានថឺ - ជំរុញការតភ្ជាប់អភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍»។ |
ថ្លែងមតិដឹកនាំនៅក្នុងសិក្ខាសាលា លោក Le Quang Tung សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាលេខាគណៈកម្មាធិការបក្សទីក្រុងសានថឺ បានអះអាងថា មជ្ឈមណ្ឌលនវានុវត្តន៍របស់ទីក្រុង ត្រូវតែតម្រង់ទិសកសាងតាមលក្ខណៈរស់រវើក យឺតយ៉ាវ និងបត់បែន ដោយលើកកម្ពស់ឱ្យបានជាអតិបរមានូវសក្តានុពលរបស់សហគមន៍សហគ្រាស បណ្តាអ្នកវិទ្យាសាស្ត្រ និងបណ្តាអង្គការស្រាវជ្រាវ។
បើតាមលេខាគណៈកម្មាធិការបក្សទីក្រុងសានថឺ មជ្ឈមណ្ឌលមិនត្រឹមតែបម្រើដល់គោលដៅអភិវឌ្ឍន៍របស់មូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវតែក្លាយជាក្បាលម៉ាស៊ីនតភ្ជាប់ ផ្សព្វផ្សាយចំណេះដឹង បច្ចេកវិទ្យា និងបណ្តាផលិតផលនវានុវត្តន៍សម្រាប់តំបន់វាលទំនាបទន្លេមេគង្គទាំងមូលទៀតផង។ ទីក្រុងនឹងកសាងយន្តការដំណើរការបែបបើកចំហ បង្កលក្ខណៈងាយស្រួលសម្រាប់សកម្មភាពស្រាវជ្រាវ ការផ្ទេរបច្ចេកវិទ្យា និងការធ្វើពាណិជ្ជកម្មនីយកម្មផលិតផល។
![]() |
| លោក Le Quang Tung សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាលេខាគណៈកម្មាធិការបក្សទីក្រុងសានថឺ (ឈរចំកណ្តាល) ថ្លែងមតិដឹកនាំនៅក្នុងសិក្ខាសាលាវិទ្យាសាស្ត្រស្តីពី «គំរូមជ្ឈមណ្ឌលនវានុវត្តន៍ ទីក្រុងសានថឺ - ជំរុញការតភ្ជាប់អភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍»។ |
នៅក្នុងសិក្ខាសាលា លោក Ngo Anh Tin ប្រធានមន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទីក្រុងសានថឺ បានឱ្យដឹងថា ទីក្រុងបានបែងចែកថវិកាចំនួន ១០០ ពាន់លានដុង ពីកញ្ចប់ថវិការដ្ឋ ដើម្បីដាក់ឱ្យអនុវត្តបណ្តាភារកិច្ចស្នូលដែលស្ថិតនៅក្រោមគម្រោងអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍។ ក្នុងពេលជាមួយគ្នានោះ វិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកំពុងជម្រុញការបង្កើតមូលនិធិវិនិយោគប្រកបដោយហានិភ័យ សំដៅទាក់ទាញប្រភពធនធានធ្វើសង្គមនីយកម្ម និងជួយជ្រោមជ្រែងដល់បណ្តាគម្រោងបង្កើតអាជីវកម្មថ្មី នវានុវត្តន៍ និងសហគ្រាសបច្ចេកវិទ្យា។
ទិសដៅមួយក្នុងចំណោមទិសដៅទាំងឡាយដែលគួរឱ្យកត់សម្គាល់ គឺការផ្លាស់ប្តូរពីផ្នត់គំនិតស្រាវជ្រាវដាច់ដោយឡែក ម្នាក់ឯង ទៅជាការដោះស្រាយបណ្តា «លំហាត់ធំៗ» របស់ទីក្រុង នៅក្នុងបណ្តាវិស័យដូចជា ការផ្លាស់ប្តូរឌីជីថល ទីក្រុងឆ្លាតវៃ កសិកម្មបច្ចេកវិទ្យាជាន់ខ្ពស់ ឡូជីស្ទិក សុខាភិបាល និងអប់រំ។ តាមរយៈករណីនេះ នឹងបង្កើតឡើងនូវបណ្តាផលិតផលដែលមានសមត្ថភាពធ្វើពាណិជ្ជកម្មនីយកម្មខ្ពស់ រួមចំណែកដោយផ្ទាល់ចូលទៅក្នុងកំណើនសេដ្ឋកិច្ច។
ឆ្ពោះទៅរកប៉ូលកំណើនថ្មីនៃតំបន់វាលទំនាបទន្លេមេគង្គ
មតិយោបល់ទាំងឡាយនៅក្នុងសិក្ខាសាលាទាំងពីរ សុទ្ធតែបានឯកភាពគ្នាថា នៅក្នុងបរិបទនៃការប្រកួតប្រជែងកាន់តែខ្លាំងក្លាឡើងជាលំដាប់ និងតម្រូវការអភិវឌ្ឍន៍ប្រកបដោយចីរភាព វិស័យឡូជីស្ទិក និងនវានុវត្តន៍ មិនមែនជាបណ្តាវិស័យអភិវឌ្ឍន៍ដាច់ដោយឡែកពីគ្នទៀតឡើយ ប៉ុន្តែចាំបាច់ត្រូវតែតភ្ជាប់គ្នាឱ្យបានជិតស្និទ្ធ ដើម្បីបង្កើតទៅជាប្រព័ន្ធអេកូឡូស៊ីអភិវឌ្ឍន៍ថ្មីសម្រាប់ទីក្រុងសានថឺ និងតំបន់វាលទំនាបទន្លេមេគង្គទាំងមូល។
ការកសាងមជ្ឈមណ្ឌលឡូជីស្ទិកដ៏ទំនើបមួយដែលភ្ជាប់ទៅនឹងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងការអភិវឌ្ឍប្រភពធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ នឹងជួយឱ្យទីក្រុងលើកកម្ពស់សមត្ថភាពប្រកួតប្រជែង បង្កើនការតភ្ជាប់តំបន់ ទាក់ទាញការវិនិយោគ និងអះអាងពីតួនាទីជាមជ្ឈមណ្ឌលចលករនៃតំបន់វាលទំនាបទន្លេមេគង្គជាជំហានៗ។
ជាមួយនឹងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំទីក្រុង រួមជាមួយការរួមដំណើររបស់សហគមន៍សហគ្រាស មជ្ឈដ្ឋានវិទ្យាសាស្ត្រ និងបណ្តាអង្គការស្រាវជ្រាវ ទីក្រុងសានថឺកំពុងធ្វើឱ្យជាក់ស្តែងឡើងជាជំហានៗនូវគោលដៅក្លាយជាមជ្ឈមណ្ឌលឡូជីស្ទិក នវានុវត្តន៍ និងសម្របសម្រួលខ្សែច្រវាក់តម្លៃរបស់តំបន់ ដោយរួមចំណែកយ៉ាងសកម្មទៅលើការអភិវឌ្ឍលឿន និងប្រកបដោយចីរភាពរបស់តំបន់វាលទំនាបទន្លេមេគង្គនៅក្នុងដំណាក់កាលថ្មី៕
យុគសម័យ - គណៈកម្មាធិការប្រជាជននៃទីក្រុង Can Tho ទើបតែបានអនុម័តគម្រោង "ជួយឧបត្ថម្ភគាំទ្រកុមារជួបការលំបាកនៅទីក្រុង Can Tho" ដែលផ្តល់មូលនិធិដោយអង្គការ Grandis et Deviens (G&D)។ |
យុគសម័យ - មុនថ្ងៃបុណ្យណូអែលឆ្នាំ ២០២២ ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានតភ្ជាប់ជើងហោះហើរត្រង់ចំនួនពីរឡើងវិញជាផ្លូវការរវាងទីក្រុង Da Lat និង ទីក្រុង Can Tho និង រដ្ឋធានី Seoul (កូរ៉េខាងត្បូង)។ |
thoidai.com.vn





មតិពីមិត្តអ្នកអាន