យុគសម័យ - មុនថ្ងៃបុណ្យណូអែលឆ្នាំ ២០២២ ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានតភ្ជាប់ជើងហោះហើរត្រង់ចំនួនពីរឡើងវិញជាផ្លូវការរវាងទីក្រុង Da Lat និង ទីក្រុង Can Tho និង រដ្ឋធានី Seoul (កូរ៉េខាងត្បូង)។
![]() |
![]() |
![]() |
បច្ចុប្បន្ន ក្រុមហ៊ុនង Vietjet គឺជាក្រុមហ៊ុនរៀបចំជើងហោះហើរឈានមុខគេរវាងប្រទេសវៀតណាម និងទីក្រុងធំៗនៃប្រទេសកូរ៉េខាងត្បូង។ |
ជាមួយនឹងផ្លូវហោះហើរត្រង់ចំនួន ១២ បច្ចុប្បន្ន ក្រុមហ៊ុន Vietjet បានរៀបចំជើងហោះហើរឈានមុខគេរវាងប្រទេសវៀតណាម និងទីក្រុងធំៗនៃប្រទេសកូរ៉េខាងត្បុង។
ជើងហោះហើរត្រង់ត្រឹមតែចំណាយ 5 ម៉ោងប៉ុណ្ណោះ អ្នកដំណើរអាចហោះហើរទៅកាន់ទីក្រុង Seoul (អាកាសយានដ្ឋាន Incheon) ពីទីក្រុង Da Lat ជាមួយនឹងជើងហោះហើរចំនួន 4 ក្នុងមួយសប្តាហ៍ នៅថ្ងៃអង្គារ ពុធ សៅរ៍ និងថ្ងៃអាទិត្យ។ ជើងហោះហើរនេះចាកចេញពីទីក្រុង Da Lat នៅម៉ោង 17:10 នាទី ហើយមកដល់ទីក្រុង Seoul នៅម៉ោង 23:55 (ម៉ោងក្នុងស្រុក)។ ជើងហោះហើរត្រឡប់មកវិញពីទីក្រុង Seoul នឹងចេញនៅម៉ោង 2:30 (ម៉ោងក្នុងស្រុក) ហើយមកដល់ Da Lat នៅម៉ោង 5:50។
ពីទីក្រុង Can Tho យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet នឹងនាំអ្នកដំណើរទៅកាន់ទីក្រុង Seoul មានជើងហោះហើរចំនួន 3 ដង/សប្តាហ៍ នៅថ្ងៃច័ន្ទ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ។ ជើងហោះហើរនេះនឹងចេញដំណើរពីទីក្រុង Can Tho នៅម៉ោង 16:50 និងមកដល់ទីក្រុង Seoul នៅម៉ោង 23:55 (ម៉ោងក្នុងតំបន់)។ ជើងហោះហើរត្រឡប់មកវិញនឹងចាកចេញពីទីក្រុងសេអ៊ូលនៅម៉ោង 2:30 ព្រឹក (ម៉ោងក្នុងតំបន់) និងចុះចតនៅទីក្រុង Can Tho នៅម៉ោង 6:20 ព្រឹក។
ជាមួយនឹងតម្លៃដ៏គួរឱ្យចាប់អារម្មណ៍ ចាប់ពី 280,000 ដុង អតិថិជនអាចកក់សំបុត្រយន្តហោះបានយ៉ាងងាយស្រួលជាមួយក្រុមហ៊ុនអាកាសចរណ៍ Vietjet នៅលើគេហទំព័រផ្លូវការ www.vietjetair.com កម្មវិធីប្រើប្រាស់លើទូរស័ព្ទ Vietjet Air ឬនៅការិយាល័យលក់សំបុត្ររបស់ក្រុមហ៊ុន Vietjet និងសាខារបស់ក្រុមហ៊ុននេះជុំវិញពិភពលោក។
ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងរៀបចំជើងហោះហើរចំនួន 8 ពីរដ្ឋធានី Ha Noi ទីក្រុង Ho Chi Minh ទីក្រុង Hai Phong ទីក្រុង Nha Trang ទីក្រុងកោះ Phuc Quoc ទីក្រុង Can Tho ទីក្រុង Da Lat ទៅកាន់ទីក្រុង Seoul និងជើងហោះហើរចំនួន ៤ ពីរដ្ឋធានី Ha Noi Ho Chi Minh Da Nang Nha Trang ទៅកាន់ Busan៕

មតិពីមិត្តអ្នកអាន